ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ចូល​រួម​កិច្ច​ប្រជុំក្រៅ​ផ្លូវ​ការ​រដ្ឋមន្ដ្រី​ការ​ពារ​ជាតិ​អាស៊ាន​-​ចិន ​ឆ្នាំ​២០២១​
នាយកដ្ឋានព័ត៌មាន(៣)
64
2420 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ចូល​រួម​កិច្ច​ប្រជុំក្រៅ​ផ្លូវ​ការ​រដ្ឋមន្ដ្រី​ការ​ពារ​ជាតិ​អាស៊ាន​-​ចិន ​ឆ្នាំ​២០២១​

       កាលពី​ថ្ងៃទី​១៥​ ខែ​មិថុនា ​ឆ្នាំ២០២១ បន្ទាប់​ពីបា​ន​បញ្ចប់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​លើក​ទី​ ១៥​ ​នៅ​វេលា​រសៀល ថ្ងៃទី​១៥ ខែមិថុនា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ បាន​បន្តដឹក​នាំ​ប្រតិភូយោ​ធា​ជាន់​ខ្ពស់​ក្រសួង​ការ​ពារ​ជាតិ ​ចូល​រួមកិច្ច​ប្រជុំក្រៅ​ផ្លូវការ​ រដ្ឋមន្ដ្រី​ការពារ​ជាតិ​អាស៊ាន​-​ចិន​ តាម​ប្រព័ន្ធ​វិដឺអូ ប​ន្ត​ទៀត​។ កិច្ច​ប្រជុំ​ក្រៅផ្លូវ​ការ​រដ្ឋមន្ដ្រី​ការពារ​ជា​តិអាស៊ាន​-​ចិន​ តាមប្រព័ន្ធវីដឺអូ​នេះ​ ប្រទេស​ប្រ៊ុយណេ​ដា​រូសា​ឡឹម ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។

        ថ្លែងបើក​កិច្ចប្រជុំ​ក្រៅ​ផ្លូវ​ការរដ្ឋមន្ដ្រី​ការពារ​ជាតិ​អាស៊ាន​-​ចិ​ន ឯកឧត្តម ​អនុរដ្ឋមន្ត្រី​ក្រសួង​ការពា​រជាតិ នៃ​ប្រទេស​ព្រុយណេ​ដា​រូសាឡាំ បា​ន​សំ​ដែង​ការអបអរ​សាទរខួប​លើក​ទី​ ៣០​ ឆ្នាំ នៃ​កិច្ចសហប្រត្តិការ​រវាង​អាស៊ាន ចិន​។ ឯកឧត្តម​ បាន​ថ្លែង​អំណរ​គុណ ​ដល់​បណ្តា​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ទាំង​អស់​ ដែល​បា​នចូល​រួម​ប្រជុំក្រៅ​ផ្លូវ​ការ​ ​រដ្ឋមន្ត្រី​ការពារ​ជា​តិអាស៊ាន​ ចិន​ ​ដែល​ជា​ដៃគូដ៏មាន​សារសំខាន់ ជាដៃ​គូ​មិត្តភាព​ដ៏​ល្អបំផុត​របស់អាស៊ាន​។​ ឯកឧត្តម​បាន​សម្ដែង​ជំនឿជឿ​ជាក់​ថា​៖ ការងារ​ដែល​អាស៊ាន​បាន​ធ្វើកន្ល​ង​មក​ជា​មួយ​ប្រទេស​ចិន បាន​បន្ត​ជំរុញនូវ​ការ​ជឿជាក់​គ្នា​ទៅ​វិញទៅម​ក​ ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ​និង​ជំរុញដល់​ការ​អភិវឌ្ឍ និង​ស្ថេរភាព​នៅ​ក្នុង​តំបន់​។ ឯកឧត្តម អនុរដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ នៃ​ប្រទេស​ប្រុយណេដា​រូសាឡឹម ​បាន​ចាត់​ទុកកិច្ច​ប្រជុំក្រៅ​ផ្លូវការ​រដ្ឋមន្ដ្រី​ការពារជាតិ​អាស៊ាន​ ចិន គឺជាកិច្ច​សន្ទនា​មួយ​ដ៏​ល្អ​បំផុត​ ជា​មួយ​គ្នា​នេះ​ ការងារ​នេះនឹង​បន្តទៅ​មុខ​ទៀត​ ជា​ពិសេស​បន្តនូវ​ជំនឿទុ​កចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​។

         ថ្លែងក្នុង​កិច្ចប្រជុំ ឯកឧត្ដម វេ ហ្វ៊ុងហឺ ( Wei Fenghe ) សមាជិក​ក្រុម​ប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្ដ្រី​ការពារ​ជាតិ​ចិន​ បាន​មាន​ប្រសាសន៍​ថា៖​ រវាង​អាស៊ាន​ និង​ចិន​ បានក្លាយទៅ​ជា​ទំនាក់ទំនង​មួយ​ ដែល​មាន​ថាមពល ​និង​ប្រសិទ្ធភាព​បំផុត​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​ នៅឆ្នាំនេះ​ គឺ​ជាខួបលើ​កទី​៣០​ នៃ​កិច្ចទំនាក់​ទំនង​រវាងអាស៊ាន ​និង​ចិ​ន ដូច្នេះ ​៣០ឆ្នាំ​កន្លង​ម​កនេះ​ គឺ​ប្រទេស​អាស៊ាន និង​ប្រទេស​ចិ​នបាន​កសាង​ទំនាក់​ទំន​ងនៅពេល​សង្គ្រាម​ត្រជាត់​ត្រូវ​បាន​បញ្ចប់​ ជា​ពិសេស​នៅ​ពេល​ពិភព​លោក​បាន​ក្លាយ​ជា​ពហុប៉ូល ​ក៏​ដូច​ជា​កិច្ចសហប្រតិបត្ដិការ​សេដ្ឋកិច្ច​។ និយាយ​អំពី​កិច្ច​សហប្រតិបត្ដិការស​ន្ដិសុខ​ រវាង​ប្រទេស​ទាំង​ពីរ​គឺ​ជា​ការកសាង​សហគមន៍​ អាស៊ាន ​ចិន​ ដែល​មាន​អនាគត​រួម​គ្នា​ វា​គឺ​ជា​គោលដៅ​សំខាន់​បំផុត​រប​ស់យើង​។​ ទាក់​ទ​ងទៅនឹងសន្តិសុខ​ក្នុង​តំបន់ ​ឯកឧត្ដម វេ ហ្វ៊ុងហឺ រដ្ឋមន្ដ្រី​ការពារជាតិចិ​ន​ បាន​បញ្ជាក់​អោយ​ដឹង​ថា៖​ ជា​ច្រើន​ឆ្នាំកន្លង​មក​ប្រទេស​ចិន​ និង​អាស៊ាន​បាន​ធ្វើកិច្ច​សហប្រតិបត្ដិការ​ផ្នែក​ ​សន្ដិសុខ​នេះ ​និង​បាន​ចូលរួម​ក្នុង​វិស័យ​ជាច្រើន​ ក្នុង​នោះ​បាន​​ ជម្រុញអោយ​មាន​កិច្ច​សហប្រតិបត្ដិការ​ ដែល​មា​នខ្លឹមសារ​ជា​ច្រើន​ក្នុង​ការ​រក្សា​សន្ដិភាព ​និង​ស្ថិរភាព​ទាំ​ងលើ​ឆាក​​អន្ដរជាតិ​ និង​តំបន់​។​ នេះ​បាន​បង្ហាញអំពី​ភាព​ជោគ​ជ័យ​ នៃ​កិច្ចខិត​ខំ​ប្រឹង​ប្រែងក្នុង​កសាង​សហគមន៍​របស់​យើង​ ដែល​មាន​វាសនា​រួម​គ្នា​ រវា​ង​អាស៊ាន ​និង​ចិ​ន យើង​ការ​ជឿទុកចិត្ដ​គ្នា​ទៅ​វិញទៅមក​ត្រូវ​បាន​ពង្រឹង​ យើង​ជា​អ្ន​កធ្វើការ​ក្នុង​វិស័យ​ការពារជាតិ​ ក៏​បាន​ពង្រឹង​កិច្ច​សហប្រតិបត្ដិការ​ជិត​ស្និទ្ធគ្នា​ទៅ​វិញ​ទៅ​មក​ ក៏​ដូចជាវិស័យ​ពហុភាគី​ និង​ការធ្វើ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មក​។​

         ថ្លែងនៅ​ក្នុង​កិច្ច​ប្រជុំក្រៅ​ផ្លូវ​ការ​ រវាង​អាស៊ាន ​ចិន​ សម្តេចពិជ័យសេនា ទៀ បាញ់ បាន​សំដែងការ​ចូល​រួម​អបអរសាទរ​ ចំពោះ​ខួប​លើក​ទី​៣០​ នៃ​ទំនាក់​ទំន​ងសន្ទនា​អាស៊ាន​-​ចិន​។ ​នេះ​ជា​ឱកាស​មួយដ៏​ល្អ​ប្រសើរ​ក្នុងការ​បង្កើន​ទំនាក់​ទំនង​អាស៊ាន​-​ចិន​ ឈាន​ដ​ល់កម្រិត​ខ្ព​ស់បន្ទាប់​ទៀត ​ដើម្បី​កសាង​សហគមន៏​មួយ​ ដែល​មាន​អនាគត​រួមគ្នា ​ការ​បើក​ទំព័រ​ថ្មី​ឆ្ពោះ​ទៅ​រ​ក​វិបុល​ភាព​រួម ​អាស៊ាន-ចិន​។​ សម្តេចពិ​ជ័យ​សេ​នា ទៀ បាញ់ បានបន្ត​ថា៖ ​បី​ទស្សវត្សរ៍​កន្លង​មក​នេះ ​យើង​ឃើញ​ថា​៖ ទំនាក់​ទំនង​អាស៊ាន​-​ចិន​ បាន​រី​ក​ដុះដាល់​កាន់​តែ​ជិត​ស្និទ្ធ​ និង​រឹង​មាំ​ឡើង ​ហើយ​ប្រទេសចិន​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ ក្នុង​ការ​ថែរក្សា​សន្តិភាព​ ស្ថិរភាព ​វិបុលភាព ​និង​និរន្ត​ភាព​តំបន់​។​

         សម្តេច​ពិជ័យ​សេនា​ បាន​បញ្ចាក់​ថា៖​ ចិ​នបាន​ប្ដេជ្ញាចិត្ត​ដើម្បី​កសាង​ទំនុក​ចិត្ត និង​ពង្រឹង​ចំណង​ ទំនាក់​ទំនង​ជា​មួយ​អាស៊ាន ​ជា​ពិសេស​ លើ​វិស័យ​សន្តិសុខ​លម្ហ​សមុទ្រ​។​ ក្នុង​ន័យ​នេះ​ សម្តេច​ពិជ័យ​សេនា​ បាន​វាយ តម្លៃ​ខ្ពស់​លើ​ជោគ​ជ័យ​ នៃ​លំហាត់​លម្ហ​សមុទ្រ​អាស៊ាន​-ចិន ​ដែល​អនុវត្ត​កាល​ខែ​សីហា ​ឆ្នាំ​២០១៨ ​ដែល​ជួយពង្រឹង​អន្តរ​ប្រតិបត្តិការ ​កង​ទ័ព​ជើង​ទឹ​ករបស់​យើង​ និង​សំខាន់​ជា​ងនេះ​ទៅ​ទៀត ​ដើម្បី​កសាង​ទំនុក​ចិត្ត​ និង​ការ​ជឿជា​ក់​ ក្នុង​ការ​ធ្វើ​ការ​ជា​មួយ​គ្នា​ ដើម្បីដោះ​ស្រាយ ឧប្បត្តិហេតុ​នៅ​សមុទ្រ​។​ សម្តេច​ពិជ័យ​សេនា​ ក៏​បានសំដែង​កា​រចូល​រួម​អបអរសាទរ​ដល់​ប្រទេស​ចិន​ ដែល​បាន​ ធ្វើ​ជា​សហប្រធាន​ក្រុម​ការងារ​ជំនាញ ​ក្នុង​ក្រប​ខ័ណ្ឌកិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​-​បូក ​ដោយ​ជោគ​ជ័យ​ រួម​មាន​ ការ​ធ្វើជា​សហប្រធាន​ក្រុម​ការងារ​ជំនាញ ស្ដី​ពី​ជំនួយ​មនុស្សធម៌​ និង​សង្គ្រោះ ​គ្រោះ​មហន្តរាយ​ជា​មួយ​ប្រទេស​វៀត​ណាម​ ក្នុង​ជុំទី​១​ និង​សហ​ប្រធាន​ក្រុមការ​ងារ​ជំនាញ ​ស្តី​ពី​ការ​ ប្រឆាំង​ភេរវកម្ម ​ជា​មួយប្រទេស​ថៃ​ក្នុង​ជុំទី​៣​។ ហើយ​នៅ​ក្នុង​ជុំទី៤​នេះ​ កម្ពុជា​មាន​កិត្តិយស​ ដែល​បាន​ធ្វើជា​សហប្រធាន​ក្រុម​ការងារ​ជំនាញ ​ស្ដីពី​សកម្មភាព​កំចាត់​មីន​មនុស្សធម៌ ​ជា​មួយ​ប្រទេស​ចិន​ ផង​ដែ​រ​ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ