ព័ត៌មាន

យុទ្ធនា​ការ​ជាតិ​ចាក់​វ៉ាក់​សាំង​ សង្កាត់​កន្ទោក ​២០២១​
នាយកដ្ឋានព័ត៌មាន(៣)
20
2407 យុទ្ធនា​ការ​ជាតិ​ចាក់​វ៉ាក់​សាំង​ សង្កាត់​កន្ទោក ​២០២១​

         អនុវត្ត​ក្នុងយុទ្ធនាកា​រចា​ក់​វ៉ាក់​សាំង​កូវីដ-១៩​ ទ្រង់​ទ្រាយ​ធំ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ​កម្លាំងរបស់​ក្រុម​គ្រូពេទ្យ កងទ័ព បាន​ចុះប្រតិបត្តិការ​ចាក់​វ៉ាក់​សាំង​បង្ការកូវីដ.១៩ ជូនបង​ប្អូន​ប្រជាពលរដ្ឋ និងកម្មករ និយោជិត ក្នុងតំបន់ក្រហម ​តំបន់​លឿងទុំ ​និង​តំបន់​លឿង​ ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​កំបូល ស្រប​ពេលដែល​ខណ្ឌ​ទាំង​៥​​ទៀត កំពុង​តែ​មមាញឹក ក្នុងយុទ្ធនា​កា​រចាក់​វ៉ាក់​សាំង​កូវីដ-១៩ ចាក់​ដូសទី​១ និង​ទី២ ​ជំហាន​ទី១​ បាន​បញ្ចប់ និង​បន្តចាក់​ជំហានទី​២ ​ដូស​ទី១​ ក្នុង​តំបន់​មួយ​ចំនួន​ ក្នុងភូមិសាស្ត្រ​រាជ​ធានី​ភ្នំពេញ​។​ ដើម្បីចូលរួម​អនុវត្តនូ​វ​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​ពី​ សម្តេច​តេជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋមន្ត្រី និងការ​ចង្អុល​បង្ហាញ​ពី ​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ និងដោយ​មាន​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​ នាយ​ឧត្តមសេនីយ៍ ​អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​ចម្រុះ ជាប្រធាន​ប្រតិបត្តិ​យុទ្ធនាការ​ជាតិ​ ចាក​វ៉ាក់​សាំង​កូវីដ.១៩ ក្នុងការចូល​រួមទប់​ស្កាត់ការឆ្លង​រាល​ដាលជម្ងឺ​កូវីដ.១៩ ដូច្នេះ​ហើយ​ កម្លាំង​ក្រុម​គ្រូពេទ្យ​របស់ បញ្ជាកា​រ​ដ្ឋាន​បញ្ជូនសារ ដឹកនាំ​ដោយ​ ឧត្តម​សេនីយ៍​ទោ​ ម៉ម​ សុផល​ មេ​បញ្ជាការ​រ​ង បញ្ជាការ​ដ្ឋាន​បញ្ជូនសារ ​បាន​បន្តដឹកនាំ​ក្រុមគ្រូពេទ្យ​ជំនាញ​ចុះចាក់វ៉ាក់​សាំង​កូវីដ​១​៩ នូវ​ដូស​ទី១ ​និង​ដូស​ទី២​ ជូនប្រជាពលរដ្ឋ​ និង​កម្មករ​និយោជិត ដែលមាន​អាយុចាប៉​ពី​១៨​ឆ្នាំ​ឡើង​ ដែល​កំពុង​រស់នៅ​ក្នុង​សង្កាត់​កន្ទោក​ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ក្នុង​ខណ្ឌ​កំបូល​ រាជ​ធានី​ភ្នំពេញ​។

          លោក​វរសេនីយ៍​ឯក​ វេជ្ជ​បណ្ឌិត​ សែន​ ស៊ី​ថា​ ប្រធាន​ក្រុមគ្រូពេទ្យ​បញ្ជាការ​ដ្ឋាន​បញ្ជូន​សារ​ បាន​បញ្ជាក់​ពីការ​យក​ចិត្តទុកដាក់​របស់​ជំនាញ​ក្រុមគ្រូ​ពេទ្យ និងដោយមា​ន​ការសហការ​ល្អជាមួយ​កម្លាំ​ងអាជ្ញាធ​រមូលដ្ឋាន​ អង្គភា​ពបា​នចែ​កទម្រង់​បំពេញ​ឯកសារ​ចាក់​វាក់​សាំង​ ជូន​ប្រជាពលរដ្ឋ​ ដើម្បីឲ្យពួក​គាត់​ចុះមក​ចាក់​វ៉ាក់​សាំងទៅ​តាម​​ចំនួន​ និង​ពេល​វេលា​ ដែលបា​ន​កំណត់​ ដើម្បី​ងាយស្រួល​ អោយ​កង​កម្លាំងប្រដាប់​អាវុធមូលដ្ឋាន រក្សាសន្តិ​សុខ សណ្តាប់​ធ្នាប់​និង​កា​រ​អនុវត្ត​ទៅតាម​វិធាន​ការ​របស់​ក្រសួង​សុខា​ភិបាល និងសេចក្តី​សម្រេច​នានា​ ពីប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​អនុវត្ត គម្លា​ត​សុវត្ថភាព បាញ់​អាកុល ​វាស់​កំដៅ ជូនបងប្អូន ប្រជាពលរដ្ឋ និងកម្មករ និយោជិត មុននឹង​ចូល​មក​ទទួល​សេវា​ចាក់​វ៉ាក់​សាំង​បង្ការកូវីដ.១៩ ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវខ្ពស់ ​។ ទទឹម​​នេះ​ក្រុម​គ្រូពេទ្យយើង​ទាំង​អស់​ មុនចេញប្រតិបត្តិការ​បាន​ត្រៀម​គ្រប់​លក្ខណៈ​សម្បត្តិ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរូសរាត​ត្បា​តកូវីដ.១៩ ជាសកល ដោយក្រុមគ្រូ​ពេទ្យម្នាក់​ៗបាន​រក្សា​អានាម័យ​ខ្ព​ស់​ ក្នុ​ងការ​ស្លៀកពាក់​ឯកសណ្ឋាន​ពេទ្យ​ មា​នដូច​ជា​ពាក់​ម៉ាស់​ មួក ​អាវការពារ​ និងស្រោមដៃ​ជា​ដើម​។ លោកវរសេនីយ៍ឯក វេជ្ជបណ្ឌិត បាន​បញ្ជាក់ផង​ដែរ​ថា​៖ ក្រុមគ្រូពេទ្យ​បញ្ជាការដ្ឋា​ន​បញ្ជូនសារ​មាន​ទឹ​កចិត្ត​សប្បាយ​រីក​រាយ​ ក្នុងការ​ចូលរួមប្រតិបត្តិការ​ចាក់​វ៉ាក់​សាំង​បង្ការកូវីដ.១៩​។ មុនចូលចាក់​មាន​ក្រុមការងារ​ហៅ​ឈ្មោះ​ម្ត​ងម្នាក់ៗ​ ទៅ​តាម​លេខ​រៀង​ ដែល​បា​នចែកជូន​ចូល​មក​សំភាសន៍ ​សួនាំពី​អក្ការៈសុខភាព​រប​ស់ពួក​គា​ត់ ថា​តើអាចចាក់​បាន​ឬមិន​បាន​យើង​ធ្វើឡើង​ទៅ​តាម​គោល​ការ​ស្ម័គ្រ​ចិត្ត​ពី​ប្រជាពលរដ្ឋ​។​ ពេលចាក់​រួចក្រុមការងារ បាន​រៀបចំ​ទីកន្លែង​សំរាក​ជូ​នពួក​គាត់​ក្នុង​រយៈពេល​ពី​១០​ ទី ​២០​ នាទី​ទៅ​តាម​ស្ថានភាព​សុខភាព​ របស់​ប្រជា​ពលរដ្ឋ រួចទើប​អនុញ្ញាត​ឲ្យគាត់​ចេញ​ទៅ​ផ្ទះ​បាន​ មុននឹងក្រុម​ការងារ​បាន​ថត​រូប និងឯកសារ សម្រាប់​ធ្វើប័ណ្ណចាក់​វ៉ាក់សាំង​ជូន​ពួក​គាត់​នៅ​ពេល​ មក​ចាក់​ដូស​ទី២ ​ក្រុមការងារ​នឹងផ្តល់ជូន​ពួក​គាត់​ ទុក​ជា​គុណប្រយោជន៍​លើសុខ​មាលភាព​សម្រាប់​ប្រើប្រា​ស់ចាំ​បា​ច់ថ្ងៃ​ក្រោយ​។​ លោក ​វេជ្ជបណ្ឌិត បានបញ្ជាក់ថា៖ ចំពោះក្រុម​គ្រូពេទ្យ​យើង​ បើទោះបីមាន​ចំនុច​ខ្វះខាត​ដោយ​ប្រការ​ណាមួ​យ​នោះ​ប៉ុន្តែ​ក្រុម​គ្រូ​ពេទ្យ​យើង​ បានអនុវត្តទៅ​តាម​បទ​បញ្ជា​ទួនាទីភារកិច្ច ព្រ​ម​ទាំង​ក្រម​សីលធ៌មវិជ្ជាជីវៈ​របស់​គ្រូពេទ្យ​ជានិច្ច​ ក្នុង​ការរក្សាបាន​នូវ​អកប្បកិរិយា ពាក្យសម្តី​សមរម្យ ធ្វើ​បង​ប្អូន​ប្រជាពលរដ្ឋ​ ដែល​​មក​ទទួល​សេវាចាក់​សាំង​កូវីដ.១៩​ បាន​សំ​ដែង​នូវ​សមាន​ចិត្ត​គោរព​កោត​សរសើរចំពោះ​វិរភាព​របស់​ក្រុម​គ្រូពេទ្យ​កង​ទ័ព​ ដែលបានលៈ​បង់​ពេល​វេលា​ឃ្លៀតឆ្ងាយពី​ក្រុមគ្រួសារ​ ក្នុង​ការ​បំពេញបេសក​កម្ម​ប្រក​បដោយ​ឆន្ទៈ​ និង​ស្មារតី​ទទួលខុស​ត្រូវខ្ព​ស់ក្នុងវិជ្ជាជីវៈ​របស់​ក្រុម​គ្រូពេទ្យ​។​

        យោងទៅតាម​របាយការណ៍​ពី​ប្រធាន​ក្រុម​ការងារ​ខណ្ឌ​កំបូល​ បានឲ្យដឹងថា​៖ ក្នុងយុទ្ធ​នាការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ទ្រង់ទ្រាយធំ នៅក្នុងភូមិសាស្ត្រ​រាជធានីភ្នំពេញ ជូន ​ប្រជាពលរដ្ឋ និងកម្មករ និយោជិត ចាប់ពីថ្ងៃទី១ ឧសភាព ដល់ថ្ងៃទី៣០ ឧសភា កម្លាំងក្រុម​គ្រូពេទ្យបញ្ជាការ​ដ្ឋាន​បញ្ជូនសារ បានចាក់​ជូនប្រជាពលរដ្ឋ​ពី​ដូស​ទី​១​ និងដូស​ទី២ ក្នុងជំហានទី១ បានបញ្ចប់​ដោយ​ជោគ​ជ័យ​ និងបានអនុវត្ត​ជំហានទី ២​ ចាក់​ដូសទី ១ ជូនប្រជាពលរដ្ឋទៅ​តាម​សំណើរ​រប​ស់អាជ្ញាធរ​ខណ្ឌកំបូល ដែលមាន​ប្រជាពលរដ្ឋ ចំនួន ៨.៨២០ នាក់ មិនទាន់​បាន​ចាក់វ៉ាក់​សាំង​។ ក្នុងប្រតិបត្តិការ​ជំហាន​ទី២​ ដូសទី១ នេះ កម្លាំង​ក្រុមគ្រូពេទ្យ បានបន្តចាក់​រយៈ​ពេល​៣ថ្ងៃ​បានបញ្ចប់​នៅថ្ងៃទី៤ មិថុនា ចាក់ប្រជាពលរដ្ឋ​បាន​តែ​ចំនួន ៨.៧៤៨ នាក់ ​ដោយគ្មាន​ប្រជាពលរដ្ឋ​មក​ចាក់​ក្រុមការងារ ​ក៏បា​ន​បិទ​បញ្ចប់ ហើយនៅ​ថ្ងៃទី១៥ ​មិថុនា ដល់ដ្ងៃទី១៩ មិថុនាខាង​មុខនេះ​ក្រុមគ្រូពេទ្យ​យើង​បន្តចាក់​ដូស​ទី២ ​បន្ត​។ ដោយឡែកនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុមគ្រូពេទ្យ​នាយកដ្ឋាន​បញ្ជូន​សារ​ ក្រសួង​ការពារជាតិ​ចំនួន​១៨​ នាក់ នៅបន្តចាក់​ដូស​ទី២​ ជូនកម្មករ និយោជិត បន្ទាប់ពីពួក​គេបា​ន​ធ្វើចត្តាឡីស័ក ចំនួន ៣២២នា​ក់​ និងនៅវត្ត​កំបូលនៅ​បន្តចាក់ ជូនប្រជាពលរដ្ឋ​ដែលមិនទាន់​បាន​ចាក់​ដូសទី២ ចំនួន ២២០នាក់ ដែលប្រតិបត្តិការ​ដោយ​កម្លាំង​គ្រូពេទ្យ កងរាជអាវុធហត្ថ​លើផ្ទៃប្រទេ​សចំនួន ៨នាក់។

         ក្នុងរបាយការណ៍​បូក​សរុប​បឋម​ចំពោះ​លទ្ធផល​ពី​ក្រុម​ការងារ​ប្រចាំ ​ខណ្ឌ​កំបូល ​បាន​ចាក់​វ៉ាក់សាំង​កូវីដ.១៩​ជូនប្រជាពលរដ្ឋ សរុប​បាន​ចំនួន ១០០.៩១៧នាក់​ ក្នុង​នោះស្ត្រី ​ចំនួន ៥៣.៦៨២ នាក់ ខណៈអ្ន​ក​ចាក់លើកទី២​ បាន​តែ​ចំនួន ​៩៧.៧៦១នាក់ ​អ្នក​មិនទាន់បា​ន​ចាក់​ដូសទី ២ ចំនួន៣.១៥៦នាក់ ដោយ​មូល​ហេតុ ៣.០២២ នាក់កំពុង​ព្យាបាល​ និងធ្វើចត្តឡីស័ក និងអ្នកមាន​ផ្ទៃពោះ ​បាត់មុខ ​១៣៤ ​នាក់​ អ្នកចាក់​មិន​បានដោយ​បញ្ហាសុខភាព​ចំនួន ៥៨៧​នាក់​។ ចំពោះបងប្អូនប្រជាពលរដ្ឋ​ និង​កម្មករ និយោជិត​ដែល​បាន​មក​ទទួលប័ណ្ណចាក់​វ៉ាក់​សាំង​កូវីដ.១៩ បានចំនួន​ប្រមាណ​ជាង​ ៧.០០០​ នាក់ ហើយរហូត​មក​ដល់​ពេល​នេះ។​ នៅ​ក្នុងរបាយការណ៍​បូក​សរុប​ចាក់​វ៉ាក់​សាំង​បង្ការកូវីដ.១៩ ​របស់​ក្រសួង​ការពារ​ជាតិ​ គិត​ត្រឹមថ្ងៃទី៧ មិថុនា បាន​ឲ្យដឹង​ថា​ការ​ចាក់​វ៉ាក់សាំង​បង្ការកូវីដ.១៩ លើកទី១ ជូនកងទ័​ព​ និងគ្រួសារក​ង​ទ័ព​ ព្រមទាំងប្រជាពលរដ្ឋ​បាន​សរុបចំនួន ១.៣០០.៤៤៣នាក់ ក្នុងនោះចាក់នៅ​តំបន់​ក្រហម​បា​នចំនួន ​៩៩៣.៩០២ នាក់ ខណៈ​ចាក់លើក​ទី២​បាន​ ១.០៣២.៦២៨នាក់​។

         ក្នុងរ​យៈ​ពេល ​ដែល ប្រជាពលរដ្ឋ មកទទួលចា​ក់​វ៉ាក់​សាំង​កូវីដ.៩ ទាំង​អស់​ គឺ​បងប្អូន​បាន​ប្រកាន់ខ្ជាប់នូវវិធាន​ការ​នានា​ របស់​ក្រសួង​សុខាភិបាល និង​វិធាន​ការ​ របស់​រាជរដ្ឋាភិបាល ​៣កា​រពារ ​៣​កុំ ​ដោយ​ត្រូវ​​ពាក់ម៉ាស់ ​រក្សាគម្លាត​សវត្ថិភាព ពីបុគ្គល ទៅបុគ្គល និងត្រូវឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​ ម​កទទួល​ការ​ចាក់​វ៉ាក់​សាំង​ឲ្យបាន​គ្រប់ៗគ្នា ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ