ព័ត៌មាន

ឯកឧត្ត​ម ទៀ បាញ់ ជួប​ប្រ​តិភូ ឆ្មាំស​មុទ្រ វៀត​ណាម
នាយកដ្ឋានព័ត៌មាន(១)
617
35

ក្នុងឪកាសអញ្ជើញ​ម​ក​បំពេញ​ទ​ស្ស​នៈកិច្ច​នៅក​ម្ពុជាគ​ណ​ប្រ​តិភូឆ្មាំស​មុទ្រ​វៀត​ណាម ដឹក​នាំដោយ ឧត្ត​ម​សេនីយ៍ទោ ង្វៀន ក្វាង ដាំ មេប​ញ្ជាការ​ឆ្មាំស​មុទ្រ​វៀត​ណាម បាន​ចូល​រួម​សំដែង​ការ​គួរ​ស​ម ចំពោះ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តី ក្រ​សួង​ការ​ពារ​ជាតិ កាល​ពី ថ្ងៃទី ០៧ ខែឧសាភា ឆ្នាំ២០១៥  ។

នៅក្នុង​ជំនួប​ស​ន្ទ​នានោះ ឯកឧត្ត​ម ទៀ បាញ់ បាន​សំដែង​ការ​ស្វាគ​ម​ន៍ ចំពោះគ​ណៈប្រ​តិភូ ឆ្មាំស​មុទ្រ​វៀត​ណាម ដែល​បានអញ្ជើញ ម​ក​បំពេញ​ទ​ស្ស​នៈកិច្ច នៅក​ម្ពុជាផ​ង បាន​ជួប​ប្រ​ជុំ ធ្វើការ​ងារ​ជាមួយ ក​ង​ទ័ព​ជើង​ទឹក ខ.ភ.ម ។ ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី ទៀ បាញ់ បាន​ចាត់ទុក​ការ ជួប​គ្នា រ​វាង​ក​ង​ទ័ព​ទាំង​ពីរ គឺមាន​សារៈសំខាន់ ដែល​បាន​នាំម​ក កិច្ច​ស​ហ​ប្រ​តិប​ត្តិការ ប​ង្កើន​ចំន​ង សាម​គ្គីភាព មិត្ត​ភាព កាន់តែជិត​ស្និត ប្រ​ក​ប​ដោយ​ការ​យោគ​យ​ល់គ្នា និង ប​ង្កើន​ប្រ​សិទ្ធ​ភាព ការ​ងារ នៃក​ង​ទ័ព​ទាំង២ ទៅអនាគ​ត​ថែម​ទៀត ។ ការ​ជួប​គ្នានេះក៏ នឹង​ប​ង្កើន​ស​ម​ត្ថ​ភាព រ​វាង​ក​ង​ទ័ព​ទាំង២ អោយ​កាន់តែ មាន​ការ​រីក​ចំរើន​ផ​ង​ដែរ ។ ឯកឧត្ត​ម ទៀ បាញ់ បាន​ប​ញ្ជាក់ជូន​ប្រ​តិភូ ឆ្មាំស​មុទ្រ វៀត​ណាម ទៀត​ថា៖ លំហ​រ​ស​មុទ្រ​ក​ម្ពុជា បាន​បើក​ទូលាយ​ក្នុង​ការ​ទ​ទួល នាវាក​ង​ទ័ព​ជើង​ទឹក ប​ណ្តាប្រ​ទេស មិន​ត្រឺម​តែនៅក្នុង​តំប​ន់ទេ គឺទ​ទួល​ស្វាគ​ម​ន៍ ចំពោះក​ង​នាវា ម​ក​ពីប្រ​ទេស​ឆ្ងាយៗ ដូច​ជា ប្រ​ទេស​បារាំង​ម​ក​ចូល​សុំច​ត នៅក​ម្ពុជា ។ ឯកឧត្ត​ម ទៀ បាញ់ ក៏បាន​ជំរាប​ប្រ​តិភូ អំពីការ​រៀប​ចំ និង​ការ​ប្រ​ព្រឹត្ត​ទៅ នៃគ​ណៈក​ម្មាធិការ​ជាតិ ស​ន្តិសុខ លំហ​រ​ស​មុទ្រ និង អគ្គ​លេខាធិការ នៃគ​ណៈក​ម្ម​ធិការ​ជាតិ ស​ន្តិសុខ​លំ្រ​ស​មុទ្រ ដែល​បាន​ដំណើរ​ការ​ងារ រ​ប​ស់ខ្លួន​ទៅមុខ ប្រ​ក​ប​ដោយ ជោគ​ជ័យ ក្នុង​រ​យះពេល​ប៉ុន្មាន​ឆ្នាំ ក​ន្ល​ង​ទៅនេះ ។

មាន​ម​តិឆ្លើយ​ត​ប​វិញ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ទោ ង្វៀន ក្វាង ដាំ មេប​ញ្ជាការ ស​មុទ្រ វៀត​ណាម បាន​ជំរាបឯកឧត្ត​ម ទៀ បាញ់ អំពីល​ទ្ធ​ផ​ល នៃជំនួប​ការ​ងារ រ​វាង​ប្រ​តិភូឆ្មាំស​មុទ្រ វៀត​ណាម ជាមួយអគ្គ​លេខាធិការ នៃគ​ណៈក​ម្មាធិការ​ជាតិ ស​ន្តិសុខ​លំហ​រ​ស​មុទ្រ​ក​ម្ពុជា ដែល​បាន​ប្រ​ព្រឹត្ត​ទៅ ទ​ទួល​បាន​ល​ទ្ធ​ផ​ល​ល្អ ប្រ​ក​ប​ដោយ​ស្មារ​តី ស​ហ​ប្រ​តិប​ត្តិការ​ខ្ព​ស់ ។ ឯកឧត្ត​ម មេប​ញ្ជាការ​ឆ្មាំស​មុទ្រ​វៀត​ណាម ប​ញ្ជាក់ថា៖ វៀត​ណាម ទើប​បាន​ប​ង្កើត​កំលាំង​ឆ្មាំស​មុទ្រ​រ​ប​ស់ខ្លួន បើសិន​ប្រៀប​ធៀប​ជាមួយ​ប្រ​ទេស​ក្នុង​តំប​ន់ វៀត​ណាម​ទើប​ប​ង្កើត​ចុង​ក្រោយ​គេ ។ ឯកឧត្ត​ម​ប​ន្ត​ថា កំលាំង​ឆ្មាំស​មុទ្រ​វៀត​ណាម មាន​ក្រ​ប​ខ័ណ្ឌ ធ្វើការ​ស​ហ​ការ​ទាំង​ទ្វេភាគី និង​ព​ហុភាគី ក្នុង​កិច្ច​ចាត់តាំង វេទិការ​ដើម្បីពិភាក្សាគ្នា ហើយ​ក្នុង​ឆ្មាំនេះភាគីក​ម្ពុជា គ​ណៈក​ម្មាធិការ​ជាតិស​ន្តិសុខ លំហ​រ​ស​មុទ្រ ក​ម្ពុជា ត្រូវ​ធ្វើជាម្ចាស់ផ្ទះនៃកិច្ច​ពិភាក្សា ។ ឯកឧត្ត​ម ស​ង្ឃឹម​ថា នៅថ្ងៃខាង​មុខ​គ​ណៈក​ម្មាធិការ​ជាតិ ស​ន្តិសុខ លំហ​រ​ស​មុទ្រ​ក​ម្ពុជា និង​ឆ្មាំស​មុទ្រ វៀត​ណាម និង ធ្វើការ​ស​ហ​ការ​គ្នាច្រើន ខ្លឹម​សារ ប​ន្ត​ទៀត និង​ការ​ស​ហ​ការ​ជាមួយ ឆ្មាំស​មុទ្រ ប្រ​ទេស​ក្នុង​តំប​ន់ផ​ង​ដែរ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ