ព័ត៌មាន

ក្រុម​ការ​ងារ​ចាក់​វ៉ាក់​សាំង​ របស់​បញ្ជាកា​រដ្ឋាន​ការពារ​អា​កាស ​កងទ័ព​ជើង​គោក ​ផ្ដល់​សេវា​ចាក់​វ៉ាក់សាំង​ជូន​នៅ​ជុំទី​៤ ដូស​ទី១​ ដល់​​ប្រជាពលរដ្ឋ ​និយោជក់ ​និយោជិ​ក កម្មករ​ កម្មការិនី​
នាយកដ្ឋានព័ត៌មាន(៣)
12
2398 ក្រុម​ការ​ងារ​ចាក់​វ៉ាក់​សាំង​ របស់​បញ្ជាកា​រដ្ឋាន​ការពារ​អា​កាស ​កងទ័ព​ជើង​គោក ​ផ្ដល់​សេវា​ចាក់​វ៉ាក់សាំង​ជូន​នៅ​ជុំទី​៤ ដូស​ទី១​ ដល់​​ប្រជាពលរដ្ឋ ​និយោជក់ ​និយោជិ​ក កម្មករ​ កម្មការិនី​

        ថ្មីៗកន្ល​ង​ទៅ​នេះ ក្រុមគ្រួសារ​កង​ទ័ព​ និង​ប្រជាពលរដ្ឋ និយោជក់ និយោជិក កម្មករ កម្មការិនី ចំនួនជាង ​២,០០០នាក់ មកពី​ភូមិព្រៃទា​១ ភូមិព្រៃទា​២​ សង្កាត់​ចោម​ចៅ៣ ​ខណ្ឌពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ និង​ចំនួន​ជាង​ ៥,០០០នាក់ មកពីភូមិ​ទាំង​៥​ របស់​សង្កាត់​កាកាប​២​ ខណ្ឌពោធិ៍​សែន​ជ័យ​ រាជ​ធានីភ្នំពេញ ត្រូវបានក្រុម​ការងារចាក់​វ៉ាក់​សាំង​ របស់បញ្ជាការដ្ឋាន​ការពារអាកាស ​កង​ទ័ព​ជើង​គោក​ ផ្ដល់​សេវា​វ៉ាក់​សាំងប្រភេទ​ស៊ីណូវ៉ាក់ ​ចាក់​ជូន​ដូស​ទី១​។

          សូម​បញ្ជាក់​ជូន​ផង​ដែរ​ ចំពោះទីតាំង​ចាក់​បញ្ជាការដ្ឋាន​ការពា​រ​អាកាស ​បាន​បែងចែក​ជា​ពីរ​គោលដៅ ក្រុម​ការងារ​គោលដៅ​ទី១​ ទទួល​ភារកិច្ចចាក់​នៅ​ មូលដ្ឋានការពារ​អាកាស ទួល​ត្រាច ​ចាក់ជូនប្រជាពល​រដ្ឋនៅភូមិព្រៃទា​១​ ភូមិព្រៃ​ទា២​ សង្កាត់​ចោម​ចៅ៣ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ និង​ក្រុមគោលដៅ​ទី២ ឈរជើង​នៅ​សាលា​បឋមសិក្សា​តាំង​ក្រសាំង​ខាង​ត្បូង ទទួលភារកិច្ច​ចាក់​ជូន​ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ទាំង​៥ របស់​សង្កាត់​កាកាប២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

         ជាលទ្ធផល​ក្នុ​ងរយៈពេលមួយ​ថ្ងៃកន្លងមក​នេះ​ គោលដៅទី​១​ ចាក់​បាន​ចំនួន ​១.៥១៦​នាក់ប្រុស ៨៣២ នាក់​ស្រី ៦៨៤នាក់ និង​គោលដៅទី២ ចាក់បាន​ចំនួន ២.៦៨៤ នាក់ប្រុស ១.៣៩៣ នាក់ស្រី ១.២៩១ នាក់ សរុបរួមទាំងពីរ​គោលដៅចំនួន ៤.២០០ នាក់ ប្រុសចំនួន ២.២២៥ នាក់ ស្រីចំនួន ១.៩៧៥ នាក់។ ជា​បន្ត​បន្ទាប់បញ្ជាការដ្ឋាន​ការពារ​អាកាស បានណែនាំផ្សព្វផ្សាយ​អំពីគោលការណ៍​របស់​រាជ​រដ្ឋាភិបាល និងវិធាន​ការ​ការពាររបស់​ក្រសួង​សុខាភិបាល ៣ ការពារ ៣កុំ ឲ្យបាន​ខ្ជាប់ខ្ជួន ជាពិសេស​ទោះបីបងប្អូន​បាន​ចាក់​វ៉ាក់​សាំង​រួចហើយក៏ដោយ​ក៏នៅ​តែបន្ត​អនុវត្តវិធាន​ការ​របស់​ក្រសួង​សុខា​ភិបាល​ដដែល សូមឱ្យរក្សា​គម្លា​ត​សង្គម ពាក់ម៉ាសឧស្សាហ៍​លាង​ដៃ​ និងសាប៊ូ បាញ់អាល់កុល​សំអាត​ដៃ​ជា​និច្ច​។​

        លទ្ធផលដ៍ល្អ​ប្រសើរខាងលើនេះ​ គឺបានមកពីការណែនាំ​ចង្អុ​លបង្ហាញ​ពី​ថ្នា​ក់ដឹក​នាំ​គ្រប់​លំដាប់ថ្នាក់​ដូច​ជា​ ក្រសួង​ការពារជាតិ អគ្គបញ្ជាការ មេបញ្ជាការកង​ទ័ព​ជើង​គោក ក៏ដូចជា​អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់វ៉ាក់សាំងក​ង​ទ័​ពជើង​គោក ជាពិសេស​មាន​ការណែនាំ​ចង្អុល​បង្ហាញ​ផ្ទាល់​ដល់​ក្រុមការងារ​ទាំង​ពីរ​ពី​ ឯកឧត្តម សុខ ប៉ាង នាយសេនា​ធិការរង​កង​ទ័​ពជើ​ងគោ​ក មេបញ្ជាការ បញ្ជាដ្ឋាន​ការពារ​អាកាស ​នឹង​មាន​កិច្ចសហការល្អ​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន​ គ្រ​ប់លំដាប់ថ្នាក់​ទាំង​ស្មារតី និងសម្ភា​រៈ​ធ្វើឲ្យកិច្ច​សហប្រតិបត្តិការ​ផ្ដល់​សេវា​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ទទួល​បាន​លទ្ធផល​ជោគ​ជ័យ​តា​មការ​រំពឹង​ទុក​ ៕