ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​អញ្ជើញ​ពិនិត្យ​​កា​រ​ចា​ក់​វ៉ាក់​​​សាំង​​ ជូនបង​ប្អូន​អតីត​​យុទ្ធជនកម្ពុជា ​និង​គ្រួសារ ​ទូ​ទាំង​ប្រទេស​​
នាយកដ្ឋានព័ត៌មាន(៣)
73
2190 សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​អញ្ជើញ​ពិនិត្យ​​កា​រ​ចា​ក់​វ៉ាក់​​​សាំង​​ ជូនបង​ប្អូន​អតីត​​យុទ្ធជនកម្ពុជា ​និង​គ្រួសារ ​ទូ​ទាំង​ប្រទេស​​

       អតីត​យុទ្ធជន​ប្រមាណ ​៧៩.៤៦៣ ​នាក់ ត្រូវ​បាន​ប្រមុខ​រាជ​រដ្ឋាភិបាល ​ផ្តល់​អទិភាព​អោយ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​-១​៩ ​នៅ​ទូទាំង​ប្រទេស​ចាប់​ពី​ថ្ងៃ​ទី០៧ ​ខែ​មេសា ឆ្នាំ​២០២១​។ ​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ​-​១៩​ ជូន​ដល់​អតីត​យុទ្ធ​ជន​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កេតុមា​លា​ នា​ព្រឹក​ថ្ងៃ​ទី​០៧​ ខែ​មេសា ​ឆ្នាំ​២០២១ ​ដែល​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​, ឯក​ឧត្តម ​ទេស​រដ្ឋ​មន្ត្រី​ គន់​ គីម​ អគ្គ​លេខា​ធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ និង​ នាយ​ឧត្ត​មសេនីយ៍​ ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ​ចំរុះ​។

        សូម​បញ្ចាក់​ថា៖​ យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​ការ​ពា​រជំងឺ​កូវី​ដ​-១៩​ ជូន​ដល់​អតីត​យុទ្ធជន​ នា​ពេល​នេះ​ស្រប​ពេល​ដែល​ដំណើរ​ការ​ នៃ​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​-១​៩ ​ជូន​ដល់​មន្ត្រីរាជ​ការ​ កង​កម្លាំង​ប្រដាប់​អាវុធ ​អ្នក​សារ​ព័ត៌មាន​​ និង​ប្រជា​ពលរដ្ឋ​​ទូទាំង​ប្រទេស​ នៅ​តាម​បណ្តា ​រាជធានី ​ខេត្ត​ ក្រុង ​ផង​ដែរ​។

ឯក​ឧត្តម ​ទេស​រដ្ឋ​មន្ត្រី​ គន់​ គីម​ អគ្គ​លេខា​ធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា


        ឯកឧត្ដម ​គន់​ គីម​ អគ្គ​លេខា ​សមាគម​អតីត​យុទ្ជជន​កម្ពុជា ​បានមាន​ប្រសាសន៍​ថា៖ ​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​-​១៩​ ជូន​ដល់​អតីត​យុទ្ធជន​ នៅ​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា​ នា​ពេល​នេះ​ ក្នុង​គំរោង ៥០០​នាក់ ​ប៉ុន្តែ​ពេល​នេះ​ចំនួន​អតីត​យុទ្ធជន​ដែល​មក​ទទួល​ការ​ចាក់​វ៉ាក់​សាំង​មាន​ចំនួន​ជាង​ ៧០០​នាក់​។ ក្នុង​នាម​អគ្គលេខា​ធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ឯកឧត្ដម ​គន់​ គីម​ បាន​ថ្លែង​អំណរ​គុណ​ដល់ សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ដែល​បាន​អនុញ្ញាតិ​អោយ​បង​ប្អូន​អតី​ត​យុទ្ធជន​បាន​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​-​១៩ ​នៅ​ថ្ងៃ​នេះ ​ និង​ថ្ងៃ​បន្ត​បន្ទាប់​ទៅ​ទៀត ​នៅ​ក្នុង​ចំណោម​អតីត​យុទ្ធជន ​៨ ​ម៉ឺន​នាក់​ ហើយ​ការ​ចាក់​វ៉ាក់​សាំង​ថ្ងៃ​នេះ​ក៏​មាន​គ្រួសារ​អតីត​យុទ្ធជន​បាន​មក​ទទួល​ការ​ចាក់​វាក់​សាំង​ផង​ដែរ​។​

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ


        ថ្លែង​ក្នុង​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​-​១៩​ ជូនដ​ល់​អតីត​យុទ្ធជន​ នៅ​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា​នា​ពេល​នោះ ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​មាន​ប្រសាសន៍​ថា​៖​ យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​ជូន​ដល់​អតីត​យុទ្ធជន​កម្ពុជា ​គឺ​ដោយ​សារ​តែ​មាន​ការ​យ​កចិត្ត​ទុក​ដាក់​ពី​សំណាក់​ សម្តេច​តេជោ ​ហ៊ុន​ សែន​ អំពី​សុខ​មាល​ភាព​របស់​បង​ប្អូន​អតីត​យុទ្ធជន​ ដែល​ពួក​គាត់​បាន​ពលី​ជួយ​ជាតិ​មាតុភូមិ​ ឱ្យ​មាន​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ បាន​បញ្ជាក់​ទៀត​ថា់៖ ការប្រើ​ពាក្យ​យុទ្ធនា​ការ​លើ​យុទ្ធនា​ការ​នេះ ​គឺ​ក្រើន​រម្លឹក​ និង​លើក​ទឹក​ចិត្ត​ការ​ចាក់​វ៉ាក់​សាំង​ដល់​អតីត​យុទ្ធជន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​និង​នៅ​តាម​កន្លែង​មួយ​ចំនួន​ទៀត​។​

       សូម​បញ្ជាក់​ផង​ដែរ​ថា៖​ ដោយ​អនុវត្ត​តាម​បទ​បញ្ជា​របស់​ប្រមុ​ខរា​ជរដ្ឋាភិបាល​ ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ដើម្បី​ផ្តល់​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​-​១៩​ ជូ​ន​ដល់​បង​ប្អូន​អតីត​យុទ្ធជន​នៅ​ទូទាំង​ប្រទេស​នោះ ​ក្រុម​ការ​ងា​រ អនុគណៈកម្មការ​ចាក់​វ៉ា​ក់សាំង​របស់​សមាគម​អតីត​យុទ្ធជ​ន​កម្ពុជា​ ក៍​បាន​រៀប​ចំ​ទី​កន្លែង ​និង​ក្រុម​គ្រូ​ពេទ្យ​ជំនាញ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីត​-​១៩ ​ជូន​ដល់​បង​ប្អូន​សមាជិក​អតីត​យុទ្ធជន​ នៅ​ទូ​ទាំង​ប្រទេស​។ ក្រោយ​ពី​ទទួល​បា​នការ​អនុញ្ញាត​ រប​ស់ប្រមុខ​រាជ​រដ្ឋាភិបាល ​សម្ដេច​តេជោ ​ហ៊ុន​ សែន​ មក​នោះ ​ក្រុម​ការ​ងារ​អនុគណៈ​កម្មការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​-​១៩​ របស់​សមាគម​អតីត​យុទ្ធជ​ន​កម្ពុជា​ បាន​ស្នើ​ទៅ​គណៈ​កម្មការ​ចំពោះ​កិច្ច ​ចាក់​វ៉ាក់​សាំង​កូវីដ​-​១៩​ នៅ​ក្នុង​ក្រ​បខ័ណ្ឌ​ទូទាំង​ប្រទេស​ ដោយ​សហការ​ជា​មួយ​ក្រសួង​សុខាភិបាល ​និង​ផ្នែក​សុខា​ភិបាល​របស់​កង​ទ័ព​តាម​មូល​ដ្ឋាន ​សុំចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​-​១៩ ​ជូន​ដល់​បង​ប្អូន​សមាជិក​អតីត​យុទ្ធជន​ ក្នុង​ក្រប​ខ័ណ្ឌ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ដែល​មាន​ចំនួន​សរុប​ជាង​ ៧​ម៉ឺន​ នាក់​ ដោយ​ចែ​កចេញ​ជា​ ៥​ មុ​ខ​សញ្ញា​  ដើម្បី​ចូល​រួម​បង្ការ​ទប់​ស្កាត់​ការ​ឆ្លង​រីក​រា​ល​ដាល​ជំងឺ​កូវីដ​ ១៩​ ក្នុង​សហគមន៍។

       ការ​ចាក់​វ៉ាក់​សាំង​ការ​ពា​រជំងឺ​កូវីដ​១៩​នេះ ​គឺ​ផ្ដល់​នូ​វអត្ថ​ប្រយោជន៍ជា​ច្រើន​ មិ​នថា​ប្រជាពលរដ្ឋ​ទូទៅ ​ឬ​សមាជិក​អតីត​យុទ្ធជន​នោះ​ទេ​ គឺ​ការ​ចាក់​វ៉ាក់​សាំង​នេះ​ ដើម្បី​ការ​ពារ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​-​១៩​ មក​ក្នុង​សហគមន៍​។ ចំពោះ​បង​ប្អូន​សមាជិក​អតីត​យុទ្ធជន​ ការ​រៀប​ចំ​​ចាក់​វ៉ាក់សាំង​ជូន​ដល់​បង​ប្អូន​នេះ ​ដោយ​មើល​ឃើញ​ថា​ បង​ប្អូន​សមាជិក​អតីត​យុទ្ធជន​ គឺ​ជា​ក្រុមគោលដៅ​មួយ​អាច​ប្រឈម​មុខ​ ងាយ​រ​ងគ្រោះ ​ដូច្នេះ​ប្រមុខ​រាជ​រដ្ឋាភិបាល​ បាន​កំណត់​ថា ​បង​ប្អូន​សមាជិក​អតីត​យុទ្ធជ​នក៏​មាន​ អាទិភាព ​ក្នុង​ការ​ចាក់​វ៉ាក់​សាំង​ ការ​ពារ​ជំងឺ​កូវីដ​១​៩ ដែ​លនេះ​​គឺ​ជា​ការ​គិត​គូរ​ខ្ពស់​ របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ចំពោះ​សុខ​មាល​ភាព​សម្រាប់​បងប្អូន​សមាជិក​អតីត​យុទ្ធ​យើង​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ