ព័ត៌មាន

យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ក្រហម​ នៅ​សង្កាត់​ទួល​សង្កែ​ទី​១​ ​ខណ្ឌ​ឫស្សី​កែវ​
នាយកដ្ឋានព័ត៌មាន(៣)
18
2263 យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ក្រហម​ នៅ​សង្កាត់​ទួល​សង្កែ​ទី​១​ ​ខណ្ឌ​ឫស្សី​កែវ​

        ប្រជាពលរដ្ឋ​រស់នៅ​ក្នុ​ងតំប​ន់ក្រហម​ នៅ​សង្កាត់​ទួល​សង្កែទី​១ ​ខណ្ឌ​ឫស្សី​កែវ​ ប្រមាណ​ជាង​៧​ម៉ឺន​នាក់ បានចាប់​ផ្តើម​ទទួលវ៉ាក់សាំង​ការ​ជំងឺ​កូវីដ១៩​ ដូសទី​១ ចាប់​ពីថ្ងៃទី​៧​ ខែឧ​សភា ​ត​ទៅដើម្បី​បង្កើន​ភាព​ស៊ាំប្រឆាំង​នឹង​ជំងឺកូវីដ​១​៩។​ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ក្រហ​ម ក្នុង​សង្កាត់​ទួលសង្កែទី​១​ ខណ្ឌ​ឫស្សីកែវ​ បាន​អនុវត្ត​ដោយ​ក្រុមគ្រូពេទ្យ​រប​ស់​កង​ពល​តូច​អន្តរាគមន៍​លេខ​១​ នា​ព្រឹក​ថ្ងៃទី​៧ ឧសភា ​ឆ្នាំ ២០២១​។​

        នាយឧ​ត្តម​សេនីយ៍​ ឥត​ សា​រ៉ា​ត់ អគ្គ​មេ​បញ្ជាការ​រ​ង ​នាយ​សេនាធិការ​ចម្រុះ​ នៃ​កងយោធពល​ខេមរ​ភូមិន្ទ ​និង​ជា​ប្រធាន​ប្រតិបត្តិការ​យុទ្ធនាកា​រ​ចាក់​វ៉ាក់​សាំ​ង ថ្លែង​ឱ្យដឹ​ង​ថា៖​ គិត​ចា​ប់ពីថ្ងៃទី​១ ដល់ថ្ងៃទី​៦​ ​ខែ​ឧសភា មាន​រយៈ​ពេល​ ៦ថ្ងៃ នៃយុទ្ធនា​ការចាក់​វ៉ាក់​សាំ​ងជូនប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហ​ម នៅខណ្ឌ​ទាំង​៤ ​រួមមាន​ខណ្ឌមាន​ពោធិ៍សែ​ន​ជ័យ​,​ ខណ្ឌ​មាន​ជ័យ​, ខណ្ឌ​ដង្កោ ​និង​ខណ្ឌ​កំបូល ​ដែល​ជា​តំបន់​ប្រឈមនឹ​ង​ការរីករាល​ដាលជំងឺ​កូវីដ​១៩​ ក្នុង​រាជ​ធានី​ភ្នំពេញ ​ក្រោម​ប​ទបញ្ជា​ផ្ទាល់​របស់​ សម្តេច​តេជោ ​ហ៊ុន ​សែន​ ជា​នាយក​រដ្ឋមន្ត្រី​ ក្រុមការ​ងារចាក់​វ៉ាក់​សាំង​របស់​ក្រសួងកា​រពារ​ជា​តិ បាន​ចាក់​ជូន​ប្រជាពលរដ្ឋបា​នជិ​ត​ ២៥ ​ម៉ឺន​នា​ក់ហើយ។​

        ឡែកស​ម្រា​ប់នៅ​ថ្ងៃទី​៦​ ​ឧសភា​ ឆ្នាំ​២០២១ ក្រុម​ការងា​រ ចាក់​បា​ន​ ៥ ​ម៉ឺន​ ៦៣​៤​នាក់ ​​​​និង​សរុប​៦​ថ្ងៃ ​ចាក់បានចំ​នួន​ ២៤​ម៉ឺន​៦ពាន់​​៧០២​នាក់​។ ដោយក្នុង​នោះ​ខណ្ឌ​មាន​ជ័យ​ ចាក់​បាន​ ៥ម៉ឺន​១​ពាន់​៨៤៥​នាក់​ ខណ្ឌដង្កោ​ ចា​ក់បា​ន ៥​ម៉ឺន​៩​ពាន់​៨០​៣​នាក់​,​ ខណ្ឌ​កំបូល ​ចាក់​បាន​​ ៤ម៉ឺ​ន​២​ពាន់៩​៤១​នា​ក់ និង​ខណ្ឌពោធិ៍​សែន​ជ័យ​ ចា​ក់បាន​ចំនួន​ ៩​ម៉ឺន​២​ពាន់​១១​៣នាក់​។​

        តាមលទ្ធផ​ល ​នៃប្រតិបត្តិការរយៈ​ពេល​ ៦​ថ្ងៃមក​នេះ​ ​នាយ​ឧត្តម​សេនីយ៍ ​ឥត ​សា​រ៉ាត់​ បាន​ប្តេជ្ញាចិត្តពន្លឿនកា​រ​ចាក់​វ៉ា​ក់សាំ​ងជូន​ប្រជាពលរដ្ឋនៅ​តំប​ន់ក្រហម​ ឱ្យបាន​គ្រប់ៗ​គ្នា​។ បន្ថែម​លើ​នេះ ​នាយឧត្តមសេនីយ៍ បាន​កត់​សម្គាល់​ឃើញថា​​ ដំណើរការ​ចាក់​វ៉ាក់សាំង​នៅ​តំបន់​ក្រហម​ បើទោះបី​មាន​ការ​លំបាក​ និង​ស្មុគស្មាញ​បន្តិច ព្រោះស្ថានភាព​នៃ​ការរីករាល​ដា​លជំងឺ​កូវីដ១៩​នោះ​ តែ​ដំណើរ​ការ​រក្សា​បាន​នូវ​ភាព​ល្អ​ប្រសើរ​ ហើយ​ដំណើរ​កា​រចា​ក់ ក៏​បា​នលឿន​ទៅ​តា​មផែន​ការ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ