ព័ត៌មាន

នាយឧត្ត​ម​សេនីយ៍ ម៉ឹង សំផ​ន ចូល​រួម​ក្នុង​ពិធីបូក​ស​រុប​ការ​ងារ​កីឡា ខ.ភ.ម ឆ្នាំ២០១៤ ទិស​ដៅឆ្នាំ២០១៥ រ​ប​ស់កីឡា ខ.ភ.ម
នាយកដ្ឋានព័ត៌មាន(១)
424
31

ម​ជ្ឈ​ម​ណ្ឌ​ល​ក្រុម​ប្រឹក្សាកីឡា ខ.ភ.ម នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥ បាន​រៀប​ចំពិធី បូក​ស​រុប​ការ​ងារ​កីឡា ខ.ភ.ម ប្រ​ចាំឆ្នាំ២០១៤ និង​ដាក់ទិស​ដៅផែន​ការ​ស​ម្រាប់អនុវ​ត្ត​ប​ន្ត​ឆ្នាំ២០១៥ រ​ប​ស់ ខ្លួន ដែល​ពិធីនេះបាន​ប្រ​ព្រឹត្តិទៅស្ថិត​ក្រោមអធិប​តីភាព ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ម៉ឹង សំផ​ន រ​ដ្ឋ លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ និង​ជាប្រ​ធាន​ក្រុម​ប្រឹក្សាកីឡា ខ.ភ.ម ។ ក្នុង​រ​បាយ​ការ​ណ៍ បូក ស​រុប​ការ​ងារ​កីឡា ខ.ភ.ម ឆ្នាំ២០១៤ ដែលអាន​ដោយ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក តែម ម៉ឺន នាយ​ក ម​ជ្ឈ​ម​ណ្ឌ​ល​កីឡា ខ.ភ.ម បាន​គូស​ប​ញ្ជាក់ថា៖ ប​ន្ទាប់ពីក្រុម​ប្រឹក្សាកីឡាក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ បាន ប​ដិស​ន្ធិ ឡើង​ពីឆ្នាំ ២០០៦ ក​ន្ល​ង​ម​ក និង​ស្ថិត​ក្រោម​ការ​គ្រ​ប់គ្រ​ង ដឹក​នាំដោយ​ផ្ទាល់ ពីឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ និង​ជាប្រ​ធាន​ក្រុម​ប្រឹក្សាក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ និង​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិបាន​ជួយឧប​ត្ថ​ម ទំនុក​បំរុង ថែរ​បំប៉ន ទាំង​សំភារៈ ស្មារ​តីថ​វិការ ជំរុញឲ្យ វិស័យ​កីឡាក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ បោះជំហ៊ាន​ឈាន​ទៅមុខ​ជាជំហ៊ានៗ លើការអភិវ​ឌ្ឍ​ន៍ ធ​ន​ធាន​ម​នុស្ស​ប្រ​ក​ប​ដោយ​គុណ​ភាព ស​ម​ត្ថ​ភាព និង​គុណ​ធ​ម៍ ជាក​ត្តាគ​ន្លឺះស​ម្រាប់ លើក​ស្ទួយ គុណ​ភាព  សុខ​ភាព កាយ​ស​ម្ប​ទា សិល​ធ​ម៌ ស្មារ​តីទ​ទួល​ខុស​ត្រូវ និង​មាន​ម​ន​សិការ​ស្នេហាជាតិ ក្នុង​ការ​ចូល​រួម វិស័យ ការ​ពារ​ជាតិមាតុភូមិ និង​ហេដ្ឋារ​ច​នាស​ម្ព័ន្ធ​ស​ង្គ​ម​ជាតិ ។ ឯកឧត្ត​ម តែម ម៉ឺន បាន​ប​ញ្ជាក់ទៀត ថា៖ ម​ជ្ឈ​ម​ណ្ឌ​ល​កីឡាក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ជានិច្ច​ជាកាល​តែង​បាន​ស​ហ​ការ យ៉ាង​ជិត​ស្និត​ជាមួយ ក្រ​សួងអប់រំយុវ​ជ​ន​និង​កីឡា គ​ណ​ក​ម្មាធិការ​ជាតិអូឡាំពិក​ក​ម្ពុជា និង​ប​ណ្តា ស​ហ​ព័ន្ធ​ជាតិ ចាត់ប​ញ្ជូន គ្រូប​ង្វឹក កីឡាក​រ-កីឡាការ​នី រ​ប​ស់ម​ជ្ឈ​ម​ណ្ឌ​ល​កីឡាក​ង​យោធ​ព​ល​ខេម​រ ភូមិន្ទ ទៅចូល​រួម​ប្រ​កួត​កីឡា ដ​ណ្តើម​ពាន​រ​ង្វាន់ ស​ម្តេច អគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន​​ ប្រ​កួត ជ្រើស​រើស​ជើងឯក​ជាតិទូទាំង ប្រ​ទេស ប្រ​កួត​ដ​ណ្តើម​ពាន​រ​ង្វាន់ និង​ចូល​រួម​ស​ហ​ការ​ក្នុង​ច​ល​នាកីឡា និង​ទេស​ច​រ​ណ៍កីឡាដើម្បីយើង ទាំងអស់គ្នា  ។ ឯកឧត្ត​ម តែម ម៉ឺន​ ក៏បាន​ប​ញ្ជាក់អំពី ល​ទ្ធ​ផ​ល​និង​ស​មិទ្ធ​ផ​ល ដែល​ទ​ទួល បាន​ក្នុង​ព្រឹត្តិការ​ណ៍នៃការ​ចូល​រួម​កីឡាថ្នាក់ជាតិ ប្រ​ចាំឆ្នាំ ២០១៤ -២០១៥ ដែល​ក្នុង​នោះ៖

 

ល​ទ្ធ​ផ​ល​ទ​ទួល បាន​ឆ្នាំ២០១៤ ទ​ទួល​បាន  

មេដាយ​ចំនួន ៩៦គ្រឿង ក្នុង​នោះរួម​មាន៖

-មេដាយ​មាស                     ចំនួន៣៣គ្រឿង

-មេដាយ​ប្រាក់                     ចំនួន២៨គ្រឿង

-មេដាយ​សំរិទ្ធ                     ចំនួន៣៥គ្រឿង

-ពាន                                ចំនួន១៥ពាន

-ខ្សែក្រ​វ៉ាត់                         ចំនួន០៦ ខ្សែ

និង​ក្នុង​ឆ្នាំ ២០១៥

មេដាយ​ទ​ទួល​បាន​ថ្នាក់ជាតិចំនួន ១៤ គ្រឿង ក្នុង​នោះរួម​មាន៖

-មេដាយ​មាស                     ចំនួន០៦គ្រឿង

-មេដាយ​ប្រាក់                     ចំនួន០៣គ្រឿង

-មេដាយ​សំរិទ្ធ                     ចំនួន០៥គ្រឿង

-ពាន                                ចំនួន០៤ពាន

-ខ្សែក្រ​វ៉ាត់                         ចំនួន០៣ ខ្សែ ផ​ង​ដែរ ។

 គួរ​រំលឹក​ផ​ង​ដែរ​ថាចាប់តាំង​ពីឆ្នាំ២០០៦ម​ក​ដ​ល់ពេល​ប​ច្ចុប្ប​ន្ន​នេះយើង​ទ​ទួល​បាន​មេដាយ​ចំនួន៨៦៧គ្រឿង​ក្នុង​នោះរួម​មាន៖

-មេដាយ​មាស                     ចំនួន២៧១គ្រឿង

-មេដាយ​ប្រាក់                     ចំនួន៣៥៥គ្រឿង

-មេដាយ​សំរិទ្ធ                     ចំនួន២៤១គ្រឿង

-ពាន                                ចំនួន៤០ពាន

-ខ្សែក្រ​វ៉ាត់                         ចំនួន១៧ ខ្សែ

-ស្បែក​ជើង​មាស                  ចំនួន០១គូ ដែល​បាន​ម​ក​ពីការ​ប្រ​កួត​កីឡាបាល់ទាត់ ដ​ណ្តើម​ពាន​រ​ង្វាន់ ស​ម្តេច អគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន ឆ្នាំ២០០៨ ស​ម្រាប់កីឡាក​រ​ស៊ុត​ចូល ទីបាន​ច្រើន​ជាង​គេ ។

ជាមួយ​គ្នានេះដែរ​យើង​ក៏បាន​ចាត់ប​ញ្ជូន​ក្រុម​កីឡាក​រ-កីឡាការ​នីក្រ​សួង​ការ​ពារ​ជាតិ ចេញ​ទៅចូល​រួម​ប្រ​កួត​កីឡានៅក្រៅប្រ​ទេស​តែង​តែទ​ទួល​បាន​នូវ​កិត្តិយ​ស  ជូន​រាជ​រ​ដ្ឋាភិបាល​ជាប​ន្ត ប​ន្ទាប់ជាក់ស្តែង​ថ្មីៗនេះ គ្រូប​ង្វឹក​នឹង​កីឡាការ​នីចំនួន០៤រូប​បាន​ចូល​រួម​ប្រ​កួត​កីឡាប៉ាត​ង់ ពាន​រ​ង្វាន់ ស្រ្តីពិភ​ព​លោក ឆ្នាំ២០១៣ នៅទីក្រុង​ម៉ុង​តូប៉ង់ ប្រ​ទេស​បារាំង ក្នុង​នោះប្រ​កួត​ជាល​ក្ខ​ណៈឯក​ត្ត​ជ​ន កីឡាការ​នី កែ ឡេង ទ​ទួល​បាន​ចំណាត់ថ្នាក់លេខ១ បាន​មេដាយ​មាស១ និង​ពាន១ ក្នុងឪកាស​នោះ ដែរ ក្រ​សួងអប់រំយុវ​ជ​ន​និង​កីឡា និង​គ​ណៈក​ម្មាធិការ​ជាតិអូឡាំពិក​ក​ម្ពុជា បាន​ធ្វើការ​កំណ​ត់ត្រាក្នុង រ​បាយ​ការ​ណ៍ជូន ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល អំពីការ​ទ​ទួល​បាន នូវ​កិត្តិយ​ស ដ៏ខ្ព​ង់ខ្ព​ស់នៃរាជ​រ​ដ្ឋាភិបាល​ប្រ​កាស​ជាវីរ​កីឡាការ​នី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា ។

ដើម្បីឲ្យ​ប​ណ្តាការិយាល័យ​ផ្នែក​វិញ្ញាសា អនុវ​ត្ត​ន៍ផែន​ការ​ការ​ងារ​កីឡាឆ្នាំ២០១៥ សំ រេច​បាន​ជោគ​ជ័យ តាម​ផែន​ការ​រ​ប​ស់ក្រុម​ប្រឹក្សាកីឡាក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ម​ជ្ឈ​ម​ណ្ឌ​ល​កីឡាបាន ដាក់ចេញ​នូវ​ទិស​ដៅផែន​ការ​ដោយ៖

-ត្រៀមអនុវ​ត្ត​រាល់សេច​ក្តីណែនាំរ​ប​ស់ក្រ​សូង​ការ​ពារ​ជាតិស្តីពីផែន ការ​ការ​ងារ​កីឡា ខ.ភ.ម ។

-ត្រៀម​ចូល​រួម​ស​ហ​ការ​ជាមួយ​ប​ណ្តាស្ថាប័ន​ជំនាញ​មាន​ក្រ​សួងអប់រំយុវ​ជ​ន​និង​កីឡា គ​ណ​ក​ម្ម​ធិការ​ជាតិអូឡាំពិក អគ្គ​នាយ​ក​ដ្ឋាន​កីឡា នាយ​ក​ដ្ឋានអប់រំកាយ និង​កីឡា ម​ជ្ឈ​ម​ណ្ឌ​ល​ជាតិ ហ្វិក​ហ្វឹន​កីឡា ស​ហ​ព័ន្ធ​កីឡាជាតិស្តីពីផែន​ការ​ការ​ងារ​កីឡា ។

-អនុវ​ត្ត​ការ​ងារអប់រំចិត្ត​សាស្រ្ត ព​ង្រឹង​វិស័យ និង​ប្រ​មូល​ផ្តុំប​ណ្តុះប​ណ្តាល​កីឡាក​រ​វ័យ ក្មេង ត្រៀម​ចូល​រួម​ជាមួយ​រាជ​រ​ដ្ឋាភិបាល​ក្នុង​ការ​ប្រ​កួត​កីឡាស៊ីហ្គេម​ឆ្នាំ២០២៣ ដែល​ក​ម្ពុជាធ្វើជាម្ចាស់ ផ្ទះ ។

ថ្លែង​បូក​ស​រុប​ការ​ងារ​កីឡា ខ.ភ.ម នៅឯម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន​កីឡា ខ.ភ.ម នាពេល នោះ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ម៉ឹង សំផ​ន រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិជំនួស​មុខឲ្យ​ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ បាន​ស​ម្តែង​នូវ​ការ​លើក​ស​រ​សើរ និង​វាយ​ត​ម្លៃខ្ព​ស់ ចំពោះ ថ្នាក់ដឹក​នាំម​ជ្ឈ​ម​ណ្ឌ​ល គ្រូប​ង្វឹក និង​កីឡាក​រ​ទាំងអស់ ដែល​រ​ហូត​ម​ក​បាន​ស​ហ​ការ គ្នាយ៉ាង​ល្អ ក្នុង​ការ បំពេញ​ការ​ងារ​ជំនាញ​កីឡាគ្រ​ប់ប្រ​ភេទ​ទាំង​ការ​ចូល​រួម​ការ​ប្រ​កួត​ថ្នាក់ជាតិ អន្ត​រ​ជាតិ ទ​ទួល​បាន​ជោគ ជ័យ​និង​ម​ហាកិត្តិយ​ស​ជាតិ ជូន​ជាតិនិង​មាតុភូមិក​ម្ពុជា នាពេល​ក​ន្ល​ង​ម​ក ដែល​នេះបាន​ប​ញ្ជាក់ឲ្យ​ឃើញ ពីកិច្ច​ខិត​ខំប្រឹង​ប្រែង​រ​ប​ស់គ្រូប​ង្វឹក និង​កីឡាក​រ​ក្នុង​ការ​ដ​ណ្តើម​ជ័យ​ជំនះស​ម្រាប់ជាតិ និង ខ.ភ.ម ។ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ម៉ឹង សំផ​ន ក៏បាន​ពាំនាំនូវ​ក្តីរំលឹក​និង​ប​ណ្តាំផ្ញើរ​សាក​សួរ​សុខ​ទុក្ខ ពី សំណាក់ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិ ពិសេស ស​ម្តេច តេជោ នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ផ្ញើរ​ជូន​ដ​ល់ថ្នាក់ដឹក​នាំ ម​ជ្ឈ​ម​ណ្ឌ​ល​គ្រូប​ង្វឹក និង​ក្រុម​កីឡាក​រ​ទាំងអស់ ក្នុងឪកាស​ឆ្នាំថ្មីនេះដែរ ។ ឯកឧត្ត​ម ម៉ឺង សំផ​ន ក៏បាន ប​ញ្ជាក់ទៀត​ថា កីឡានាំម​ក​នូវ​សុខ​ភាព  កីឡាធ្វើឲ្យ​កាយ​ស​ម្ប​ទារ​ប​ស់យើង​ម្នាក់រឹង​មាំ ហើយ​ក៏ជាផ្នែក មួយ​ដែល​នាំឲ្យ​យើង​នាំយ​ក​ម​ហាកិត្តិយ​ស​ជូន​ដ​ល់ប្រ​ទេស​ជាតិ ប​ន្ទាប់ពីយើង​បាន​ចេញ​ទៅប្រ​កួត ជា ល​ក្ខ​ណៈអន្ត​រ​ជាតិ នៅគ្រ​ប់ប​ណ្តាប្រ​ទេស​ក្នុង​តំប​ន់ និង​នៅលើពិភ​ព​លោក ។ រ​ប​ស់ម​ជ្ឈ​ម​ណ្ឌ​ល​កីឡា ខ​.ភ.ម នៃក្រ​សួង​ការ​ពារ​ជាតិ ។ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ម៉ឹង សំផ​ន ក៏បាន​រំលឹកឲ្យ​នាយ​ព​ល​ទា ហាន ក្រុម​កីឡាក​រ ខ.ភ.ម ទាំងអស់ គ្រ​ប់ប្រ​ភេទ​កីឡាត្រូវ​ខិត​ខំប​ន្ត​នូវ​ស្នាដៃ ល្អនេះឲ្យ​កាន់តែល្អថែម ទៀត ពិសេស​កិច្ច​ស​ហ​ការ​ជាមួយ​គ្រ​ប់ស្ថាប័ន​ពាក់ព័ន្ធ ការ​គោរ​ព​វិន័យ​សេច​ក្តីថ្លៃថ្នូ ជាកីឡាក​រ​រ​ប​ស់ ខ.ភ.ម ដែល​មាន​វិន័យ​សាក​ស​ម និង​កិត្តិយ​ស​ដែល​យើង​ទ​ទួល​បាន​នាពេល​ក​ន្ល​ង​ម​ក ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ