ព័ត៌មាន

អា​ជ្ញាធរ​រាជ​ធានី​ភ្នំពេញ ​និង​កង​ទ័ព​ជើង​គោក​ បន្ត​ដឹក​ស្បៀង​អាហារ​ចែក​ជូន​ពលរដ្ឋ​ ក្នុង​តំបន់​បិទ​ខ្ទប់​ជិត​២​ម៉ឺន​គ្រួសារ​
នាយកដ្ឋានព័ត៌មាន(៣)
12
2222 អា​ជ្ញាធរ​រាជ​ធានី​ភ្នំពេញ ​និង​កង​ទ័ព​ជើង​គោក​ បន្ត​ដឹក​ស្បៀង​អាហារ​ចែក​ជូន​ពលរដ្ឋ​ ក្នុង​តំបន់​បិទ​ខ្ទប់​ជិត​២​ម៉ឺន​គ្រួសារ​

       ឯកឧត្តម​ ឃួង ​ស្រេង ​អភិបាល​រាជ​ធានី​ភ្នំពេញ ​ដែល​បាន​ដាក់​បញ្ជា​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ​សហការ​ឱ្យបាន​ល្អ​ជា​មួយ​កង​ទ័ព​ជើង​គោក​ ដើម្បី​ចែក​ជូន​ស្បៀង​អាហារ​ជូន​ទៅ​ប្រជាពល​រដ្ឋ​ ដែល​មាន​ជីវភា​ពខ្វះ​ខាត ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ក្នុង​អំឡុង​ពេល​ នៃ​ការ​បិទ​ខ្ទ​ប់រាជ​ធានី​ភ្នំពេញ។​

​        សម្រាប់​ថ្ងៃ​ទី​២៧​ ខែ​មេសា ​ឆ្នាំ​២០២១ ​អាជ្ញាធរ​ខណ្ឌ​នីមួយៗ ​បាន​បន្ត​សហការ​ជា​មួយ​កង​ទ័ព​ជើង​គោក ​ដោយ​កង​កម្លាំង​ទាហាន​ បាន​បន្ត​ដឹក​ជញ្ជូន​ស្បៀងអា​ហារ​ទៅ​ជូន​ប្រជាពល​រដ្ឋ​បាន​ចំនួន ​១៧,៣៥០​គ្រួសារ ​នៅ​តាម​ខណ្ឌ​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ​ដើម្បី​ចូល​រួម​បង្ការ​ និង​ទប់​ស្កាត់​នូវ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​-​១៩​។​

        មន្ត្រី​រដ្ឋបាលរា​ជធានី​ភ្នំពេញ ​ដែល​កាន់​ការ​ងារ​លើ​ផ្នែក​នេះ​ បាន​ឱ្យ​ដឹង​ថា​៖ កាល​ពី​ថ្ងៃទី​២៧​ មេសា ​អាជ្ញាធរ​ខណ្ឌ​នីមួយៗ​ បាន​បន្ត​សហការ​ជា​មួយ​កង​ទ័ព​ជើង​គោក​ ដោយ​កង​កម្លាំង​ទាហាន ​បាន​បន្ត​ដឹកជញ្ជូន​ស្បៀង​អាហារ​ទៅ​ជូន​ប្រជាពលរដ្ឋ​ចំនួន ​១៧,៣៥០​គ្រួសារ​ ក្នុ​ងនោះ​បាន​ដឹ​កជញ្ជូន​ទៅ​ចែក​ជូន​ប្រជាពល​រដ្ឋ​ក្រីក្រ ​នៅ​ខណ្ឌ​មាន​ជ័យ​ ចំនួន ​៤,៣០០​គ្រួសារ,​ ​នៅ​ពោធិ៍សែន​ជ័​យ ចំនួន​ ៤,៥០​០គ្រួសារ​,​ ខណ្ឌ​ដង្កោ ​ចំនួន ​៥៥០​គ្រួសារ​,​ ខណ្ឌ​សែន​សុខ​ ១,០០​០គ្រួសារ​,​ ខណ្ឌ​ព្រែក​ព្នៅ​ ១០០​០​គ្រួសារ,​ ខណ្ឌ​ឬស្សី​កែវ​ ចំនួន ​១,០០០​គ្រួសារ,​ ខណ្ឌ​ជ្រោយ​ចង្វា​ ១,០០​០គ្រួសារ​,​ ខណ្ឌ​ដូន​ពេញ ​ចំនួន​៧០០​គ្រួសារ​,​ ខណ្ឌ​៧​មករា​ ចំនួន​៥០០​គ្រួសារ​,​ ខណ្ឌ​ទួល​គោក​ ចំនួន​ ៥០០​គ្រួសារ​,​ ខណ្ឌ​ចំការ​មន​ ចំនួន​ ៥០០​គ្រួសារ​,​ ខណ្ឌ​បឹង​កេង​ក​ង ចំនួន​ ៥០០​គ្រួសារ​, ​ខណ្ឌ​ច្បារ​អំពៅ ​ចំនួន​៨០០​គ្រួសារ ​និង​ខណ្ឌ​កំបូល​ ចំនួន ​៥០០​គ្រួសារ​។​

         គួរ​បញ្ជាក់​ថា​៖ កង​កម្លាំង​ទ័ព​ជើង​គោក​ អនុវត្ត​តាម​បទ​បញ្ជា​របស់ ​ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន ​ម៉ា​ណែត ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ បាន​ប្រើ​ប្រាស់​កង​កម្លាំង​ទ័ព​ជើង​គោក ​ចំនួន​ ២០៦​នាក់​ និ​ងរថយន្ត​ ៦២​គ្រឿង ​ដើម្បី​ដឹក​ជញ្ជូន​ស្បៀង​អាហារ​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ ដែល​មាន​ជីវភាព​ខ្វះ​ខាត​ នៅ​ក្នុង​ខណ្ឌ​ទាំង​១៤ ​ក្នុង​រាជ​ធានី ​ដោយមា​នដូ​ច​ជា៖ ​អង្ករ, ​មី, ​ទឹកត្រី,​ ទឹក​ស៊ីអ៊ីវ,​ និង​ត្រី​ខ​ជា​ដើម ​ដើម្បី​រំ​លែក​ទុក្ខ​លំបាក​ប្រជាពលរដ្ឋ​ ខណៈ​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ ​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដា​ល​ជំងឺ​កូវីដ​-​១៩​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ