ព័ត៌មាន

បញ្ជាការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ទី​៩ ​កង​ទ័ព​ប្រជាជន​វៀត​ណាម​ ផ្តល់​អំណោយ​សម្ភារៈ​សុខាភិបាល​ដល់​កង​ទ័ព​ជើង​គោក​
នាយកដ្ឋានព័ត៌មាន(៣)
46
2182 បញ្ជាការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ទី​៩ ​កង​ទ័ព​ប្រជាជន​វៀត​ណាម​ ផ្តល់​អំណោយ​សម្ភារៈ​សុខាភិបាល​ដល់​កង​ទ័ព​ជើង​គោក​

      សម្ភារៈ​សុខាភិបាលជា​​អំណោយ​របស់​បញ្ជាការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ទី​៩​ នៃ​កង​ទ័ព​ប្រជាជន​វៀត​ណាម​ បាន​ឧបត្ថម្ភ​ដល់​កង​ទ័ព​ជើង​គោក ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ នា​ព្រឹកថ្ងៃ​ទី​០២ ​ខែ​មេសា ​ឆ្នាំ​២០២១​។ ពិធី​ប្រគល់​-​ទទួល​ បាន​រៀបចំ​ធ្វើនៅ​បង្គោល​ព្រំដែន​លេខ​២៧៥ ​ច្រក​ទ្វារ​ព្រំ​ដែន​អន្តរជាតិ ​ទិញ បៀន ​ខេត្ត​អានយ៉ាង ​ក្រោម​អធិបតី​ភាព​ ឧត្ត​មសេមីយ៍​ឯ​ក សួន ​ខាំ​ឡ ​មេ​បញ្ជាការ​រ​ង កង​ទ័​ពជើ​ងគោក ​និង​ឧត្តម​សេនីយ៍​ត្រី​ ង្វៀន ​ម៉ិញ​ទ្រៀវ​ មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី​៩​ នៃ​កង​ទ័ព​ប្រជាជន​វៀត​ណា​ម។

      អំណោយទាំ​ង​នោះ​រួម​មាន៖​ សម្ភារៈវេជ្ជសាស្ត្រ​កៅស៊ូ ​ទំហំ ​L ចំនួន​ ៥០០០​គូរ, ម៉ាស់​វេជ្ជសាស្ត្រ​ចំនួន ​១០០,០០០​បន្ទះ​, ទែ​ម៉ូម៉ែត្រ​អ៉ីន​ហ្រា​រ៉េដ​ សម្រាប់​វ៉ាស់​ថ្ងាស​ចំនួន ​១០​០គ្រឿង​, ​ខែល​ការពារ​មុខ​ចំនួន ​១៥០០​គ្រឿង​, សម្លៀក​បំពាក់​ការ​ពារ​ចំនួន ​៥០០​កំប្លេ, ​ជែល​​សំលាប់​​មេរោគ​ចំណុះ​៥០០ml ​ចំនួន ៥​០០​ដប​ និង​ថវិកា​ចំនួន ​១​ម៉ឺន​ដុល្លា​សហរដ្ឋ​អាមេរិក​។

      ក្នុង​នាម​ ឧត្ត​ម​សេនីយ៍​ឯ​ក ហ៊ុន​ ម៉ា​ណែត​ អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ ឧត្តម​សេនីយ៍​ឯក​ សួន​ ខាំឡ ​បាន​ថ្លែង​អំណរគុណ​ចំពោះ​បញ្ជាការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ទី​៩ ​នៃ​កង​ទ័ព​ប្រជាជន​វៀត​ណាម​ បាន​ជួយ​ឧត្តម្ភ​ថវិកា​ និង​សម្ភារៈ​សុខាភិបាល​ដល់​កង​ទ័ព​ជើង​គោក​នា​ពេល​នេះ​ ថា​ពិត​ជា​មាន​សារៈ​សំខាន់​ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុងទ​ទួល​រង​គ្រោះ​ដោយ​សារជំ​ងឺកូវីដ​-១៩​។ ឯកឧត្តម​ សួន​ ខាំឡ បា​ន​បន្ត​ទៀតថា​៖ ​អំណោយ​ដ៏​ថ្លៃថ្លានេះ​ជា​ទឹក​ចិត្ត​ដ៏​សប្បុរស ​និង​ជា​ការ​ចែក​រំលែក​ដ៏​មាន​សារៈ​សំខាន់​របស់​ភាគី​មិត្ត​វៀត​ណាម​ ដើម្បី​ចូល​រួម​គាំទ្រ​ដល់​កង​ទ័ព​ ក្នុង​ការ​ដោះ​ស្រាយ​សេចក្តី​ត្រូវ​ការ​ផ្សេងៗ​របស់​អង្គភាព​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ