ព័ត៌មាន

ឯកឧត្ត​ម ទៀ បាញ់ ធ្វើជាគ​ណៈអធិប​តីនៃកិច្ច​ប្រ​ជុំសាង​ស​ង់វិមាន​ឈ្នះឈ្នះ
នាយកដ្ឋានព័ត៌មាន(១)
621
38

គ​ណៈក​ម្មាការ​ស​ម្រាប់សិក្សា និង​រៀប​ចំសាង​ស​ង់វិមានអនុស្សាវ​រីយ៍ន​យោបាយ​ឈ្នះ ឈ្នះ និង ការ​ប​ញ្ច​ប់ស​ង្រ្គាម​ស៊ីវិល​នៅក​ម្ពុជាបាន​រៀប​ចំធ្វើការ​ប្រ​ជុំកាល​ពីរ​សៀល​ថ្ងៃទី២៦ ខែឧស​ភា ឆ្នាំ២០១៥ ដើម្បីពិភាក្សាលើការ​ត្រៀម​រៀប​ចំគ្រ​ប់ផ្នែក​ស​ម្រាប់សាង​ស​ង់វិមាន​ឈ្នះ ឈ្នះ ដែល​កិច្ច​ប្រ​ជុំនេះបាន​ប្រ ព្រឹត្តិទៅនៅក្រោមអធិប​តីភាពឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង ការ​ពារ​ជាតិ ព្រ​ម​ទាំង​មាន​ការ​ចូល​រួម​ពីស​មាជិក​គ​ណៈក​ម្ម​ការ​ម​ក​ពីស្ថាប័ន​ក្រ​សួង​ម​ន្ទីរ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ជាច្រើន​រូប​ទៀត ។

          ថ្លែង​បើក​កិច្ច​ប្រ​ជុំ ឯកឧត្ត​ម ទៀ បាញ់ បាន​ប​ញ្ជាក់ថា៖ នេះគឺជាលើក​ទី៤ ដែល​គ​ណៈក​ម្ម​ការ សាង​ស​ង់វិមាន​ឈ្នះ​ឈ្នះ បាន​ជួប​ប្រ​ជុំគ្នាដើម្បីពិនិត្យ​ការ​ងារ​នូវ​រា​ល់ខ្លឹម​សារ ការ​ងារ ដើម្បីឈាន​ទៅដំ ណើរ​ការ​សាង​ស​ង់វិមាន​ឈ្នះឈ្នះនេះ ។ ឯកឧត្ត​ម ទៀ បាញ់ ក៏បាន​កោត​ស​រ​សើរ​ដ​ល់ក្រុម​ការ​ងារ​សិក្សាគំរោង​សាង​ស​ង់វិមាន​ឈ្នះឈ្នះ ដែល​បាន​ខិត​ខំធ្វើការ​សិក្សាស្រាវ​ជ្រាវ ធ្វើគំរូប្ល​ង់វិមាន​ឈ្នះឈ្នះ ខិត​ខំច​ង​ក្រ​ងឯក​សារ​សំខាន់ៗដែល​ទាក់ទ​ង​ទៅនឹង​ទ​ស្ស​ន​វិជ្ជា សុខ​ដុម​នីយ​ក​ម្ម និង​ប្រ​វ​ត្តិនៃដំណើរ​ការ អនុវ​ត្ត​ន​យោបាយ​ឈ្នះ។ នៅក្នុងឪកាស​នោះ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ណឹម សុវ​ត្ថិ អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន​ន​យោបាយ និង​កិច្ច​ការ​ប​រ​ទេស និង​ជាប្រ​ធាន​ក្រុម​ការ​ងារ បាន​ជ​ម្រាប​ជូនអង្គ​ប្រ​ជុំអំពី ស​ក​ម្ម​ភាព​ការ​ងារ ដែល​ក្រុម​ការ​ងារ​សិក្សាគំរោង​ប្ល​ង់វិមាន​ឈ្នះ ឈ្នះ ដែល​បាន​បំពេញ​ភារ​កិច្ច​រ​ប​ស់ខ្លួន ស​ម្រេច​បាន​ក្នុង​រ​យះពេល២ខែក​ន្ល​ង​ម​ក ក្នុង​នោះបាន​ប​ន្ត​រៀប​ចំគោល​ការ​ណ៍ទ​ស្ស​នៈទាន កិច្ច​ការ​ប្រ​វ​ត្តិ និង​ខ្លឹម​សារ​សំខាន់ៗដែល​ទាក់ទ​ង​ទៅនឹង​គំរោង​សាង​ស​ង់វិមាន​ឈ្នះ ឈ្នះ ដោយ​ឈ​រ​លើមូល​ដ្ឋាន​នៃន​យោបាយ​ឈ្នះ ឈ្នះ រ​ប​ស់ស​ម្តេច​តេជោដែល​បាន​នាំម​ក​នូវ​ស​ន្តិភាព​ពេញ​លេញ​ហើយ​ប​ញ្ច​ប់ ស​ង្រ្គាម​ស៊ីវិល​ទាំង​ស្រុង​នៅក​ម្ពុជា ។ នៅក្នុងឪកាស​នោះដែរ អង្គ​ប្រ​ជុំក៏បាន​ពិនិត្យ​មើល​នូវ​គំរូប្ល​ង់ឈ្នះ ឈ្នះ ដែល​ក្រុម​ការ​ងារ​បាន​គូរ​ដែល​សំណ​ង់វិមាន​ឈ្នះឈ្នះនេះ​បាន​ប​ង្ក​ប់ទៅដោយអត្ថ​ន័យ​យ៉ាង​ជ្រាល ជ្រៅ ស្រ​ប​ទៅតាម​ខ្លឹម​សារ​នៃន​យោបាយ​ឈ្នះឈ្នះដែល​បាន​នាំម​ក​នូវ​សុខ​ស​ន្តិភាព ជូន​ដ​ល់ជាតិមាតុ ភូមិ និង​ប្រ​ជាជ​ន​ក​ម្ពុជា រ​ហូត​ម​ក​ដ​ល់ស​ព្វ​ថ្ងៃនេះ ។

          សូម​ប​ញ្ជាក់ថា៖ វិមាន​ឈ្នះឈ្នះ ដែល​គ្រោង​រៀប​ចំសាង​ស​ង់នេះ និង​ក្លាយ​ទៅជាសំណ​ង់ប្រ​វ​ត្តិសាស្រ្ត​មួយ ជាសំណ​ង់ស​ម្រាប់ម​នុស្ស​ជាតិ ជាសំណ​ង់តាក់តាង​នូវ​ស​ន្តិភាព ហើយ​ជាម​រ​ត​ក​ស​ម្រាប់ម​នុស្ស​ជាតិ គ្រ​ប់វិស័យ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ