ព័ត៌មាន

យុទ្ធនា​ការជា​តិចា​ក់វ៉ា​ក់​សាំង​ខណ្ឌ​កំបូល​ ២០២១
នាយកដ្ឋានព័ត៌មាន(៣)
13
2234 យុទ្ធនា​ការជា​តិចា​ក់វ៉ា​ក់​សាំង​ខណ្ឌ​កំបូល​ ២០២១

       ចំណែកនៅ​ខណ្ឌ​កំបូល​វិញ​ ក្នុងយុទ្ធ​នា​ការ​ចាក់​វ៉ាក់​សាំង​ជូន​ប្រជាពល​រដ្ឋ​ ក្នុងតំ​បន់​ក្រហម​រាជ​ធានី​ភ្នំពេញ កម្លាំង ​ក្រុម​គ្រូពេទ្យក​ងទ័​ព​ ដែល​ម​កពី​បណ្តាកង​ឯកភាព​ចំណុះ ​អគ្គបញ្ជាកា​រ កង​ទ័​ពជើ​ងគោក​ បា​នចុះប្រតិបត្តិកា​រ ក្នុង​យុទ្ធនាការចាក់​វ៉ាក់សាំងកូ​វីដ-១៩ ជូ​នដ​ល់ប្រជាពល​រដ្ឋ និងកម្មករ និយោជិត ដែល​កំពុងរស់​នៅ​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​កំបូល ​ដែល​ជា​ខណ្ឌ​មួយ​ ក្នុ​ង​ចំណោម​ខណ្ឌទាំង​៤​ ដែល​ត្រូវចាក់​វាក់​សាំង​ការពារ​ជំងឺ​កូវីដ​-១​៩​។ ក្នុ​ង​យុទ្ធនាការ ​ចាក់​វាក់សាំ​ង​នៅ​ខណ្ឌ ​កំបូល​នេះ នៅ​ថ្ងៃទី​១​ កម្លាំង​ក្រុម​គ្រូពេទ្យ បញ្ជាការ​ដ្ឋាន​វិស្វកម្មអគ្គ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដែល​ដឹក​នាំដោ​យ​ ឧត្តម​សេនីយ៍​ទោ​ ក្វាន់​ ថា ​ជា​អ្នកទទួល​ខុសត្រូវ បាន​ធ្វើការ​សហកា​រ​ជា​មួយនឹ​ងកម្លាំង​អាជ្ញាធរ​ ​មូលដ្ឋាន​ក្នុ​ងការរៀបចំប្រមូលផ្តុំដើម្បីឲ្យប្រជាពលរដ្ឋ និងកម្មករ និយោជិត មកទទួល ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅតាមពេលវេលាដែលអាជ្ញាធរមូលដ្ឋានបានកំណត់នៅសាលាបឋមសិក្សាទួលកី សង្កាត់ ភ្លើងឆេះរទេះ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ដោយ​ធ្វើយ៉ាងណា អោយ​បង​ប្អូន ​ប្រជា​ពលរដ្ឋ ​ដែល​ម​កទទួល ​វ៉ាក់​សាំង​ ត្រូវ​ចូល​រួម​អនុវត្ត​នូវ​វិធាន​ការ​នានា​ រប​ស់​ក្រសួង​សុខា​ភិបាល ​គឺ​ត្រូវ​ពាក់​ម៉ាស់​ រក្សាគ​ម្លាត​សវត្ថិភាព ​ពី​បុគ្គល​ ទៅ​បុគ្គល​ ពី​១​ម៉ែត្រ​កន្លះ ​និង​ជា​ពិសេស​ត្រូវ​អនុវត្ត​វិធានកា​រ ​៣​ការពារ​ ៣​កុំ របស់​រាជ​រដ្ឋាភិបាល​ អោយ​បាន​ជាប់​ជា​ប្រចាំ​។

         យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ក្រហម​ នេះ​គឺ​ជា​ការ​គិត​គូរ​ខ្ពស់ពី ​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ ​នៃព្រះ​រាជាណាចក្រ​កម្ពុជា​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់ ​ដែល​ងាយ​រង​ហានិភ័យ​ខ្ពស់​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​ នេះ​ បាន​ទទួល​វ៉ាក់​សាំង​ការពារ​សុខ​ភាព​រប​ស់ពួក​គេ ​ពី​ការ​វាយ​ប្រហារ​ដោយ​មេរោគដ៏​សាហាវ​នេះ។ គិត​ចាប់​តាំង​ពីថ្ងៃ​ទី​១ ​ដល់​ថ្ងៃ​ទី​២ ​ឧសភា ​ខណ្ឌ​កំបូល ​បាន​ចាក់​វាក់​សាំង​បាន​ចំនួន ​១៣,១៨៨ នាក់ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ