ព័ត៌មាន

ចាក់​វ៉ាក់សាំង​ខ័ណ្ឌ​ដង្កោ​ថ្ងៃទី​ ​៧​
នាយកដ្ឋានព័ត៌មាន(៣)
14
2260 ចាក់​វ៉ាក់សាំង​ខ័ណ្ឌ​ដង្កោ​ថ្ងៃទី​ ​៧​

       ​រយៈពេល​៦​ថ្ងៃ​ នៃ​យុទ្ធនាការចា​ក់វ៉ាក់​សាំង​ជូន​ប្រជាពលរដ្ឋ​នៅតំ​ប​ន់ក្រហ​ម ដែល​ជា​តំបន់​ ប្រឈម ​នឹងការរីករា​លដាល​ជំងឺ​កូវីដ១​៩​ ក្នុង​រាជធានីភ្នំពេញ ​ក្រោម​ប​ទបញ្ជា​ផ្ទាល់​របស់​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នោះ​ ក្រុមការងារចាក់​វ៉ាក់សាំងរបស់ក្រសួង​ការពារជាតិ​ បាន​ចាក់​ជូន​ប្រជាពលរដ្ឋបាន​ជិ​ត ២៥​ម៉ឺននា​ក់​ហើយ។​ ដោយឡែ​ក​ក្នុង​ខណ្ឌ​ដង្កោ​តែ​មួយ​ ចាក់​បាន​ ៥៩,៨០៣នា​ក់ ​ក្នុង​រយៈពេល​ ៦ ​ថ្ងៃកន្ល​ងមក ដូច្នេះនៅ​ថ្ងៃ​ទី ​៦ ​គឺ​ក្នុង១ ​ថ្ងៃ ​ចាក់​បាន​ ១ ​ម៉ឺន​ ២​ ពាន់ ​១​ រយ​ ៥១​ នាក់។ ថ្ងៃនេះ​គឺ​ជាថ្ងៃទី ​៧​ ហើយ​ដែល​នៅ​ក្នុង ខ័ណ្ឌ​ដង្កោ ​រាជ​ធានី​ភ្នំពេញ​ក្រុមគ្រូពេទ្យមកពី​បញ្ជាការ​ដ្ឋាន​កង​ទ័​ពជើង​ទឹក​, ជើង​អាកាស​ និង​បញ្ជាការ​ដ្ឋាន​កាំភ្លើង​ធំ​ ក៏​មមាញឹកខិត​ខំ​បំពេញ​ភារកិច្ច​ ចាក់​វ៉ាក់សាំង​ការពារជំ​ងឺកូវីដ​.១​៩ ជូន​ប្រជាពលរដ្ឋ​ ជា​បន្ត​ នៅក្នុង​សង្កាត់​ដែល​អង្គភាព​ខ្លួន​បាន​ទទួល​ខុស ​ត្រូវ​ផង​ដែរ។

      ដោយ​មាន​កិច្ច​សហការ​ប្រតិបត្តិការ​យ៉ាង​ល្អ​ ​ជាមួយ​អាជ្ញាធ​រ​ដែនដី​ក្នុង​ការ​រៀប​ចំ​សណ្តាប់​ធ្នាប់​ និង​រក្សា​គំលាត​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​ ដែល​បាន​អញ្ជើញ​ចូល​មក​ចាក់​វ៉ាក់​សាំង​នាពេ​ល​នេះ ​យើង ​ពិនិត្យ​ឃើញថា៖ ​ដំណើរការ​ចាក់​វ៉ាក់​សាំង​នៅ​ពេល​នេះ​ មាន​ដំណើរ​ការ​ ល្អប្រសើរ ហើយដំណើរ​ការ​ ចាក់​ក៏​បានលឿនផ​ង​ដែរ​។ ​ក្រុមគ្រូពេទ្យ​របស់យើង​ទាំង​អស់​ បានខិតខំ​ប្រឹង​ប្រែង​ និង​បាន​យក​ចិត្តទុកដាក់ និងបំពេញ​ការងារយ៉ាងសស្រាក់​សស្រាំ ​ដើម្បីចាក់វ៉ាក់​សាំងជូនប្រជាពលរដ្ឋ ឱ្យបាន​តាម​ផែនការ ទោះបីជាតំបន់ចាក់​វ៉ាក់សាំ​ងនេះ ​ជាតំបន់រីករាល​ដា​ល​ជំងឺកូវីដ១៩ក្តី​។ នេះ​សប​ញ្ជាក់​ ឲ្យឃើញពី​ទឹ​កចិត្ត បងប្អូនកងទ័ព​របស់​យើង​គាត់​មុះមុតសម្រេច​នូវកា​រងារ​ ដែល​ជា​បទបញ្ជា​របស់ សម្តេចតេជោ ហ៊ុន សែន និង​ការណែនាំ​របស់​ សម្តេចពិជ័យសេនា ទៀ បាញ់។ ប​ង​ប្អូនកងទ័ពយើងគាត់​ ប្រឹងប្រែងអស់ ពីបេះដូង ​ទោះបីលំបាក នឿយហត់ ឬតំបន់នោះប្រឈម​ការ​ឆ្លង​ជំ​ងឺ តែ​ពួកគាត់​មិន​រួញ​រានោះ​ឡើយ​។

        អាជ្ញាធរដែនដី​ និងប្រជាពលរដ្ឋ​ទូទាំង​ខ័ណ្ឌ​ដង្កោ មា​នមោទភាព​នឹង​បាន​ថ្លែង​អំណរគុណ​ចំពោះ រាជរដ្ឋាភិបាល​ក៏​ដូចក្រសួង​ការពារជាតិ​ ដែ​ល​បាន​ចុះមក​ចាក់​ជូន​ប្រជាជន​នៅ​ពេល​នេះ។ បងប្អូន​ប្រជាពលរដ្ឋសម្តែងនូវ​​ក្តីរីករាយ​ ក្នុង​ឱកាស​ទទួល​បាន​ការ​ចាក់​ការ វ៉ាក់សាំងប្រឆាំង​នឹង​ជំងឺ កូវីដ១៩ ដែលផ្តល់​ដោយ​រាជរដ្ឋាភិបាល​ដោយ​មិន​គិត​ប្រាក់​ ហើយ​នេះគឺ​ជា​បំណង​ប្រាថ្នា​ដ៏​ខ្លាំងក្លា ​របស់​ខ្លួន​ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹងជំងឺ​កូវីដ​១​៩ ដែល​កំពុង​រាត​ត្បាត​ នៅ​កម្ពុជា​។​ ការ​ជម្នះផលលំ​បាក​ ទាំង​ឡាយ របស់រាជរដ្ឋាភិបាល ដើម្បីចាក់វ៉ាក់សាំងនៅ​តំបន់​ក្រហម​ បាន​ធ្វើឱ្យប្រជាពលរដ្ឋ​ ក្នុង​តំបន់​ក្រហ​មនេះ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ