ព័ត៌មាន

ប្រ​គ​ល់និង​ទ​ទួល​កុំព្យូទ័រ២៥គ្រឿង ពីការិយាល័យ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ក​ង​ទ័ព ស​ហ​រ​ដ្ឋអាមេរិក
នាយកដ្ឋានព័ត៌មាន(១)
424
33

សាលាប​ណ្តុះប​ណ្តាល​វិជ្ជាជីវៈកុំព្យូទ័រ និង​ភាសាប​រ​ទេស នាយ​ក​ដ្ឋាន​កិច្ច​ការ​យោធាស៊ីវិល បាន​ទ​ទួល​កុំព្យូទ័រ២៥គ្រឿង ពីការិយាល័យ កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ក​ង​ទ័ព​ស​ហ​រ​ដ្ឋអាមេរិក ប្រ​ចាំ ព្រះរាជាណាច​ក្រ​ក​ម្ពុជា ក្រោមអធិប​តីភាព ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ មាស សាវ៉ន អគ្គ​នាយ​ក អគ្គ​នាយ​ដ្ឋាន​យោធ​សេវា ក្រ​សួង​ការ​ពារ​ជាតិ ព្រ​ម​ទាំង​វ​ត្ត​មាន​នាយ​ទាហាន​ជាច្រើន​រូប​ទៀត ។

            ក្នុង​នោះដែរ​ក៏មាន​ការ​ ចូល​រួម​ពី លោក​វ​រ​សេនីយ៍ឯក Craig J Tippins ប្រ​ធានអនុព័ន្ធ​យោធា អាមេរិក លោក​វ​រ​សេនីយ៍ទោ Joel Buennaflor ប្រ​ធាន​ការិយាល័យ កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​យោធា អាមេរិក និង​លោក​វ​រ​សេនីយ៍ឯក Adrew Dakin ប្រ​ធាន​សេនានុព័ន្ធ​យោធាអូស្រ្តាលី ប្រ​ចាំ ព្រះរាជាណាច​ក្រ​ក​ម្ពុជា ព្រ​ម​ទាំង​ស​ហ​ការីជាច្រើន​រូប​ទៀត ។

            ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ មាស សាវ៉ន ក្នុង​នាម​ថ្នាក់ដឹក​នាំ ក្រ​សួង​ការ​ពារ​ជាតិ បាន​ថ្លែង អំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ចំពោះក​ង​ទ័ព​ស​ហ​រ​ដ្ឋអាមេរិក ដែល​តែង​តែជួយឧប​ត្ថ​ម្ភ ជាប​ន្ត​ប​ន្ទាប់ នូវ​ម​ធ្យោបាយ​ស​ម្ភារ​ជូន ខ.ភ.ម។ ថ្ងៃនេះក៏បានឧប​ត្ថ​ម្ភ​កុំព្យូទ័រ២៥គ្រឿង ពីសំណាក់ការិយាល័យ កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​យោធាអាមេរិក ប្រ​ចាំក​ម្ពុជា ដែល​បាន​រៀប​ចំឡើង​ដោយ​គ​ណៈក​ម្ម​ការ​មូល​និធិ ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាហៅកាត់ (FMS) រ​ប​ស់នាយ​ក​ដ្ឋាន​កិច្ច​ការ​យោធាស៊ីវិល ប​ញ្ជាក់ពីការ​ខិត​ខំ ប្រឹង​ប្រែង​ធ្វើឲ្យ កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អរ​វាង​ក្រ​សួង​ការ​ពារ​ជាតិ ដែលFMS ស​ម្រ​ប​ស​ម្រួល​ពី នាយ​ទាហាន ពាក់ព័ន្ធ​ក្នុង​កិច្ច​ការ​ងារ​នេះ បាន​ប្រ​សើរ​ឡើង ។

            ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ អគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវា ក្រ​សួង​ការ​ពារ​ជាតិប​ន្ត​ទៀត​ថា ការ​ជួយឧប​ត្ថ​ម្ភ​ស​ម្ភារ​ទាំង​នេះ គឺរួម​ចំណែក​ក្នុង​ការ​ប​ណ្តុះប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​រ​ប​ស់ ខ.ភ.ម ជាពិសេស​នាយ​ទាហាន​ក្នុង ក្រ​សួង​ការ​ពារ​ជាតិអគ្គ​ប​ញ្ជាការ អីពីការ​សិក្សាភាសាអង់គ្លេស និង​វិស័យ ព័ត៌មាន​វិទ្យា ឲ្យ​កាន់តែរីក​ច​ម្រើន​ថែម​ទៀត ។ តាម​រ​យៈនេះខ្ញុំស​ង្ឃឹម​ថា នឹង​មាន​ការ​ជួយឧប​ត្ថ​ម្ភ​ពី សំណាក់យោធាស​ហ​រ​ដ្ឋអាមេរិក និង​ផ្ត​ល់ស​ម្ភារ​ដែល​មាន​ល​ក្ខ​ណៈប្រ​ហាក់ប្រ​ហែល​គ្នានេះ កើត​មាន ជាប​ន្ត​ប​ន្ទាប់ទៅតាម សេច​ក្តីត្រូវ​ការ​រ​ប​ស់ ខ.ភ.ម ។

            លោក​វ​រ​សេនីយ៍ឯក Craig J Tippins បាន​លើក​ឡើង​ពីកិច្ច​ស​ហ​ប្រ​តិប​ត្តិការ រ​វាង​ក​ង​ទ័ព ក​ម្ពុជា-អាមេរិក និង អូស្រ្តាលី ពិសេស​ការ​ជួយឧប​ត្ថ​ម្ភ​កុំព្យូទ័រ​នាពេល​នេះ ។ ការ​គាំទ្រ​រ​ប​ស់ភាគី អាមេរិក ចំពោះការ​សិក្សាភាសាអង់គ្លេស ប​ង្ហាញ​ពីការ​យោគ​យ​ល់គ្នាទៅវិញ​ទៅម​ក ដើម្បីផ្លាស់ប្តូរ យោប​ល់ និង​ក្លាយ​ជាមិត្ត​ភ​ក្តិ ដៃគូដ៏ល្អប្រ​សើរ ។ នៅពេល​ស​ម្ភារ​នេះដាក់ឲ្យ​ប្រើប្រាស់ ក​ម្ម​សិក្សាការី ម្នាក់ៗនឹងអាច​ជាអ្ន​ក​និយាយ​ភាសាអង់គ្លេស កាន់តែល្អប្រ​សើរ និង​មាន​ស​ក្តានុព​ល ។ ស​ម្រាប់ភាគី អាមេរិក​ជំនួយ​នេះ មិន​ត្រឹម​តែផ្ត​ល់នូវ​ការ​សិក្សាផ្នែក​កុំព្យូទ័រ ប៉ុណ្ណោះទេ តែប​ង្ហាញ​កាន់តែច្បាស់ពី ការ​សិក្សាភាសាអង់គ្លេស ធ្វើឲ្យ​ពួក​គាត់ មានឪកាស​ចូល​រួម​ហ្វឹក​ហ្វឺន​រួម​គ្នា ជាមួយ​ក​ង​ទ័ពអាមេរិក និង អូស្រ្តាលី ប​ង្កើន​ចំណេះជំនាញ ។ មិន​ត្រឹម​តែប៉ុណ្ណោះអាច​មាន​ល​ទ្ធ​ភាព ទៅប​ន្ត​ការ​សិក្សានៅ ប្រ​ទេសអាមេរិក ឬ អូស្រ្តាលី ។

            ប​ន្ទាប់ម​ក​លោក​វ​រ​សេនីយ៍ឯក Craig J Tippins និង ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ទោ ផាត វិបុល​សុភ័ក្រ្ត នាយ​ក នាយ​ក​ដ្ឋាន​ទំនាក់ទំន​ងអន្ត​រ​ជាតិ អគ្គ​នាយ​ដ្ឋាន​ន​យោបាយ និង កិច្ច​ការ​ប​រ​ទេស ក្រ​សួង​ការ​ពារ​ជាតិ បាន​ចុះហ​ត្ថ​លេខាប្រ​គ​ល់ និង ទ​ទួល​ស​ម្ភារ​ទាំង​នោះផ​ង​ដែរ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ