ព័ត៌មាន

ចាក់​វ៉ាក់​សាំង​ការ​ពារ​កូវីដ​​១​៩ ជូន​អតី​ត​យុទ្ធជន​នៅ​ខេត្ត​កោះ​កុង​
នាយកដ្ឋានព័ត៌មាន(៣)
52
2203 ចាក់​វ៉ាក់​សាំង​ការ​ពារ​កូវីដ​​១​៩ ជូន​អតី​ត​យុទ្ធជន​នៅ​ខេត្ត​កោះ​កុង​

        ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ខ្ពស់​ ពី​ប្រមុខ​រាជ​រដ្ឋាភិបាល ​ដែល​មាន​ សម្ដេច​តេជោ ​ហ៊ុន​ សែន ​ជានាយករដ្ឋមន្ត្រី ចំពោះ​សុខភាព​កង​ទ័​ព និ​ងគ្រួសារ​កង​ទ័ព​ ពិសេស​សុខ​មាលភាព​ របស់​អតីត​យុទ្ធជន​ ដែលកន្លង​មក​បង​ប្អូន​ធ្លាប់​បាន​បូជា​កម្លាំង​កាយ​ កម្លាំង​ចិត្ត​ក្នុង​ការ​បម្រើ​ជាតិ​មាតុ​ភូមិ​ ក្នុង​ភារកិច្ច​ការពារ​ប្រទេស​ជាតិ​ ​នៅ​ព្រឹក​ថ្ងៃទី​០៩​ ខែ​មេសា ​ឆ្នាំ​២០២១​ អតីត​យុទ្ធជន​ ខេត្ត​កោះកុង​ទាំង​អស់​ និង​ក្រុម​គ្រួសារ​បាន​មក​ទទួល​ការ​ចាក់​វ៉ាក់​សាំង​កា​រពារ​ជំងឺ​កូវីដ​១​៩ ក្រោម​វត្តមាន​ នាយ​ឧត្តម​សេនីយ៏​ ឥត​ សា​រ៉ាត់​ អនុ​ប្រធាន​អនុគណៈ​កម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​-១៩​ រប​ស់​ក្រសួង​ការ​ពារ​ជាតិ​, នាយ​ឧត្តម​សេនីយ៏ ​មាស ​សាវ៉ន​ អគ្គលេខា​ធិការ​រ​ង សមាគម​អតីត​យុទ្ធជន ​និង​ជា​ប្រធាន​អនុគណៈ​កម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​ការ​ពា​រជំ​ងឺកូវីដ​-​១៩​ ជូន​អតីត​យុទ្ធជន ​និង​លោក​ជំទា​វ មិថុនា ​ភូ​ថង​ អភិបាល​ខេត្ត​កោះ​កុង​ បាន​ចូល​រួម​ក្នុង​ពិធី​ ការ​ចាក់វ៉ាក់សាំង​ការពារ​ ជំងឺ​កូវីដ​១៩​ ជូន​ដ​ល់អតីត​យុទ្ធជន ​ខេត្ត​កោះ​កុង​។

​        អតីត​យុទ្ធជន​ដែល​មក​ពី​ទី​រួ​ម​ខេត្ត ​និង​បណ្តា​ស្រុក​នានា​ជុំវិញ​ខេត្ត ​បាន​មក​ទទួល​ការ​ចាក់​វ៉ាក់​សាំង ​ការ​ពារ​ជំងឺ​កូវីដ​១៩​ នា​ពេល​នេះ​ ដោ​យ​ក្តីរីករាយ​ និង​មាន​ក្តី​ជឿជា​ក់​លើការ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺកូវីដ​-១៩​ បើ​ទោះ​បី​ជា​មាន​ជន​អគតិ​មួយ​ចំនួន​ ដែល​បាន​លើក​ឡើង​ក្នុង​ការ​ប្រឆាំង​ និង​វ៉ាក់​សាំង​នាពេ​ល​នេះ​ក្តី​។​ ការ​មកទទួល​វាក់​សាំង​នេះ​ ​បង្ហាញ​នូវ​សកម្មភាព​យ៉ាង​សស្រាក់​សស្រាំ​របស់​ប្រជាពលរដ្ឋ​យើង​ ក្នុង​ការ​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​ និង​ជំងឺ​កូវីដ​​១៩ ដែល​កំពុង​តែ​រាត​ត្បាត​នៅ​លើ​សាកល​លោក​ ក៏​ដូច​ជា​កំពុង​រីក​រាល​ដាល​នៅ​កម្ពុជា​ ចាប់​តាំង​ពី​ព្រឹត្តិការណ៍​សហគមន៏​ថ្ងៃ​ទី​២០​ កុម្ភៈ​ ដែល​ទាម​ទា​អោយ ​រាជ​រដ្ឋាភិបាល​ចាត់​វិធាន​កា​រប្រយុទ្ធ​ប្រឆាំង​និង​ជំងឺ​កូវីដ​១៩ យ៉ាង​សកម្ម​បំផុត​។

​         សូម​បញ្ជាក់​ថា​៖ បច្ចុប្បន្ននៅ​លើ​ពិភព​លោក​កំពុង​ជួប​នៅ​វិបត្តិ​ធ្ងន់​ធ្ង​រ នៃ​ការ​រាត​ត្បាត​របស់​ជំងឺ​កូវីត​១៩​ បាន​ធ្វើ​ឲ្យប៉ះពាល់​នៅ​វិស័យ​ផ្សេងៗ​ជា​ច្រើន​ ជា​ពិសេស​វិស័យ​សេដ្ឋកិច្ច ​ទេស​ចរណ៍​ និង​ជីវភាព​​ប្រចាំ​ថ្ងៃ​ របស់​ប្រជា​ពលរដ្ឋ​ ​ដោយ​ឡែក​ប្រទេស​កម្ពុជា​យើង​ក៏​បាន​ប្រឈម​នឹង​ជំងឺ​កូវីដ​១៩​ ដ៏​កាច​សាហាវ​នេះ​​ដែរ​ ដោយ​បាន​រាត​ត្បាត​ឆ្លង​ចូល​មក​ក្នុង​សហគមន៍​ ក្នុង​ព្រឹត្តិ​ការណ៍ថ្ងៃ​ទី២០​ ខែ​កុម្ភៈ ​កន្លង​មក​។ ទន្ទឹមនឹ​ងការ​រា​តត្បាត​នៃ​ជំងឺ​កូវីដ​-​១៩​នេះ​ រាជរដ្ឋាភិបាល​ និង​ក្រសួង​សុខាភិបាល​ បាន​ដាក់​ចេញ​នូវ​វិធាន​ការ​នានា​ ក្នុង​ការ​ទប់​ស្កាត់​និង​បង្ការ​ជំងឺ​កូវីដ​-​១៩​នេះ ជា​បន្ត​បន្ទាប់​។​ ដើម្បី​ចូល​រួម​​ចំណែក​ ក្នង​ការ​ទប់​ស្កាត់​ និង​បង្ការ​ជំងឺ​កូវីដ​-​១៩ សម្ដេច​តេជោ​ ហ៊ុន សែន បាន​ខិត​ខំ​ស្វែ​ង​រ​ក​ជំនួយ ​និង​ទិញ​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ​-១៩​ ដើម្បី​យក​មក​ចាក់​ជូន​ដ​ល់កង​កម្លាំង​ប្រដាប់​អាវុធ​ មន្ត្រី​រាជ​ការ​ និងប្រជាពលរដ្ឋ​ដោយ​ឥ​តគិត​ថ្លៃ​។​ ​គួរ​កត់​សម្គាល់​ថា៖​ ក្នុង​ដំណើរ​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​១៩​ ជូន​ដល់​អតីត​យុទ្ធជន​នៅ ​ទី​រួម​ខេត្ត​កោះកុង​នៅ​ពេល​នេះ ​ទោះបី​បង​ប្អូន​ជា​អតីតយុទ្ធជន​បាន​ទទួល​ការ​ចាក់​វ៉ាក់​សាំង​ហើយ​ យ៉ាង​ណាក្តី ក៏​ក្រុមគ្រូពេទ្យ​នៅ​តែ​បន្ត​ធ្វើកា​រ​ណែនាំ​ដល់​បង​ប្អូន​ជា​អតីត​យុទ្ធជន​ទាំង​អ​ស់ ត្រូវ​បន្តយក​ចិត្តទុក​ដាក់​ អនុវត្ត​នូវវិធាន​ការ​នានា​ របស់​ក្រសួង​សុខា​ភិបាល​ ដែល​បា​នដា​ក់ចុះ ​ជា​ពិសេស​វិធា​នការ ​គឺ ​៣​កុំ ​៣ការពារ និ​ង​បន្តការ​ធ្វើ​អនាម័យ​ដោយ​ លា​ង​ដៃនិង​សាប៊ូ ​អាកុល ​ឬ​ជែល ​និង​រក្សានៅ​គម្លាត​សង្គម​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ