ព័ត៌មាន

ឯកឧត្តម​ មាស​ សា​វ៉ន​ ចុះ​ពិនិត្យ​ការ​ចាក់​វ៉ាក់​សាំង​ជូន​អតី​ត​យុទ្ធជន​ តាម​បណ្តា​ខេត្ត​ចំណុះ​យោធ​ភូមិ​ភាគ​ទី៣​
នាយកដ្ឋានព័ត៌មាន(៣)
33
2205 ឯកឧត្តម​ មាស​ សា​វ៉ន​ ចុះ​ពិនិត្យ​ការ​ចាក់​វ៉ាក់​សាំង​ជូន​អតី​ត​យុទ្ធជន​ តាម​បណ្តា​ខេត្ត​ចំណុះ​យោធ​ភូមិ​ភាគ​ទី៣​

         នាយ​ឧត្តម​សេនីយ៏ ​មាស​ សា​វ៉ន​ អគ្គលេខាធិ​ការ​រង​ ប្រចាំ​ការ​ សមាគម​អតីត​យុទ្ធជន​កម្ពុជា​ អនុ​ប្រធាន​ អនុ​គណៈកម្មាធិការ​ចំពោះ​កិច្ចចាក់​វ៉ាក់​សាំង​កូវីដ​១៩​ក្រសួង​ការ​ពារ​ជាតិ​​ និង​ជា​ប្រធាន​អនុ​គណៈ កម្មាធិកា​រ ចំពោះ​កិច្ច​ ចាក់​វ៉ាក់​សាំង​កូវីដ​១៩​ សមាគម​អតីត​យុទ្ធជន​កម្ពុជា​ បាន​លើក​ទឹក​ចិត្ត​ឱ្យ​អតីត​យុទ្ធជន​តាម​បណ្តា​​ខេត្ត​ ដែល​​ចំណុះ​ឲ្យយោធ​ភូមិ​ភាគ​ទី៣​ទាំង​អស់​ ​ត្រូវ​មក​ចូល​រួម​ក្នុង​ការ​ចាក់​វ៉ាក់​សាំង​ ឱ្យបាន​គ្រប់ៗ​គ្នា​ ដើម្បី​បង្ការ​ការ​ឆ្លង​រីក​រា​ល​ដាល​ នៃ​ជំងឺ​កូវីដ​១​៩ ចូល​ក្នុង​សហគមន៍​។ ការ​លើក​ទឹ​កចិត្ត​ខា​ង​លើធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១០ ​ខែ​មេសា ឆ្នាំ​២០២១​ ក្នុង​ឱកាស​ដែ​ល ​ឯកឧត្តម​ រួម​ជា​មួយ​ក្រុម​ការ​ងា​រ​ចុះ​ត្រួត​ពិនិត្យ ​ និង​លើក​ទឹក​ចិត្ត​ក្រុម​គ្រូ​ពេទ្យ​ឈាន​មុខ​ ដែល​បាន​ជួយ​ក្នុង​កិច្ចការ​ចាក់​វ៉ាក់​សាំង​កូវីដ​១៩​ តាម​គោល​ដៅ។​

         ​នៅ​ក្នុង​ដំណើ​រ​ចុះ​ពិនិត្យ​ នៃកា​រ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ ជូន​ដល់​អតីត​យុទ្ធជន​ និង​គ្រួសារ ​អតីត​យុទ្ធជន​ នៅ​តាម​គោល​ដៅនី​មួយៗ​នេះ ​គឺ​ស្ថិត​នៅ​ក្នុ​ងមន្ទីរ​សុខាភិបាល​ខេត្ត​ និង​មណ្ឌល​សុខភាព​នានា​ ក្នុង​ខេត្ត​កំពង់​ស្ពឺ​​, ខេត្ត​តា​កែវ​​, ខេត្ត​ព្រះ​សីហនុ ​និង​ខេត្ត​កំពត​ ដែល​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ មាស​ សា​វ៉ន ​បាន​ធ្វើការ​កោត​សរសើរ​ និង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​គ្រូពេទ្យ​ទាំង​អ​ស់ ក្នុង​ខេត្ត​ គោល​ដៅខា​ង​លើ​ ដែល​បានលះ​បង់​ពេល​វេលា​ និង​ខិត​ខំ​ បំពេញ​ភារកិច្ច​ ក្នុ​ងការ​ចាក់​វ៉ាក់​សាំង​ បង្ការ​កូវីដ​១៩​ យ៉ាង​យ​កចិត្ត​ទុក​ដាក់​ឲ្យ​ដល់អតីត​យុទ្ធជន​កម្ពុជា ​និង​ក្រុម​គ្រួសារ​។​

          ក្នុង​ឱកាស​នោះ​ដែរ​ ឯ.ឧ មាស សាវ៉ន ក៏បា​ន​លើក​ឡើង​នូវ​បញ្ហា​ជំងឺ​កូវីដ​១​៩ ​ដែល​កំពុង​តែ​បន្ត ​វាយ លុក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ​២០​កុម្ភៈ​ លើក​ទី​៣ ​យ៉ាង​ធ្ងន់​ធ្ង​រ ដោយ​មិន​ទាន់​ថ​មថយ ទៅ​វិញនៅ​ឡើយ​ទេ​ ហើយ​រា​ជរដ្ឋាភិបាលក​ម្ពុជា​ ដែល​ដឹ​កនាំ​ដោយ​ សម្តេច​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី បាន​និង​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ ចំណាយ​ទាំង​កម្លាំង​កាយ​ កម្លាំង​ប្រាជ្ញា​ និង​ដាក់​បាន​ចេញ​នូវ​វិធាន​ការ​ស្ទើររាល់​ថ្ងៃ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​នេះ ​ដែល​ជា​សត្រូវ​គ្មាន​ស្រមោល ​និង​មិ​នទាន់​មាន​ថ្នាំ​ព្យាបាល​នៅ​ឡើ​យ​។​ ឯកឧត្តម​​ ​ក៏​បាន​សំណូម​ពរ​អោយ​បង​ប្អូន​អតីត​យុទ្ធ​​ទាំ​ង​អស់ ​អញ្ជើញ​មក​ទទួល​ចាក់​វ៉ាក់​សាំង ​អោយ​បាន​គ្រប់ៗ​គ្នា​ ដើម្បី​ការ​ពារ​ខ្លួន​ឯង​ គ្រួសារ ​និង​សហគមន៍​យើង​ទាំង​មូល​ ព្រម​ទាំង​ត្រូវ​បន្ដ​អនុវត្ត​តាម​អនុសាសន៍​របស់​ សម្ដេចតេជោ ហ៊ុន សែន គឺ​ «​៣ការពារ, ៣កុំ​»​ ដើម្បី​អោយ​យើង​ទាំង​អស់​គ្នា​ ជៀស​ផុត​ពី​ជំងឺ​កូវីដ-១៩​ ដ៏​កាច​​សាហាវ​នេះ​។ ​ឯកឧត្ដម​បាន​បន្ដ​ថា​៖ ចំពោះ​បង​ប្អូន​សមាជិក​អតីត​យុទ្ធជន ​ក្រុម​ការងារ​មានរៀប​ចំ​​ចាក់​វ៉ាក់​សាំង​ ជូន​ដល់​បង​ប្អូន​នេះ ​ដោយ​មើល​ឃើញ​ថា​ បង​ប្អូន​​សមាជិ​កអតីត​យុទ្ធជន​ គឺ​ជា​ក្រុម​គោល​ដៅ​ មួយ​អាច​​ប្រឈម​មុខ ​ងាយ​រង​គ្រោះ ​និង​មាន​ហានិភ័យ​ផង​ដែរ​។ ដូច្នេះ​ប្រមុខ​រាជ​រដ្ឋាភិបាល ​បាន​កំណត់​ថា​ ប​ងប្អូន​សមាជិក​ អតីត​យុទ្ធជ​ន​ ក៏​មាន​​អាទិភាព ក្នុង​ការ​ចា​ក់វ៉ាក់​សាំង​ ការ​ពារ​ជំងឺ​កូវីដ​១៩​ដែរ។ ឯកឧត្ដម មាស សាវ៉ន បាន​ថ្លែង​ទៀត​ថា​៖  “ប្រមុខ​រាជរដ្ឋា​ភិបាល​កម្ពុ​ជា បាន​យ​កចិត្ត​ទុក​ដាក់​គិត​គូ​ចំពោះ​សុខ​មាល​ភាព​ សម្រាប់​បងប្អូន​សមាជិក​អតី​តយុទ្ធ​យើង ​តា​ម​រយៈ​នៃ​ការ​ផ្ដល់​វ៉ាក់​សាំង​នេះ​ឱ្យ​បាន​ទាន់​ពេល​វេលា ​៕​