ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍ ​ម៉ឹង​ សំ​ផន​ ដឹក​នាំ​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​លទ្ធកម្ម​ ក្រសួង​ការ​ពារ​ជាតិ​
នាយកដ្ឋានព័ត៌មាន(៣)
10
2243 នាយ​ឧត្តម​សេនីយ៍ ​ម៉ឹង​ សំ​ផន​ ដឹក​នាំ​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​លទ្ធកម្ម​ ក្រសួង​ការ​ពារ​ជាតិ​

        គណៈ​កម្មាធិការ​លទ្ធកម្ម​ ក្រសួង​ការ​ពា​រជា​តិ ​ដឹក​នាំ​ដោ​យ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ម៉ឹង ​សំ​ផន​ រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​លទ្ធកម្ម​ ក្រសួង​ការ​ពា​រជា​តិ កាល​ពី​រសៀល​ថ្ងៃ​ទី ០៣​ ខែ​ឧសភា​ ឆ្នាំ​២០២១​ បាន​ប្រជុំ​វាយ​តំលៃ​ការ​អនុវត្ត​ការ​ងា​រលទ្ធកម្ម​តាម​ឆ្នាំ​នី​មួយៗ​ ​កន្លង​ម​ក ដែល​អនុវត្ត​ទទួល​បាន​លទ្ធផល​ល្អ​ ដោយ​បាន​ទទួល​ទំនិញ​ប្រើ​ប្រាស់​តាម​បណ្តា​អង្គភាព​ បាន​ទាន់​ពេល​វេ​លា និង​មាន​ការ​សន្សំ​សំចៃ​ថវិកា​រដ្ឋ​ ទៅ​តាម​ការ​គ្រប់​គ្រង​លទ្ធកម្ម​សាធារណៈ។​

         កិច្ចប្រជុំ​ថ្ងៃ​នេះ​គណៈកម្មការ​បាន​រៀប​ចំ​កិច្ច​ប្រជុំ​លើក​ដំបូង​ឆមាស​ទី​១ ​ឆ្នាំ​២០២១​ ធ្វើដេញ​ថ្លៃ​ប្រេង​ឥន្ទនៈ​ និង​សំលៀក​បំពាក់​ក​ងទ័ព​។ កិច្ច​ប្រជុំនេះ​មា​នសមាស​ភាព​ចូល​រួម​ពី​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ និង​ គណៈ​កម្មការ​លទ្ធកម្ម​ក្រសួង ​គ្រប់​ជំនាញ ​បាន​ចូល​រួម ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ