ព័ត៌មាន

សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ចុះ​ពិនិត្យ​ការ​ចាក់​វ៉ាក់​សាំង​កូវីដ​-​១៩ ​ដូស​ទី​២​ តាម​គោល​ដៅ ​ក្នុង​រាជ​ធានី​ភ្នំពេញ​
នាយកដ្ឋានព័ត៌មាន(៣)
46
2218 សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ចុះ​ពិនិត្យ​ការ​ចាក់​វ៉ាក់​សាំង​កូវីដ​-​១៩ ​ដូស​ទី​២​ តាម​គោល​ដៅ ​ក្នុង​រាជ​ធានី​ភ្នំពេញ​

         សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ក្រសួង​ការ​ពា​រជាតិ​ អម​ដំណើរ​ដោយ​ នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រ​ង និង​ជា​នាយ​សេនា​ធិការ​ចំរុះ ​នៃ​ខ.ភ.ម​ នាយ​ឧត្តម​សេនីយ៍ ​ម៉ក់ ​សា​រ៉ុន​ អគ្គ​មេ​បញ្ជាការ​រង​ នៃ​​ខ.ភ.ម ​និង​នាយ​ឧត្តម​សេនីយ៍​ ស៊ុំ ​សំ​ណាង ​អគ្គ​នាយក ​អគ្គនាយ​ក​ដ្ឋាន​ភស្តុភារ ​ហិរញ្ញវត្ថុ​ ក្រសួង​ការ​ពារ​ជាតិ​ រួម​នឹង​ថ្នាក់​ដឹក​នាំ ​នាយ​ទាហាន​ជាន់​ខ្ពស់ ​ខភម​ ​ជាច្រើន​រូប​ទៀត ​កាល​ពី​ថ្ងៃ​ទី​២៤ ​ខែ​មេសា​ ឆ្នាំ​២០២១ ​កន្លង​ទៅ​នេះ ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​តាម​បណ្ដា​គោល​ដៅ ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ​-​១៩​ ដូស​ទី​២ ​ជូន​ក្រុម​គ្រួសារ​កង​ទ័ព​ នៅ​ក្នុង​ពេល​ដែល​រាជ​រដ្ឋាភិបាល​បាន​បិទ​ខ្ទប់​ភូមិសាស្រ្ត​រាជ​ធានីភ្នំពេញ ​និង​ក្រុង​តាខ្មៅ ​ខេត្ត​កណ្តាល​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩​។

        គោល​ដៅ​សំខាន់ៗ ​ដែល​សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ កា​រចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវី​ដ១៩​ លើក​ទី​២ ​ជូន​កង​ទ័ព​ និង​គ្រួសារ​កង​ទ័ព​ រួម​មាន​​៖ សាលា​មត្តេយ្យ​ទួល​គោក ​ក្នុង​ខណ្ឌ​ទួល​គោក ​រៀប​ចំ​ដោយ ​កង​ព​លតូច​លេខ​៧០​​, សាលា​បឋម​សិក្សា​សម្តេច​តេជោ ​ហ៊ុន​ សែន​ ច្រាំង​ចំរេះ ​ស្ថិត​នៅក្នុង​ ខណ្ឌ​ឬស្សីកែ​វ​ រាជធានី​ភ្នំពេញ ​និង​នៅ​មុខ​ឃ្លាំង​ស្តុ​កសាំង​ ព្រែក​ព្នៅ ​ស្ថិត​នៅ​ក្នុង​ខណ្ឌ័​ព្រែក​ព្នៅ ​រាជ​ធានី​ភ្នំពេញ​។

        សូម​បញ្ជាក់​ថា​៖ យោង​តាម​លិខិត​ជូន​ដំណឹង​រប​ស់ អនុ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ​-​១៩​ របស់​ក្រសួង​ការ​ពារ​ជាតិ​ ស្ដី​ពី​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​១៩​ ដូសទី​​២ ​ជូនដល់​កង​ទ័​ព និង​គ្រួសារក​ង​ទ័ព​ នៅ​តាម​កង​ឯកភាព​ក្នុង​ និង​ជុំវិញ​រាជ​ធានី​ភ្នំពេញ ​និង​ក្រុង​តា​ខ្មៅ ​នៃ​ខេត្ត​កណ្តល​ ក្នុង​ដំណាក់កា​ល​ បិទ​ខ្ទ​ប់ តំប​ន់ភូមិ​សាស្រ្តរា​ជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​ បាន​ជូន​ដំណឹង​ដល់ ​យោធិន​ និង​គ្រួសារ​យោធិ​ន​ ទាំង​អស់​សូម​អញ្ជើញ​ ទៅចា​ក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ​១៩​ ដូស​ទី​២ នៅ​តាម​បណ្ដាទី​តាំង​ក្នុង​ខណ្ឌ​ទាំង​ ១៤​ ក្នុ​ងរាជ​ធានីភ្នំពេញ និ​ង​តាម​បណ្ដា​ទីតាំង​ជុំវិញ​រាជ​ធានីភ្នំ​ពេញ ​ចាប់​ពី​ថ្ងៃទី​២២ ដល់​​ថ្ងៃ​ទី​២៨​ ខែ​មេសា ​ឆ្នាំ​២០២១​។ ក្នុង​ដំណើរ​ចាក់​វាក់​សាំង​ជូន​ដល់​យោធិន​ និង​គ្រួសារ​យោធិន​ ចាប់​ពីថ្ងៃ​ទី​២២​ ខែ​មេសា ​ឆ្នាំ​២០២១​កន្លង​ម​ក កង​ពល​តូច​លេខ​៧០ បាន​ចូល​រួម​ចាក់​វ៉ាក់​សាំងកា​រពារ​ជំងឺ​កូវីដ-​១​៩ ជូន​កង​ទ័ព​ និង​គ្រួសារ​ក​ងទ័ព​ ដូស​ទី​២​ នៅតា​ម​បណ្តា​ខណ្ឌ​ ចំនួន​៨​ខណ្ឌ​ ក្នុង​នោះនៅ​ទី​បញ្ជាការ​ក​ងពល​តូច​លេខ​៧០​ (ចោម​ចៅ)​, ខណ្ឌ​ចំការ​ម​ន សាលា​បឋមសិក្សា​អ្នក​ឧកញ៉ា​មហា​ភក្តី ​ហ៊ុន ​នាង​ ទួល​ទំពួងទី​២​, ខណ្ឌ​៧​មករា​ សាលា​បឋម​សិក្សា​វឌ្ឍន​វិជ្ជា​,​ ខណ្ឌ​ទួល​គោក ​សាលាមត្តេយ្យ​ទួល​គោក,​ ​ខណ្ឌ​បឹង​កេង​កង​ វិទ្យាល័យ​ ជា ស៊ីម​ បឹង​កេ​ងកង​,​ ខណ្ឌ​ឬស្សី​កែ​វ (សាល​បឋម​សិក្សា​សម្តេច​តេជោ ​ហ៊ុន​សែន​ ច្រាំង​ចំរេះ), ខណ្ឌ​មាន​ជ័​យ សាលាអន្តរ​ជា​តិ អេ ស៊ី អ៊ី ​ACE ​ផ្លូវ​ជាតិ​លេខ​២​ និង​ខណ្ឌ​ដង្កោ​ (អនុវិទ្យាល័​យហ៊ុន​សែ​ន ព្រៃ​វែង​)​។​

        នៅ​ព្រឹក​ថ្ងៃទី​២​៤ ខែ​មេសា​ ឆ្នាំ​២០២១ ​បន្ទា​ប់​ពី​ សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ បាន​អញ្ជើញ​ចុះ​ពិនិត្យ ​ចាក់​វ៉ាក់​សាំង​កា​រពា​រជំងឺ​កូវីដ​១​៩ ដូស​ទី​២​ ជូន​កង​ទ័​ព និង​គ្រួសារ​កង​ទ័ព​ នៅ​សាលា​មត្តេយ្យ​ទួល​គោក ​ខណ្ឌ​ទួល​គោក​រួច​មក​ សម្ដេច​ពិជ័យ​សេ​នា បាន​បន្ត​អញ្ជើញ​ចុះពិ​និត្យ​ មើល​សកម្មភា​ពគ្រូ​ពេទ្យ​ កង​ព​លតូច​លេខ ​៧០​ ចាក់​វ៉ា​ក់សាំង​កូវីដ​១៩​ ដូស​ទី​២​ ជូន​ក​ងទ័​ព​ និង​គ្រួសារ​កង​ទ័ព​ នៅ​សាលា​បឋម​សិក្សា​សម្តេច​តេជោ ​ហ៊ុន​សែ​ន ច្រាំង​ចំរេះ ​ខណ្ឌ​ឬស្សី​កែវ​ បន្ត​ទៀត​។ បន្ទាប់​មក​ទៀត ​សម្ដេច​ពិជ័យ​សេនា​ នៅ​បាន​អញ្ជើញ​ចុះ​ពិនិត្យ ​មើល​សកម្មភាព ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​១៩​ ដូស​ទី​២​ ដែល​រៀប​ចំ​ដោយ​ នាយក​ដ្ឋាន​សុខាភិបាលក្រសួង​ការ​ពារ​ជាតិ​ ជូន​កង​ទ័​ព និង​គ្រួសារ​កង​ទ័ព​ នៅ​មុខ​ឃ្លាំង​ស្តុក​សាំង​ ព្រែ​កព្នៅ ​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ព្រែ​ក​ព្នៅ ​ផង​ដែរ​។​

  សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ក្រសួង​ការ​ពា​រជាតិ


        ក្នុង​ឱកាស​ចុះ​ពិនិត្យ​សកម្មភាព​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ២ ​ជូន​ដល់​កង​ទ័ព​ និង ​គ្រួសារ​កង​ទ័​ព ទាំង​៣​ គោល​ដៅ​ពេល​នោះ ​សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​កោត​សរសើ​រ និង​វា​យតំលៃ​ខ្ពស់​ចំពោះ​គ្រូពេ​ទ្យ ​ខភម​ ដែល​បា​នខិត​ខំប្រឹង​ប្រែង​ជា​មួយ​រាជ​រដ្ឋាភិបាល​ ក្នុង​ការ​ផ្ដល់វ៉ាក់​សាំង​កា​រពារ​ជំងឺ​កូវីដ-១៩​ ជូន​ដល់​កង​ទ័​ព និង​គ្រួសារ​ក​ងទ័ព​ ដើម្បី​ទ​ប់​ស្កាត់​ការ​ឆ្ល​ង​រាល​ដាល​នៃ​ជំងឺ​កូវីដ​-​១៩​ ក្នុង​សហគមន៍ ​និង​ក្នុង​គ្រួសារ​ខ្លួន​ផ្ទាល់​ផង​ដែរ​។ សម្ដេច​ពិជ័យ​សេនា​ បាន​ណែនាំ​ដល់​គ្រួសារ​កង​ទ័ព​ បើ​ទោះ​បី​ជា​បង​ប្អូន​ក្រុម​គ្រួសារក​ង​ទ័ព​ទាំង​អស់​ បាន​ទទួល​ការ​ចាក់​វ៉ា​ក់សាំង​ ដូស​ទី​១ ​និង​ដូស​លើក​ទី​២ ​រួច​រាល់​ក៏​ពិត​មែន ​បង​ប្អូន​ត្រូវ​តែប​ន្ត​ការការ​ពារ​ខ្លួន​ជា​និច្ច​ ដោយ​អនុវត្តអោយ​បាន​នូវ​វិធាន​ការ​ ៣​ ការពារ​ និង​ ៣ ​កុំ និង​វិធាន​ការ​នានា​ ដ័ទៃ​ទៀត​ របស់រាជ​រដ្ឋាភិបាល ​និង​ក្រសួង​សុខាភិបាល​បាន​ដា​ក់ចុះ​។​ សម្ដេ​ចពិជ័យ​សេនា​ បាន​សំណូម​ព​រដល់​ក​ងទ័ព​ និង​បងប្អូន​គ្រួសារ​កង​ទ័​ពទាំង​អស់​ ត្រូវ​ចូល​រួម​អនុវត្ត​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​ ក្នុង​ដំណាក់​កាល​ បិ​ទ​ខ្ទប់​ តំបន់​ភូមិ​សាស្រ្ត​រាជ​ធា​នីភ្នំពេញ ​និង​ក្រុ​ង​តា​ខ្មៅ​ ខេត្ត​កណ្ដាល​ បើ​ពុំមាន​កា​រចាំ​បាច់​ សូម​កុំ​ចេញ​ក្រៅ​ផ្ទះ​ ហើយ​ត្រូវ​អនុវត្ត​នៅ​វិធាន​ការ​ ធ្វើ​អនាម័យ​ឱ្យ​បាន​ជា​ប្រចាំ ​ត្រូវ​ពាក់​ម៉ាស​ លាង​ដៃ​ជាមួ​យ​សាប៊ូ ​អាល​កុល​ ឬ​ជែល​ និងរក្សា​គម្លាត​សង្គម​។​

      ក្នុង​ឱកាស​នោះ​ បន្ទាប់​ពី​បាន​អញ្ជើញ​ចុះ​ពិនិត្យ​តាម​បណ្ដា​គោ​លដៅ​ ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​-​១៩​ ដូស​ទី​២ ជូន​ក្រុម​គ្រួសារ​កង​ទ័ព​ នៅ​តាម​គោល​ដៅ​ទាំ​ង ​៣​ រួច​ម​ក​ សម្ដេ​ចពិជ័យ​សេនា​ ទៀ បាញ់ ​និង ​ក្រុមការងារ​បាន​បន្ត​អញ្ជើញ​ចុះ​ពិនិត្យ ​សកម្មភា​ពចាក់​វ៉ា​ក់សាំ​ងការ​ពារ​ជំងឺ​កូវីដ​-​១​៩ ដូស​ទី​២​ ជូន​គ្រួសារ​ កង​ទ័ព និង​អតីត​យុទ្ធជន​ នៅ​មន្ទី​រពេទ្យ​ព្រះ​កេតុមាលា​បន្ត​ទៀត។  

       យោងតា​ម​របាយ​ការ​ណ៍ ឧត្តម​សេនីយ៍ត្រី​ វេជ្ជ.​ សេង ​ឈុន ​នាយក​រង​ មន្ទីរពេទ្យ​ព្រះ​កេតុមាលា ​បាន​ឲ្យដឹង​ថា​៖ នៅ​មន្ទីរពេទ្យ​ព្រះកេតុមា​លា​ បាន​ចាប់​ផ្តើម​ចា​ក់វ៉ា​ក់សាំង​កូវីដ​១៩​ (ស៊ីណូហ្វាម) ដូសទី២ ជូន​គ្រួសារ កង​ទ័ព​ នៅ​ក្នុង​ពេល​អនុវត្ត​វិធាន​ការ​បិ​ទខ្ទប់​ភូមិ​សាស្រ្ត​រាជ​ធានី​ភ្នំពេញ ​និង​ក្រុង​តា​ខ្មៅ ​ខេត្ត​កណ្តាល​ គិត​ពីថ្ងៃ​ទី​២០​ ដ​ល់ថ្ងៃ​ទី​២៣ ខែ​មេសា ​បាន​ចំនួន ​៤១៧០​នាក់​។​ ជា​មួយគ្នា​នេះ​ ក៏​បាន​ចាក់​វ៉ាក់​សាំង​កូវីដ​១៩​ (ស៊ីណូវ៉ាក់) ដូសទី​២ ​ជូន​ដល់​អតីត​យុទ្ធជន​ គិត​ពី​ថ្ងៃទី​២២​ ដល់​ថ្ងៃទី​២៣​ ខែ​មេសា​ បាន​ចំនួន​ ៥១០​នាក់​។​ នៅក្នុង​ឱកាសនោះ​ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់​ បាន​កើន​រំលឹក​តាម​បណ្ដា​គោល​ដៅ​ទាំង​អ​ស់ ត្រូវ​រៀបចំ​សណ្ដាប់​ធ្នា​ប់ឲ្យបាន​ល្អ ពិសេស​​វិធាន​ការសុ​ខា​ភិបាល​ រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ និង​តម្រូវ​ឲ្យពាក់ម៉ាស់​ឲ្យបាន​គ្រ​ប់គ្នា ​ដើម្បី​ជៀស​វាង​ហានិភ័យ​ដែល​អាច​កើត​មាន​ឡើង។​

​       សូម​បញ្ជាក់​ថា៖ ​ក្នុង​យុទ្ធនាការ​ ចាក់​វាក់​សាំង​ជូន​ដល់​ កង​ទ័ព​ គ្រួសារក​ង​ទ័​ព ​ព្រម​ទាំ​ងអតីត​យុទ្ធជន​ នា​រយៈ​ពេល​កន្លង​ម​កនេះ​ បាន​បញ្ជាក់​ឲ្យឃើញ​នូវការ​យក​ចិត្ត​ទុក​ដាក់ ​ខិត​ខំ​ប្រឹងប្រែង​របស់​ប្រមុខ​រាជរដ្ឋា​ភិបាល​ ក៏​ដូច​ក្រសួងកា​រ​ពារ​ជាតិ​ ចំពោះសុ​ខ​មាលភាព​ របស់​កង​ទ័ព​ និង​ក្រុម​គ្រួសារ​ក​ងទ័ព​ ដែល​ជា​អ្នក​ទទួល​រាប់​រ​ង លើ​ភារកិច្ច​ ការ​ពារ​សន្តិសុខ​ សណ្តាប់​ធ្នាប់​សង្គ​មជូ​នប្រជាពលរដ្ឋ​ និង​ការពារ​បូរណភាពទឹ​ក​ដីទាំង​មូល​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ