ព័ត៌មាន

​នាយ​​ឧត្តម​​សេនីយ៍ ​​នា​ង​ ផាត និង​នាយ​ឧត្តម​សេ​នីយ៍ ​ឥត​ សា​រ៉ាត់​ ​អញ្ជើញ​ចុះ​ពិនិត្យ​ដំណើរ​​កា​រ​ចាក់​​វ៉ាក់​​​សាំង​​​ថ្ងៃ​ទី​២ ​ជូន​​ប្រជា​​ពល​​រដ្ឋ​​ និង​កម្មករ​ និយោ​ជិក​ ក្នុង​ភូមិ​សាស្ត្រ​តំបន់​បិទ​ខ្ទប់​ (Lockdown​)​​ របស់​ខ័ណ្ឌ​មាន​ជ័យ​
នាយកដ្ឋានព័ត៌មាន(៣)
20
2230 នាយ​​ឧត្តម​​សេនីយ៍ ​​នា​ង​ ផាត និង​នាយ​ឧត្តម​សេ​នីយ៍ ​ឥត​ សា​រ៉ាត់​ ​អញ្ជើញ​ចុះ​ពិនិត្យ​ដំណើរ​​កា​រ​ចាក់​​វ៉ាក់​​​សាំង​​​ថ្ងៃ​ទី​២ ​ជូន​​ប្រជា​​ពល​​រដ្ឋ​​ និង​កម្មករ​ និយោ​ជិក​ ក្នុង​ភូមិ​សាស្ត្រ​តំបន់​បិទ​ខ្ទប់​ (Lockdown​)​​ របស់​ខ័ណ្ឌ​មាន​ជ័យ​

         ថ្ងៃទី​០២ ​ខែ​ឧសភា ​ឆ្នាំ​២០២១​នេះ ​គឺ​ជា​ថ្ងៃ ​នៃ​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​១៩​ ថ្ងៃ​ទី​២​ ជូន​ដល់​ប្រជា​ពលរដ្ឋ​, កម្មករ, និយោជិត, ក្នុង​សង្កាត់​ចាក់​អង្រែ​លើ​, ចាក់​អង្រែ​ក្រោម​, សង្កាត់​បឹង​ទំពុន​ទី​១​, ទី២​ និង​សង្កាត់​បឹង​ទំព​ន់ទី​៣ ក្នុ​ង​ភូមិ​សាស្ត្រ​ខណ្ឌ​មាន​ជ័យ ​រាជ​ធានី​ភ្នំពេញ​ដោយ​ក្រុម​គ្រូ​ពេទ្យ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ក្នុង​យុទ្ធនា​ការ​ជា​លក្ខណ​ទ្រង់​ទ្រាយ​ធំ ​ក្នុង​តំប​ន់​ក្រហម​, តំបន់​លឿង​ទុំ ​និង​តំបន់​លឿង​ ស្រប​ពេល​ដែល​ខណ្ឌ​ចំនួន ​៣​ទៀត ​ក្នុង​ភូមិ​សាស្រ្ត​រាជ​ធានី​ភ្នំពេញ ​ក្រុម​គ្រូ​ពេទ្យ​យោធា ​ក៏​បាន​នឹង​កំពុង​មមា​ញឹក​ផ្ដល់​នូវ​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​១៩​ ដូច​ៗ​គ្នា​ជូន​ប្រជាពលរដ្ឋ​ និង​កម្មករ​និយោ​ជិត​ ដែល​មិន​ទាន់​បាន​ទទួល​វ៉ាក់​សាំង​ការ​ពារ​នេះ​។ 

        ផ្តើម​ចេញពី​យុទ្ធនាការចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​១៩​ កាល​ពី​ថ្ងៃ​ទី​០១​ ខែ​ឧសភា ​ឆ្នាំ​២០២១​នេះ ​នាយ​ឧត្តម​សេនីយ៍ ​នាង​ ផាត ​រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ និង​ជា​ប្រធាន​អនុ​គណៈកម្មការ​ចំពោះ​កិច្ច​ ចាក់​វ៉ាក់​សាំង​កូវីត​១៩​ ក្រសួង​ការ​ពារ​ជាតិ ​និង​នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់ ​អគ្គ​មេ​បញ្ជាការ​រ​ង នាយ​សេនា​ធិការ​ចម្រុះ ​និង​ជា​ប្រធាន​ប្រតិបត្តិ​ យុទ្ធ​នា​ការ​ចាក់​វ៉ាក់​សាំង ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ រួម​ជា​មួយ​នាយ​ឧត្តម​សេនីយ៍ ​មាស​ សា​វ៉ន​ អគ្គ​នាយក​ អគ្គនាយក​ដ្ឋាន​យោធ​សេវា​ ក្រសួង​ការ​ពារ​ជាតិ ​និង​មន្ត្រី​ថ្នាក់​ដឹក​​នាំ​ស្ថាប័ន​ពាក់​ព័ន្ធ​ ក្នុង​រាជ​រដ្ឋា​ភិបាល ​និង​កង​យោធ​ពល​ខេមរ​ភូមិន្ទជា​ច្រើន​រូប ​បាន​ចុះ​ពិនិត្យ​សកម្មភាព​របស់​ក្រុម​គ្រូ​ពេទ្យ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដែល​កំពុង​ដំណើរ​ការ​ចាក់​វ៉ាក់​សាំង​ជូន​ប្រជា​ពល​រដ្ឋ​ និង​កម្មករ​ និយោ​ជិក​ ក្នុង​ភូមិ​សាស្ត្រ​តំបន់​បិទ​ខ្ទប់​ (Lockdown​)​​ របស់​ខ័ណ្ឌ​មាន​ជ័យ​។ យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​ ជូន​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ក្រហម​ និង​តំបន់​ពណ៌​លឿង​ ដែល​ជា​តំបន់​ឆ្លង​រីក​រាល​ដាល​ខ្លាំង​ នៃ​ជំងឺ​កូវីដ​១៩​នោះ​ គឺ​ជាកា​រ​គិត​គូរ​ខ្ពស់​មួយ​របស់​ សម្តេច​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ប្រឈម​ នឹង​ការ​ឆ្ល​ងជំងឺ​ខ្លាំងនេះ​ ទទួល​បាន​វ៉ាក់​សាំង​ការ​ពារ​សុខ​ភាព​រប​ស់ពួក​គេ​ពី​ការ​វាយ​ប្រហារ​ដោយ​មេ​រោគ​ដ៏​សាហាវ​នេះ​។ 

        យោង​តាម​របាយ​ការណ៍​របស់​ក្រុម​ការ​ងា​រ ដែល​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ​ទី​០២​ ខែ​ឧសភា ​បាន​បង្ហាញ​ថា​៖​ ​យុទ្ធនា​ការ​ថ្ងៃ​ដំបូង​ នៃ​ការ​ចាក់​វ៉ាក់​សាំង​ជូន​ប្រជា​ពល​រដ្ឋ​នៅ​តំបន់​ក្រហម​ ក្នុង​រាជ​ធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​០១​ ខែ​ឧសភា​ ឆ្នាំ​២០២១​ ម្សិល​មិញ​នេះ​ ក្រុម​ការ​ងារ​ចាក់​វ៉ាក់​សាំង​របស់​ក្រសួង​ការ​ពារ​ជាតិ​ បាន​ចាក់​វ៉ាក់​សាំង​ជូន​ប្រជា​ពលរដ្ឋ ​សរុប​បាន​ចំនួន ​២៣,៦៥៨​នាក់ ​ស្រី​១២,​៣១០​នាក់​​។ ក្នុ​ង​នោះ ​ខណ្ឌ​មាន​ជ័យ​ ចាក់​បាន​ ៥,៤៥៥​នាក់​​ ខណ្ឌ​ដង្កោ ​ចាក់​បាន ​៥,​៣៣៧​នាក់​ ខ​ណ្ឌ​កំបូល ​ចាក់​បាន​​ ៥,​២០៦​នាក់​ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ចាក់​បាន​ ៧,៦៦០​នាក់​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ