ព័ត៌មាន

ចាក់​វ៉ាក់​សាំង​ ជូន​ពល​រដ្ឋ​ នៅ​​សង្កាត់​កាកា​ប១​ ខណ្ឌ​ពោធិសែន​ជ័​យ​
នាយកដ្ឋានព័ត៌មាន(៣)
13
2233 ចាក់​វ៉ាក់​សាំង​ ជូន​ពល​រដ្ឋ​ នៅ​​សង្កាត់​កាកា​ប១​ ខណ្ឌ​ពោធិសែន​ជ័​យ​

       ស្រ​បពេល​ នៃការបើក​យុទ្ធនាការ​ទ្រង់​ទ្រាយ​ធំ​ ចាក់​វ៉ាក់​សាំង​ជំងឺ​កូវីដ​១៩​ ជូន​ប្រជា​ពលរដ្ឋ ​នៅ​តំបន់ ​ក្នុងក្រហម​ ក្នុង​រាជ​ធានី​ភ្នំពេញ ​នៅថ្ងៃ​ទី​០១​ ខែ​ឧសភា​ ឆ្នាំ​២០២១​ នៅ​គោល​ដៅ​ សាលា​បឋម​​សិក្សា សុភ​មង្គល​ ស្ថិតក្នុង​សង្កា​ត់​កាកាប​ទី​១ ខណ្ឌពោធិ​សែន​ជ័យ​ ក៏បានដំណើរកា​រចាក់​វ៉ាក់​សាំង​ជូន​ប្រជាពលរដ្ឋ​ដោយ​ក្រុម​គ្រូពេ​ទ្យ​មក​ពី​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​។

        ចាប់តាំ​ង​ពីម៉ោ​ង​៧ៈ០០​ ព្រឹក​ព្រលឹម​ថ្ងៃទី០១ ខែឧសភា នៅគោល​ដៅ​សាលា​បឋម​សិក្សា​សុភមង្គល​ គេសង្កេត​ឃើញមានប​ង​ប្អូនប្រជាពលរដ្ឋ​យ៉ាង​ច្រើ​ន​កុះករ ​បាន​ម​កតម្រង់​តម្រាប​ជួរ​គ្នាយ៉ាង​វែង​ ដើម្បីចូលចាក់វ៉ាក់សាំង​បង្ការការឆ្លងនៃ​ជ​ម្ងឺកូវីដ​១៩​ ពី​ក្រុមគ្រូពេទ្យ បញ្ជាការដ្ឋានទ័​ព​ពិសេ​ស នៃ​ខ.ភ.ម​។ ឧត្តមសេនីយ៍ត្រី យ៉ែម វុទ្ធី មេ​បញ្ជាការ​រ​ង បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស​ និង​ជា​ប្រធាន​ក្រុមគ្រូពេទ្យ នៅគោលដៅ​សាលា​បឋមសិក្សា​សុភង្គល​ បាន​ឲ្យដឹង​ថា​៖ នៅក្នុង​យុទ្ធនាការ ចាក់វ៉ា​ក់សាំង​ជំងឺ​កូវីដ​១៩​ ជូន​ប្រជាពលរដ្ឋ នៅ​តំបន់​ក្នុង​ក្រហម ក្នុង​រាជ​ធានី​ភ្នំពេញ​នេះ​ បញ្ជាការ​ដ្ឋាន​ទ័​ពពិសេស​ បាន​ទទួល​បន្ទុ​ក​នៅ​ក្នុងគោលដៅ​ចំនួន​៤​ ក្នុង​សង្កាត់ចំនួន​៣​ ក្នុង​នោះ ​នៅក្នុង​ខណ្ឌពោធិ​សែន​ជ័យ​ មាន​២​សង្កាត់​៖ ​សង្កាត់​សំរោង​ក្រោ​ម (នៅ​វត្ត​ពូន​ភ្នំ​ និង​នៅសាលា​បឋម​សិក្សា ​នី​តិ​ក្ខកញោ)​ និង​សង្កាត់​កាកាប​ទី​១​ (នៅ​សាលាប​ឋម​សិក្សា​សុភមង្គល​)​។ ​នៅ​ខណ្ឌមាន​ជ័យ ​មាន​១​សង្កាត់​៖ ​សង្កាត់​បឹង​ទំពុន​ទី​១​ ​(នៅ​វត្តសន្សំ​កុសល)​។

          តាមរបាយ​ការណ៍​រប​ស់ ចៅ​សង្កាត​កាកាប​ទី​១​ បាន​ឲ្យដឹង​ដែរ​ថា​៖ សង្កាត់កា​កាបទី១ ​មាន​៨ភូមិ ​ហើយមាន​បងប្អូន​ប្រជាពលរដ្ឋ ​មាន​អាយុចាប់ពី​១៨​ឆ្នាំ​ឡើងទៅ​ ដែល​ពួកគាត់មិនទាន់​បាន​ចាក់​វ៉ាក់​សាំង​ មានចំនួន ​៧.៥៩៣នាក់,​ កម្មការ​កម្មការិនី​ ១៤.៨៩១​នាក់​ និង​ជន​បរទេ​ស មាន​ចំនួន ​៨២​នា​ក់ សរុប​រួម​ មានចំនួន ២២.៥៧០នាក់​។​ គួរបញ្ជាក់ថា៖ នៅក្នុងយុទ្ធនាការ​ចាក់វ៉ាក់សាំង​ជូនប្រជាពលរដ្ឋ​ក្នុង​តំបន់​ក្រហម​ ជាតំបន់​ឆ្លង​រីករាល​ដាល​ខ្លាំង​នៃ​ជំងឺកូវីដ​១៩​ គឺ​ជាការ​គិត​គូរខ្ព​ស់​មួយរបស់​ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ឱ្យប្រជាពលរដ្ឋនៅ​ក្នុង​តំបន់​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​ខ្លាំង​នេះ ​ទទួល​វ៉ាក់សាំងកា​រពារ​សុខភាពរបស់​ពួកគាត់ពី​ការ​វាយ​ប្រហារ​ដោយ​មេរោគ​កូវីដ-១៩​។​ តំបន់​ក្រហម​ក្នុង​រាជ​ធានីភ្នំពេញ ​ដែល​ត្រូវធ្វើយុទ្ធនាការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នេះ ​ស្ថិតក្នុ​ងខណ្ឌ​ចំនួន​៤​ រួមមាន៖​ ខណ្ឌ​ដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍​សែន​ជ័យ​ និងខណ្ឌកំបូល ស្មើនឹងប្រមាណ ៣៣​សង្កាត់​។ ប្រជាពលរដ្ឋ និងកម្មករ និយោជិត អាយុចាប់ពី១៨ ឆ្នាំឡើងនៅ​តំប​ន់ក្រហម ត្រូវចាក់វ៉ាក់​សាំង​ក្នុង​យុទ្ធនាការ​នេះ​ មាន​ចំនួន​ ៤៧១,៥៧៣នា​ក់។​ 

         សូមប​ញ្ជាក់ដែរ​ថា​៖ យុទ្ធនាការចាក់​វ៉ាក់​សាំង​ក្នុង​តំប​ន់ក្រហ​ម​នេះ ​គ្រោង​ប្រើរយៈពេល​មួយ​ខែ​ប៉ុណ្ណោះ។​ ដោយលែ​ក ក្នុង​យុទ្ធនាការ​ចូលរួម ​ចាក់​វ៉ាក់​សាំង​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ក្រហម​ ក្នុង​ខណ្ឌ​មាន​ជ័យ​ គ្រូ​ពេទ្យមកពីបញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស ​នៅថ្ងៃទី០១​ ខែ​ឧសភា​ ចាក់​វាក់សាំ​ងបាន​ ២,១២៦ និង​នៅថ្ងៃទី០២ ​ខែឧសភា ចាក់​វ៉ាក់​សាំង​ បាន ៥,១១៣នាក់។ សរុប​លទ្ធផ​ល ចាក់​វាក់សាំ​ង​ ដែល​គ្រូពេទ្យ កងទ័ព មកពី​អង្គភាព​ផ្សេងៗ បាន​ចាក់​ ជូន​ប្រជាពលរដ្ឋ​ក្នុង​រយៈ​ពេល​ ២​ថ្ងៃ​កន្ល​ងម​ក នៅ​ខណ្ឌ​មាន​ជ័យ​ មាន​ចំនួន​ ១៣,០៦៣​នាក់ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ