ព័ត៌មាន

ឯកឧត្តម​ ម៉ឹង​ សំផន​ សួរ​សុខ​ទុក្ខ​បុគ្គលិក ​និង​យោធិន​ជម្ងឺ​ ដែ​លកំពុង​សម្រាក​ព្យាបាល​ នៅ​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា​
នាយកដ្ឋានព័ត៌មាន(៣)
107
2176 ឯកឧត្តម​ ម៉ឹង​ សំផន​ សួរ​សុខ​ទុក្ខ​បុគ្គលិក ​និង​យោធិន​ជម្ងឺ​ ដែ​លកំពុង​សម្រាក​ព្យាបាល​ នៅ​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា​

      នៅព្រឹក​ថ្ងៃទី២៩ ​ខែមីនា ​ឆ្នាំ​២០២​១នេះ ​គណៈ​ប្រតិភូក្រសួង​ការពារជាតិ ដឹ​ក​នាំ​ដោយ​ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់​ខ្ពស់​របស់​ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ និង​សាក​សួរសុខទុក្ខ​បុគ្គលិក នាយ​ទាហាន​ ពលទាហាន និងយោធិនជម្ងឺ ដែលបាន​និង​កំពុងសម្រាក​ព្យាបាល​ នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា នៅក្នុ​ងឱកាស​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែ​រ ដែល​នឹង​ឈាន​ចូល​ដល់​នាពេ​ល​ខាង​មុខ​នេះ។​

ឧត្ត​មសេនីយ៍​ឯ​ក វេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយក​រង​ អគ្គនាយក​ដ្ឋាន​ភស្តុភា-ហិរញ្ញវត្ថុ ក្រសួង​ការពារជាតិ ​និង​ជា​នាយកមន្ទីរពេទ្យ​ព្រះ​កេតុមាលា


        ឧត្ត​មសេនីយ៍​ឯ​ក វេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយក​រង​ អគ្គនាយក​ដ្ឋាន​ភស្តុភា-ហិរញ្ញវត្ថុ ក្រសួង​ការពារជាតិ ​និង​ជា​នាយកមន្ទីរពេទ្យ​ព្រះ​កេតុមាលា បានសំដែង​នូវការ​ស្វាគមន៍​ និង​អរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះវត្តមាន​ថ្នាក់​ដឹក​នាំ​ ក្រសួងការ​ពារ​ជាតិ​ និង​សហការីទាំងអស់ ដោយ​បាន​ធ្វើសេចក្តី​រាយការណ៍ អំពីការអភិវឌ្ឍន៍​រីក​ចម្រើ​របស់​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា​ នៅ​ក្នុង​រយៈពេល​ ៣​ខែ​ ដើម​ឆ្នាំ២០២១​កន្លង​មក​នេះ ​មន្ទីរពេទ្យ យកចិត្ត​ទុក​ដាក់​លើការ​ទទួល ​ថែ​រក្សា​ ទុក​ដាក់​ និង​ចាក់​វ៉ាក់​សាំងស៊ីណូហ្វាម ដែលជា​ជំនួយ​របស់​ក្រសួង​ការពារជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ជូន​ដល់​ ខ.ភ.ម​។ ឯកឧត្តម វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា​៖ ពី​មួយ​ថ្ងៃទៅមួយ​ថ្ងៃ មន្ទីរពេទ្យ​ព្រះ​កេតុមាលា បានខិត​ខំអ​ភិវឌ្ឍខ្លួន រួមជា​មួយដៃ​គូរ​ជា​មិត្ត​ ដោយ​ស្មារតីទទួល​ខុសត្រូវ​ខ្ពស់​។​ ជា​មួយ​គ្នា​នេះ​ ដោយ​បានធ្វើការអភិវឌ្ឍជា​បន្តបន្ទាប់​ទាំង​ផ្នែក​បច្ចេកទេស ព្យាបាល-សង្គ្រោះ និ​ង​ការអភិវឌ្ឍន៍ ធនធាន​មនុស្ស ​ឧបករណ៍​ សម្ភារៈពេទ្យ ក៏ដូចជា​ ផ្នែកហេដ្ឋា​រចនា​សម្ព័ន្ធ ដោយបានខិត​ខំ​សាងសង់​ និងជួសជុល កែ​លម្អគុណភាព​អគារ​សម្រា​ក​ និង​ព្យាបាល​ផង​ដែរ​។​

នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់​ខ្ពស់​របស់​ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ


        ក្នុង​នាម​ សម្តេចពិជ័យសេនា ទៀ បាញ់ និងថ្នាក់​ដឹក​នាំ​ក្រសួង​ការពារជាតិ​,​ នាយឧត្តមសេនីយ៍ ម៉ឹង សំផន សម្ដែង​នូវការកោត​សរសើរ និងវាយតម្លៃខ្ពស់​ចំពោះ​ថ្នាក់​ដឹ​កនាំ​ វេជ្ជបណ្ឌិត គ្រូពេទ្យ បុគ្គលិកមន្ទីរពេទ្យព្រះកេតុមាលា ដែល​បាន​ខិតខំ​ប្រឹងប្រែងលះបង់​ពុះពារ​គ្រប់​ការ​លំបាក​ ទាំង​កម្លាំង​កាយ​ចិត្ត ក្នុងការជួយ​សង្គ្រោះ​អាយុជីវិត ពិនិត្យនិង​ព្យាបាល​ដល់​យោធិន ​នាយទាហាន ពលទាហាន នៃខ.ភ.ម ក៏ដូច​ជា​បងប្អូនប្រជា​ពលរដ្ឋ អ្នកជំងឺ​ជន​ស៊ីវិល នាពេលកន្លង​ម​កនេះ​ ពិ​សេស​ការ​ប្រយុទ្ធ​ប្រឆាំង​ ការ​ចាក់​វ៉ាក់​សាំង​បង្ការការឆ្លងនៃ​ជម្ងឺកូវីដ​១៩​ ជូន​ដល់​កង​ទ័​ព និង​ក្រុមគ្រួសារ​កង​ទ័​ព​។ ឯកឧត្តម ម៉ឹង សំផន បាន​បញ្ជាក់​ថា៖ ជារៀងរាល់​ឆ្នាំ​ក្នុង​ឱកាសបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែ​រ​ ជិ​តឈា​នចូល​មក​ដល់​ ក្រសួងការពា​រ​ជាតិ​តែង​តែ​ចាត់​តាំង​គណៈប្រតិភូចុះ​ជួប​សំណេះ​សំណាល​ សាក​សួរសុខទុក្ខ បគ្គលិក នាយទាហាន ពលទាហាន យោធិនជំងឺ របួស នៅមន្ទីរ​ពេទ្យព្រះ​កេតុមាលា​។ ឯកឧត្តម ម៉ឹង សំផន បានសង្កត់​ធ្ងន់ថា៖ រាជរដ្ឋាភិបាល​កម្ពុជា ក្រោមការ​ដឹក​នាំរបស់ ​សម្តេច​តេជោ​ ហ៊ុន​ សែន​ បា​នខិតខំប្រឹងប្រែង​ធ្វើកិច្ច​សហការ​ល្អ​ជា​មួយ​ប្រទេស​ជា​មិត្ត​ ជា​ពិសេស​បានធ្វើ​អោយ​ក្រសួង​ការពារ​ជាតិ​ នៃ​ប្រទេស​ទាំង​ពី​រកម្ពុជា​ ចិន​ មា​នកិច្ចសហប្រតិបត្តិការ​ល្អ​ជា​មួយ​គ្នា​ ហើយក្រសួង​ការពារជាតិ​ចិ​នបា​នបញ្ជូន​គ្រូពេទ្យ និងផ្តល់នូវវ៉ាក់​សាំង​ការពា​រជំ​ងឺកូវីដ-១៩ ដើម្បីចាក់​ជូន​កង​ទ័ព និង​ គ្រួសារ​កង​ទ័​ព ព្រម​ទាំង​មន្ត្រីរាជការ និង ប្រជាពលរដ្ឋ​ផង​ដែរ​។ ឯកឧត្តម ម៉ឹង សំផន ក៏​បាន​ផ្តាំផ្ញើរ​ និងជំរុញ​លើក​ទឹ​ក​ចិត្ត​ដល់​វេជ្ជបណ្ឌិត គ្រូពេទ្យ បុគ្គលិកមន្ទីរពេទ្យ​ព្រះកេតុមាលា​ បន្ត​បំពេញតួនាទីភារកិច្ចដ៏ល្អរបស់ខ្លួន ខិតខំកសាង​ និង​អភិវឌ្ឍ​សមត្ថភាព​ជំនាញ​ឯក​ទេ​សនានា ​ដើម្បី​ឲ្យដំណើរការ​ ក្នុងការថែទាំ​សុខ​ភាព និង​ពិនិត្យព្យាបាល​ជំងឺ ​ជូន​យោធិន ​នៃ​ ខ.ភ.ម និង​បងប្អូន​ប្រជាពល​រដ្ឋកម្ពុជា​ កាន់​តែ​មាន​ប្រសិទ្ធភាព ពិសេស​ការ​ប្រយុទ្ធ​ប្រឆាំង​ និង​បន្ត​ការ​ចាក់​វ៉ាក់​សាំង​ បង្ការ ការឆ្ល​ង​នៃ​ជម្ងឺកូវីដ-១៩ ជូនដល់ កងទ័ព និងក្រុមគ្រួសារ​កង​ទ័ព​។

​       ក្នុងឱកាសបុណ្យចូល​ឆ្នាំថ្មីប្រពៃណី​ជាតិ​ខ្មែរ​ ឯកឧត្តម បានបួងសួង​សូម​អោយ​ទេវ​តា​ឆ្នាំ​ថ្មីជួយ​បី​បាច់ថែ​រក្សា​បុគ្គលិក នាយទាហាន ពលទហាន និងយោធិន​ជំងឺ​របួស ​ទាំង​អស់​អោយទ​ទួល​បាន​សេចក្តី​សុខ​ សេចក្តីចំរើន​ និង​ជា​សះស្បើយ​ពី​ជំងឺ ​ឆាប់​បាន​វិលត្រលប់​ទៅ​បំពេញ​ភារកិច្ច​នៅ​អង្គភាព​វិញ។

       ក្នុង​ខណៈ​នោះ​ ឯកឧត្តម​ ម៉ឹង​ សំផ​ន បាន​ផ្តល់​នូវវត្ថុ​អនុស្សាវរីយ៍​ជា​ការ​លើក​ទឹក​ចិត្ត​ដ​ល់ក្រុម​គ្រូពេទ្យយោធា​ចិន​ ចំនួន​៤​រូប​ ព្រម​ទាំ​ងបាន​នាំ​យ​កអំណោយ​របស់​ សម្តេច​ពិជ័យ​សេនា​ ទៀ​ បាញ់ ​និង​លោក​ជំទាវ ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​ព្រះ​កេតុមាល ​មាន​៖ ថវិកា ​មី​ចំនួន​ ៤០០​កេស​, ទឹក​ក្រូច ​៥០​០កេ​ស ​និង​​ម៉ាស់​ចំនួន​ ១ ​ម៉ឺន​ម៉ាស់​​។ ឯកឧត្តម ក៏​បាន​នាំ​យក​អំណោយ​របស់​ក្រសួង​ការ​ពារ​ជាតិ ​ចែកជូន​ដល់​យោធិន​ជម្ងឺ របួស ​ចំនួន ៣០០នាក់​ ក្នុងម្នាក់ៗទទួល​បាន​ មី​ ត្រីខ​កំប៉ុង ​ទឹក​ដោះគោ​ ​ស្ករស ម៉ាស់ ២៥០០ម៉ាស និងថវិកា ៣ម៉ឺនរៀល និង បាន​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​សម្តេច​តេជោ​ស្រអែម​ នៅ​ទិស​ប្រាសាទ​ព្រះ​វិហា​រ មាន​៖ ថវិកា មី ទឹកក្រូច និង ម៉ាស ​ផង​ដែរ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ