ព័ត៌មាន

យុទ្ធនា​កា​រ​ជាតិ​ចា​ក់វ៉ាក់​សាំង​សង្កាត់​កំបូល​២០២១​
នាយកដ្ឋានព័ត៌មាន(៣)
14
2262 យុទ្ធនា​កា​រ​ជាតិ​ចា​ក់វ៉ាក់​សាំង​សង្កាត់​កំបូល​២០២១​

        សូមគោរពថ្លែង​អំណរគុ​ណ​យ៉ាង​ជ្រាល​ជៅ​ជា​ទីបំផុត​​ចំពោះ សម្តេចតេជោ ហ៊ុន សែន នាយក​រ​ដ្ឋមន្ត្រី នៃព្រះ​រាជាណាចក្រកម្ពុជា ដែលបាន​ស្វះស្វែងរកវ៉ាក់សាំង​សំរា​ប់ការពារ​សុខភាព​ ជូនប្រជាពលរដ្ឋ ក្នុង​​​ការប្រយុទ្ធប្រឆាំង​នឹ​ងជម្ងឺរា​តត្បាត​កូវីដ.១៩។ ក្នុងយុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់​សាំង​ក្នុ​ង​ភូមិសាស្ត្រ​រាជ​ធានី​ភ្នំពេញ ​ប្រមុខរាជរដ្ឋាភិបាល បាន​បន្តផ្ត​ល់វ៉ាក់​សាំង​ការពារ​កូវីដ.១៩​ និងកម្លាំង​ក្រុមគ្រូពេទ្យក្រសួង​ការពារជា​តិចុះមក​ធ្វើការចាក់វ៉ាក់​សាំង​ជូន​ដោយ​ផ្ទាល់​ ដល់បងប្អូន​ប្រជាពលរដ្ឋ​ និងកម្មករ និយោជិត ដែលកំពង់​រស់នៅ​ក្នុង​តំបន់ក្រហម​ ដែល​រង​នូវហានិភ័យខ្ពស់ នាពេលនេះ។ នេះ​ជា​ប្រសាសន៍​លើក​ឡើងរ​បស់​ លោក​ មោង អាន ចៅសង្កាត់​រង​ទី​១ ​សង្កាត់ ធ្វើការជួបសំ​ភាសន៍ ជាមួយអ្ន​កយ​កព័ត៌​មាន​ទូរទស្សន៍​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ប៉ុស្តិ៍លេខ៥​យើង​ ក្នុង​ឱកាស​បើ​កយុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​ ជូនប្រជាពលរដ្ឋ និង​កម្មករ និយោជិត ដែល កម្លាំងក្រុមគ្រូពេទ្យកងទ័ព បានចុះប្រតិបត្តិការ ក្នុងយុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​កូវីដ-១៩ ទ្រង់ទ្រាយធំ នៅក្នុងភូមិសាស្ត្ររាជ​ធានី​ភ្នំពេញ ​ដោយផ្ទាល់​ទៅ​ដល់​ទីតាំង​ ក្នុងមូលដ្ឋាន​មណ្ឌល​ក្នុង​សង្កាត់​ នីមួយៗ ក្នុងភូមិសាស្ត្រ​ខណ្ឌ​កំបូល​។ 

         ក្នុងយុទ្ធនា​ការ​ ទ្រង់ទ្រាយធំ នេះកម្លាំងក្រុមគ្រូពេទ្យ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ បានចុះធ្វើការចាក់​ជូនប​ងប្អូន​ប្រជាពលរដ្ឋ និងកម្មករ និយោជិត ក្នុងតំបន់ក្រហម .តំបន់លឿងទុំ និងតំបន់លឿង.ស្របពេលដែលខណ្ឌ ទាំង ៤ កំពង់អនុវត្តនូវសេចក្តី​សម្រេច​របស់​រាជរដ្ឋាភិ បាលស្តីពីការបញ្ចប់​ នៃ​ការ​បិទ​ខ្ទ​ប់​ភូមិសាស្រ្តរាជធានី​ភ្នំពេញ និង​ក្រុងតាខ្មៅ នៃខេត្តកណ្តាល ហើយនៅថ្ងៃទី៦ ឧសភា ម្សិលមិញនេះ​ដោយ​សាលា​រាជធានីភ្នំពេញ​ បាន​ធ្វើការ​កែសម្រួលនូវផ្នែក​បី​ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ ​សម្រួល តំបន់បិទខ្ទប់​មក​តូច​ជាង​វិញ ដើម្បី​កាត់​ផ្តាច់​ខ្សែរយៈចម្ល​ងជម្ងឺកូវីដ.១៩ ដូច្នេះហើយទើប​ថ្ងៃនេះកម្លាំង​ក្រុមគ្រូពេទ្យ​របស់​ បញ្ជាការដ្ឋាន​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃប្រទេស​ អគ្គបញ្ជាការ ដឹកនាំដោយ ឧត្តមសេនីយ៍ទោ អ៊ុង សារ៉ាន់ នាយ​រងសេនាធិការកងរាជ​អាវុធហត្ថ​លើ​ផ្ទៃប្រទេស បានបន្តដឹកនាំក្រុមគ្រូ​ពេទ្យ​ជំនាញ​ចុះចាក់​វ៉ាក់​សាំង​កូវីដ១៩​ នូវដូចទី១ ជូនប្រជាពលរដ្ឋ​ និងកម្មករនិយោជិត ដែលមាន​អាយុចាប៉ពី១៨ឆ្នាំឡើង ដែលកំពង់​រស់នៅ​ក្នុង​សង្កាត់ កំបូល​។ ឯកឧត្តម ដែលទទួល​ខុសត្រូវកម្លាំង ជំនាញបានចុះប្រតិបត្តិកា​រតាម​មណ្ឌល​ចាក់​វ៉ាក់​សាំង​ក្នុងសាលាបឋមសិក្សាអង្គបឹង​ចក​ បាន​ធ្វើការសហការជា​មួយ​គណៈ​បញ្ជាការឯកភាព​នឹ​ងកម្លាំង​អាជ្ញាធរ​មូលដ្ឋា​នក្នុងការរៀបចំផ្សព្វ​ផ្សាយ​ប្រមូលផ្តុំ​ ដើម្បីឲ្យប្រជាពលរដ្ឋ និងកម្មករ និយោជិត មកទទួល ​ចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ១៩ ទៅតាម​ពេលវេលា ដែលអាជ្ញាធរមូលដ្ឋាន​បា​នកំណត់​នៅតា​មទីតាំង​ ដែល​បា​នកំណត់​ដោយ​អាជ្ញាធ​រមូល​ដ្ឋាន ​។

          តំណាង​ឲ្យអាជ្ញាធរ លោក មោង អាន ចៅសង្កាត់​រងទី១ បានបញ្ជាក់ថាក្នុង​យុទ្ធនាការ ទ្រង់ទ្រាយធំ នេះកម្លាំង​ក្រុមគ្រូពេទ្យ​របស់​ក​ងយោធ​ពលខេមរ​ភូមិន្ទ បានចុះធ្វើការចាក់​ជូនប​ង​ប្អូន​ប្រជាពលរដ្ឋ និងកម្មករ និយោជិត ក្នុងសង្កា​ក់កំបូល កម្លាំងអាជ្ញាធរបានយក​ចិត្តទុកដាក់​ធ្វើយ៉ាងណា​ ដើម្បីជួយសម្រួល​ឲ្យមានភាពងាយស្រួល​ដល់​បង​ប្អូន ប្រជាពលរដ្ឋ ដែលមកទទួល​វាក់សាំង​ការពា​រ​កូវីដ.១៩ ​ហើយ​ក៏បានណែនាំដ​ល់ប​ង​ប្អូនប្រជាពលរដ្ឋ​យើង​ត្រូវចូលរួម​អនុវត្តនូវ​វិធាន​ការ​នានា ពីក្រសួងសុខា​ភិបាល ​និង​ពីប្រមុខរាជ​រដ្ឋាភិបាល ដោយអនុវត្តវិធានការ ​៣ការពារ ៣កុំ គឺត្រូវ ពាក់ម៉ាស់ រក្សាគម្លាតសវត្ថិភាពពីបុគ្គល ទៅ បុគ្គលពី ១ម៉ែត្រ កន្លះឡើងទៅ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ