ព័ត៌មាន

ពេល២​ថ្ងៃ​ជាប់​គ្នា ​សៅរ៌​ និងថ្ងៃអាទិត្យ​​ អាជ្ញាធរ​រាជ​ធានី​សម្រុក​ដឹក​ជញ្ជូន​ស្បៀង​អាហារ​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់​ចំនួន​៤​ម៉ឺន​គ្រួសារ​
នាយកដ្ឋានព័ត៌មាន(៣)
9
2232 ពេល២​ថ្ងៃ​ជាប់​គ្នា ​សៅរ៌​ និងថ្ងៃអាទិត្យ​​ អាជ្ញាធរ​រាជ​ធានី​សម្រុក​ដឹក​ជញ្ជូន​ស្បៀង​អាហារ​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់​ចំនួន​៤​ម៉ឺន​គ្រួសារ​

        អនុវត្ត​តាមការណែ​នាំរ​បស់​គណៈបញ្ជាការ​ឯកភាព​ រាជ​ធានី​ភ្នំពេញ ​ដែល​បាន​ដាក់​បញ្ជាឱ្យ​អាជ្ញាធរ​ខណ្ឌទាំង​១៤​ សហការ​ឱ្យបានល្អ​ជា​មួយ​កង​ទ័ព​ជើង​គោក​ក្នុង​ការ​ដឹក​ជញ្ជូន ស្បៀងអាហារ ទៅចែកជូន​បង​ប្អូនប្រជាពលរដ្ឋ​ ដែលមាន​ជីវភាព​ខ្វះខាត នៅក្នុង​រា​ជ​ធានី​ភ្នំពេញ ក្នុង​អំឡុងពេល​នៃ​ការ​បិទ​ខ្ទប់​រាជ​ធានីភ្នំពេញ ​ដើម្បី​ចូល​រួម​​បង្ការ​ និងទប់ស្កាត់​នូវការ​រីក​រាល​ដាល​ជំងឺ​កូវីដ​-១៩​ ឃើញ​ថា​ នៅថ្ងៃ​សៅរ៍​ និង​ថ្ងៃអាទិត្យ​២ថ្ងៃ​ជាប់គ្នា​នេះ ​អាជ្ញាធរ​រាជ​ធានី ​បាន​សម្រុក​ដឹក​ជញ្ជូន​ស្បៀង​អាហារ​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់ចំនួន​៤​ម៉ឺន​គ្រួសារ​បន្ថែម​ទៀត​ នៅ​តាម​ខណ្ឌ​ចំនួន ​១៣​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។

        មន្ត្រីរដ្ឋបាលរាជ​ធានី​ភ្នំពេញ បានឱ្យដឹង​ថា​៖ នៅថ្ងៃ​ទី​០១​ និង​ថ្ងៃទី​០២​ ឧសភា ​២ថ្ងៃ​ជាប់​គ្នា​នេះ​ អាជ្ញាធរខណ្ឌ​នីមួយៗ​បាន​បន្ត​សហការជា​មួយ​កង​ទ័ព​ជើង​គោក​ បន្ត​ដឹក​ជញ្ជូន​ស្បៀង​អាហារ​ទៅ​ជូន​បង​ប្អូន​ប្រជាពល​រដ្ឋ​ចំនួន​៤​ម៉ឺន​គ្រួសារ​ បន្ថែម​ទៀត​ ក្នុង​នោះបា​ន​ដឹក​ជញ្ជូន​ទៅ​ចែក​ជូន​ប្រជាពល​រដ្ឋក្រីក្រ នៅ​ខណ្ឌមាន​ជ័យ​ចំនូន​ ១២,០០០​គ្រួសារ ​នៅពោ​ធិ​សែន​ជ័យ​ចំនួន ​១៤,៧៥០​គ្រួសារ ​ខណ្ឌ​សែន​សុខ​ ១,៥០០ ​ខណ្ឌ​ព្រែក​ព្នៅ ​១,០០០​គ្រួសារ ​ខណ្ឌ​ឬស្សីកែវ​ចំនួន ​៣,០០០​គ្រួសារ​ ខណ្ឌ​ជ្រោយ​ចង្វា ​១,០០០​គ្រួសារ ​ខណ្ឌ​ដូន​ពេញ​ចំនួន​ ៩០០​គ្រួសារ ខណ្ឌ​៧​មករា​ ១,៣០០​គ្រួសារ​ ខណ្ឌ​ទួល​គោក​ ៨០០​គ្រួសារ ​ខណ្ឌ​ចំការ​មន​ ៦០០​គ្រួសារ​ ខណ្ឌ​បឹង​កេង​កង ​៦៥០​គ្រួសារ​ ខណ្ឌ​ច្បារ​អំពៅ​ចំនួន ១,០០០​គ្រួសារ ​និង​ខណ្ឌ​កំបូល​ចំនួន ​១,៥០០​គ្រួសារ​។​

        ​គួរ​បញ្ជាក់​ថា​៖ កងកម្លាំង​ទ័ព​ជើង​គោក​ អនុវត្ត​តាម​បទបញ្ជារ​បស់​លោក ឧត្តម​សេនីយ៍​ឯ​ក ហ៊ុន ម៉ា​ណែត​ អគ្គ​មេ​បញ្ជាការ​រ​ង និង​ជា​មេ​បញ្ជាការ​កង​ទ័​ពជើង​គោក​ បាន​ប្រើប្រាស់​កង​កម្លាំង​ទ័ព​ជើង​គោក ​ជាង​២០០​នាក់​ និង​រថយន្ត​ជាង​៦០​គ្រឿង​ ដើម្បី​ដឹក​ជញ្ជូន​ស្បៀង​អាហារ​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ ដែល​មាន​ជីវភាពខ្វះខាត​នៅក្នុងខ​ណ្ឌ​ទាំ​ង​១៤​ ក្នុង​រាជធានី ដែល​មា​​នដូច​ជា​ អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និង​ត្រីខ​ជា​ដើម ​ដើម្បី​រំលែក​ទុក្ខ​លំបាក​ប្រជាពលរដ្ឋ ​ខណៈ​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ ​ដើម្បីទប់​ស្កាត់​ការ​រីករាល​ដាលជំងឺ​កូវីដ​-​១៩ ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ