ព័ត៌មាន

កិច្ច​ប្រជុំ​ពិភាក្សា​ការ​ងារ ដើម្បី​រៀប​ចំ​ទី​កន្លែង​ និង​ក្រុម​គ្រូ​ពេទ្យ​ជំនាញ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ១៩​ ជូន​ដ​ល់បង​ប្អូន​សមាជិក​អតី​ត​យុទ្ធជន​នៅ​ទូទាំង​ប្រទេស
នាយកដ្ឋានព័ត៌មាន(៣)
25
2184 កិច្ច​ប្រជុំ​ពិភាក្សា​ការ​ងារ ដើម្បី​រៀប​ចំ​ទី​កន្លែង​ និង​ក្រុម​គ្រូ​ពេទ្យ​ជំនាញ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ១៩​ ជូន​ដ​ល់បង​ប្អូន​សមាជិក​អតី​ត​យុទ្ធជន​នៅ​ទូទាំង​ប្រទេស

       ស្រប​ពេល​ដែល​ដំណើរ​ការ​ នៃ​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ ​១៩ ​ជូន​ដ​ល់ថ្នាក់​ដឹក​នាំ​រដ្ឋ ​មន្ត្រី​រាជ​ការ ​កង​កម្លាំង​ប្រដាប់​អាវុធ ​អ្នក​សារ​ព័ត៌​​មាន ​និង​ប្រជាពលរដ្ឋ​ បាន​នឹង​កំពុង​តែ​ប្រព្រឹត្ដិ​ទៅ​នៅ​តាម​រាជ​ធានី ​ខេត្ដ​ ដែល​រហូត​មក​ដល់​ពេល​នេះ ​បើ​តាម​របាយ​ការណ៍​របស់​ក្រសួង​សុខា​ភិបាល​បញ្ជាក់​ថា​៖ មាន​អ្នក​ដែល​បាន​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​១៩​រួច​ ចំនួន​ជាង​២០​ម៉ឺន​នាក់ ​នៅ​ទូទាំង​ប្រទេស​។

      ដោយអ​នុវត្តតា​ម​បទ​បញ្ជា​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល ​ពិសេស​សម្តេច​ប្រធាន​ អនុ​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា ​ដើម្បី​ផ្តល់​ការ​​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ១៩ ជូនដល់បងប្អូន​អតីតយុទ្ធជន​នៅ​ទូទាំង​ប្រទេស​នោះ ​ក្រុម​ការ​ងារ​អនុ​គណៈកម្មការ​ចាក់​វ៉ាក់​សាំង​របស់​សមាគម​អតីតយុទ្ធ​ជន​កម្ពុជា​ ក៍​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​ការ​ងារ​បន្ទាន់​មួយ​ ដើម្បី​រៀប​ចំ​ទី​កន្លែង​ និង​ក្រុម​គ្រូ​ពេទ្យ​ជំនាញ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ ១៩​ ជូន​ដ​ល់បង​ប្អូន​សមាជិក​អតី​ត​យុទ្ធជន​នៅ​ទូទាំង​ប្រទេស​។ កិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ស្ថិត​ក្រោម​អធិបតី​ភាព ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ មាស​ សា​វ៉ន​ អគ្គនាយក​ អគ្គនាយក​ដ្ឋាន​យោធ​សេវា​ ក្រសួង​ការ​ពារ​​ជាតិ​ អគ្គ​លេខា​រង​ និង​ជា​ប្រធាន​អនុ​គណៈកម្មការ​ចាក់​វ៉ាក់​សាំង ​របស់​សមាគម​អតីត​យុទ្ជជន​កម្ពុជា​ ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​សំណាក់​ឯកឧត្តម​ អស់​លោក ​ជា​ប្រធាន ​អនុ​ប្រធាន​សុខាភិបាល​ក្រសួង​ការ​ពារ​ជាតិ ​មន្ទីរ​ពេទ្យ​ព្រះ​កេតុ​មាលា​ សមាជិក​ក្រុម​ការ​ងារ​សមាគម​អតីត​យុទ្ធជន​កម្ពុជា ​និង​ផ្នែក​ជំនាញ​សុខា​ភិបាល ​មក​ពី​គ្រប់​យោធ​ភូមិ​ភាគ​ យោធា​រាជ​ធានី​ ខេត្ត ​ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ជា​ច្រើន​រូប​។

       សម្រាប់​ក្រុម​សមាជិក​អតីត​យុទ្ធជន​ និង​គ្រួសារ​ ​ក៍​ត្រូវ​បាន​ប្រមុខ​រាជ​រដ្ឋាភិបាល ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ ចាត់​ចូល​ក្នុង​ក្រុម​អាទិភាព ​ក្នុង​ការ​ចាក់​វ៉ាក់​សាំង​ ការ​ពារ​ជំងឺ​កូវីដ​១៩​ បន្ទាប់​ក្រុម​​គ្រូពេទ្យ ​កង​កម្លាំង​ប្រដាប់​អាវុធ ​និង​អាជ្ញាធរ​រាជ​ធានី ​ខេត្ដ​ ព្រ​មទាំង​ថ្នាក់​ដឹក​នាំ ​និង​មន្រ្ដី​ជាន់​ខ្ពស់​រាជ​រដ្ឋា​ភិបាល​ផង​ដែរ​​។ ក្រោយ​ពី​ទទួល​បាន​ការ​អនុញ្ញាត ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ ​ក្រុម​ការ​ងារ​អនុគណៈកម្ម​ការ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ​​១៩ ​របស់​សមាគម​អតីត​យុទ្ធជន​កម្ពុជា បានស្នើទៅ​គណៈ​កម្មការ​ចំពោះ​កិច្ច ចាក់​វ៉ាក់​សាំង​កូវីដ​១៩​ នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស​ ដោយ​សហការ​ជា​មួយ ​ក្រសួង​សុខា​ភិបា​ល និង​ផ្នែក​សុខា​ភិបាល​របស់​កង​ទ័ព​តាម​មូល​ដ្ឋាន​ សុំ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​១៩ ​ជូន​ដល់​បង​ប្អូន​សមាជិក​អតីត​យុទ្ធជន​ ក្នុង​ក្រ​បខ័ណ្ឌ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ដែល​មាន​ចំនួន​សរុប​ប្រមាណ​ជា​ ៧​ម៉ឺន ​៩​ពាន់​ ៤៦៣​នាក់​ ដោយ​ចែក​ចេញ​ជា​ ៥​មុខ​សញ្ញា ​ដើម្បី​ចូល​រួម​បង្ការ​ ទប់​ស្កាត់​ការ​ឆ្លង​រីក​​រាល​​ដាល​ជំងឺ​កូវីដ​១៩ ក្នុង​សហគមន៍​។

       បើតាម​មន្រ្ដី​ជាន់​ខ្ពស់​របស់​អនុគណៈ​កម្មការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​ឆ្លង​កូវីដ​១៩​ របស់​សមាគម​អតីតយុទ្ធជន​កម្ពុជា​ បាន​ឱ្យ​ដឹ​ង​ថា​៖ គិត​រហូត​មក​ដល់​ពេល​នេះ ​សមាគម ​បាន​រៀប​ចំ​ត្រៀម​ទី​កន្លែង​ និង​មុខ​សញ្ញា​ សមាជិក​អតីត​យុទ្ធជន​ សម្រាប់​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​១​៩ ដល់​បង​ប្អូន​សមាជិក​អតីត​យុទ្ធជន​យើង​រួច​រា​ល់​ហើយ​ ដែល​ការ​ងារ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​សម្រាប់​រាជ​ធានី​ភ្នំពេញ​ ចាប់​ពី​ថ្ងៃ​ទី​០៧ ទី​០៨​ ខែ​មេសា ​ឆ្នាំ​២០២១​នេះ​ នៅ​មន្ទីពេទ្យ​ព្រះ​កេតុ​មាលា ​ហើយ​នឹង​បន្ត​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​​​១៩ ជូន​ដល់​សមាជិក​អតីត​យុទ្ធជន​តាម​បណ្តា​ខេត្ត​ គោល​ដៅ​ហានីភ័យ​ខ្ព​ស់​បន្ត​បន្ទាប់​ ទៅ​តាម​ការ​ជូន​ដំណឹង​ពី​ក្រុម​ការងារ​អនុគណៈ​កម្មការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​កូវីដ​១៩​ រប​ស់សមាគម​អតីត​យុទ្ធជន​កម្ពុជា​។

ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ មាស​ សា​វ៉ន​ អគ្គនាយក​ អគ្គនាយក​ដ្ឋាន​យោធ​សេវា​ ក្រសួង​ការ​ពារ​​ជាតិ​ អគ្គ​លេខា​រង​ និង​ជា​ប្រធាន​អនុ​គណៈកម្មការ​ចាក់​វ៉ាក់​សាំង ​របស់​សមាគម​អតីត​យុទ្ជជន​កម្ពុជា​ 


         ឯកឧត្ដម​ នាយ​ឧត្តម​សេនីយ៍​ មាស ​សា​វ៉​ន អគ្គនាយក​ អគ្គនាយក​ដ្ឋាន​យោធ​សេវា​ ក្រសួង​ការ​ពារ​ជាតិ និ​ង​ជា​ប្រធាន​អនុ​គណៈ​កម្មការ​ចំពោះ​កិច្ច​ ចាក់​វ៉ាក់​សាំង​កូវីដ​១៩ ​ក្នុង​ក្រប​ខ័ណ្ឌ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​បាន​គូស​បញ្ជាក់​ថា​៖ ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺកូ​វីដ​១៩​នេះ ​គឺ​ផ្ដល់​នូវ​អត្ថ​ប្រយោជន៍ជា​ច្រើន​ មិ​នថា​ប្រជា​ពលរដ្ឋ​ទូទៅ ​ឬ​សមាជិក​អតីត​យុទ្ធជ​ន​នោះ​ទេ​ គឺ​ការ​ចាក់​វ៉ាក់​សាំង​នេះ​ ដើម្បី​ការពារ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ ​១៩​ មក​ក្នុង​សហគមន៍​។​ ឯកឧត្ដម​ បា​នបន្ដ​ថា​៖ ចំពោះប​ងប្អូនស​មាជិក​អតីត​យុទ្ធជន​ ក្រុម​ការងារ​មាន​រៀប​ចំ​ ចាក់​វ៉ាក់​សាំង​ជូន​ដល់​បង​ប្អូន​នេះ ​ដោយ​មើល​ឃើញថា​ បង​ប្អូន​សមាជិក​អតីត​យុទ្ធជន​គឺ​ជា​ក្រុម​គោល​ដៅ​មួយ​ អា​ចប្រឈម​មុខ​ងាយ​រង​គ្រោះ ​និង​មាន​ហានិភ័យ​ផង​ដែរ​  ដូច្នេះ​ប្រមុខ​រាជ​រដ្ឋាភិបាល ​បាន​កំណត់​ថា​ បង​ប្អូន​សមាជិក​អតីត​យុទ្ធជន​ក៏​មាន ​អាទិភាព​ ក្នុង​ការ​ចាក់​វ៉ាក់​សាំង​ ការ​ពារ​ជំងឺ​កូវីដ​១៩​ដែរ​។ ឯកឧត្ដម​ មាស​ សា​វ៉ន​ បាន​ថ្លែង​ទៀត​ថា​ ​“​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ​បាន​យក​ចិត្ដ​ទុក​ដាក់​គិត​គូ​ចំពោះ​សុខ​មាល​ភាព​ សម្រាប់​បងប្អូន​សមាជិក​អតីត​យុទ្ធ​យើង​ តាម​រយៈ​នៃការ​ផ្ដល់​វ៉ាក់​សាំង​នេះ ឱ្យ​បាន​ទាន់​ពេល​វេលា​។ ឯកឧត្តម មាស សាវ៉ន ក៏បាន​សំណូមពរ​ដល់​មេប​ញ្ជាការ​ មេ​បញ្ជាការ​រង​ ដែល​ជា​ប្រធាន ​អនុ​ប្រធាន​ សមាគម​អតីត​យុទ្ធជន​ថ្នាក់​ខេត្ត​ទាំង​អស់ ត្រូវ​ផ្សព្វ​ផ្សាយ​ដ​ល់បង​ប្អូន​ ដែល​ជា​សមាជិក​អតីត​យុទ្ធជន​ពេល​អញ្ជើញ​ទៅ​ទទួល​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​១៩ ត្រូវ​អនុវត្ត​ឲ្យ​បាន​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល​ នៅ​វិធាន​ការ ​៣​កុំ ៣​ការ​ពារ​ ពិសេស​ក៏​បាន​សំណូមពរ​ដល់​កង​កម្លាំង​កង​រាជ​អាវុធហ​ត្ថ​ ចូល​រួម​សហការ​ការ​ពារ​ និង​រៀប​ចំសណ្ដាប់​ធ្នាប់​ នៅ​បរិវេណ​នៃ​ទី​កន្លែង​សម្រាប់​ផ្ដល់​វ៉ាក់​សាំង​ គឺ​ដើម្បី​កុំ​ឱ្យ​មាន​លំហូរ​មនុស្ស​សម្រុក​មក​ចាក់​វ៉ាក់​សាំង​មាន​​ចំនួន​ច្រើ​ន និង​មក​ប្រជ្រៀត​គ្នា​ជា​លក្ខណៈ​ប្រមូល​ផ្តុំ ​មិន​រក្សា​ឱ្យ​មាន​គម្លាត​សុវត្ថិភាព​ ដែ​លនាំ​ឱ្យ​មាន​ការ​ឆ្លង​នៅ​ជំងឺ​កូវីដ​១៩​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ