ព័ត៌មាន

ឯ.ឧ ចាយ សាំង​យុន ប្រ​ជុំបូក​ស​រុប​ខែមេសា ២០១៥
នាយកដ្ឋានព័ត៌មាន(១)
425
34

ក្រ​សួង​ការ​ពារ​ជាតិ បាន​ប្រ​ជុំផ្ស​ព្វ​ផ្សាយ​រ​បាយ​ការ​ណ៍បូក​ស​រុប​ការ​ងារ​ខែមេសា និង ទិស​ដៅអនុវ​ត្ត​ខែឧស​ភា ឆ្នាំ២០១៥ ដែល​កិច្ច​ប្រ​ជុំនេះបាន​ប្រ​ព្រឹត​ទៅនាព្រឹក​ថ្ងៃទី០៤ ខែមេសានេះ ស្ថិត​ក្រោមអធិប​តីភាព ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ចាយ សាំង​យុន រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ និង​មាន​ការអញ្ជើញ​ចូល​រួម​ពីឯកឧត្ត​ម លោក​ជំទាវ អស់លោក លោក​ស្រីនាយ​ទាហាន​ជាន់ខ្ព​ស់ ជាអគ្គ​នាយ​ក អគ្គ​នាយ​ក​រ​ងអគ្គ​នាយ​ក ដ្ឋាន, ជានាយ​ក នាយ​ក​រ​ង​នាយ​ក​ដ្ឋាន និង​ស្ថាប័ន​ចំណុះក្រ​សួង​ការ​ពារ​ជាតិជាច្រើន រូប​ទៀត ។

ក្នុង​រ​បាយ​ការ​ណ៍បូក​ស​រុប​ដែលអាន​ដោយ ឯ.ឧ ឧត្ត​ម​សេនីយ៍ឯក ចាន់ សារ៉ាង អគ្គ​លេខាធិការ​រ​ង នៃអគ្គ​លេខាធិការ​ដ្ឋាន​ក្រ​សួង​ការ​ពារ​ជាតិ បានឲ្យ​ដឹង​ថា ក្នុង​ខែ មេសា ឆ្នាំ២០១៥ក​ន្ល​ង​ទៅនេះ ខ.ភ.ម បាន​ប​ន្តអនុវ​ត្ត​ភារ​កិច្ច​ស្នូល​រ​ប​ស់ខ្លួន ក្នុង​វិស័យ ការ​ពារ​ជាតិ ដោយ​ស​ម្រេច​បាន​នូវ​ស​មិទ្ធ​ផ​ល​ការ​ងារ​ធំៗជាច្រើន ក្នុង​នោះ បាន​ប​ន្ត ព​ង្រឹង​ភារ​កិច្ច​ការ​ពារអធិប​តេយ្យ បូរ​ណៈភាព​ទឹក​ដីនៅតាម​តំប​ន់ព្រំដែន និង​ប​ណ្តា កោះមួយ​ចំនួន ព្រ​ម​ទាំង​បាន​ធ្វើការ​ល្បាត​ត្រួត​ពិនិត្យ​ភូមិសាស្ត្រ​ទ​ទួល​ខុស​ត្រូវ​រ​ប​ស់ ខ្លួន​ជាប់ជាប្រ​ចាំ។ មាន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អជាមួយ​ប្រ​ទេស​ជិត​ខាង​នៅតាម​តំប​ន់ ព្រំដែន ដោយ​រ​ក្សាបាន​នូវ​ការ​ទំនាក់ទំន​ង​ល្អដោះស្រាយ​នូវ​ប​ញ្ហាផ្សេងៗដែល​កើត មាន​ដោយ​ស​ន្តិវិធី។ ទ​ន្ទឹម​នឹង​នេះបាន​ម្ចាស់ការ និង​ស​ហ​ការ​ជាមួយអាជ្ញាធ​រ​មាន ស​ម​ត្ថ​កិច្ច​គ្រ​ប់ជាន់ថ្នាក់ចូល​រួម​ព​ង្រឹង ការអនុវ​ត្ត​ច្បាប់ធ្វើការ​ប​ង្ការ ទ​ប់ស្កាត់ និង ប​ង្រាប​នូវ​រាល់ប​ទ​ល្មើស​គ្រ​ប់ប្រ​ភេទ(ពិសេស​ប​ទ​ល្មើស​គ្រឿង​ញៀន) ភាពអាណាធិប តេយ្យ​នានា និង​ការ​ពារ​ស​ន្តិសុខ សុវ​ត្ថិភាព ស​ណ្តាប់ធ្នាប់សាធារ​ណៈ ការ​ពារ​គ​ណៈ ប្រ​តិភូជាតិ និងអន្ត​រ​ជាតិនានា ក៏ដូច​ជាក្នុងឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំថ្មីប្រ​ពៃណីជាតិខ្មែរ រួម​ទាំង​ពិធីអង្គ​រ​ច​ង្ក្រាន​នៅខេត្ត​សៀម​រាប ស​រុប​ម​ក​វិញ ជារួម​ការ​គ្រ​ប់គ្រ​ង​ស​ភាព ការ​ណ៍ស​ន្តិសុខ ខ.ភ.ម អនុវ​ត្ត​បាន​ល្អប្រ​សើរ។

ក្រៅពីភារ​កិច្ច​ខាង​លើ ខ.ភ.ម បាន​ចាត់ប​ញ្ជូន​ក​ង​ក​ម្លាំង​ទៅបំពេញ​បេស​ក​ម្ម​រ​ក្សា ស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ មាន​ចំនួន ៨៨៨នាក់ ក្នុង​នៅសាធារ​ណៈរ​ដ្ឋ លីប​ង់ សាធារ​ណៈរ​ដ្ឋ​ស៊ូដ​ង់ ខាង​ត្បូង សាធារ​ណ​រ​ដ្ឋ​ស៊ូដ​ង់ សាធារ​ណៈរ​ដ្ឋ​ម៉ាលី និង សាធារ​ណៈរ​ដ្ឋអហ្វ្រិក​ក​ណ្តាល ក្នុង​នោះបាន​ប​ន្ត​ប​ញ្ជូន​ក​ង​ក​ម្លាំង​វិស្វ​ក​ម្ម​ព្រ​លាន​យ​ន្ត

 

 

ហោះលេខ៩១៨ និង​ក​ង​ក​ម្ចេច​គ្រាប់មិន​ទាន់ផ្ទុះលេខ៣១២ ទៅប្តូរ​វេន​ក​ម្លាំង​ដែល បំពេញ​បេស​ក​ក​ម្ម​នៅសាធារ​ណ​រ​ដ្ឋ​ម៉ាលី។

កិច្ច​ប្រ​ជុំក៏បាន​ដាក់ចេញ​នូវ​ទិស​ដៅសំខាន់ៗមួយ​ចំនួន​ស​ម្រាប់ខែឧស​ភានេះផ​ង​ដែរ ក្នុង​នោះដោយ​ប​ន្ត​ព​ង្រឹង​ការអនុវ​ត្ត​ភារ​កិច្ច​ស្នូល​រ​ប​ស់ ខ.ភ.ម ក្នុង​វិស័យ​ការ​ពារ​ជាតិ ការ​ពារឯក​រាជ្យ​ជាតិ អធិប​តេយ្យ បូរ​ណ​ភាព​ទឹក​ដី និង​ស្ថិរ​ភាព​ន​យោបាយ និង​យ​ក ចិត្ត​ទុក​ដាក់ការ​ពារ​ស​ន្តិសុខ​រ​បៀប​រាប​រ​យ​ស​ណ្តាប់ធ្នាប់សាធារ​ណៈ។ ជាមួយ​គ្នានេះ ខ.ភ.ម ត្រៀម​ល​ក្ខ​ណៈស​ម្ប​ត្តិ និង​ប​ន្ត​យ​ក​ចិត្ត​ទុក​ដាក់អនុវ​ត្ត​នូវ​រាល់ភារ​កិច្ច ដូច​ជា ការ​ងារ​កែទ​ម្រ​ង់ ខ.ភ.ម (ការ​ហ្វឹក​ហ្វឺនអប់រំចិត្ត​សាស្ត្រ) ការ​ងារ​ក​សាង​ច្បាប់ និង​លិខិត ប​ទ​ដ្ឋាន​ផ្សេងៗ ការ​ងារ​ធានាភ​ស្តុភារ-ហិរ​ញ្ញ​វ​ត្ថុ ប​ច្ចេក​ទេស និង​ជួស​ជុល​រ​ថ​យ​ន្ត​ថែទាំ គ្រឿង​បំពាក់ ការ​ងារ​វិស្វ​ក​ម្ម និង​ការ​ងារ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការអន្ត​រ​ជាតិ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ