ព័ត៌មាន

មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​នាំ​យក​ទេយ្យ​ទាន​ និង​បច្ឆ័យ​របស់​ឯកឧត្តម​ ហ៊ុន​ ម៉ា​ណែត​ ប្រគេន​ព្រះ​សង្ឃ​គង់​នៅ​វត្ត​កំពង់​គោ​
នាយកដ្ឋានព័ត៌មាន(៣)
10
2239 មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​នាំ​យក​ទេយ្យ​ទាន​ និង​បច្ឆ័យ​របស់​ឯកឧត្តម​ ហ៊ុន​ ម៉ា​ណែត​ ប្រគេន​ព្រះ​សង្ឃ​គង់​នៅ​វត្ត​កំពង់​គោ​

       មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បាន​ដឹ​កនាំ​សហការី ​រួម​ជា​មួយ​អា​ជ្ញាធរ​ដែន​ដី​ បាន​នាំ​យក ​ទេយ្យទាន​ មាន​បច្ច័យនិង គ្រឿងឧបភោគ បរិភោគ ទៅប្រគេន​ព្រះ​សង្ឃ​២៥​​អង្គ គណៈ​កម្មការ​អាចារ្យ​វត្ត លោក​យាយ​ លោកតា ចំនួន១៥ នាក់ និងកូនសិស្ស លោក ដែលត្រូវត្រៀម​សាង​ព្​រះផ្នួស​ចំនួន​១០​នាក់​ សរុបចំនួន​៥០​អង្គ/នាក់ ដែលកំពុង​ខ្វះខាត​នូវ​ ចង្ហាន់ និង អាហារប្រចាំថ្ងៃ ដោយ​សារការរីករាល​ត្បាត​នូវ​មេរោគ​កូវីដ​១៩​ ដែលពិធីនេះព្រឹត្តទៅ​ក្នុ​ងវត្តកំពង់​គោ​ ឃុំកំ​ពង់​គោ ​ស្រុកកំពង់​ស្វាយ​ ខេត្ត​កំពង់​ធំ​ នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​ឧសភា​។

        ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ទេយ្យទាន ដែលបាន​ប្រគេន ​ព្រះសង្ឃមាន​អង្ករ ៣០០​គ.ក, មីជាតិ​១០កេស​ និង​សំភារៈ​មួយ​ចំនួន​ទៀត​ គឺ​ជា​អំណោយ ​ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ និងជំនួយ​សប្បុរស​ជ​នមួយ​ចំនួន​ទៀត​។ ឯកឧត្ដម បានពាំនាំនូវការ​ផ្តាំផ្ញើ ​សាក​សួរ​សុខ​ទុក្ខ ពីសំណាក់ សម្តេច តេជោ ហ៊ុន សែន និង សម្តេច​កិត្តិព្រឹទ្ឋបណ្ឌិត ដែលជានិច្ចកាល​សម្តេច​តែងតែ​ព្រួយ​បារម្ភណ៍​ពីសុខ​ទុក្ខ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ ពិសេស​ក្នុង​កាលៈទេសៈ ​ដែល​ប្រទេស​កម្ពុជា ​កំពុង​ឆ្លងរីករាលដាល​នូវ​ជំងឺ​កូវីដ១៩ ​ដ៍កាច​សាហាវ​នេះ​ និង​បាន​អំពាវនាវ​ដ​ល់ព្រះ​តេជគុណ​ព្រះសង្ឃ​គ្រ​ប់អង្គ​ លោក​យាយ​លោក​តា​ និងប្រជា ពលរដ្ឋ សូមរួម​គ្នា​ចូលរួមក្នុងការប្រយុទ្ធ​ប្រឆាំងការពារ​ទប់ស្កាត់​កា​រឆ្លង​ រីករាល​ដាលមេរោគ​កូវីដ១៩ ដែលបច្ចុប្បន្ន​មេរោគ​កូវីត​១៩​នេះ​ កំពុង​ឆ្លងចូល​ក្នុ​ងសហគមន៍​ សុំឲ្យព្រះតេជ​គណ​ព្រះសង្ឃគ្រ​ប់​ព្រះអង្គ​ លោកយាយ លោកតា បងប្អូនប្រជា​ពលរដ្ឋទាំងអស់ ត្រូវអនុវត្តឲ្យបា​នម៉ឺ​ងម៉ាត់​តាម​វិធានការ​ ៣កុំ ៣ការពារ របស់ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចុះ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ