ព័ត៌មាន

ចាក់​វ៉ាក់​សាំង​ជូន​ប្រជាពល​រដ្ឋ​ក្នុង​ខ័ណ្ឌ​ដង្កោ​
នាយកដ្ឋានព័ត៌មាន(៣)
17
2235 ចាក់​វ៉ាក់​សាំង​ជូន​ប្រជាពល​រដ្ឋ​ក្នុង​ខ័ណ្ឌ​ដង្កោ​

       ​ក្រុម​គ្រូ​ពេទ្យ​រប​ស់កង​ទ័ព​ជើង​ទឹក​ និង​ជើង​អាកាស ​ដែល​ទទួល​ខុសត្រូវ​នៅ​ក្នុង​ភូមិ​សាស្ត្រ​ខ័ណ្ឌ​ដង្កោ ​រាជ​ធានី​ភ្នំពេញ ​កាល​ពី​ព្រឹក​ថ្ងៃទី​០១​ និង​ទី​០២​ ខែឧសភា ឆ្នាំ២០២១​នេះ ​ចាប់​ផ្តើម​នូវ​យុទ្ធនា​ការ ទ្រ​ង់ទ្រាយ​ធំ​ ចាក់វ៉ាក់​សាំង​ជំងឺ​កូវីដ​១៩ ​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្នុង​ក្រហម​ ចំនួន ២​សង្កា​ត់ តំបន់​លឿង ​ចំនួន ១០​សង្កាត់​ ក្នុង​ខ័ណ្ឌ​ដង្កោ ​រា​ជធានី​ភ្នំពេញ​។ ការចាប់​ផ្តើម​ដំណើរ​ការ​ចាក់​វ៉ាក់​សាំង​រយៈពេ​ល ៣​ថ្ងៃ ជូន​ប្រជាពលរដ្ឋ នៅក្នុងតំបន់​ក្រហម​ក្នុង​ភូមិសាស្ត្រ​ខ័ណ្ឌ​ដង្កោ ​រាជ​ធានីភ្នំពេញនេះ ​វាគឺជាតំប​ន់ដែល​ប្រឈម​នៃ​ការ​រីករា​ល​ដាល​ ខ្លាំងនៃ​ជំងឺ​កូវីដ​១៩​​។ នេះគឺ​ជាកា​រ​គិត​គូរ​ខ្ព​ស់មួ​យរបស់​ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដើម្បីឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំប​ន់ប្រឈម​នឹ​ងការ​ឆ្លង​ជំងឺ​ខ្លាំង​នេះ​ ទទួល​បាន​វ៉ាក់សាំង​ការ​ពារ​សុខភាព​របស់​ពួក​គេ​ពីជំងឺ​កូវីដ-១៩​។ ក្នុង​តំបន់​ភូមិសាស្ត្រ​ខ័ណ្ឌ​ដង្កោ​ ដែល​នឹ​ងត្រូវធ្វើយុទ្ធ​នាការ​ចាក់​វ៉ាក់សាំងជូន​ប្រជាពលរ​ដ្ឋ​នេះ ​ស្ថិតក្នុង​សង្កាត់​ចំនួន​ ១២ ​ដែល​មាន​តំបន់​ក្រហម​ ២​សង្កាត់​ គឺ​សង្កាត់​ដង្កោ​ និង​សង្កាត់​ព្រៃ​ស​។​ រីឯ​សង្កា​ត់​ចំនួន ១០​ទៀត​ ដែលជា​តំ​បន់​លឿង ​ក្រុម​គ្រូពេទ្យ​របស់​កង​ទ័​ពជើងទឹ​ក ​និង​ជើង​អាកាស ​ដែល​ទទួល​ខុស​ត្រូវ​នៅក្នុងភូមិ​សាស្ត្រ​ខ័ណ្ឌ​ដង្កោ​ រាជ​ធានីភ្នំពេញ​នឹង​ធ្វើការ​​ចាក់​ជូនប្រជា​ពលរដ្ឋ ទាំង​អស់​នៅ​ពេល​ខាង​មុខ​ផង​ដែរ។​  

        តាមកា​របញ្ជាក់​ពី​អាជ្ញាធរ​ដែន​ដី​បាន​ឲ្យ​ដឹង​ថា​៖ ក្នុង​តំបន់​ក្រហម​នេះ​ មាន​ប្រជាពលរដ្ឋ​ និង​កម្មករ ​និយោជិត​ មួយ​ចំនួន​ធំ​ដែល​ត្រូវ​ទទួល​វ៉ា​ក់សាំ​ង​។ តែមាន​ប្រជាពលរដ្ឋ​ប្រហែល​ជាង​ ២០​ភាគ​រ​យ ដែល​បាន​ចាក់វ៉ាក់​សាំង​រួច​ហើយ​ និង​មានក​ម្មករនិយោជិត​មួយ​ចំនួន​ បាន​ចាក់​ដូស​​ទី១​ រួច ​និង​កំពុង​បន្តចាក់​ដូស​ទី២​ទៀត។​ 

         គួរ​បញ្ចា​ក់​ថា៖ ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​ឱ្យដឹង​ថា​៖ យុទ្ធនាការ​ចាក់វ៉ាក់សាំង​ក្នុង​តំបន់​ក្រហ​មនេះ​ គ្រោង​ប្រើរយៈពេល​តែមួយ​ខែ​ប៉ុណ្ណោះ។​ ដើម្បី​សម្រេច​តាមផែនការ​ ដែល​បាន​គ្រោង​ទុក​នេះ​ អនុគណៈ​កម្មកា​រចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​កូវីដ-១​៩ ក្រសួង​ការ​ពា​រជាតិ ​បាន​ចាត់​កម្លាំង​ចូល​រួម​ចំនួន​ប្រមាណ ១​,៤៩០​នាក់​ ក្នុ​ងនោះ​រួម​មាន​៖ ​ក្រុម​ការ​ងារ​ ចាក់​វ៉ាក់​សាំង​ចំនួន ​៩០​ក្រុម​ មាន​ចំនួន​ ៤៥០​នាក់​, ក្រុម​បម្រើការ​ និង​សណ្តាប់​ធ្នាប់​ចំនួន​ ៩​០ក្រុម​ មាន​ចំនួន ​៩០​០នាក់, ​ក្រុម​ដឹកជញ្ជូន​ ចំនួន ​១​០​ក្រុម​ មាន​ចំនួន ​៥​០នាក់,​ ក្រុម​ធ្វើប័័ណ្ណចាក់វ៉ា​ក់​សាំង​ មាន​ចំនួន​ ២៧០​នាក់​។​ សម្រាប់​កន្លែងចាក់​វ៉ាក់​សាំ​ងត្រូវ​បាន​ដាក់​ចំនួន ​៤៤​ទីតាំង ​ក្នុង​សង្កាត់​ទាំ​ង៣​៣ នៃ​ខណ្ឌដង្កោ ​ខណ្ឌ​មាន​ជ័​យ ខណ្ឌពោធិ៍​សែន​ជ័យ​ និង​ខណ្ឌ​កំបូល​។​ ជា​លទ្ធផល​ ក្រុម​គ្រូពេទ្យ​របស់​ក​ងទ័ព​ជើង​ទឹ​ក ​និង​ជើង​អាកាស​ ដែល​ទទួល​ខុស​ត្រូវ​ចាក់វាក់​សាំង​ នៅ​ក្នុង​ភូមិ​សាស្ត្រ​ខ័ណ្ឌដង្កោ​ រាជ​ធានី​ភ្នំពេញ ​ចា​ប់​ពីថ្ងៃទី០១​ ដល់​ទី​២ ខែ​ឧសភា​ គ្រូ​ពេទ្យ​កង​ទ័ព​ ចាក់​វាក់​សាំង​ជូន​ប្រជា​ពលរដ្ឋ​ បាន​ចំនួន ១​២,៤៧១ ​នាក់ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ