ព័ត៌មាន

នាយ​ឧត្ដ​មនាវី ​ទៀ ​វិញ ​ជួប​សវនា​ការ​ជា​មួយ​ លោក​វ​រសេនីយ៍​ឯក​ ម៉ា​កូស​ ហ្វេរ៉ារ៉ា​ នាយ​ការិយា​ល័យ​អនុព័ន្ធ​យោធា​សហរដ្ឋ​អាមេ​រិ​ច ប្រចាំ​កម្ពុជា​ ចប់​អាណត្តិ​
នាយកដ្ឋានព័ត៌មាន(៣)
26
2401 នាយ​ឧត្ដ​មនាវី ​ទៀ ​វិញ ​ជួប​សវនា​ការ​ជា​មួយ​ លោក​វ​រសេនីយ៍​ឯក​ ម៉ា​កូស​ ហ្វេរ៉ារ៉ា​ នាយ​ការិយា​ល័យ​អនុព័ន្ធ​យោធា​សហរដ្ឋ​អាមេ​រិ​ច ប្រចាំ​កម្ពុជា​ ចប់​អាណត្តិ​

       នៅបញ្ជាការដ្ឋាន​កង​ទ័ព​ជើង​ទឹក​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ នាព្រឹក​ថ្ងៃទី០៧​ ខែ​មិថុនា​ ឆ្នាំ​២០២១ ឯកឧត្ដម​ នាយ​ឧត្ដម​នាវី​ ទៀ ​វិញ​ អគ្គ​មេ​បញ្ជាការ​រ​ង នៃ​ក​ងយោធ​ពល​ខេមរ​ភូមិន្ទ​ មេ​បញ្ជាការ​ក​ងទ័ព​ជើងទឹក​ និ​ង​ជាអគ្គ​លេខា​ធិកា​រ នៃ​គណៈ​កម្មាធិការ​ជា​តិសន្តិសុខ​លម្ហ​សមុទ្រ​ បាន​អនុញ្ញាត​អោយ ​លោក​ វរសេនីយ៍​ឯក​ ម៉ាកូស ​ហ្វេរ៉ារ៉ា (Mercus Ferrara) នាយ​ការិយាល័យ ​អនុព័ន្ធ​យោធា​សហរដ្ឋ​អាមេរិច​ ប្រចាំ​នៅ​កម្ពុជាដែល​ត្រូ​វច​ប់អាណត្តិ​ ចូល​ជួប​សម្ដែង​ការ​គួរ​សម​ និង​ជម្រាបលា ដែលនៅ​ក្នុង​ជំនួប​សវនាការនា​ឱកាស​នោះ​ ក៏មាន​កា​រចូល​រួម​ពី​ ឯកឧត្ដម មេបញ្ជាការ​រ​ង កង​ទ័ព​ជើង​ទឹ​ក ស្នងការ​ឃោសនា​ព័ត៌មាន ​ស្នង​កា​រភស្តុភារ​ ស្នងការ​បច្ចេក​ទេស​ ផង​ដែរ​។

         ក្នុងជំនួប​នេះ ​ឯកឧត្ដម​ នាយ​ឧត្ដម​នា​វី ទៀ ​វិញ​ បាន​ថ្លែងអំ​ណរ​គុណ​ចំពោះ​សហរដ្ឋ​អាមេរិច ក៏ដូច​ជាកងទ័ព​អាមេរិច​ ដែល​បាន​ជួយ​ឧបត្ថម្ភគាំទ្រ ដល់​កង​ទ័ព​ជើង​ទឹ​ក នៃកងយោធ​ពល​ខេមរ​ភូមិន្ទ ជាបន្តបន្ទាប់​ដូច​ជា​ ជួសជុល​ថែទាំ​នាវា ផ្ដល់បទ​ពិសោធន៍ បច្ចេកទេស​ផ្សេងៗ​ តាម​រយៈ​ការសិក្សានៅលើ​នាវា​ផ្ទាល់ ការបង្ហាត់​បង្រៀន​ភាសា​អង់គ្លេស​ មាន​រយៈពេល​វែងខ្លី ហើយទទួល​បាន​ជោគ​ជ័​យជាបន្ត​បន្ទា​ប់​។

         លោក​វរសេនីយ៍​ឯ​ក ម៉ា​កូស​ ហ្វេរ៉ារ៉ា​ (Mercus Ferrara) បានថ្លែ​ងអំណរគុណចំ​ពោះ ​ឯកឧត្ដម​ មេ​បញ្ជា​ការ​កង​ទ័ព​ជើ​ងទឹ​ក ដែល​បាន​ទទួលស្វាគមន៍​យ៉ាង​រាក់​ទាក់​ចំពោះ​រូប​លោក​នា​ពេល​នេះ​។ លោក​វរសេនីយ៍​ឯ​ក បានលើកឡើងថា​៖ កិច្ចសហប្រតិបត្តិការ​រវា​ង កង​ទ័ព​ទាំង​ពី​រ កម្ពុជា អាមេរិក ពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​ កាន់​តែមា​នការរីក​ចំរើន​កើន​ឡើងជា​​បន្ត​បន្ទាប់ ហើយលោក​ក៏បា​ន​ថ្លែងអំណរ​អរគុ​ណ​ចំពោះ ​ឯកឧត្ដម ​មេ​បញ្ជាការកងទ័ព​ជើង​ទឹក​ នៃ​ខភម ដែលបានចូលរួម​សហការធ្វើអោយ​អណត្ត​ការ​ទូត​របស់​លោក​ ទទួល​បាន​ជោគ​ជ័យជាបន្ត​បន្ទាប់​ក្នុ​ងរយៈ​ពេល​ ០២ឆ្នាំ កន្លងមក​នេះ​នៅ​កម្ពុជា ហើយលោកក៏​បាន​ឧទ្ទិស​នាម​ លោក​វរសេនីយ៍​ត្រី អារីស ​រី​ប៊ូជីអូ ( Aries Rebugio ) នាយ​ការិយាល័យ ​អនុព័ន្​ធយោធា​សហរដ្ឋអាមេរិច​តែង​តាំង​ថ្មី​ ប្រចាំ​នៅព្រះ​រាជាណាចក្រ​កម្ពុជា ​ទទួល​ភារកិច្ច​បន្ត​ ពី​លោក​ ក្នុងកិច្ចធ្វើ​ប្រតិបត្តិការ​រវាង​ ប្រទេស​ទាំង​ពីរ ​កង​ទ័ព​ទាំងពីរ​ អោយ​មា​នការ​រី​កចំរើន​ និង​ជិ​តស្និត​បន្ថែម​ទៀត ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ