ព័ត៌មាន

អតីត​យុទ្ធជន​ពិការ​ដោយ​សារ​សង្គ្រាម​បាន​ទទួល​ខ្នង​ផ្ទះ​ថ្មី​ទី​១៩១​ អំណោយ​ដ៏​ថ្លៃថ្លា​របស់​ សម្ដេច​តេជោ​ ហ៊ុន​ សែន
នាយកដ្ឋានព័ត៌មាន(៣)
15
2412 អតីត​យុទ្ធជន​ពិការ​ដោយ​សារ​សង្គ្រាម​បាន​ទទួល​ខ្នង​ផ្ទះ​ថ្មី​ទី​១៩១​ អំណោយ​ដ៏​ថ្លៃថ្លា​របស់​ សម្ដេច​តេជោ​ ហ៊ុន​ សែន

       ឧត្តម​សេនីយ៍​ទោ​ សោម ​ស៊ុន​ ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា ​ខេត្ត​កំពង់​ធំ​ អម​ដំណើរ​ដោយ​ លោក ​ឡង ​គី​ស៊ិង ​អភិបា​ល​ស្រុក ​និង​ជា​ប្រធាន​កិត្តិយស​សមាគម​អតីតយុទ្ធជន​ស្រុក​សណ្តាន់ ​រួមជា​មួយ​និង​ក្រុម​ការងារ​ និង​អាជ្ញាធរ​ដែន​ដី​ ចុះ​ប្រគល់​ផ្ទះមួយ​ខ្នង​ ដែល​ជា​ខ្នង​ផ្ទះ​លើក​ទី​១៩១​ អំណោយ​ដ៏​ថ្លៃថ្លា​របស់​ សម្ដេច​តេជោ​ហ៊ុន សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ជូន​គ្រួសារ​អតី​តយុទ្ធជន​ពិកា​រ​ដោយ​សារ​សង្គ្រាម ​កាល​ពី​ថ្ងៃទី​០៨​ ខែ​មិថុនា​ ឆ្នាំ​២០២១​។

        ប្រធាន​សមាគ​មអតី​តយុទ្ធជន​កម្ពុជា ​ខេត្ត​កំព​ង់ធំ ​បាន​មា​នប្រសាសន៍​ថា​៖ គ្រួសារ​អតីត​យុទ្ធជន​ពិកា​រ​នេះ​ មាន​ជីវភា​ពលំបា​កខ្វះ​ខា​ត គ្មាន​លទ្ធភាព​កសាង​ជម្រក​ស្នាក់​នៅ​បាន​សម​រម្យ ​ទើប​ដោ​យមាន​កា​រយ​កចិត្ត​ទុក​ដា​ក់ ពី​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធជន​ខេត្ត​កំពង់​ធំ​ និងមានការ​ជួយ​សម្រប​សម្រួលពី​ លោក ឡង គី​សឹង​ ស្នើសុំ​ផ្ទះ​សម្តេច​តេជោ​ តាម​រយៈ ឯកឧត្តម ​ទេស​រដ្ឋមន្រ្តី ​គន់​ គីម​ បា​នទទួល​ផ្ទះទី​១៩១​​របស់​ សម្តេច​តេជោ ​ហ៊ុន​ សែន​ ដែល​មាន​ ទំហំ ​៦មX៥ម​ សាង​សង់​​ពីឈើខ្ពស់​ផុត​ពី​ដី​ រនាប​ និង​ជញ្ជាំង​ក្ដារ​ ដំបូល​ប្រក់​ស័ង្កសី ​និង​ជណ្ដើរ​កាច់​ បច្ចុប្បន្នរ​ស់​នៅ​​ឃុំ​សុចិត្រ ​ស្រុក​សណ្តាន់ ​ខេត្ត​កំព​ង់​ធំ​។​

        ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុ​ន បាន​បញ្ជាក់​ថា៖ លោ​ក​​ព្រិន្ទបាល​ទោ​ សុខ​ មនោ​ អាយុ ​៦២​ឆ្នាំ ​ចូល​បម្រើ​កង​ទ័​ពនៅ​ឆ្នាំ​១៩៨៣​ នៅ​អង្គភាព​យោធា​ស្រុក​ស្ទោង ​ខេត្ត​កំពង់​ធំ​ ត្រូវ​របួស​ពិការ​ជើង​ទាំ​ងពី​រ​ នៅ​ក្នុង​សមរភូ​មិ​ដោយ​សារ​ការ​ជាន់​គ្រាប់​មីន​ ក្នុង​ឆ្នាំ​១៩៨៥​ ភរិយា​ឈ្មោះ មាស ​ស​ភា​ អាយុ ៥៧​ឆ្នាំ ​មាន​កូន​នៅ​ក្នុង​បន្ទុក​ចំនួន​ ០៨​នាក់​ ស្រី​ចំនួន​០២​នាក់​។ ក្នុង​ពិធី​ប្រគល់​ផ្ទះ​នេះ​ បា​នជួយ​ឧបត្ថម្ភ​បន្ថែម​ នូវ​អំណោយ ​ឯកឧត្តម​ ហ៊ុន​ ម៉ា​ណែត​ និ​ង​លោកជំទាវ មាន​អង្ករ​ចំនួន​១០០​គីឡូ​ក្រាម​ សំភារៈ​ និង​ថវិ​កា​មួយ​ចំនួន​ និង​រទេះ​រុញ​សម្រាប់​ជន​ពិការ​ចំនួន​ ០១​គ្រឿង​ផ​ងដែរ​។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់​ សម្ដេច​តេជោ ​ហ៊ុន​ សែន​ និងសម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ដែល​តែងតែ​គិ​តគូរ​អំពី​សុខ​ទុក្ខ​អតីត​យុទ្ធជន​នៅ​គ្រប់​ទី​កន្លែង​។ ​អាជ្ញាធរ​ដែន​ដី និ​ង​ក្រុមគ្រួសារ​អតីត​យុទ្ធជន​ពិការ​ បាន​ថ្លែង​អំណរ​គុណ​ដ៏ ​សម្ដេច​តេជោ​ហ៊ុន​ សែន​ និង​សម្ដេច​គតិ្ត​ព្រឹទ្ធ​បណ្ឌិត ​ព្រម​ទាំង​ ឯកឧត្តម​ ហ៊ុន​ ម៉ា​ណែត​ និងលោកជំទាវ ព្រ​មទាំង​គណៈ​កម្មាធិការ​សមាគម​អតី​ត​យុទ្ធជន​កម្ពុជា​ ខេត្ត​កំពង់​ធំ ​និង​បាន​ជូ​ន​ពរ​សូម​អោយ​មាន​សុខភាព​ល្អ ​សម្រេច​ជោគ​ជ័យ​គ្រប់​ភារកិច្ច​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ