ព័ត៌មាន

យុទ្ទនា​ការ​ចាក់​វ៉ាក់​សាំង​ដូស​ទី​១​ ជំហាន​ទី​២​ ជូ​ន​ប្រជា​ពលរដ្ឋ​សង្កាត់​កន្ទោក​ ​២០២១​
នាយកដ្ឋានព័ត៌មាន(៣)
16
2397 យុទ្ទនា​ការ​ចាក់​វ៉ាក់​សាំង​ដូស​ទី​១​ ជំហាន​ទី​២​ ជូ​ន​ប្រជា​ពលរដ្ឋ​សង្កាត់​កន្ទោក​ ​២០២១

        ស្ថិតក្នុង​ស្ថា​ន​ភាពប្​រទេសជាតិ​ធ្លាក់​ក្នុង​វិបត្តិជម្ងឺ​រាតត្បាត់​កូវីដ.១៩ ក្នុងព្រឹទ្តិការណ៍​សហគម​ន៍២០ កុម្ភៈ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បានខិតខំ​ប្រឹងប្រែង​ស្វែង​រក​ជំនួយ និង​ទិញវ៉ាក់សាំង​ពី​បរទេស ដើម្បីចាក់ជូនប្រជាពលរដ្ឋ​ទូទាំងប្រទេស ដើម្បី​ការពារសុខភាព​ទាំង​អស់​គ្នា ជៀសផុតពី​ការ​ឆ្លង​ជំងឺ​កូវីដ ​១៩​។ ជាក់​ស្តែងកាលពីថ្ងៃទី០៤ ​ខែ​មិថុនា ឆ្នាំ២០២១ កន្លងនេះនៅ​មណ្ឌល​ចាក់​វ៉ាក់​សាំងសាលាបឋម​សិក្សា​កន្ទោក ស្ថិតក្នុងសង្កា​ត់កន្ទោក ​ខណ្ឌកំបូល រាជធានីភ្នំពេញ បានបន្តចាក់​វាក់​សាំងជូ​នដល់​ប្រជាពលរដ្ឋ ក្នុងខណ្ឌ​កំបូល​។

           យោងតាមរបាយការណ៍​ពី ឧត្តម​សេនីយ៍​ទោ ​ម៉ម ​សុផល ​មេ​បញ្ជាការង បញ្ជាការដ្ឋាន​បញ្ជូនសារ អគ្គបញ្ជាការ និងជា​ប្រធាន​ក្រុមការងារ​សង្កាត់​កន្ទោក បាន​ឲ្យដឹង​ថា​៖ ក្នុងប្រតិបត្តិការ​ចាក់​វ៉ាក់​សាំង​កូវីដ.១៩ ដូសទី១ ​ក្នុង​ជំហាន​ទី​២ នេះ​ប​ញ្ជាការដ្ឋា​នបាន​បញ្ចេញ​កម្លាំង​ក្រុមគ្រូពេទ្យ និង​ក្រុមការងារ​ចំ​នួន ៧៨ នាក់ ដើម្បី​សហការជា​មួយកម្លាំង​អាជ្ញាធរមូលដ្ឋាន​កង​កម្លាំង​ប្រដាប់​អាវុធ រៀបចំការ​ចាក់​វ៉ាក់​សាំង​កូវីដ.១៩ ជូនប្រជា​ពលរដ្ឋ និងរៀចំ​សណ្តាប់​ធ្នាប់ សន្តិសុខ​អោយ​បាន​ល្អ ដើម្បីបន្ត​ប្រតិបត្តិការ​ចាក់​វ៉ាក់​សាំង​ជូន​ប្រជាពលរដ្ឋក្នុង​ជំហាន​ទី២​​នេះ​ ធ្វើយ៉ាងណាឲ្យសម្រេច​បា​នជោគជ័យ​ទៅ​តាម​បទបញ្ជាពី​ប្រមុខរាជរដ្ឋាភិបាល ​និងការ​ដឹក​នាំ​ផ្ទាល់​ពី​ សម្តេ​ច​ពិជ័​យសេនា​ ប្រមុខ​ការពារ​ជា​តិ និងពី​ នាយ​ឧត្តមសេនីយ៍​ ជាប្រធាប្រតិបត្តិយុទ្ធ​នាការជាតិចាក់​វ៉ាក់​សាំង​កូវីដ.១៩​ ពិសេស កងកំលាំង បានធ្វើការ​រៀបចំ រក្សាគម្លាត សុវត្ថិភាព បាញ់ កំដៅ និងរក្សាអនាម័យ ​ជៀសវាងពេលមក​ចាក់​វាក់សាំង ឆ្លងជំងឺកូវីដ ១៩​។ ជាលទ្ធផលចាក់​វ៉ាក់​សាំង​ជូន​ប្រជាពលរដ្ឋ និងកម្មករ​និយោជិត ពីរគោលដៅនៅ​សង្កា​ត់​កន្ទោក ចាក់ដូសទី១ ជំហានទី២ ថ្ងៃទី៣​ ខែមិ​ថុនា ​ទី​តាំងសាលា​បឋមសិក្សា​កន្ទោក ចាក់​បាន ​២០០០ នាក់ នៅទីតាំង​រោង​ចក្រ​យ៉ាក​ស៊ីង​ចាក់​បាន​ ១.០៥៦​នាក់​ សរុប​ចំនួនពីរគោដៅ​បាន​ចំនួន ៣០៥៦ នាក់​ជន​បរទេស ២៤ ក្នុង​នោះស្ត្រី ១.៦៤១នាក់ ខណៈ​ថ្ងៃទី០៤​ ខែ​មិថុនា នៅទីតាំង​សាលាបឋម​សិក្សា​កន្ទោក​ ចាក់​បាន​ចំនួន ២.១៥៤ នាក់ ជ​ន​បរទេស​២៦​នាក់​ ក្នុង​នោះស្ត្រី​ ៩៧៨​នាក់។

          ក្នុងរបាយការណ៍​បាន​បញ្ជាក់ថា​៖ ចំពោះប្រជាពលរដ្ឋ​សង្កាត់​កន្ទោក​ ចាក់​ដូស​ទី២ ក្នុង​ជំហាន​ទី១ កន្លង​មក​​នេះបានបន្ត​មក​ទទួលបាន​ប័ណ្ណចាក់​វ៉ាក់​សាំង​កូវីដ.១៩ បាន​ចំនួន ១១១​ប័ណ្ណ​។ កន្លងមក​នេះ​បន្ទាប់ពីបានបិទ​បញ្ច​ប់ចាក់​វ៉ា​ក់សាំង​ដូសទី២ ​ជំហានទី១ ជូន​ប្រចាពលរដ្ឋ ក្រុមការងារ​យើង​ក៏​ពាន​បន្ត ចែកប័ណ្ណ​ជូនប្អូន​ប្រជាពលរដ្ឋ និងកម្មករ កម្មករ និយោជិត ដោយពួកបាន​គោរព​ថ្លែងអំណរគុណ​ និង​ដឹង​គុណ​ចំពោះ​ សម្តេច​អគ្គ​​មហា​សេនាបតីតេជោ ហ៊ុន សែន ដែលបានចាត់​បញ្ជូនក្រុមគ្រូពេទ្យ​កង​ទ័ព​ ចុះមកប្រតិបត្តិការ​ចាក់វ៉ាក់សាំង​បង្ការកូវីដ.១៩ដោយ​ផ្ទាល់​ដល់​ទីតាំង​ ដែលនៅជិត​នឹង​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ ក្នុងសង្កាត់​កន្ទោក ក្នុង​យុទ្ធនាការចាក់​វ៉ាក់​សាំង​កូវីដ.១៩ ទ្រង់ទ្រា​យ​ធំ ​តំបន់​ក្រហម ក្នុងភូមិសាស្ត្រ រាជធានី​ភ្នំពេញ​។​ ក្នុងបេសក​កម្ម​ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​រាត​ត្បាត​ជម្ងឺកូវិដ.១៩​ តាមរ​យៈ​ចុះចាក់​វ៉ាក់​សាំង​បង្ការ​កូវីដ.១៩ និង​ចែក​ប័ណ្ណ ជូនប្រជា​ពលរដ្ឋ កម្លាំង​ក្រុមការងារ​បាន​អនុវត្តប្រក​បដោយ​ស្មារតីទ​ទួល​ខុស​ត្រូវ​ខ្ពស់ ទៅតាម​សេចក្តីណែ​នាំ​នានា​ របស់​ក្រសួងសុខា​ភិបាល​ និង​ពី​ប្រមុខ​រាជរដ្ឋាភិបាល ដោយបាន​អនុវត្ត​វិធានការ​ ៣ការពារ ៣កុំ ​យ៉ាង​ខ្ជាប់​ខ្ជួន ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ