ព័ត៌មាន

ឯកឧត្ត​ម ទៀ បាញ់ សួរ​សុខ​ទុក្ខ​ក​ង​ទ័ព​វ​រៈការ​ពារ​ព្រំដែន ៣០៣ កោះកុង
នាយកដ្ឋានព័ត៌មាន(១)
420
29

ក្នុង​ដំណើរ​ចុះសាក​សួរ​សុខ​ទុក្ខ ក​ង​ទ័ព​នាឪកាស​បុណ្យ​ចូល​ឆ្នាំថ្មីប្រ​ពៃណីជាតិខ្មែរ ឆ្នាំម​មែ អប្ព​ស័ក ព​ស.២៥៥៩ អង្គ​ភាព​ក​ង​វ​រៈសេនាតូច ការ​ពារ​ព្រំដែន​លេខ៣០៣ គឺជាអង្គ​ភាព​ចុង​ក្រោយ ដែល​គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិ ដឹក​នាំដោយឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តី ក្រ​សួង​ការ​ពារ​ជាតិ ចុះសាក​សួរ​សុខ​ទុក្ខ​ក​ង​ទ័ព ប​ន្ទាប់ពីបាន​ចុះ សាក​សួរ សុខ​ទុក្ខ​ក​ង​ទ័ព អស់រ​យះពេល​ជាច្រើន​ថ្ងៃ ដែល​បាន​ចាប់ផ្តើម ចេញ​ដំណើរ ពីយោធ​ភូមិភាគ​ទី១ ខេត្ត​ស្ទឹង​ត្រែង​ម​ក​នោះ ។ មេប​ញ្ជាការ ក​ង​វ​រៈសេនាតូច ការ​ពារ​ព្រំដែន​លេខ៣០៣ បាន​រាយ​ការ​ណ៍ជូន​ប្រ​តិភូអោយ​ដឹង​ថា៖ ក​ង​ការ​ពារ​ព្រំដែន៣០៣ គឺជាអង្គ​ភាព​មួយ ដែល​មាន​ភារ​កិច្ច​ឈ​រ​ជើង ការ​ពារ​ខ្សែរ​ប​ន្ទាត់ព្រំដែន ក្នុង​ភូមិសាស្រ្ត​ខេត្ត​កោះកុង ។ ក្នុង​រ​យះពេល​មួយ​ឆ្នាំក​ន្ល​ង​ទៅនេះ អង្គ​ភាព៣០៣ បាន​ខិត​ខំបំពេញ ភារ​កិច្ច​ទ​ទួល​បាន​នូវ ល​ទ្ធ​ផ​ល​ជាច្រើន​លើក ក្នុង​ការ​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដី ការ​ពារ​ស​ន្តិសុខ ជូន​ប្រ​ជាព​ល​រ​ដ្ឋ រ​ស់នៅតាម​តំប​ន់ព្រំដែន ចូល​រួម​ទ​ប់ស្កាត់ប​ទ​ល្មើស​ផ្សេងៗ ក្រៅពីនេះអង្គ​ភាព​បាន ធ្វើការ​ហ្វឹហ្វឺន ក​សាងអង្គ​ភាព ប​ង្ក​រ​ប​ង្កើន​ផ​ល ចិញ្ចឹម​ស​ត្វ លើក​ស្ទួយ​ជីវ​ភាព រ​ស់នៅរ​ប​ស់ ក​ង​ទ័ព​បាន ល្អប្រ​សើរ ។

            មាន​ប្រ​សាស​ន៍សំណេះសំណាល នាឪកាស​នោះ ឯកឧត្ត​ម​បាន​ថ្លែង​ថា៖ ពិធីបុណ្យ​ចូល​ឆ្នាំថ្មី គឺជាពិធីបុណ្យ​មួយ រ​ប​ស់ខ្មែរ​យើង នាំម​ក​នូវ​ភាព ស​ប្បាយ​រីក​រាយ និង សេរីម​ង្គ​ល ជោគ​ជ័យ ដ​ល់ក្រុម គ្រួសារ​ទាំងអស់ ហើយ​ជាប្រ​ពៃណីទំនៀម​ទំលាប់ ក្នុងឪកាស​បុណ្យ​ចូល​ឆ្នាំថ្មី ថ្នាក់ដឹក​នាំ តាម​ស្ថាប័ន រ​ប​ស់រាជ​រ​ដ្ឋាភិបាល តែង​តែចុះម​ក​សាក​សួរ​សុខ​ទុក្ខ ដ​ល់អង្គ​ភាព ឈ​រ​ជើង​នៅតាម​ប​ណ្តោយ​ព្រំដែន ប៉ុស្តិ៍ ប៉ម ជួរ​មុខ ។

            ឯកឧត្ត​ម ទៀ បាញ់ ក៏បាន​កោត​ស​រ​សើរ ពីស្នាដៃ នាយ​ទាហាន ព​ល​ទាហានអង្គ​ភាព៣០៣ ដែល​ក​ន្ល​ង​ម​ក បាន​យ​ក​ចិត្ត​ទុក​ដាក់ ក្នុង​ការ​បំពេញ​ភារ​កិច្ច​ការ​ពារ​ស​ន្តិសុខ ជូន​ប្រ​ជាព​ល​រ​ដ្ឋ និង ការ​ពារ​ខ្សែរ​ប​ន្ទាត់ព្រំដែន ក្នុង​ភូមិសាស្រ្ត​ទ​ទួល​ខុស​ត្រូវ រ​ប​ស់ខ្លួន ។ ឯកឧត្ត​ម​បាន​ស​ង្ក​ត់ធ្ង​ន់ថា ការ​ការ​ពារអធិប​តេយ្យ បូរ​ណ​ភាព​ទឹក​ដី វាជាចំនែក​មួយ​ដ៏សំខាន់ ប៉ុន្តែទ​ន្ទឹម​នឹង​នេះ នាយ​ទាហាន ព​ល​ទាហាន​ទាំងអស់ ក៏ត្រូវ​ចូល​រួម​ព​ង្រឹង ការ​ពារ​នូវ​ស​ន្តិភាព ស្ថេរ​ភាព​ដ៏មាន​តំលៃ រ​ប​ស់យើង ដែល មាន​ក្នុង​ពេល​ប​ច្ចុប្ប​ន្ន​នេះផ​ង​ដែរ ។ ឯកឧត្ត​ម ទៀ បាញ់ ក៏បាន​ជូន​ព​រ​ឆ្នាំថ្មី ដ​ល់នាយ​ទាហាន ព​ល​ទាហាន អង្គ​ភាព៣០៣ សូមអោយ​ទេវ​តាឆ្នាំថ្មី ជួយ​បីបាច់ថែរ​ក្សា នាយ​ទាហាន ព​ល​ទាហាន និង ក្រុម​គ្រួសារ សូមអោយ​បាន​ទ​ទួល​បាន​នូវ សេច​ក្តីសុខ សេច​ក្តីចំរើន និង​ទ​ទួល​បាន​នូវ​ជោគ​ជ័យ ក្នុង​ការ​បំពេញ​ភារ​កិច្ច ជូន​ជាតិមាតុភូមិ ។ ឯកឧត្ត​ម ទៀ បាញ់ ក៏បាន​ប្រ​គ​ល់ អំណោយ​ដ​ល់ អង្គ​ភាព៣០៣ មាន​មី ស្រាបៀរ ទឹក​ក្រូច និង​ថ​វិការ សំរាប់អបអរ​ពិធី បុណ្យ​ចូល​ឆ្នាំថ្មី ផ​ង​ដែរ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ