ព័ត៌មាន

ឯកឧត្ត​ម ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ ចុះសំណេះសំណាល​សាក​សួរ​សុខ​ទុក្ខ​ក​ង​ទ័ព​នៅក្នុង​ទិស​ទី ៣ ប្រាសាទ​តាក្រ​បី
នាយកដ្ឋានព័ត៌មាន(១)
425
27

ប​ន្ទាប់ពីបាន​ចុះសាក​សួរ​សុខ​ទុក​ក​ង​ទ័ព​នៅយោធ​ភូមិភាគ​ទី ១ និង​ចុះសាក​សួរ​សុខ​ទុក្ខ ប​ង​ប្អូន​យោធិន​ពិការ​នៅ ម​ជ្ឈ​ម​ណ្ឌ​ល អភិ​វ​ឌ្ឍ​ន៍​ ​​យោធិន​ពិការ ស​ម្តេច​តេ​ជោហ៊ុន​សែន គូលេន ៣១៧  នៅខេត្ត សៀម រាប ក្នុងឪកាស​បុណ្យ​ចូល​ឆ្នាំថ្មី ប្រ​ពៃណីជាតិខែ្ម​រ  ឆ្នាំម​មែ ស​ប្ត​ស​ក្ខ័ ព ស ២៥៥៩ រួច​ម​ក  ឯ.ឧ.នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រី ក្រ​សួង​ការ​ពារ​ជាតិ អម​តំណើរ​ដោយ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ នាង ផាត លោក​ជំទាវ ដាំ ដារ៉ានី រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ និង ឯកឧត្ត​ម​ជានាយ​ទាហាន​ជាន់ខ្ព​ស់ នៅក្នុង ក្រ​សួង​ការ​ពារ​ជាតិ ជាច្រើន​រូប​ទៀត បាន​ប​ន្ត​តំណើរ​ចុះសាក​សួសុខ​ទុក្ខ​ក​ង​ទ​ព័ នៅវ​រ​សេនាតូច​លេខ ៤០៦ នៅ ក្នុង​ទិស​ទី ៣ ប្រាសាទ​តាក្រ​បី ឋិត​នៅក្នុង នៅខេត្តឧត្ត​រ​មាន​ជ័យ​ជាប​ន្ត​ទៀត ។

          ឯកឧត្ត​ម   ឧត្ត​ម​សេន​នីយ៍ឯក កែវ ធី នាយ​រ​ង​សេនាធិការ​ចំរុះ និង ជាមេប​ញ្ជាការ ក​ង​ព​ល​ធំអន្ត​រាគ​ម​ន៍លេខ ២  បាន​ថ្លែង​នូវ​សុន្ទ​រ​ក​ថាស្វាគ​ម​ន៍យ៉ាង  ក​ក់ក្តៅចំពោះវ​ត្ត​មាន​រ​ប​ស់ ឯកឧត្ត​ម ទៀ បាញ់   ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី  រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ ដែល​បាន​ឆ្លៀតឱកាស​ការ​ងារ​ដ៍ម​មាញឹក  ចុះសាក​សួរ​សុខ​ទុក្ខ​ក​ង​ទ័ព ក្នុង​ទិស​ទី ៣ ដែល​នេះ បាន​ប​ង្ហាញ ឲ្យ​ឃើញ​នូវ​ការ​យ​ក​ចិត្ត​ទុក​ដាក់  រ​វាង​ថ្នាក់លើនិង​ថ្នាក់ក្រោម ។ ឯកឧត្ត​ម មេប​ញ្ជាការ បាន​ធ្វើសេច​ក្តីរាយ​ការ​ណ៍ស​ង្ខេប​ពីស​ក​ម្ម​ភាព និង​ការ អនុវ​ត្ត​កាត​ព្វ​កិច្ច​ការ​ពារ​ជាតិ រ​ប​ស់នាយ​ទាហាន  នាយ​ទាហាន​រ​ង និង​ព​ល​ទាហាន ក្នុង​ទិស​ទី ៣ ក្នុង​ពេល​ក​ន្ល​ង​ម​ក បាន​ចូល​រួម​ស​ហ​ការ​ជាមួយ អាជ្ញាធ​រ​ដែន​ដី  ការ​ពារ​ស​ន្តិសុខ សុវ​ត្ថិភាព ប្រ​ជាព​ល​រ​ដ្ឋ តាម​មូល​ដ្ឋាន  ទ​ប់ស្កាត់អំពើចោរ​ក​ម្ម​ឆ្ល​ង​ដែន​ខុស​ច្បាប់  អំពើជួញ​ដូរ ជួញ​ដូថ្នាំញៀន    អំពើអនាធិប​តេយ្យ​ព្រៃឈើ   និង​ប​ទ​ល្មើស​ផ្សេងៗទៀត ។ ក្រៅពីនេះបាន​ចូល​រួម​ស​ហ​ការ​ការ​ពារ​ស​ន្តិសុខ សុវ​ត្ថិភាព​តាម​ប​ណ្តោយ​ព្រំដែន  ស្ថិត​ក្នុង​ភូមិសាស្ត្រ​ដែលអង្គ​ភាព​ទ​ទួល​ខុស ត្រូវ​ដើម្បីនាំម​ក​នូវ​ស​ន្តិសុខ សុវ​ត្ថ​ភាព​ល្អប្រ​សើរ សំរាប់ប្រ​ជាជ​ន​រ​ស់នៅ ប្រ​គ​ប​មុខ​រ​ប​រ រ​ក​ស៊ី បាន​ងាយ​ស្រួល  ។

           មាន​ប្រ​សាស​ន៍ ជាមួយ​នាយ ទាហាន នាយ​ទាហាន​រ​ង និង ព​ល​ទាហាន ក្នុង​យោធ​ភូមិភាគ​ទី ១ ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី  ទៀ បាញ់   បាន​ពាំនាំនូវ​ការ​ផ្តាំផ្ញើសាក​សួរ​សុខ​ទុក្ខ​ពីសំណាក់     ស​ម្តេចអគ្គ​ម​ហាសេនាប​តី តេជោ ហ៊ុន សែន  នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា និង​ស​ម្តេច​គ​តិ​ព្រឹទ្ធ​ប​ណ្ឌិត ប៊ុន រ៉ានី ដែល​ជានិច្ច​កាល​ស​ម្តេច​ទាំង​ពីរ តែង​តែយ​ក​ចិត្ត​ទុក​ដាក់ ចំពោះសុខ​ទុក្ខ​រ​ប​ស់ ប​ង​ប្អូន​ក​ង​ទ័ព​យើង​គ្រ​ប់​ពេល​វេលា  ។      ឯកឧត្ត​ម បាន​ថ្លែង​នូវ​ការ​កោត​ស​រ​សើរ ចំពោះគំរូវីរៈភាព  ដ៏អង់អាច​ក្លាហាន​រ​ប​ស់ប​ង​ប្អូន​ក​ង​ទ័ព​យើង ក្នុង​ទិស​ទី ៣ ដែល​បាន​លះប​ង់សាច់ស្រ​ស់  ឈាម​ស្រ​ស់   ក្នុង​ការ​បំពេញ​ភារ​កិច្ច ការ​ពារ​បូរ​ណ​ភាព​ទឹក​ដី ក្នុង​ពេល ក​ន្ល​ង​ម​ក ជាពិសេស​បាន​ខិត​ខំ ការ​ពារ​ស្ថាប័ន ព្រះម​ហាក្ស​ត្រ  ការ​ពារ​ដាច់ខាត​រ​ដ្ឋ​ធ​ម្ម​នុញ្ញ  និង ការ​ពារ​រាជ​រ​ដ្ឋាភិបាល ស្រ​ប​ច្បាប់​ដែល​កើត​ចេញ​ពីការ​បោះឆ្នោត នាពេល​ក​ន្ល​ង​ម​ក    ។​ ឯកឧត្ត​ម ទៀ បាញ់   ក៏បាន​ជំរ​ញ ដ​ល់ នាយ ទាហាន នាយ​ទាហាន​រ​ង និង ព​ល​ទាហាន ក្នុង ក្នុង​ទិស​ទី ៣ ទាំងអស់ ត្រូវ​តែគោរ​ព នូវ វិន័យ ល​ក្ខ័ន្តិកៈរ​ប​ស់ខ្លួនឲ្យ​បាន​ខ្ជាប់ខ្ជួន គោរ​ព​ច្បាប់រ​ប​ស់រ​ដ្ឋ  ជៀស​វាង​កា​រ​ចូល​រួម​ប្រ​ព្រឹត្ត​អំពើល្មើស និង​ច្បាប់រ​ប​ស់ រ​ដ្ឋ ។   ក្នុងឪកាស​បុណ្យ​ចូល​ឆ្នាំថ្មី ប្រ​ពៃណីជាតិខែ្ម​រ នេះដែល និង ឈាន​ចូល ម​ក​ដ​ល់នាពេល​ខាង​មុខ​នេះ ឯ ទៀ បាញ់ បាន​បួង​សួង សុំអោយ​ទេវ​តាឆ្នាំថ្មី​ ជួយ​បីបាច់ ថែរ​ក្សា នាយ​ទាហាន ព​ល​ទាហាន នៅក្នុង​យោធ​ភូមិភាគ​ទី ១ ទាំងអស់ អោយ​ជួប​ប្រ​ទះតែសេច​ក្តីសុខ​ សេច​ក​ញ​តីចំរើន​ត​រៀង​ទៅ  ។      

ក្នុងឱកាស​នោះដែរ ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី  ទៀ បាញ់   បាន​នាំយ​ក​នូវអំណោយ​ទៅចែក​ជូន  នាយ​ទាហាន    នាយ​ទាហាន​រ​ង  និង ព​ល​ទាហាន​នៅ ក្នុង​ទិស​ទី ៣ ប្រាសាទ​តាក្រ​បី  ដែល​កំពុង​ឈ​រ ជើង​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដីនៅ តាម​ខ្សែប​ន្ទាត់ព្រុំដែន​ជួរ​មុខ ក​ម្ពុជា-ថៃ រួម​មាន ថ​វិការ និង សំភារៈស្បៀងអារ​ហារ​ជាច្រើន​មុខ ។ ឆ្លៀត​ក្នុងឪកាស​នេះដែល ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី  ទៀ បាញ់   ក៏បានអញ្ជើញ​ឡើង​ទៅទ​ស្ស​នានៅលើប្រាសាទ​តាក្រ​បីផ​ង​ដែល​។


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ