ព័ត៌មាន

ឯកឧត្ត​ម ទៀ បាញ់ ជួបអគ្គ​រ​ដ្ឋ​ទូត​រុស្សីប្រ​ចាំក​ម្ពុជា
នាយកដ្ឋានព័ត៌មាន(១)
423
30

ក្រ​សួង​ការ​ពារ​ជាតិនៃស​ហ​ព័ន្ធ​រុស្សីបានអញ្ជើញ​គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា ទៅធ្វើទ​ស្ស​ន​កិច្ច​ជាផ្លូវ​ការ​នៅស​ហ​ព័ន្ធ​រុស្សីក្នុង​ខែមិថុនាឆ្នាំ2015 ខាង​មុខ ។

                   នៅក្នុង​ជំនួប​ពិភាក្សាមួយ​នាព្រឹក​ថ្ងៃទី 24 ខែ មេសា ឯកឧត្ត​ម ឌីមីទ្រី វ័ត​កូវ (Dmitry Tsvetkov) អគ្គ​រ​ដ្ឋ​ទូត​ស​ហ​ព័ន្ធ​រុស្សីប្រ​ចាំក​ម្ពុជា បាន​ជ​ម្រាប ឯកឧត្ត​ម ទៀ បាញ់ ឧប​នាយ​ក​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិថា ស​ហ​ព័ន្ធ​រុស្សី នឹង​រៀប​ចំពិព័ណ៍ប​ច្ចេក​ទេសអន្ត​រ​ជាតិនៅទីក្រុង​មូស្គូឆ្នាំ 2015 ហើយ​ទ​ន្ទឹម​នឹង​ពិព័ណ៍នេះ ក៏បាន​រៀប​ចំវេទិការ​ពិភាក្សាគ្នា ដែល​មាន​ការ​ចូល​រូម​ពីរ​ដ្ឋ​ម​ន្រ្តីការ ពារ​ជាតិចំនួន38ប្រ​ទេស ដែល​ប្រ​ទេស​ទាំង38នោះគឺជាប្រ​ទេស​ដែល​មាន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ផ្នែក ប​ច្ចេក​ទេស​យោធាជាមួយ​ស​ហ​ព័ន្ធ​រុស្សី ។ ឯកឧត្ត​ម អគ្គ​រ​ដ្ឋ​ទូត​រុស្សីស​ង្ឃឹម​ថា ក​ម្ពុជានឹង​ចូល​រួម​ពិព័ណ៍ នេះ ដោយ​ដឹក​នាំគ​ណៈប្រ​តិភូជាន់ខ្ព​ស់ ខ.ភ.ម ។ ឆ្លៀត​ក្នុងឪកាស​នោះ ឯកឧត្ត​ម​ក៏បាន​ជ​ម្រាប​ជូន​ពី ការអញ្ជើញ​រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិស​ហ​ព័ន្ធ​រុស្សីដែល​បានអញ្ជើញ ឯកឧត្ត​ម ឧប​នាយ​ក​ដ្ឋ​ម​ន្រ្តី ទៀ បាញ់ ទៅធ្វើទ​ស្ស​នៈកិច្ច​ជាផ្លូវ​ការ​នៅស​ហ​ព័ន្ធ​រុស្សីផ​ង​ដែរ ។ ឯកឧត្ត​ម ឌីមីទ្រី វ័ត​កូវ វាយ​ត​ម្លៃខ្ព​ស់ចំ ពោះកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង​ពីរ ក​ម្ពុជា រុស្សី ដែល​បាន​ប្រ​ព្រឹតិ្ត​ទៅយ៉ាង​ល្អប្រ​សើរ និង​ប​ន្ត ព​ង្រីក​ប​ន្ថែម​ទៀត ។ នៅក្នុងឪកាស​នោះភាគីទាំង​ពីរ​ក៏បាន​ធ្វើការ​ពិភាក្សាគ្នាផ​ង​ដែរ​ទាក់ទ​ង​ទៅនឹង ស​ភាព​ការ​ណ៍ក្នុង​ពិភ​ព​លោក និង​ទិដ្ឋ​ភាព​នៅក្នុង​តំប​ន់ ។ នៅក្នុង​ជំនួប​នោះដែរ ឯកឧត្ត​ម ឧប​នាយ​ក រ​ដ្ឋ​ម​ន្រ្តី ទៀ បាញ់ ក៏បាន​ប​ញ្ជាក់ដែរ​ថាៈ ភាព​រឹង​មាំរ​ប​ស់ ខ.ភ.ម ប​ច្ចុប្ប​ន្ន​គឺបាន​ពីការ​ជួយឧប​ត្ថ​ម​ពីអតិត ស​ហ​ភាព​សូរ​វៀត ដូច​ជា ជំនាញ​ទ័ពអាកាស ក​ង​ទ័ព​ជើង​ទឹក ការ​ពារាអាកាស​រួម​ទាំង​ជើង​គោក​ផ​ង​ដែរ ឯកឧត្ត​ម ទៀ បាញ់ ក៏បាន​ជ​ម្រាប​ជូន​ដ​ល់អគ្គ​រ​ដ្ឋ​ទូត​ស​ហ​ព័ន្ធ​រុស្សី អំពីកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​ប​ស់ខ.ភ.ម ជាមួយ​ប​ណ្តាប្រ​ទេស​នានា ការ​ចូល​រួម​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព ហើយ​ក្នុង​នោះឯកឧត្ត​ម ឧប នាយ​ក​រ​ដ្ឋ​ម​ន្រ្តីក៏បាន​ស្នើសុំឲ្យ​នាវាក​ង​ទ័ព​ជើង​ទឹក​រ​ប​ស់ស​ហ​ព័ន្ធ​រុស្សី ម​ក​ចូល​ច​ត​ក្នុង​កំព​ង់ផែខេត្ត​ព្រះ សីហ​នុ ដើម្បីប​ង្កើន​នូវ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ជើង​ទឹក​ទាំង​ពីរឲ្យ​បាន​កាន់តែរីក​ច​ម្រើន​ថែម ទៀត ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ