ព័ត៌មាន

ចិន​ផ្ត​ល់ជំនួយ​សំភារ​ហ្វឹក​ហ្វឺន ដ​ល់ក​ម្ពុជា
នាយកដ្ឋានព័ត៌មាន(១)
424
37

យោង​តាម​កិច្ច​ព្រ​ម​ព្រៀង​រ​វាង​ក្រ​សួង​ការ​ពារ​ជាតិនៃព្រះរាជាណាច​ក្រ​ក​ម្ពុជានិង​ក្រ​សួង​ការ​ពារ​ប្រ​ទេស​នៃសាធារ​ណ​រ​ដ្ធ​ប្រ​ជាមានិតុចិន នាព្រឹក​ថ្ងៃទី២៣ ខែឧស​ភា ឆ្នាំ២០១៥ នៅវិទ្យាស្ថាន​ក​ង​ទ័ព​ជើង គោក អគ្គ​នាយ​ក​ដ្ឋាន​សំភារៈ ប​ច្ចេក​ទេស ក្រ​សួង​ការ​ពារ​ជាតិស​ហ​ការ​ជាមួយអនុព័ន្ធ​យោធាសាធារ​ណ​រ​ដ្ឋ​ប្រ​ជាមានិត​ចិន​ប្រ​ចាំក​ម្ពុជាបាន​រៀប​ចំពិធីចុះហ​ត្ថ​លេខាប្រ​គ​ល់-ទ​ទួល​ជំនួយ​សំភារៈពិសេស រ​ប​ស់ក្រ​សួង​ការ​ពារ​ប្រ​ទេស​ចិន ជូន​ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា ។

នៅក្នុង​រ​បាយ​ការ​ណ៍រ​ប​ស់ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ចៅ ភិរុណ អគ្គ​នាយ​ក​ស​ម្ភារៈ ប​ច្ចេក ទេ បាន​រាយ​ការ​ណ៍ជូនអង្គ​ពិធីជ្រាប​ថា ឧប​ក​រ​ណ៍សំភារៈ ម​ធ្យោបាយ ដែល​ក្រ​សួង​ការ​ពារ​ជាតិទ​ទួល បាន​នាថ្ងៃនេះរួម​មាន រ​ថ​យ​ន្ត​គ្រ​ប់ប្រ​ភេទ Elevateur (3t) គ្រឿង​ប​ន្លាស់រ​ថ​យ​ន្ត ស​ម្ភារៈគីមីសាស្រ្ត រោង ជាង ព្រ​ម​ទាំង​បំពាក់ស​ម្ភារៈប​រិក្ខាមួយ​ចំនួន​ទៀត ដែល​ស​ម្រាប់ប្រើឲ្យ​ការ​ងារ​ហ្វឹក​ហ្វឺន​ដ​ល់ក​ង​យោធ ព​ល​ខេម​រ​ភូមិន្ទ ។

នៅក្នុង​ពិធីប្រ​គ​ល់-ទ​ទួល ជំនួយ​ស​ម្ភារៈពិសេស​នេះលោក​ជំទាវ ពូ ជៀន​គ័រ ឯកអគ្គ​រ​ដ្ឋ​ទូត​សា ធារ​ណ​រ​ដ្ឋ​ប្រ​ជាមានិត​ចិន ប្រ​ចាំព្រះរាជាណាច​ក្រ​ក​ម្ពុជា បាន​ប​ង្ហាញ​ពីកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ប្រ ទេស​ទាំង​ពីរ ក​ម្ពុជា-ចិន នាពេល​នេះកាន់តែមាន​ប្រ​សិទ្ធិភាព​ស៊ីជ​ម្រៅជាង​មុន។ ប្រ​ជាជ​ន​ក​ង​ទ័ព​រ​ដ្ឋា ភិបាល​ចិន​តែង​តែចាត់ទុក​ក​ម្ពុជា គឺជាមិត្ត​ដ៏សំខាន់បំផុត ដែល​មានអត្ថ​ន័យ​ជាប្រ​វ​តិ្ត​សាស្រ្ត​យូរអង្វែង ព្រ​ម​ទាំង​មាន​មូល​ដ្ឋាន​ដ៏រឹង​មាំ ប្រ​ក​ប​ដោយ​ការ​ជឿទុក​ចិត្ត និង​គាំទ្រ​គ្នាទៅវិញ​ទៅម​ក​លើគ្រ​ប់វិស័យ និង​គ្រ​ប់វេទិកាអន្ត​រ​ជាតិ តំប​ន់ និងអនុតំប​ន់ ។

ជានិច្ច​កាល ប្រ​ជាជ​ន និង​រ​ដ្ឋាភិបាល​ចិន តែង​តែជួយ​ដ​ល់ក​ម្ពុជាតាម​រ​យះការ​ផ្ត​ល់ជំនួយឥត សំណ​ង និង​ក​ម្ចីស​ម្ប​ទាន ស​ម្រាប់សាង​ស​ង់ហេដ្ឋារ​ច​នាស​ម្ព័ន្ធ និង​វិស័យ​នានាជាច្រើន​ទៅតាម​សំ ណូម​ព​រ និង​សេច​ក្តីត្រូវ​ការ​ចាំបាច់រ​ប​ស់ក​ម្ពុជា ព្រ​ម​ទាំង​ជំរុញ​លើក​ទឹក​ចិត្ត​វិនិយោគិន​ជ​ន​ជាតិចិនឲ្យ ម​ក​ប​ណ្តាក់ទុន​វិនិយោគ ដែល​ស្ថិត​ក្នុង​លំដាប់ទីមួយ​នៅក​ម្ពុជា ។

ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី ទៀ បាញ់ បាន​មាន​ប្រ​សាស​ន៍ក្នុង​ពិធី ប្រ​គ​ល់-ទ​ទួល​ស​ម្ភារៈថា រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា ក្រោម​ការ​ដឹក​នាំប្រ​ក​ប​ដោយ​គ​តិប​ណ្ឌិត​រ​ប​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្រ្តី បាន​ធ្វើឲ្យ​ចំណ​ង​មិត្ត​ភាព សាម​គ្គីភាព និង​ភាត​រ​ភាព​រ​វាង​ប្រ​ជាជ​ន​ប្រ​ទេស ទាំង​ពីរ​ក​ម្ពុជា-ចិន កាន់តែមាន​ភាព​ស្អិត​រ​មួត ហើយ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​លើគ្រ​ប់វិស័យ​កាន់តែត្រូវ​បាន ព​ង្រឹង និង​ព​ង្រីក​ថែម​ទៀត ដែល​នាំម​ក​នូវ​ផ​ល​ប្រ​យោជ​ន៍ទៅវិញ​ទៅម​ក ស​ម្រាប់ការអភិវ​ឌ្ឍ​ន៍សេដ្ឋ កិច្ច​ស​ង្គ​ម​នៃប្រ​ទេស​ទាំង​ពីរ ដែល​ជាដៃគូយុទ្ធ​សាស្រ្ត​ដ៏ស៊ីជ​ម្រៅ។

ស​មិទ្ធ​ផ​ល​ទាំង​នេះឆ្លុះប​ញ្ចាំងឲ្យ​ឃើញ​ពីជំហ​រឥត​ងាក​រេរ​ប​ស់រ​ដ្ឋាភិបាល​ក​ម្ពុជា នូវ​ន​យោបាយ ការ​ប​រ​ទេស អព្យាក្រិត ស​ន្តិស​ហ​វិជ្ជ​មាន មិន​ចូល​ប​ក្ស​ស​ម្ព័ន្ធ ក​សាង​ទំនាក់ទំន​ង​មិត្ត​ភាព និង​ស​ហ ប្រ​តិប​ត្តិការ​ជាមួយ​គ្រ​ប់ប្រ​ទេស ដោយ​ឈ​រ​លើគោល​ការ​ណ៍ស​ម​ត្ថ​ភាព គោរ​ពឯក​រាជ្យ អធិប​តេយ្យ បូរ​ណ​ភាព​ទឹក​ដីគ្នាទៅវិញ​ទៅម​ក និង​មិន​ជ្រៀក​ជ្រែត​ក្នុង​កិច្ច​ការ​ផ្ទៃក្នុង​គ្នា ។

ការ​ទ​ទួល​ជំនួយ​ស​ម្ភារៈពិសេស​រ​ប​ស់ក្រ​សួង​ការ​ពារ​ប្រ​ទេស​ចិន​នាថ្ងៃនេះគឺជាស​មិទ្ធ​ផ​ល​ប្រ​វ​ត្តិ សាស្រ្ត​ថ្មីមួយ​ប​ន្ថែម​ទៀត ក្នុង​ចំណោម​ស​មិទ្ធ​ផ​ល​ជាច្រើន​ដែល​រ​ដ្ឋាភិបាល​ចិន​បាន​ជួយ​ដ​ល់ក្រ​សួង ការ​ពារ​ជាតិក​ម្ពុជា ហើយ​ស​ម្ភារៈដែល​ទ​ទួល​បាន​នាពេល​នេះ ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​នឹង​ប្រើប្រាស់ ស​ម្រាប់ឲ្យ​ការ​ងារ​ហ្វឹក​ហ្វឺន ដើម្បីព​ង្រឹង​ប​ន្ថែម​លើវិស័យ​ការ​ងារ​យោធា មាន​ជាអាទិ៍៖

ទី១៖ ព​ង្រឹង​ក​ម្លាំង​ស្នូល ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ឲ្យ​កាន់តែរឹង​មាំក្នុង​ការ​ធានា ការ​ការ​ពារ ខឿនឯក​រាជ្យ​ជាតិ អធិប​តេយ្យ​ភាព បូរ​ណ​ភាព​ទឹក​ដី ព្រ​ម​ទាំង​ការ​ថែរ​ក្សាការ​ពារ​ដែន​ស​មុទ្រ ស​ន្តិសុខ ស​មុទ្រ ដើម្បីទ​ប់ស្កាត់ប​ទ​ល្មើស​នានា មាន​ជាអាទិ៍ ការ​នេសាទ​ខុស​ច្បាប់ ការ​រ​ត់ព​ន្ធ​ទំនិញ រ​ត់ព​ន្ធ ម​នុស្ស ជួញ​ដូរ​គ្រឿង​ញៀន អន្តោប្រ​វេស​ន៍ខុស​ច្បាប់ និង​ប្ល​ន់ប្រ​ដាប់អាវុធ ។

ទី២៖ ប​ន្ត​ព​ង្រឹង និង​ព​ង្រីក​ស​ម​ត្ថ​ភាព​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ដើម្បីបំពេញ​ភារ​កិច្ច​កាន់តែ មាន​ប្រ​សិទ្ធិភាព​ជាក​ង​ក​ម្លាំង​មាន​វិជ្ជាជីវៈជំនាញ មាន​ស​ម​ត្ថ​ភាព​ពេញ​លេញ ដើម្បីចូល​រួម​ថែរ​ក្សា ស​ន្តិភាព ស្ថិរ​ភាព​ន​យោបាយ ស​ន្តិសុខ​ស​ណ្តាប់ធ្នាប់ស​ង្គ​ម និង​ការ​ចូល​រួម​ចំណែកអភិវ​ឌ្ឍ​ន៍ប្រ​ទេស ជាតិ ។

ទី៣៖ ព​ង្រឹងអភិវ​ឌ្ឍ​ន៍ស​ម​ត្ថ​ភាព​ដ​ល់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ដើម្បីត្រៀម​ក​ម្លាំង​ដោះស្រាយ នូវ​រាល់គ្រ​ប់ស​ភាព​ការ​ណ៍ដែល​កើត​ឡើង​ជាយ​ថាហេតុ មាន​ជាអាទិ៍ គ្រោះម​ហ​ន្ត​រាយ​ធ​ម្ម​ជាតិ ដែល នឹង​ប​ង្កឲ្យ​ខូច​ខាត​ទ្រ​ព្យ​ស​ម្ប​តិ្ត​ផ​ល​ប្រ​យោជ​ន៍ជាតិ និង​ប្រ​ជាជ​ន ដោយ​មិនអាច​គិត​ទុក​ជាមុន ។ល។ ការ​ចូល​រួម​យ៉ាង​ស​ក​ម្ម​ក្នុង​ការ​ជួយ​ស​ង្គ្រោះគ្រោះម​ហ​ន្ត​រាយ ព្រ​ម​ទាំង​ការ​ចូល​រួម​ក្នុង​ការអភិវ​ឌ្ឍ​ន៍ ស​ង្គ​ម សេដ្ឋ​កិច្ច​ជាតិ ទាំង​ពេល​ប​ច្ចុប្ប​ន្ន ក៏ដូច​ទៅអនាគ​ត ។

ទី៤៖ អភិវ​ឌ្ឍ​ន៍ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ​លើគ្រ​ប់ផ្នែក ទាំង​ការអភិវ​ឌ្ឍ​ន៍ធ​ន​ធាន​ម​នុស្ស និង​ការ ប​ង្កើន​ស​ម​ត្ថ​ភាព​ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ ការ​ធ្វើទំនើប​ក​ម្ម ការ​បំពាក់ប​ច្ចេក​វិទ្យាស​ម​ស្រ​ប ការ​ប​ណ្តុះ ប​ណ្តាល និង​ការ​ហ្វឹក​ហ្វឺន​យោធិនអាជីព ការ​ក​សាង​ជួយ​ក​ម្លាំង​ប្រ​ដាប់អាវុធ​វ័យ​ក្មេង ស​ម្រាប់ប​ន្ត​វេន នាពេលអនាគ​ត​ប្រ​ក​ប​ដោយ​ស្មារ​តីទ​ទួល​ខុស​ត្រួវ​ខ្ព​ស់ និងឲ្យ​មាន​ស​ម​ត្ថ​ភាព​ប្រ​ហាក់ប្រ​ហែល​ជាមួយ ក​ង​ទ័ព​ក្នុង​ប​ណ្តា ប្រ​ទេស​ក្នុង​តំប​ន់ និង​ប​ណ្តាប្រ​ទេស​កំពុងអភិវ​ឌ្ឍ​ន៍ ។

ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី ទៀ បាញ់ ក៏បាន​ស​ម្តែង​ការ​គោរ​ព​ដឹង​គុណ​ដ៏ជ្រាល​ជ្រៅចំពោះ រ​ដ្ឋាភិបាល និង​ក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន ដែល​ជានិច្ច​កាល​បាន​ជួយ​គាំទ្រឧប​ត្ថ​ម្ភ ទាំង​ម​ធ្យោបាយ ឧប​ក​រ​ណ៍ ស​ម្ភារៈ ព្រ​ម​ទាំង​បាន​ប​ញ្ជូនអ្ន​ក​ជំនាញ​ការ និង​គ្រូយោធាចារ្យ​ប្រ​ក​ប​ដោយ​ស​ម​ត្ថ​ភាព និង មាន​ប​ទ​ពិសោធ​ន៍ការ​ងារ​ម​ក​ប​ង្ហាត់ប​ង្រៀន​ជំនាញ​ប​ច្ចេក​ទេស​ដ​ល់ក​ង​ក​ម្លាំង​ក​ម្ពុជាឲ្យ​មាន​ស​ម​ត្ថ​ភាព គ្រ​ប់គ្រាន់ស​ម្រាប់បំពេញ​បេស​ក​ក​ម្ម​ជាប្រ​វ​ត្តិសាស្រ្ត ប្រ​ក​ប​ដោយ​ជោគ​ជ័យ ៕

           

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ