ព័ត៌មាន

យុទ្ធនា​ការ​ជាតិ​ចាក់​វ៉ាក់​សាំង​ ក្នុង​វិទ្យាស្ថាន​សុខា​ភិបាល​ ខ.ភ.ម ​​២០២១​
នាយកដ្ឋានព័ត៌មាន(៣)
11
2242 យុទ្ធនា​ការ​ជាតិ​ចាក់​វ៉ាក់​សាំង​ ក្នុង​វិទ្យាស្ថាន​សុខា​ភិបាល​ ខ.ភ.ម ​​២០២១​

        អនុវត្ត​តាមប​ទ​បញ្ជា​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្តេច​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ និង​ក្រោម​កា​រដឹក​នាំ​បញ្ជាផ្ទាល់​របស់ សម្តេច​ពិជ័​យសេនា​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ កម្លាំង​ក្រុម​គ្រូពេទ្យ​របស់វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខា​ភិបាល​ កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​ចូល​រួម​ប្រតិបត្តិការ​ ក្នុង​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​កូវីដ-១៩​ ទ្រង់​ទ្រាយ​ធំ​ ក្នុង​ភូមិសា​ស្ត្រ​រាជ​ធានី​ភ្នំពេញ។ ដោយ​ឡែកស​កម្មភាព​ចាក់​វ៉ាក់​សាំង​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ និង​កម្មក​រ និយោជិត​ រ​ស់នៅ​ជិត​នឹ​ងទីតាំង​វិទ្យាស្ថាន​ បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខា​ភិបាល ​ក្រោម​កា​រត្រួត​ពិនិត្យ​ទទួល​ខុស​ត្រូវ​ផ្ទាល់​ពី​ ឧត្តម​សេនីយ៍ឯ​ក​ សាស្ត្រា​ចារ្យ​ នឹម​ មាលា ​នាយក​​វិទ្យាស្ថាន​ វិទ្យាសាស្ត្រ​សុខា​ភិបាល ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​។

 ឧត្តម​សេនីយ៍ឯ​ក​ សាស្ត្រា​ចារ្យ​ នឹម​ មាលា ​នាយក​​វិទ្យាស្ថាន​ វិទ្យាសាស្ត្រ​សុខា​ភិបាល ​កង​យោធ​ពល​ខេមរ​ភូមិន្ទ


         ឯកឧត្តម ​នឹម​ មាលា ​បាន​បញ្ជាក់​ថា​៖ ថ្ងៃ​នេះ​ជា​លើក​ទី​៥ ​ហើយ​ដែល​កម្លាំង​ក្រុ​ម​គ្រូពេទ្យ​របស់​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខាភិបាល​បាន​ចាក់​ជូន​នាយ​ទាហាន ​នាយទា​ហានរ​ង ​និង​ពល​ទាហាន ​ព្រម​ទាំង​ក្រុម​គ្រួសារ​កង​ទ័ព​ ហើយ​ក្រុមគ្រូពេទ្យ​យើង​បា​នធ្វើការ​សហប្រតិបត្តិការ​ជា​មួយ ​អាជ្ញាធរ​មូល​ដ្ឋាន​ ចាក់​វ៉ាក់​សាំង​កូវីដ-១៩ ​ដុស​ទី​១​ វគ្គ​ទី​៥ ​ជូន​ដល់បង​ប្អូន​ប្រជាពលរដ្ឋ​ និ​ងកម្មក​រ និយោជិត​ ប្រមាណជា​ ​១,០០០​នា​ក់ និង​នៅ​ព្រឹក​ថ្ងៃទី០៤ ​ខែ​ឧសភា​ អាជ្ញាធរ​មូលដ្ឋាន​បា​នបញ្ជូន​ បង​ប្អូនប្រជាពលរដ្ឋ​ និង​កម្មករ​ និយោជិត មក​ទទួល​ការចាក់​វ៉ាក់សាំង​នៅ​ក្នុង​វិទ្យាស្ថាន​ចំនួន​ ​១,២០០​នា​ក់ បន្ថែ​ម​ទៀត​។

         ក្នុងយុទ្ធនាការ​ចាក់​វ៉ាក់​សាំង​ការពា​រជំងឺ​កូវីដ-១៩​ ក្នុង​តំបន់​ក្រហម ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ​និងក្រុង​តា​ខ្មៅ​ ខេត្ត​កណ្តាល​ នៅ​ថ្ងៃ​ទី​០១​ កម្លាំង​​ក្រុម​ជំនាញ​ក្រុមគ្រូពេទ្យ​វិទ្យាស្ថាន​ បាន​ធ្វើ​ការ​សហការជាមួយ​នឹងកម្លាំង​អាជ្ញាធរ​មូលដ្ឋា​ន​ ក្នុង​ការ​រៀបចំ​ប្រមូល​ផ្តុំ​ ដើម្បី​ឲ្យប្រជាពលរដ្ឋ​ និង​កម្មករ​ និយោជិ​ត មក​ទទួល ​ចាក់វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​ ទៅ​តាម​ពេល​វេលា​ ដែល​បាន​កំណត់​ដោយ​វិទ្យាស្ថាន​ បាន​សហការ​ជា​មួយ​អាជ្ញាធរ​មូល​ដ្ឋាន​បាន​កំណត់​យក​ទី​តាំង​វិទ្យាស្ថាន​សុខា​ភិបាល​ បន្ថែម​ទៀត​ ដើម្បី​ចាក់​វា​ក់សាំង​ ក្នុ​ងគោល​បំណង សម្រួល​ដល់​ការ​លំបាក ​ដល់​បង​ប្អូន​ ប្រជាពលរដ្ឋ​ ដែល​ម​កទទួល​វ៉ាក់សាំង​កា​រពារ​កូវីដ​.​១៩​។​ ដំណើរ​ការ​ចា​ក់វ៉ាក់សាំង​នោះ​ ក៏បាន​អនុវត្តនូវ​វិធានការ​ របស់​រាជរដ្ឋាភិបាល​ ៣​ការពា​រ ៣កុំ និងវិធានការ​នានា​របស់​ក្រសួងសុខា​ភិបា​ល គឺ​ត្រូវ​ពាក់​ម៉ាស់​ រក្សា​គម្លាត​សុវត្ថិភាព​ ពី​បុគ្គល ​ទៅ​បុគ្គល ពី​​១​ម៉ែត្រ​កន្លះ​។

         យុទ្ធនាការចា​ក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ នៅ​ក្នុង​តំប​ន់ក្រហម​ តំបន់​លឿងទុំ​ និង​តំបន់​លឿង ​ដែល​ជាតំបន់​ឆ្លង​រីករា​លដាល​ខ្លាំង​ នៃ​ខ្សែ​រយៈចម្លង​ជំងឺកូវី​ដ១៩​នេះ​ គឺ​ជាការ​គិត​គូរខ្ពស់​ពី​ សម្តេច​តេជោ ​ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​ ​នៃព្រះ​រាជាណាចក្រ​កម្ពុជា​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុ​ងតំបន់​រ​ង​ហានិភ័យ​ខ្ពស់​ នឹង​ការ​ឆ្លង​ជំងឺខ្លាំង​នេះ​ ទទួលបា​នវ៉ា​ក់​សាំង​ការពារ​សុខភាព របស់​ពួក​គេ​ពីកា​រ​វាយ​ប្រហារ​ដោយ​មេរោគ​ដ៏​សាហាវ​នេះ ​៕​  


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ