ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​អញ្ចើញ​ជា​អធិបតី​ក្នុ​ង​ពិធី​ទទួល​វ៉ាក់​សាំង​កូវីដ​-​១៩ ​ចំនួន​​៧​០​ម៉ឺន​​ដូស​​ទៀត​ ​ដែ​ល​​ជា​ជំនួយ​លើក​ទី​២​ ​រប​ស់​មិត្ត​ចិន​
នាយកដ្ឋានព័ត៌មាន(៣)
112
2179 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​អញ្ចើញ​ជា​អធិបតី​ក្នុ​ង​ពិធី​ទទួល​វ៉ាក់​សាំង​កូវីដ​-​១៩ ​ចំនួន​​៧​០​ម៉ឺន​​ដូស​​ទៀត​ ​ដែ​ល​​ជា​ជំនួយ​លើក​ទី​២​ ​រប​ស់​មិត្ត​ចិន

       វ៉ា​ក់សាំង​កូវីដ​១​៩ ស៊ីណូហ្វាម​ ៧​០ម៉ឺន​ដូស​នេះ ​គឺ​ជា​ការ​ផ្ត​ល់​ជូន​លើ​កទី២​ បន្ថែម​ពី​លើ​ជំនួយ​លើក​ទី​១​ ចំនួន​៦០​ម៉ឺន ​ដូស​ ដែល​បាន​ដឹក​ម​កដ​ល់កម្ពុជា​ នា​រាត្រី​ថ្ងៃទី​៣១​ ខែ​មីនា ​ឆ្នាំ​២០២១​ ក្រោម​អធិបតី​ភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ តំណាង​របស់​ សម្តេច​តេជោ ​ហ៊ុន​ សែន ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​និង​ឯកឧត្តម​ វ៉ាង​ វិន​ធាន​ ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ​តំណាង​ឱ្យ​រដ្ឋាភិបាល​ចិន​ ក្នុង​ពីធី​ប្រគល់​ទទួល​វ៉ាក់​សាំង​នេះ​។ ​បន្ទាប់​ពី​បាន​ទទួល​លើ​ក​ទី​១​ កាល​ពី​ថ្ងៃទី​០៧​ ខែ​កុម្ភៈ​ ឆ្នាំ២០២១​កន្លង​ទៅ​។​ សរុបទាំ​ង​ពីរ​លើក​នេះ​ កម្ពុជា​ទទួល​បាន​ជំនួយ​វ៉ាក់​សាំង​របស់​ចិន​ចំនួន​ ១​លាន​ ៣​សែន​ ដូស​​។​ ​ក្នុ​ង​នោះវ៉ាក់​សាំង​ ៧០​ម៉ឺន​​ដូស ​ត្រូ​វបា​នបែ​ងចែក​ជា​ពីរ​ចំ​ណែក​ គឺ​៣០​ម៉ឺន​ដូស​ប្រគ​ល់​ជូន​ក្រសួង​ការពារ​ជាតិ​ និង​៤​០ម៉ឺន​ដូស​ ប្រគល់​ជូន​ទៅ​ខាង​ក្រសួង​សុខាភិបាល។​

​       ការ​ម​ក​ដ​ល់វ៉ា​ក់សាំង​ស៊ីណូហ្វាម​ជា​លើក​ទី​២​​​​​ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​រដ្ឋាភិបាល​ចិន​ ផ្តល់​ជូន​រាជរដ្ឋា​ភិបាល​កម្ពុជាជា​លើក​ទី​២​នេះ​ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​ចាត់​ទុក​ការ​ចាក់​វ៉ាក់សាំង ​គឺ​ជា​យុទ្ធសាស្ត្រ​ដ៏​ចម្បង​មួយ​សម្រាប់​កម្ពុជា​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១​៩។​ សម្តេច​តេជោ​ បាន​ហៅការ​ទទួល​បាន​វ៉ាក់​សាំង​ជា​បន្ត​បន្ទាប់​ពី​រដ្ឋាភិបាល​ចិ​ន គឺ​កើត​ចេញពី​ចំណង​មិត្តភាព​ដ៏​ល្អ​ប្រសើរ​រវាង​កម្ពុជា​ និង​ចិន​ ដែល​បាន​ផ្តើម​ឡើង​ដោយ​ សម្តេច​​ព្រះបរមរតន​កោដ្ឋ ​នរោត្តម ​សីហនុ ​និង​ត្រូវ​បាន​ពូន​ជ្រុំ​ដោយ​សម្តេច​តេជោ​ផ្ទាល់​ នា​ពេល​បច្ចុប្បន្ន​។​

        វ៉ាក់​សាំង​កូវីដ​១៩​ ជា​ទំនិញ​ ដែល​កំពុង​មាន​តម្រូវ​កា​របំផុត​។ ក្នុ​ងនោះ​ប្រទេស​ចិន​ ក៏​កំពុង​មាន​តម្រូវ​ការ​ខ្លាំង​ផង​ដែរ​ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន ​តែ​ទោះ​ជា​យ៉ាង​ណា​រដ្ឋាភិបាល​ចិន ​បាន​បេះ​ពី​មាត់​ពង្រាត់​ពី​ក​ ដើម្បី​ផ្តល់​វ៉ាក់​សាំង​ជូន​កម្ពុជា​។​ សម្តេច​តេជោ ​ហ៊ុន​ សែន​ ធ្លាប់​បាន​អះអាង​ថា​៖ បើ​គ្មាន​ទំនាក់​ទំនង​ល្អ​ កម្ពុជា​ នឹង​មិន​ទទួល​បាន​វ៉ាក់​សាំងកូ​វីដ​១៩​ ពី​រដ្ឋាភិបាល​ចិ​ន​ ក្នុ​ងគ្រា​ដ៏​លំបា​ក​នេះ​ឡើយ​។​ រាជ​រដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​ចិ​ន ត្រូវ​បាន​គេ​មើល​ឃើញ​ថា​៖ បង្កើន​កិច្ច​សហប្រតិបត្តិការ​នឹង​គ្នា​ជា​ច្រើន​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១​៩ ចាប់​តាំង​ពី​ការ​ផ្ទុះ​ឡើង​នៅ​ចុង​ឆ្នាំ​២០១៩​។​ ឯកឧត្តម​ វ៉ាង​ វិន​ធាន​ តំណាង​ឱ្យរដ្ឋាភិបាល​ចិ​ន ធ្លាប់​បាន​បញ្ជាក់​​ថា៖ រដ្ឋាភិបាល​ចិ​ន នឹង​បន្ត​នូវ​កិច្ច​ស​ហប្រតិបត្តិការ​ជា​មួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ និង​ឧបត្ថម្ភ​គាំទ្រ​រហូត​ដល់​កម្ពុជា​យក​ឈ្នះ​លើ​ជំងឺ​កូវីដ​១៩​។​

         ជា​មួយ​នឹង​ការ​ទទួល​បាន​ជំនួយ​វ៉ាក់​សាំង ​៧០​ម៉ឺន​ដូ​ស បូក​នឹង​វ៉ាក់​សាំង​ស៊ីណូ​វ៉ាក់​ ដែល​បាន​ទិញ ​១.៥​លាន​ដូស​ ក្នុង​តម្លៃ​ដ៏​ពិសេស​ពី​ក្រុមហ៊ុន​ចិ​ននោះ​ សម្តេចតេជោ ហ៊ុន សែន ​ក៏បា​នប្រកាស​ដាក់​ចេញ​ផែន​ការ​ពន្លឿន​ការ​ចាក់​វ៉ាក់​សាំង​ជូន​ប្រជាពលរដ្ឋ​ផង​ដែ​រ​។ សម្តេច​តេជោ ​បាន​ប្រកាស​ប្រើ​ពេ​លមួយ​ខែ​ ចាក់​វ៉ាក់​សាំង​ឱ្យ​បាន​១​លាន​ដូស​។ តាម​រយៈ​ផែន​កា​រចាក់​វ៉ាក់​សាំង​ និង​ការ​ទទួល​បាន​វ៉ាក់​សាំង​ជា​បន្ត​បន្ទាប់​ គេ​រំពឹ​ង​ថា៖  កម្ពុជា​ អាច​នឹង​យក​ឈ្នះ​លើ​ជំងឺ​កូវីដ​១៩​ ធ្វើឱ្យដំណើរ​ការ​សង្គម​ សេដ្ឋកិច្ច និង​ការ​រស់នៅ​រប​ស់ប្រជា​ពលរដ្ឋអាច​វិល​ទៅ​រក​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​។​

         សូម​បញ្ជាក់​ថា​៖ មក​ដល់​ពេល​បច្ចុប្បន្ន​កម្ពុជា ​មាន​វ៉ាក់​សាំង​ចំនួន​ ​៣ប្រភេទ​ សម្រាប់​ចាក់​ជូន​ប្រជាពល​រដ្ឋ រួម​មាន​៖​ វ៉ាក់​សាំង​ស៊ី​ណូហ្វាម​ ជំនួយ​របស់​រដ្ឋាភិបាល​ចិន​, វ៉ាក់សាំង​ស៊ីណូវ៉ាក់​ ទិញ​ពី​ក្រុមហ៊ុន​ចិ​ន និង​វ៉ាក់​សាំង​អាស្ត្រា​ហ្សេនី​កា​ ដែល​ជា​ជំនួយ​របស់​ខូវ៉ាក់ ​តាម​រយៈ​អង្គការ​សុខ​ភាព​ពិភ​លោក​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ