ព័ត៌មាន

កិច្ច​ប្រជុំ​ប្រុង​ប្រៀប​លើ​ខ្លឹម​សារ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​លើក​ទី​១៦​ និង​កិច្ច​ប្រជុំ​ពាក់​ពន្ធ័ ​ឆ្នាំ​២០២២​
នាយកដ្ឋានព័ត៌មាន(៣)
37
2362 កិច្ច​ប្រជុំ​ប្រុង​ប្រៀប​លើ​ខ្លឹម​សារ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​លើក​ទី​១៦​ និង​កិច្ច​ប្រជុំ​ពាក់​ពន្ធ័ ​ឆ្នាំ​២០២២​

       កាល​ពីថ្ងៃទី​២៨​ ខែ​ឧសភា ឆ្នាំ២០២១ កន្លងទៅនេះ ក្រសួងការពារជាតិ​បាន​បើក​កិច្ច​ប្រជុំ ​ដើម្បីប្រុងប្រៀបលើខ្លឹម​សារ​កិច្ចប្រជុំរដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី ​១៦ និងកិច្ចប្រជុំ​ពាក់​ពន្ធ័​ ឆ្នាំ​២០២២ ស្របពេលដែល ព្រះរាជាណាចក្រ​កម្ពុជា ​នឹង​ត្រូវទទួលធ្វើជា​ប្រធាន​អាស៊ាន​ប្តូរ​វេ​ន នៅក្នុងឆ្នាំ ២០២២ ខាងមុខនេះ។

        ថ្លែងបើកកិច្ច​ប្រជុំ ​សម្តេចិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកា​រពារ​ជាតិ​ បាន​មានប្រសាសន៍​ថា៖​ ការរៀបចំទទួលធ្វើជា​ម្ចាស់​ផ្ទះ អនុគណៈកម្មាការ​នានា​ ដែលមាន​ភារកិច្ចចូលរួមរៀប​ចំ​ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង កិច្ចប្រជុំពាក់ពន្ធ័ ឆ្នាំ២០២២ គឺត្រូវរៀបចំ​កិច្ចការទាំងឡាយ​អោយ​បាន ១ ឆ្នាំមុន ហើយកិច្ចប្រជុំក្នុង​ឆ្នាំ​២០២២ ខាងមុខ មានប្រជុំរដ្ឋមន្ត្រី​កា​​រពារជាតិ​អាស៊ាន បូក ​ថែម​ទៀត​។ សម្តេចពិជ័យ​សេនា បានបញ្ជាក់ថា៖ នៅថ្ងៃទី ១៥-១៦ ខែមិថុនា ខាងមុខនេះ យើងត្រូវប្រជុំរដ្ឋមន្ត្រីការ​ពារជាតិ​អាស៊ាន​លើក​ទី​ ១៥ ​ដែលមានប្រទេសប្រ៊ុយណេដា​រូសាឡឹមធ្វើជា​ម្ចាស់ផ្ទះក្នុង ឆ្នាំ ២០២១ នេះ ​។

          នៅក្នុងកិច្ចប្រជុំ​នោះ ​នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេ​ស​សម្តេចពិជ័យ​សេនា និងជាអគ្គនាយក អគ្គនាយកដ្ឋាន​នយោបាយ និង កិច្ចការបរទេស ក្រសួងការពារជាតិ ​បាន​មា​នប្រសាសន៍​ថា៖ គោលបំណង​ នៃកិច្ចប្រជុំថ្ងៃនេះ​គឺ​ជាកា​រគិត​គូរប​ឋម ហើយក៏ដូចជាការស្វះ​ស្វែង​រក​ ការ​ឯកភាព​ធំ​ មួយអំពីទស្សនៈ​គោលជំហរ​ និងស្មារតី ពីព្រោះនេះជា​បញ្ហាសំខាន់​បំផុតសម្រាប់ ខភម និងក្រសួងការពារជាតិ​ក៏​ដូច​ជាសម្រាប់រាជ​រដ្ឋាភិបាល​។ ឯកឧត្តម បានបញ្ជាក់ថា៖ ការឯកភាព និងស្វះស្វែង​ទស្សនៈគោល​ជំហរ​នេះ​ គឺយើងពិនិត្យទៅលើ​ការ​រៀបចំ ​ខ្លឹមសារ ហើយនៅក្នុងខ្លឹមសារ គឺយើងមាន​ផែនដែល​ត្រូវការចាំបាច់​ដោយ​ខាន​មិនបានគឺការចង ​មូលបទ - អាទិភាព បន្ទាប់មកទើបផលិត​ចេញជា​ឯកសារធាតុរឹង​។ ក្នុងន័យ​នេះ​ ឯកឧត្តម បាន​សង្កត់​ធ្ង​ន់​ថា៖​ យើងត្រូវការ ឯកភាព និងមានសម្លេង​តែ​មួយនៅ​ក្នុងអ្វីដែល​យើ​ងត្រូវ​និយាយ​ អ្វីដែលត្រូវអនុវត្តនៅ​ក្នុងវិស័​យការពា​រ​ជា​តិ និងខភម​។ ដូចនេះការ​គិតគូរ ដើម្បីស្វែងរក​អទិភាព និងគិតគូរ មូលបទ នេះគឺមានមាន​សារសំខាន់​។ តើយើងត្រូវគិត​គូរអំពី​អត្ថន័យ នៃ មូលបទ បែបម៉េច និងអាទិភាព បែបណា ពីព្រោះ​នេះមាន​សារៈសំខាន់​ណាស់​ត្រង់ថា អាទិភាព បង្ហាញ​នូវសមត្ថភាព បង្ហាញនូវកិ​ត្យានុភាព ហើយក៏បង្ហាញ​នូវចក្ខុវិស័យ​ព្រម​ទាំង​បង្ហាញ​នូវភាពពិតប្រាកដ​ ដែលយើងត្រូវសម្រេច ទៅមុខតាមរយះ​ជំហានរបស់យើង​។ ទាក់ទងទៅនឹ​ង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើកទី ១៥ ដែលប្រ៊ុយ​ណេ​ធ្វើ​ប្រធាន មកដល់ពេលនេះ ​ឯកឧត្តម ណឹម សុវត្ថិ បានបញ្ជាក់ថា៖ យើងបានទទួលធ្វើភាព​ជា​ម្ចាស់ផ្ទះមួយចំនួន​រួចមក​ហើយ​,រួមទាំងកិច្ចប្រជុំអគ្គ​មេប​ញ្ជាការ​កង​ទ័ព​អាស៊ាន ​- អេ ស៊ី ឌី អេស អិម ( ACDFM) និង កិច្ចប្រជុំអង្គភាព​ផ្សេងទៀត ហើយកិច្ចការនេះ​ជា​បណ្ដើរៗ​រហូត​ដល់​ខែ ​វិឆ្ឆិកា នឹងទទួល​រួមតែម្តង​។

         នៅក្នុង​ឱកាស​នោះ​ កិច្ចប្រជុំធ្វើការពិនិត្យ​លើ​ខ្លឹម​សារ​ ការប្រុងប្រៀប​លើ​ខ្លឹមសារ ​កិច្ចប្រជុំរដ្ឋមន្ត្រីការពារ​ជា​តិអាស៊ាន​លើក​ទី ១៦ និងកិច្ចប្រជុំពាក់ពន្ធ័ ឆ្នាំ២០២២ រួមមាន៖ មូលបទ - អាទិភាព ពិនិត្យមើលឯកសារ​ទស្សនៈទាន - ឯកសារពិភាក្សា និង តារាងប្រតិទិន សំរាប់ការប្រុងប្រៀប កិច្ចប្រជុំរដ្ឋមន្ត្រី​ការពារជាតិអាស៊ានលើកទី ១៦ និងកិច្ចប្រជុំ​ពាក់ពន្ធ័ ឆ្នាំ២០២២ ដែលគ្រោង​នឹ​ងប្រារព្ធធ្វើ​ទាំង​នៅ​រាជ​ធានី​ភ្នំពេញ និង ខេត្ត​សៀម​រាប​។

          ថ្លែងបូកសរុបកិច្ច​ប្រជុំ​ សម្តេចិជ័យសេនា ទៀ បាញ់ បានសំដែង​នូវការកោត​សរសើរដល់អនុគណៈកម្មាការ​ ខ្លឹមសារ និងឯកសារ ដែលបានខិតខំ​រៀបចំ​ខ្លឹមសារ​សំរាប់​កិច្ចប្រជុំរដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​លើក​ទី​ ១៥ នៅប្រ៊ុយណេ​ និង ការប្រុងប្រៀប​ខ្លឹមសារ កិច្ចប្រជុំរដ្ឋមន្ត្រី​ការពារ​ជា​តិអាស៊ាន​លើក​ទី ១៦ និងកិច្ចប្រជុំពាក់ពន្ធ័​ឆ្នាំ​២០២២ នៅកម្ពុជា។ សម្តេចិជ័យសេនា បានបញ្ជាក់ថា៖ ការជ្រើសរើស​យកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី ១៦ គឺជាការត្រឹម​ត្រូវ ពីព្រោះថ្ងៃនេះគឺជា​ថ្ងៃប្រវត្តិសាស្ត្រ នៃថ្ងៃប្រារព្ធ​ខួបលើក​ទី​៤៥​ឆ្នាំ ទិវាចងចាំ​ដំណើរឆ្ពោះទៅការ​ផ្តួលរំលំរប​បប្រល័យ​ពូជ​សាសន៍​ ប៉ុល ពត​។ សម្តេចិជ័យសេនា ​បាន​បញ្ជាក់​បន្ថែមថា៖ មកដល់ពេលយើង​កំពុងត្រៀមរៀប​ចំប្រារព្ធខួប ៤៤ ឆ្នាំ ហើយ​ការប្រារព្ធពិធី​ទិវាចងចាំ​ដំណើរ​ឆ្ពោះទៅការ​ផ្តួលរំលំរបប​ប្រល័យ​ពូជ​សាសន៍​ប៉ុល ពត នៅភូ​មិ​កោះថ្ម ឃុំទន្លូង ស្រុកមេមុត ខេត្តត្បូងឃ្មុំនេះ ​យើងមិន​អាច​ខាន​បានទេ​ ពីព្រោះពិធីនេះមានគុណ​តំលៃ​យ៉ាង​ធំធេង​ណាស់​ សំរាប់ជាតិមាតុ​ភូមិរបស់​យើង​។ សម្តេចិជ័យសេនា ទៀ បាញ់ បានសំណូមព​រ​ដល់ក្រុម​ការងាររៀបចំ​ប្រារព្ធខួប ៤៤ ឆ្នាំ នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខ នៅតំបន់ប្រវត្តិសាស្រ្ត​កោះ​ថ្ម ត្រូវគិត​គូរអំពីវិធានការ ការពារកា​រ​ឆ្លងជំងឺកូវីដ-១៩ ដោយត្រូវ អនុវត្តិតាមវិធានការរប​ស់ក្រសួង​សុខាភិបាល និង វិធានការ​របស់​ សម្តេច​តេជោ ​៣ ការពារ និង ៣ កុំ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ