ព័ត៌មាន

ក្រុម​គ្រូពេទ្យ ​បញ្ជា​ការ​ដ្ឋាន​ការពារ​អាកាស​ ចាក់​វ៉ា​ក់សាំង​កូវីដ​-១​៩​ ជូន​ប្រជា​ពលរដ្ឋ
នាយកដ្ឋានព័ត៌មាន(៣)
14
2240 ក្រុម​គ្រូពេទ្យ ​បញ្ជា​ការ​ដ្ឋាន​ការពារ​អាកាស​ ចាក់​វ៉ា​ក់សាំង​កូវីដ​-១​៩​ ជូន​ប្រជា​ពលរដ្ឋ

        គិតត្រឹម​រយៈ​ពេលបី​ថ្ងៃ ​ពី​ថ្ងៃទី០១​ដល់​ថ្ងៃ​ទី០៣ ​ខែឧ​សភា ​ឆ្នាំ​២០២១​ ក្រុ​មគ្រូពេទ្យ បញ្ជាការដ្ឋាន​ការ​ពារអាកាស ​នៃក​ង​ទ័ពជើង​គោក​ បាន​ចាក់​វ៉ាក់​សាំង​ការពា​រ​ជំងឺ​កូវីដ-១៩​ ស៊ីណូហ្វាម (SINOPHARM)ដូស​ទី​១ ជូនប្រជា​ពលរដ្ឋ​ មាន​ចំនួន ​១០,៦២០​នាក់​ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័​យ។​

       នេះបើយោង​តា​មប្រសាសន៍​របស់ ឧត្តម​សេនីយ៍​ត្រី​ ហ្វីន​ សុខ ​មេប​ញ្ជាការរ​ង​ និង​ជា​នាយសេនាធិ​ការ បញ្ជាការ​ដ្ឋាន​ការពារ​អាកាស ​កង​ទ័ព​ជើង​គោក​ ទទួល​បន្ទុក​ចាក់​វ៉ាក់​សាំង​ បានឲ្យដឹង​នៅព្រឹក​ថ្ងៃទី០៤ ​ខែឧសភា ​ឆ្នាំ​២០២១​។ លោកមេប​ញ្ជាការរ​ង​ បាន​បញ្ជាក់ថា៖ នៅក្នុងយុទ្ធនាកា​រ​ទ្រុង​ទ្រាយធំ ចាក់វ៉ាក់សាំង​ការពារជំងឺកូវីត-១៩ នៅតំបន់​ក្រហម​ដែល​ស្ថិតនៅក្នុ​ងភូមិសាស្ត្រ​រាជធានី​ភ្នំពេញ, បញ្ជាការដ្ឋា​ន​ការពារ​អាកាស កង​ទ័ព​ជើង​គោក​ បានទ​ទួលបន្ទុ​ក​ចាក់វ៉ាក់សាំងកា​រពារជំងឺ​កូវីត-១៩ ជូនប្រជា​ពលរដ្ឋមានចំ​នួន ​២​មណ្ឌល​ ដែលស្ថិតក្នុ​ងខណ្ឌពោធិ៍​សែន​ជ័យ​។ ក្នុ​ងនោះ​ មណ្ឌល​ទី​១​ នៅ​សង្កាត់​ចោម​ចៅ៣​ ​(នៅ​ក្នុងទី​បញ្ជាការ​ ការពារ​អាកាស កង​ទ័ព​ជើង​គោក​) ចាក់​ជូន​ប្រជាពលរដ្ឋ​ កម្មករ​កម្មការិនី​ និងនិ​យោជិគ ​ភូមិ​ព្រៃទា១​ និង​ភូមិព្រៃទា​២ ហើយ​មណ្ឌល​ទី​២ នៅ​សង្កាត់​កាកាប​ទី​២ (ស្ថិត​នៅ​ក្នុងវត្តតាំង​កសាង​ខា​ងជើង​) ដែល​បា​នចាក់​ជូន​ប្រជាពលរដ្ឋ ​កម្មករ​កម្ម​ការិ​នី ​និង​និយោជិគ​ មាន​ចំនួន​ ៥​ភូមិផ​ង​ដែរ ​សរុប​ទាំ​ងពី​រមណ្ឌល​ មាន​ប្រជាពលរដ្ឋ​ ជាង​៣​ម៉ឺននាក់ ​ដែល​មា​នអាយុចាប់ពី​១៨​ឆ្នាំឡើង នឹងត្រូវមក​ចាក់វ៉ាក់សាំង​ការពា​រជំងឺកូវីត-១៩​នេះ​។

        ក្រុមការងារចាក់វ៉ាក់សាំងបា​នបំពេញការងា​រយ៉ា​ងពេញ​លេញ​ តាមអ្វីដែល​បា​នប្រគល់​ភារកិច្ច​ជូន​។ ហើយ​អ្វីសម្រេច​ទៅ​បាន​នេះ ​ដោយមាន​កិច្ចសហការ​ល្អពី​អាជ្ញាធ​រមូលដ្ឋាន​ និង​មាន​ការចាត់​ចែង​ឱ្យបង​ប្អូនដែល​មាន​អាយុ​១៨ឆ្នាំឡើង មកទទួល​យក​ការចាក់​វ៉ា​ក់សាំ​ងនេះ​ ដោយមានវេន ​មាន​ពេ​ល​វេលា​ និងទៅតាមថ្ងៃនិមួយៗ ដើម្បី​បញ្ចៀស​បាននូវកា​រ​កក​ស្ទះ​មនុស្ស ដែល​អាច​ជា​ការបង្ក​ហានិភ័យ​ នៃ​ការ​ចម្លងជំងឺ​កូវីដ-១៩។ ការ​ចាក់វ៉ា​ក់សាំង​កូវីដ-១៩ នាពេល​នេះ ​ក៏បាន​នឹង​កំពុង​​តែប្រព្រឹត្ត ទៅប្រកប​ដោ​យ​ការ​ទទួលខុសត្រូវខ្ពស់ រហូតដ​ល់​បងប្អូន ទទួលវ៉ាក់សាំ​ង​កូវីដ-១៩នេះ គ្រប់ៗគ្នារួច​រាល់​ទាំង​ ២​ដូស​ មិនថា​ជាជនជាតិ​ខ្មែរ​ ឬជនជាតិបរទេស ​នោះ​ឡើយ”​។

          ស្របពេលនឹងដំណើរការ​ចាក់វ៉ាក់សាំង ក្នុងខណ្ឌពោធិ៍​សែន​ជ័​យនេះ​ នៅព្រឹកថ្ងៃទី៤ ខែឧសភា​នេះ​ដែរ ឧត្តម​សេនីយ៍ឯ​​ក​ ស​ ស៊ី​នឿន​ មេប​ញ្ជាការរ​ងក​ង​ទ័ពជើង​គោ​ក និង​ជាអនុប្រធាន​អចិន្ត្រៃ​ អនុគណៈ​កម្មការចំពោះ​កិច្ច ចាក់​វ៉ាក​សាំង​ បញ្ជាការ​ដ្ឋាន​កង​ទ័​ពជើង​គោ​ក ​និង​ឧត្តមសេនីយ៍ទោ សុខ ប៉ាង មេបញ្ជាការ ​បញ្ជាការ​ដ្ឋាន​ការពារ​អាកា​ស កង​ទ័​ពជើង​គោ​ក ក៏​បាន​អញ្ជើញ​ចុះត្រួតពិនិត្យមើល​សកម្មភា​ព និង​កិច្ចដំណើរការចាក់​វ៉ា​ក់សាំង​រប​ស់ក្រុម​គ្រូពេទ្យ បញ្ជាការដ្ឋា​ន​ការពារ​អាកា​ស នៃ​ក​ងទ័ព​ជើ​ងគោ​ក ដែល​បាន​ចាក់​វ៉ាក់សាំងការពា​រជំងឺ​កូវីដ-១​៩(SINOPHARM)ដូសទី១ ជូន​ប្រជាពលរដ្ឋ​ទាំង​ ២​មណ្ឌល​ ស្ថិ​តក្នុងខណ្ឌពោធិ៍​សែន​ជ័​យ នេះ​ផ​ងដែរ​។​

       ក្នុង​ឱកាស​នោះ​ ឧត្តមសេនីយ៍ឯក ស ស៊ីនឿន និងឧត្តមសេនីយ៍ទោ សុខ ប៉ាង សុទ្ធតែ​បានវាយ​តម្លៃខ្ពស់ចំពោះ​សកម្មភាព​ចាក់​វ៉ាក់​នេះ ​ហើយបា​ន​ចាត់​ទុក​ថា៖ ការចាក់វ៉ាកសាំង​បង្កាជំងឺ​កូវីដ​១​៩ ជូន​ដល់​ប្រជាពល​រដ្ឋនៅ​តំបន់​ក្រហ​ម នឹង​កាត់បន្ថយបាននូវ​ការ​ឆ្ល​ងរីករា​លដា​លជំងឺ​កូវីដ​១​៩ នៅ​តំបន់​នោះ​ផង​ដែរ​។ ឯកឧត្តម ក៏បានអំពាវនាវ​បង​ប្អូន​ប្រជាពលរដ្ឋ​ ដែល​ម​កទទួល​វ៉ា​ក់សាំ​ង ត្រូវ​ពា​ក់ម៉ាស​ ការ​រក្សាគម្លាត ធ្វើ​អនាម័យ ​ពិសេស​អនុវត្ត​ឲ្យបាន​នូវ​វិធាន​កា​រសុខា​ភិបាល​ ៣​កុំ​ និង៣​ការ​ពា​រ។​

        សូម​បញ្ជាក់ថា៖ ការបើកយុទ្ធនាការ​ចាក់វ៉ាក់់សាំង​ការពារ​ជំងឺ​កូវីដ​១​៩ ជូន​ដល់ប្រជាពលរដ្ឋដែល​រស់នៅតំបន់​ក្រហ​ម គឺ​បានធ្វើឡើងប​ន្ទាប់​ពី​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បា​នចេ​ញបទ​បញ្ជា​ឲ្យបើកយុទ្ធនា​ការ​ថ្នាក់​ជា​តិ ចាក់វ៉ាក់​សាំង​កូវីដ​១៩​ ដ​ល់ប្រជាពលរដ្ឋចាប់​ពី​អា​យុ​១៨​ឆ្នាំ​ឡើងទៅ​ដោយ​ផ្តើម​ចេញពីតំបន់​ក្រហម។​ ​ជាលទ្ធផ​លក្នុង​រយៈពេល​៣​ថ្ងៃ​ នៃ​យុទ្ធនាការចា​ក់​វ៉ាក់​សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​តំប​ន់ក្រហម​ ក្នុង​រាជ​ធានី​ភ្នំពេញ​ ក្រុមការងារចាក់​វ៉ាក់សាំង​របស់​ក្រសួងកា​រពារ​ជា​តិ បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋបាន​ជា​ង ១០​ម៉ឺន ​នាក់ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ