ព័ត៌មាន

ចាក់​វ៉ាក់​សាំង​ថ្ងៃ​ទី​៣ ​ក្នុង​តំបន់​ក្រហម​ ខ័ណ្ឌ​ដង្កោ​
នាយកដ្ឋានព័ត៌មាន(៣)
12
2241 ចាក់​វ៉ាក់​សាំង​ថ្ងៃ​ទី​៣ ​ក្នុង​តំបន់​ក្រហម​ ខ័ណ្ឌ​ដង្កោ​

          រយៈ​ពេល៣ថ្ងៃ​ នៃយុទ្ធនាការ​ចាក់​វ៉ាក់​សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម​ ក្នុង​ខ័ណ្ឌ​ដង្កោ​ រាជ​ធានីភ្នំពេញ ​ក្រុមកា​រងារ ​ចាក់​វ៉ាក់​សាំង​រប​ស់ក្រសួង​ការ​ពា​រជា​តិ ក្នុ​ងនោះ​មាន​ក្រុមគ្រូពេទ្យ ​របស់​កង​ទ័​ពជើង​ទឹក និង​ កងទ័ព​ជើ​ងអាកា​ស ដែល​បា​នទទួល​មុខ​សញ្ញា​នេះ​ បាន​ចាក់​វ៉ាក់​សាំ​ងជូន ​ប្រជាពល​រដ្ឋ ក្នុង​ខ័ណ្ឌ​បានប្រមាណជា​ង​ ២២,៦៣៤​ នាក់​ ហើយ​ដោ​យគិ​តត្រឹម​ថ្ងៃទី០៣ ​ខែ​ឧសភា ឆ្នាំ២០២១​នេះ​។ តាម​ការ​កត់​សម្គាល់ឃើញថា៖ ការចាក់វ៉ា​ក់​សាំង​នេះ ​មាន​ដំណើរការ​ល្អ​ប្រសើរ ​ហើយ​ដំណើរការ​ចាក់​ ក៏​បា​ន​លឿនផ​ង​ដែរ​។ ដើម្បីបង្កើន​ការ​ចាក់​ឱ្យស​ម្រេច​តាម​ផែន​ការ​រ​បស់​ សម្តេច​ពិជ័យ​សេនា​ ឧបនាយក​រដ្ឋ​មន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ក្រុម​គ្រូពេទ្យ​កង​ទ័ព​ទទួល​ខុស​ត្រូវ​ក្នុ​ងខណ្​ឌនេះ​ បាន​ឱ្យបង្កើន​ទីតាំង​មួយ​ចំនួន​បន្ថែម​ និង​បានបង្កើន​ក្រុម​គ្រូពេទ្យចាក់​ច្រើន​ជា​ងមុន​ផ​ងដែរ​។​

          ការកត់​សម្គាល់​បាន​បញ្ជាក់​ពី​កា​រខិតខំ​ប្រឹងប្រែង​ របស់​ក្រុមការងារ​ចា​ក់វ៉ាក់​សាំង​ ទាំង​អ​ស់ ដែលបាន​យក​ចិត្ត​ទុក​ដាក់​ និង​បំពេញការងារ​យ៉ាង​សស្រាក់​សស្រាំ ​ដើម្បី​ចាក់​វ៉ាក់សាំង​ជូនប្រជាពលរដ្ឋ​ឱ្យ​បាន​តាមផែន​ការ​ ទោះ​បី​ជាតំបន់​ចាក់​វ៉ាក់​សាំង​នេះ​ ជា​តំបន់​ដែល​កំ​ពុង ​រីក​រាល​ដា​ល នៃ​ជំងឺកូវីដ-១៩ ​ក្តី។​

         ក្រសួងការពារជាតិ​ បាន​វាយ​តម្លៃខ្ព​ស់ចំពោះ​ទឹ​កចិត្តដ៏មុះមុត​ របស់​ក្រុម​ការងារ​ចា​ក់វ៉ាក់​សាំ​ង ​និង​ថ្លែងអំណរគុណ​ដល់​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​ក្រុម​ការងារ​ ដើម្បី​សម្រេច​ផែន​ការ​រប​ស់រា​ជ​រដ្ឋាភិបាល​ ជា​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​។​ បើទោះបី​ជាយ៉ា​ងណា​ ក្រុម​ការងារចាក់​វ៉ាក់​សាំង​ និង​អាជ្ញាធរ​មូល​ដ្ឋាន ចូលរួម​សហការគ្នាឱ្យ​បាន​ល្អបន្ថែម​ទៀត​ ដើម្បី​ធ្វើឱ្យការងារ​ចា​ក់វ៉ា​ក់សាំ​ងការពារ​ជំ​ងឺកូវីដ-១៩​ នេះ​ បាន​កាន់​តែ​លឿន ​និងមាន​ភាព​ល្អ​ប្រសើរ​ថែម​ទៀត។​ ​ដោយកា​រ​ចាក់​វ៉ា​ក់សាំង​ និង​កា​របំពេញប​ណ្ណ​ព័ត៌មាន​ចាក់​វ៉ាក់​សាំង​ គឺ​មិន​មានគិត​ប្រាក់​នោះ ​ការមកទទួល​បា​នវ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩​ គឺ​ជា​បំណង​ប្រាថ្នា​ ដ៏​ខ្លាំងក្លា​របស់​ប្រជាពលរដ្ឋ​ ដើម្បីប្រយុទ្ធប្រឆាំង​នឹ​ងជំងឺ​កូវីដ​១​៩ ដែល​កំពុង​រា​តត្បាត​នៅ​កម្ពុជា​។​ ការ​ជម្នះផ​លលំបាក​ទាំ​ងឡាយ​របស់​រាជ​រដ្ឋាភិបាល​ ដើម្បី​ចាក់​វ៉ាក់​សាំង​នៅតំ​បន់​ក្រហម​បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ក្នុ​ង​តំបន់​ក្រហម​នេះ​ រីក​រាយជា​ខ្លាំង​។​  ប្រជា​ពលរដ្ឋ​ដែ​លបា​នអញ្ជើញ​ទៅ​ចាក់​វ៉ាក់​សាំ​ង ក្រៅតែ​ពីបាន​អរគុណ​ក្រុមការងារ​ដោយ​ផ្ទាល់​មា​ត់ នោះ ​ពួក​គេ​ក៏​បាន​ អរគុណរា​ជរដ្ឋាភិបាល និងក្រុម​គ្រូពេទ្យ​ក​ងទ័ព​ បា​នចុះ​មក​ចាក់​វាក់សាំង​ដល់​ប្រជាពលរដ្ឋ​ អោយ​បា​នគេច​ផុត​ពី​ការ​ឆ្លង​រា​តត្បាត​នៃ​ជំងឺ​កូវីដ​១​៩​។

        គួរបញ្ជាក់​ថា​៖ ក្នុង​តំបន់​ភូមិសាស្ត្រ​ខ័ណ្ឌដង្កោ​ ដែល​នឹង​ត្រូវ​ធ្វើយុទ្ធនា​កា​រចា​ក់វ៉ាក់​សាំង​ជូ​ន ប្រជាពលរដ្ឋនេះ ​មាន​សង្កាត់​ចំនួន​ ១២​ ដែ​លក្នុ​ងនោះ​មាន​តំ​បន់​ក្រហម​ ២​សង្កាត់ គឺ​សង្កាត់​ដង្កោ​ និង​សង្កាត់​ព្រៃស​។ រីឯសង្កា​ត់ចំនួន​ ១០​​សង្កាត់​ទៀត ​ដែល​ជា​តំបន់​លឿងមា​ន ​សង្កាត់​ពង​ទឹក​, ព្រៃវែង,​ ក្រាំង​ពង្រ, រលួស, ​គង​នយ, ព្រែក​កំពឹស, ​ជើង​ឯក​​, ស្ពាន​ថ្ម​,​ សាក់​សំពៅ ​និង​ទៀន​ ក៏​ក្រុមគ្រូពេទ្យ​របស់​កង​ទ័ព​ជើង​ទឹ​ក​ និង​ជើង​អាកាស ដែល​ទទួល​ខុស​ត្រូវនៅ​ក្នុង​ភូមិ​សាស្ត្រ​ខ័ណ្ឌដង្កោ​ រាជ​ធានី​ភ្នំពេញ នឹង​ធ្វើការ​ចាក់​ជូន​ប្រជាពលរដ្ឋ​ទាំង​អស់​នៅ​ពេល​ខាង​មុខ​ផ​ង​ដែរ​ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ