ព័ត៌មាន

ក្រុម​គ្រូ​ពេទ្យ​កង​ទ័ព​បញ្ជាកា​រ​ដ្ឋាន​យោធ​ភូមិ​ភាគ​ពិសេស បាន​ចាក់​វ៉ាក់​សាំង​ជូន​ប្រជាពល​រដ្ឋ​.​កម្មករ​និយោជិ​ត​ ក្នុង​តំបន់​ក្រហ​ម ស្ថិត​នៅ​ក្នុ​ងបរិវេណ​សាលាប​ឋម​សិក្សា​ដំបូក​ខ្ពស់​ សង្កាត់​បឹង​ទំពន់​ទី​ ២ ​ខណ្ឌ​មាន​ជ័យ​ ថ្ងៃ​ទី​៧​
នាយកដ្ឋានព័ត៌មាន(៣)
13
2259 ក្រុម​គ្រូ​ពេទ្យ​កង​ទ័ព​បញ្ជាកា​រ​ដ្ឋាន​យោធ​ភូមិ​ភាគ​ពិសេស បាន​ចាក់​វ៉ាក់​សាំង​ជូន​ប្រជាពល​រដ្ឋ​.​កម្មករ​និយោជិ​ត​ ក្នុង​តំបន់​ក្រហ​ម ស្ថិត​នៅ​ក្នុ​ងបរិវេណ​សាលាប​ឋម​សិក្សា​ដំបូក​ខ្ពស់​ សង្កាត់​បឹង​ទំពន់​ទី​ ២ ​ខណ្ឌ​មាន​ជ័យ​ ថ្ងៃ​ទី​៧​

           អនុវត្តតាម​បទបញ្ជា ដ៏ខ្ពង់ខ្ពស់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និងក្រោមការ​ដឹ​កនាំ​បញ្ជា​ផ្ទាល់​របស់ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពលខេមរ​ភូមិន្ទ កម្លាំង​ក្រុម​គ្រូ​ពេទ្យ​កង​ទ័ព បាន​ចុះប្រតិបត្តិការ ​ក្នុង​ការ​អនុវត្តយុទ្ធ​នា​ការ ​ចាក់​វ៉ាក់​សាំង ការពារ​ជំងឺ​កូវីដ-១៩ ជាលក្ខណៈ​ទ្រង់ទ្រាយធំ នៅក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំ​ពេញ ​បើគិតមកដល់​ពេល​នេះមាន​រយៈ​ពេល​ ប្រាំពីរថ្ងៃហើយ​។ រហូតមក​ដល់ថ្ងៃទី០៧ ខែឧសភា ក្រុមគ្រូពេទ្យកងទ័ពប​ញ្ជាការដ្ឋាន​យោធភូ​មិភា​គពិសេស ​បាន​ចាក់វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ.កម្មករនិ​យោជិត ​ក្នុង​តំបន់​ក្រហម. ស្ថិតនៅ​ក្នុង​បរិវេណសាលា​បឋមសិក្សា​ដំបូក​ខ្ពស់​ សង្កាត់បឹង​ទំពន់​ទី​ ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងសកម្មភាព​យ៉ាង​មមាញឹក​។  

           លោក​ឧត្តម​សេនីយ៍​ត្រី​វេជ្ជបណ្ឌិត ឆន សុគុន្ធ នាយរង​សេនាធិការ​ភូមិ​ភាគ​ពិសេស​ និង​ជា​ប្រធានក្រុមការ​ងារ​គោលដៅ​ ចាក់​វ៉ាក់​សាំង​ប្រចាំ​សង្កាត់​បឹង​ទំពន់​ទី ២ បានបញ្ជាក់​អោយ​ដឹង​ថា​៖ នៅក្នុង​សង្កាត់​បឹង​ទំពន់​ទី​ ២ គឺជាតំបន់លឿង​ទុំ​ មាន​ប្រជាពលរដ្ឋ.នឹងកម្មករនិយោជិត ដែលត្រូវទទួល​ការចាក់វ៉ាក់​សាំងការពារជំងឺកូវីដ​១៩​ សរុប​ចំនួន ១៤,០១១នាក់។ ក្នុង​រយៈពេល ៦ ថ្ងៃ​កន្លង​មក​នេះ​ ចាប់ពីថ្ងៃបើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ពី​ថ្ងៃទី​០១ រហូតមក​ដល់​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ ២០២១​នេះ ​ក្រុមគ្រូពេទ្យរបស់​បញ្ជាការដ្ឋានយោ​ធភូមិ​ភាគពិសេស​ ដោយមា​ន​កិច្ច​សហការដ៏ល្អ ពីអាជ្ញាធរដែ​នដី ​និង​កងកម្លាំង​សមត្ថកិច្ច ​និងក្រុមយុវជន​ស្ម័គ្រចិត្ត សង្កាត់​បឹង​ទំពន់​ទី ២ ចូលរួមសហការ​ជួយ​ផ្នែក​សន្តិសុខ សណ្ដាប់ធ្នាប់ និងអនាម័យ បានធ្វើឱ្យក្រុម​ការ​ងារយើង ផ្ដល់ការចាក់វ៉ា​ក់សាំង​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន ​៦,៦៥០នាក់ហើយ​ គឹត​ត្រឹមល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២១​។

         ចំ​ណែក​ឯ​ប្រជាពលរដ្ឋ​ ដែល​នៅ​សល់​ប្រមាណជា ៧,៣៦១ នាក់​ទៀត ​ក្រុមការងារ​យើង​នឹង​បន្តចាក់លុះណា​អស់​ ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ​ មិនឱ្យប្រជាពលរដ្ឋណា​ម្នាក់​ព្រួយ​បារម្ភថា​​ពុំបាន​ទទួល​ការ​ចាក់​វ៉ាក់សាំងនេះ​ឡើយ​។ គួរបញ្ជាក់​ថា​៖ គិតត្រឹមថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២១ ក្រុមការងារ​ចាក់​វ៉ាក់​សាំង​ របស់ក្រសួងការពារ​ជា​តិ បាន​ចាក់​វ៉ាក់សាំងការពារ​ជំងឺ​កូវីដ​១​៩ ដូស​ទី​១ ជូនប្រជាពលរដ្ឋក្នុង​តំបន់​ក្រហម​ បាន​ចំនួន​សរុប ២៤៦,៧០២នា​ក់ និង​ដោយ​ឡែកសម្រាប់ខ័ណ្ឌមាន​ជ័យ​ចាក់​បាន​ ៥១,៨៤៥ នាក់ គិតចាប់​តាំងពី​ថ្ងៃ​បើកយុទ្ធនាការ ​រហូត​មក​ដល់​ ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ ២០២១ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ