ព័ត៌មាន

ឯ.ឧ នាង ផាត បើក​វ​គ្គ​បំប៉ន​ឋាន​លេខា និង​ផែន​ទី លើក​ទី១៨ ឆ្នាំ២០១៥
នាយកដ្ឋានព័ត៌មាន(១)
660
39

ការ​ហ្វឹក​ហ្វឺន​បំប៉ន​ការ​ងារ​ឋាន​លេខា និង​សេនាធិការ​ផែន​ទី គឺជាការ​ចូល​រួម​យ៉ាង ស​ក​ម្ម​ក្នុង​ក​ម្ម​វិធីកែទ​ម្រ​ង់ ខ.ភ.ម រ​ប​ស់រាជ​រ​ដ្ឋាភិបាល ដែល​មាន​ស​ម្តេចអគ្គ​ម​ហា សេនាប​តីតេជោ ហ៊ុន​សែន ជាប្រ​មុខ, សំដៅព​ង្រឹង ខ.ភ.ម មួយ​មាន​គុណ​ភាព​ខ្ព​ស់ ស​ម​ត្ថ​ភាព​គ្រ​ប់គ្រាន់ ស​ក្តិស​ម​ជាក​ង​ទ័ពអាជីព​ពិត​ប្រាក​ដ បំរើបាន​ល្អកិច្ច​ការ​ពារ ជាតិមាតុភូមិ និង​ការអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ជាតិក្នុង​ពេល​ប​ច្ចុប្ប​ន្ន​ក៏ដូច​ទៅអនាគ​ត។

   នេះជាប្រ​សាស​ន៍រ​ប​ស់ឯ.ឧ នាយឧត្ត​ម​សេនីយ៍ នាង ផាត រ​ដ្ឋ​លេខាធិការ ក្រ​សួង ការ​ពារ​ជាតិ ដែល​បាន​លើក​ឡើង​នៅក្នុង​ពិធីបើក​វ​គ្គ​បំប៉ន​មុខ​វិជ្ជាឋាន​លេខា និង​ការ ងារ​សេនាធិការ​ផែន​ទីដ​ល់នាយ​ទាហាន​ទូទាំង ខ.ភ.ម លើក​ទី១៨ ឆ្នាំ២០១៥ នៅទី ស្តីការ​ក្រ​សួង​ការ​ពារ​ជាតិ នាព្រឹក​ថ្ងៃទី២៧ ខែឧស​ភានេះ។

   តាម​រ​បាយ​ការ​ណ៍បើក​វ​គ្គ​រ​ប​ស់ឯ.ឧ ឧត្ត​ម​សេនីយ៍ឯក ទេព ចំរើន នាយ​ក នាយ​ក ដ្ឋាន​ភូមិសាស្ត្រ ក្រ​សួង​ការ​ពារ​ជាតិ បានឲ្យ​ដឹង​ថា ការ​ហ្វឹក​ហ្វឺន​ជាភារ​កិច្ច​ចាំបាច់ ត្រូវ​ធ្វើព្រ​មៗគ្នាគ្រ​ប់ផ្នែក គ្រ​ប់ថ្នាក់ គ្រ​ប់ជំនាញ គ្រ​ប់ក​ងឯក​ភាព​នោះ នាយ​ក​ដ្ឋាន ភូមិសាស្ត្រ ក្រ​សួង​ការ​ពារ​ជាតិ បាន​បើក​ដំបូង​ពីឆ្នាំ១៩៩៩ ម​ក​ដ​ល់ឆ្នាំ២០១៥នេះ បាន​ចំនួន ១៨វ​គ្គ ដែល​មាន​សិក្ខាកាម​ម​ក​ពីគ្រ​ប់ក​ងឯក​ភាព​ទូទាំង​ប្រ​ទេស ព្រ​ម​ទាំង នាយ​ន​គ​រ​បាល​ជាតិផ​ង​ដែរ។ វ​គ្គ​បំប៉ន​ទី១៨នេះ មាន​រ​យៈពេល១២០ថ្ងៃ ដោយ​ចាប់ ផ្តើម​ពីថ្ងៃទី២៧ ខែឧស​ភានេះត​ទៅ ដោយ​មាន​សិក្ខាកាម​ចូល​រួម​ចំនួន ៦៥នាក់ ម​ក​ពីប​ណ្តាក​ងឯក​ភាព​នានា ពិសេស​ក​ងឯក​ភាព​តាម​ប​ណ្តោយ​ព្រំដែន។ វ​គ្គ​បំប៉ន បាន​ផ្តោត​លើខ្លឹម​សារ​សំខាន់ៗស្តីពីភូមិសាស្ត្រ​យោធា និង​រ​បៀប​ប្រើប្រាស់ភូមិ សាស្ត្រ, រ​បៀប​ស៊ើប​ការ​ណ៍ និង​វា​យ​ត​ម្លៃភូមិសាស្ត្រ, សិក្សាអំពីការ​ប្រើប្រាស់ផែន​ទី គ្រ​ប់ប្រ​ភេទ​មាត្រ​ដ្ឋាន និង​រ​បៀប​ប្រើប្រាស់ឧប​ក​រ​ណ៍ឋាន​លេខាផ្សេងៗ ពិសេស ជីភីអេស(GPS) កែវ​ឆ្លុះ និង​ត្រីវិស័យ សំដៅឲ្យ​មាន​ការឯក​ភាព​ទូទាំង ខ.ភ.ម អំពីមុខ វិជ្ជាឋាន​លេខា និង​សេនាធិការ​ផែន​ទីដែល​បាន និង​កំពុង​ប្រើប្រាស់ប​ច្ចុប្ប​ន្ន​នៅក្នុង ក​ង​ទ័ព។

   ក្នុង​នាមឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ក្រ​សួង​ការ​ពារ​ជាតិ, ឯ.ឧ នាយឧត្ត​ម​សេនីយ៍ នាង ផាត ស​ម្តែង​នូវ​កោត​ស​រ​សើរ​ចំពោះនាយ​ទាហាន ព​ល​ទាហាន​នាយ​ក​ដ្ឋាន​ភូមិសាស្ត្រ ដែល​បាន​ពុះពារ​ខិត​ខំយ​ក​ចិត្ត​ទុក​ដាក់បំពេញ ភារ​កិច្ច សំដៅព​ង្រីក​វិស័យឯក​ទេស​វិទ្យាសាស្ត្រ​មួយ​មាន​ប្រ​សិទ្ធ​ខ្ព​ស់រួម​ចំណែក​ក្នុង

 

ការ​កែទ​ម្រ​ង់ ខ.ភ.ម ប្រ​ក​ប​ដោយ​គុណ​ភាព ហើយ​បានអនុវ​ត្ត​យ៉ាង​ត្រឹម​ត្រូវ​តាម ផែន​ការ​ហ្វឹក​ហ្វឺន​ប្រ​ចាំឆ្នាំរ​ប​ស់ខ្លួន ក្នុង​ការ​ចាត់តាំង​បើក​វ​គ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ ភូមិសាស្ត្រ និង​សេនាធិការ​ផែន​ទីលើក​ទី១៨ ឆ្នាំ២០១៥នេះ ដើម្បីឆ្លើយ​ត​ប​ទៅនឹង សំណូម​ព​រ​ភារ​កិច្ច​ការ​ពារ និង​ក​សាង​មាតុភូមិក​ម្ពុជា។

   ឯ.ឧ រ​ដ្ឋ​លេខាធិការ បាន​ប​ញ្ជាក់ថា ក្រោម​ការ​ដឹក​នាំដ៏ឈ្លាស់វៃរ​ប​ស់ស​ម្តេច​តេជោ ហ៊ុន​សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី, ប្រ​ទេស​ជាតិរ​ប​ស់យើង​មាន​ការអភិវ​ឌ្ឍ​ន៍យ៉ាង​ខ្លាំង នៅ គ្រ​ប់ច្រ​ក​ល្ហ​ក​ពីទីក្រុង​រ​ហូត​ដ​ល់ជ​ន​ប​ទ និង​ព្រៃភ្នំដែល​មាន​ប្រ​ព័ន្ធ​ធារាសាស្ត្រ ហេដ្ឋា រ​ច​នាស​ម្ព័ន្ធ​ផ្លូវ​គ​ម​នាគ​ម​ន៍លាត​ស​ន្ធឹង​ខ្វាត់ខ្វែង​ពាស​ពេញ​ប្រ​ទេស រួម​ទាំង​តំប​ន់អភិ វ​ឌ្ឍ​ន៍ជាច្រើន​ទៀត ធ្វើឲ្យ​ភូមិសាស្ត្រ​ជាក់ស្តែង​ប្រែប្រួល​ខុស​ស្រ​ឡះពីផែន​ទី ដែល ត​ម្រូវឲ្យ​មាន​ការ​កែត​ម្រូវ​ជ​ប​ន្ទាន់ឲ្យ​ស៊ីគ្នាទាំង​ភូមិសាស្ត្រ និង​ផែន​ទីជៀស​វាង​ការ​ជះ ឥទ្ធិព​ល​រ​ប​ស់ភូមិសាស្ត្រ​ទៅលើស​ក​ម្ម​ភាព​យោធា និង​ការអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ជាតិ។ ឯ.ឧ បាន​ផ្តាំផ្ញើរ​ដ​ល់វ​គ្គ​បំប៉ន​ទាំង​គ្រូ និង​សិក្ខាកាម​ត្រូវ​ខិត​ខំរ​ក​គ្រ​ប់វិធីដើម្បី ប​ង្រៀន និង​រៀនឲ្យ​បាន​ល្អ សំដៅប​ង្កើន​ស​ម​ត្ថ​ភាព​សេនាធិការ​ប​ច្ចេក​ទេស​ផែន​ទីឲ្យ​កាន់តែ ខ្ព​ស់ថែម​ទៀត​នៅពេល​ប​ញ្ច​ប់វ​គ្គ។

ក្នុងឱកាស​នោះ ឯ.ឧ នាង ផាត បានឧប​ត្ថ​ម្ភ​ថ​វិកាក្រ​សួង​ការ​ពារ​ជាតិដ​ល់នាយ​ក​ដ្ឋាន ភូមិសាស្ត្រ ចំនួន ០៣លាន​រៀល​ស​ម្រាប់កិច្ច​ដំណើរ​ការ​ហ្វឹក​ហ្វឺន៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ