ព័ត៌មាន

សមាជិកអតី​ត​យុទ្ធជ​នកម្ពុជា​ខេត្ត​កណ្ដាល​ ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​-​១៩ ​ប្រភេទ​ស៊ី​ណូវ៉ាក់​​ ដូស​ទី​២ ​នៅ​ទី​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្តាល​
នាយកដ្ឋានព័ត៌មាន(៣)
10
2224 សមាជិកអតី​ត​យុទ្ធជ​នកម្ពុជា​ខេត្ត​កណ្ដាល​ ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​-​១៩ ​ប្រភេទ​ស៊ី​ណូវ៉ាក់​​ ដូស​ទី​២ ​នៅ​ទី​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្តាល​

       សមាជិក​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កណ្តាល​ និង​ក្រុម​គ្រួសារ ​នៅ​ថ្ងៃ​ទី​២៨​ ខែ​មេសា ​ឆ្នាំ​២០២១ ​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​-១៩ ​ប្រភេទ​ស៊ីណូ​វ៉ាក់​ ដូសទី​២​ នៅ​ទី​បញ្ជា​​ការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​កណ្តាល ​ស្ថិតនៅ​ក្នុង​ក្រុង​តា​ខ្មៅ​ ខេត្ត​កណ្តាល​។ នៅ​ក្នុង​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​-​១៩ ​ដល់​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កណ្ដាល ​នា​ពេល​នោះ​ ក៏​មាន​ការ​ចូល​រួម​ពី ឧត្តម​​សេនីយ៍​ឯក​ ឈៀ ​ស៊ី​ដា​រ៉ា​ អគ្គ​លេខា​ធិការ​រ​ង សមាគម​អតី​តយុទ្ធជន​កម្ពុជា​ និង​ទទួល​ត្រួត​ពិនិត្យ​កា​រចាក់​វាក់​សាំង​ ទិស​ភូមិ​ភាគ​ពិសេស ​តំណង​ ឯកឧត្ត​ម ទេស​រដ្ឋ​មន្ត្រី​ គន់​ គីម​, ឧត្តម​សេនីយ៍​ត្រី​ ​នៃ ​និយម​ មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្តាល​ និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កណ្តាល​ ព្រម​ទាំង ​ប្រធាន​ អនុ​ប្រធាន​ មាន​(​ស្នង​ការ​ខេត្ត​ មេ​បញ្ជាការ​កង​អាវុធហត្ថ​ខេត្ត​ ប្រធាន​មន្ទីរ​សង្គម​កិច្ច​ខេត្ត ​និង​មន្ទីរ​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត)​។

        សមាជិក​អតីត​យុទ្ធជ​នកម្ពុ​ជាខេត្ត​កណ្ដាល​ និ​ងក្រុម​គ្រួសារ ​ដែល​ទទួ​លបាន​វ៉ាក់សាំ​ង​ការពារ​ជំងឺ​កូវីដ​-១៩ ​ដូស​​ទី​​២​ ​បាន​​ថ្លែង​​អំណរ​គុណ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ពិសេស​សម្ដេច​តេជោ ​នាយក​រដ្ឋមន្ត្រី​ ដែល​បាន​គិត​គូរ​ពី​សុខ​ទុក្ខ​របស់​អតីត​យុទ្ធជន​ ពិសេស​ក្នុ​ងកាលៈ​ទេសៈ​ ដែល​ប្រទេស​កម្ពុជា​ កំពុង​ប្រឈម​នឹងជំ​ងឺ​កូវីដ​-​១៩​។ ​ការ​ចាក់​វ៉ាក់​សាំង​នេះ ​គឺ​​ដើម្បី​ការ​ពារ​ខ្លួន​ឯ​ង និង​បញ្ចៀស​បាន​នូវ​ការ​ចម្ល​ង​ជំងឺ​កូវីដ​-​១៩​ ទៅ​ក្រុម​គ្រួសារ ​និង​អ្នក​ដទៃ​ផ្សេង​ទៀត ​ហើយ​ក៏​ជា​ការ​រួម​ចំណែក​ជា​មួយ​រាជ​រដ្ឋាភិបាល ​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្ល​ង​រាល​ដាល​នៃ​ជំងឺ​កូវីដ​-​១៩ ​នៅ​ទូទាំង​ប្រទេស​ផង​ដែរ​។​

        នៅ​ក្នុង​ឱកាស​អញ្ចើញ​ ត្រួត​ពិនិត្យ​មើល​ការ​ចាក់​វ៉ាក់​សាំ​ងនេះ​ ឧត្តមសេនីយ៍ឯក ឈៀ ស៊ីដារ៉ា ទទួល​ភារ​កិច្ច​​ត្រួត​​ពិនិត្យ​ការ​ចាក់​វ៉ាក់​សាំង​ នៅទិស​ភូមិ​ភាគ​ពិសេស​ បាន​ជំរុញ​ឱ្យក្រុម​ការ​ងា​រចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ​-​១៩ ​ប្រភេទ​ស៊ីណូ​វ៉ាក់​ ដូស​ទី​២​នេះ​ ត្រូវ​យក​ចិត្ត​ទុក​ដា​ក់ខ្ពស់​បំផុត​ទៅ​លើ​វិធាន​ការ​នានា ​ដែល​បាន​ដាក់​ចេញ​ដោយ​ក្រសួង​សុខា​ភិបាល​។​ យុទ្ធនាការ​នៃ​ការ​ចាក​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​-​១៩ ​ប្រភេទ ​​(ស៊ី​ណូ​វ៉ា​ក់ Sinovac Vaccin​e​) ​ដូស​ទី​២ ​ជូន​ដល់​សមាជិក​ សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កណ្តាល​ សំរាប់​ក្រុង​តា​ខ្មៅ​ខេត្ត​កណ្តាល​ សំរាប់​​ការ​ចាក់​នៅ​ថ្ងៃទី​១​នេះ ​បាន​ចំនួន​ជិត​៣០០​នា​ក់ ហើយ​ក្រុម​ការងារ​ចាក់​វ៉ាក់​សំាង​នេះ​ និង​បន្ត​ចាក់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ក្រុង​តា​ខ្មៅ ​ជា​បន្ត​បន្ទាប់​ទៀត។​

       សូម​បញ្ជាក់​ថា​៖​ ក្នុង​ដំណើរការ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ-១៩ ប្រភេទ​ស៊ីណូវ៉ាក់ ​ដូស​ទី​២​ ជូន​ដល់​​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កណ្ដាល​ នា​ពេល​នោះ​ ​ក្រុម​គ្រួសារ​ និង​អតីត​យុទ្ធជន​ខេត្ត​កណ្តាល​ ដែល​បា​នមក​ទទួល​វ៉ាក់សាំង ​ក៏ទទួល​បា​នការឧបត្ថម្ភ​ពី​សប្បុរស​ជ​ន មាន​ស្នង​ការ​នគរបា​លខេត្ត​ មេ​បញ្ចាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត ​និង​អធិការ​ក្រុងតា​ខ្មៅ​ នូវ​អាហារ​សម្រន់​ និ​ងភេសជ្ជៈ​ តាម​រយៈ​សមាគមន​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កណ្តាល​ ផង​ដែរ​ ​៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ