ព័ត៌មាន

កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងារ​យោធា ​ ប្រចាំ​ខែ​ឧសភា ​​ឆ្នាំ​២០២១ ​នឹង​ដាក់​ចេញ​ទិស​ដៅ​ការងារ​ យោធា​ ​ប្រចាំ​ខែ​មិថុនា ​ឆ្នាំ​២០២១​ របស់​ទី​បញ្ជាការតំបន់​ប្រតិបត្តិ​ការ​សឹក​រង​ព្រះ​វិហារ​
នាយកដ្ឋានព័ត៌មាន(៣)
24
2409 កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងារ​យោធា ​ ប្រចាំ​ខែ​ឧសភា ​​ឆ្នាំ​២០២១ ​នឹង​ដាក់​ចេញ​ទិស​ដៅ​ការងារ​ យោធា​ ​ប្រចាំ​ខែ​មិថុនា ​ឆ្នាំ​២០២១​ របស់​ទី​បញ្ជាការតំបន់​ប្រតិបត្តិ​ការ​សឹក​រង​ព្រះ​វិហារ​

       នៅ​ព្រឹ​កថ្ងៃ​ទី០៨ ​ខែ​មិថុនា ​ឆ្នាំ​២០២១​នេះ​ ឧត្ដម​សេនីយ៍​​ទោ ​ច័ន្ទ​  សុភ័ក្ដ្រា​ មេ​បញ្ជាការ​តំបន់​ប្រតិបត្ដិការ​សឹក​រង​ព្រះ​វិហារ​ បាន​អញ្ជើញ​ដឹក​នាំ​ នាយ​ទាហាន​ នាយ​ទាហាន​រង​ លោក​មេ​បញ្ជាការ​ផ្នែក​សឹក​រ​ង មេ​បញ្ជាការប្រចាំ​ទិស​ នាយ​ការិយាល័យ​ចំណុះ​តំបន់​ប្រតិបត្តការ​សឹក​រ​ងព្រះវិហា​រ បើក​កិច្ច​ប្រជុំ ​បូក​សរុប​លទ្ធផល​ការងារ​យោធា​ ប្រ​ចាំខែ​ឧសភា​ ​ឆ្នាំ​២០២១​ និ​​ងដាក់​ចេញ​ទិស​ដៅ​ការងា​រយោធា ​ប្រចាំ​ខែ​មិថុនា ​ឆ្នាំ២​០២១ ​នៅ​ទីបញ្ជាការ​តំប​ន់ប្រតិបត្តិការ​សឹក​រង​ព្រះ​វិហារ​។​

ឧត្ដម​សេនីយ៍​​ទោ ​ច័ន្ទ​ សុភ័ក្ដ្រា​ មេ​បញ្ជាការ​តំបន់​ប្រតិបត្ដិការ​សឹក​រង​ព្រះ​វិហារ​ 


       ក្រោយ​ពី​បាន​ស្ដាប់​របាយ​ការណ៍​លទ្ធផល ដែ​លអង្គភាព​និមួយៗ​សម្រេច​បាន​ ឯកឧត្ដម ច័ន្ទ សុភ័ក្ដ្រា បានជម្រុញ​បន្ថែមក៍​ដូច​ជា​ការផ្ដាំផ្ញើ​ដល់​លោក​មេ​បញ្ជាការ​គ្រប់​បណ្ដា​អង្គភាព​ ជា​ពិសេស​អង្គ​ភាព​ឈរ​​ជើង​ តាមខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-ថៃ-ឡាវ ​ត្រូវ​យ​កចិត្ដទុកដាក់​ជា​ប្រចាំ​​ ក្នុង​ការសហការ​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន​ ស្ថាប័ន​មាន​សមត្ថកិច្ច​ ក្នុង​កា​រទប់​ស្កាត់​បង​ប្អូនប្រជាពលរដ្ឋ​ពលករ​ ឆ្លង​ដែន​ខុស​ច្បាប់​ ទប់​ស្កាត់​នៅ​រាល់​បទល្មើស​ផ្សេងៗ​ ជា​ពិសេស​បទ​ល្មើស​គ្រឿង​ញៀន នឹ​ង​ទប់ស្កាត់​ការ​រីក​រា​លដាល​ នៃ​ជំងឺកូវីដ-១៩​។​

        ឯកឧត្ដម​ ​មេ​បញ្ជាការ បានធ្វើការ​ដាស់​តឿន​ដ​ល់មេ​បញ្ជាការ​គ្រប់​បណ្ដា​អង្គភាព​ ធ្វើយ៉ាងណា​ត្រូវតែ​មើលថែទាំ​អាវុធ​យុទ្ធភ័ណ លេណដ្ឋាន​សុវត្តិភាព ទីជំរក​ស្នាក់​នៅ​របស់​នាយ​ទាហាន​ ពល​ទាហាន​ ត្រូវ​គោរព​វិន័យរបស់​កង​កម្លាំង​ ក៍​ដូច​ជា​ច្បាប់​លក្ខន្តិក​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ និង​ត្រូវ​ត្រៀម​កម្លាំង​ជា​ប្រចាំ​ ដើម្បីចុះ​ជូយដល់​ប្រជាពលរដ្ឋ​ក្នុង​លក្ខន្តណា​មួយ​ ដែល​ពលរដ្ឋរង​គ្រោះ​នូវ​គ្រោះ​មហន្តរាយ ដូច​ជា​ខ្យល់​កន្រ្ទាក់​ គ្រោះ​ទឹកជំនន់​រឺក៍បាតុភូត​ផ្សេងៗ​ទៀត​​។

       សូម​បញ្ជាក់​ថា​៖ ក្នុងកិច្ចប្រជុំនោះ​ផង​ដែ​រ ក៏​បា​នធ្វើការ​ប្រកាស​ផ្លាស់​ប្តូរ​តួនាទី​ភារកិច្ច ​របស់​នាយ​ទាហាន ​នាយ​ទាហានរ​ង​ ពី​ជំនាញ​មួយ​ ទៅ​ជំនាញ​មួយ​ ក្នុង​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះ​វិហា​រផង​ដែរ​ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ