ព័ត៌មាន

ឯកឧត្តម​ ​ពូ​ ​សា​ប៊ុ​​ត​​ឌី​ ​ផ្តល់​​អំណោយ​ក​ម្លាំង ​កង​ការពារ​ព្រំដែន​លេខ​៦០១​
នាយកដ្ឋានព័ត៌មាន(៣)
14
2399 ឯកឧត្តម​ ​ពូ​ ​សា​ប៊ុ​​ត​​ឌី​ ​ផ្តល់​​អំណោយ​ក​ម្លាំង ​កង​ការពារ​ព្រំដែន​លេខ​៦០១​

        ព្រឹកថ្ងៃច័ន្ទ​​ទី០៧ ​ខែ​មិថុនា ​​នេះ នៅ​ទី​បញ្ជាការ​កង​ការពារព្រំដែន​លេខ​៦០១​ ​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ ​ក្បាល​ជ្រោយ​ ឃុំ​ឈើ​ខ្មៅ​ ស្រុកកោះធំ ​ខេត្ត​កណ្ដាល​ ឧត្តម​សេនីយ៍​ឯក ពូ ​សាប៊ុតឌី មេ​​បញ្ជាការ​រង​កង​ទ័ពជើង​គោក ​មេបញ្ជាការ យោធភូមិភាគ​ពិសេស ​អម​ដំណើ​រដោយ​ ឯកឧត្តម​ ជា​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ និងនាយ​ទាហាន​ជាច្រើ​នរូប​ទៀត បន្ទាប់ពីបាន​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ា​ក់សាំងកូវីដ-19 ទ្រង់​ទ្រាយ​ធំ ​ជូន​ប្រជាពលរដ្ឋ​ និង​កម្មករ និយោជិត នៅតំបន់​ក្រហម ក្នុងសង្កាត់​ទាំង​៣ ក្នុង​ខណ្ឌមានជ័យ​ រាជ​ធានី​ភ្នំពេញ ​រួច​មក ឯកឧត្តម ពូ សាប៊ុតឌី បានបន្ត​ចុះត្រួតពិនិត្យ និងសួរ​សុខ​ទុក្ខ កម្លាំង​នាយ​ទាហាន នាយទាហាន​រង​ និង​ពលទាហាន​ ដែល​កំពុង​ឈរជើង​សហការ​ជា​មួយ​កម្លាំង​មាន​សមត្ថកិច្ច​ តាមបណ្តោយ​ព្រំដែន​លើភារ​កិច្ចការពារ ​ទប់​ស្កាត់​ការរីករា​លដាល​ជម្ងឺកូវីដ​19 ​និង​ការលួចឆ្លង​ដែន​ខុស​ច្បាប់ នៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-វៀត​ណាម​ ក្នុង​ភូមិ​សាស្រ្ត ស្រុកកោះ​ធំ​ ខេត្ត​កណ្ដាល​។

        ក្នុងឱកាស​នោះឯ​កឧត្តម​ មេបញ្ជាការយោធ​ភូមិភាគពិ​សេស​ ​បាន​ណែនាំដល់​កម្លាំង​ឈរ​ជើង​ នៅតាមខ្សែ​បន្ទាត់​ព្រំដែន កម្ពុជា-វៀតណាម ត្រូវតែ​ត្រួត​ពិនិត្យ ទប់ស្កាត់ ប្រជាពលរដ្ឋ​លួច​ឆ្លង​ដែន​ខុស​ច្បាប់ ដែលគេច​វេស​ពី​ការ​ធ្វើចត្តាឡិស័ក និងទប់​ស្កាត់​ការ​ឆ្ល​ងរីករាល​ដាល​ជម្ងឺកូវីដ-១៩ ឲ្យបាន​ដាច់​ខាត​។​ ​ត្រូវថែទាំ​សុខភាព ​រក្សាគម្លាតសុ​វត្ថិភាព ​រក្សាអនាម័យ​តាម​រយៈលាង​ដៃ ​និងអនុវត្តអោយ​យបា​នម៉ឺងម៉ាត់​បំផុត​ គឺវិធានការ ៣ ការពារ ៣កុំ ជាប្រចាំ​។ ឯកឧត្តម មេបញ្ជាការ​យោធ​ភូមិភាគពិសេស​ បាន​ផ្តល់​អាវភ្លៀង ដែលជាអំណោយ​ដ៏​ថ្លៃថ្លា​របស់ ​សម្តេច​តេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ជូន​ដល់​ នាយ និងពល​ទាហាន ដែល​កំពុងឈរ​ជើង​ ការពារ​ទប់​ស្កា​ត់​ជម្ងឺកូវីដ-១៩ នៅខ្សែបន្ទាត់​ព្រំ​ដែន​កម្ពុជា-វៀតណាម។ ក្នុងនោះ​ផ​ងដែរមេបញ្ជាការ​ក៏​បាន​នាំ​យក​អំណោយ​របស់​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្ដល់ជូនបន្ថែ​មរួម​មាន៖​ អង្ករ ៥០​ការ៉ុង​​. ​មី ៤៨​កេសតូច​, សំភារៈ​មួយចំនួន​ទៀត រួមនឹង​ថវិកា​ ៧​លាន​រៀល ជូនដល់ នាយទា​ហាន​ នាយទាហាន​រង​ និង​ពល​ទាហាន ​ដែល​ឈរជើង​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា-វៀតណាម​ នា​ឱកាស​នោះ​ផង​ដែរ​​។​

          ជំនួសមុខអោយ​នាយ​ និង​ពលទាហាន​ទាំង​អ​ស់ ឯកឧត្តម ពូ សាប៊ុតឌី សូម​គោរព​ថ្លែងអំណរគុណ​យ៉ាងជ្រាល​ជ្រៅ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ ជូន​ចំពោះ ​សម្ដេច​តេជោ និ​ង​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត​ តែង​តែ​យក​ចិត្ត​ទុក​ដាក់​ជួយឧបត្ថម្ភ​ដល់​កង​ទ័ព​ នៅ​រដូវវស្សា​មាន​អាវ​ភ្លៀង ​និង​រដូវ​ត្រជាក់ ​មាន​អាវរងា ជារៀងរាល់ឆ្នាំ​ដ​ល់យោធ​ភូមិ​ភាគពិសេស និ​ង​សូមប្រសិទ្ធិ​ពរជ័យ​​ជូន​ សម្ដេច ​និង​សម្ដេច កិតិ្តព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា បុត្រី និងចៅប្រុស ចៅស្រី ជួបប្រទះ​តែ​នឹង​ពុទ្ធពរ​ទាំង​បួ​នប្រការ​ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង​ឃ្លាត​ឡើយ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ