ព័ត៌មាន

ឧត្ត​ម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ា​ណែត​៖ មន្ទីរ​ពេទ្យ​អន្តរាគមន៍​ជំងឺ​កូវីដ​-១៩​ "ពេទ្យ​នគរ​ទេព​"​ បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច ​ដើម្បី​ជួយ​ព្យាបាល​បង​ប្អូន​ប្រជាពលរដ្ឋ​ ដែល​ឆ្លង​ជំងឺ​កូវីដ-១៩​
នាយកដ្ឋានព័ត៌មាន(៣)
99
2173 ឧត្ត​ម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ា​ណែត​៖ មន្ទីរ​ពេទ្យ​អន្តរាគមន៍​ជំងឺ​កូវីដ​-១៩​ "ពេទ្យ​នគរ​ទេព​"​ បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច ​ដើម្បី​ជួយ​ព្យាបាល​បង​ប្អូន​ប្រជាពលរដ្ឋ​ ដែល​ឆ្លង​ជំងឺ​កូវីដ-១៩​

       ក្នុង​ឱកាស​ដឹក​នាំ​អនុវត្ត​លំហាត់​ហ្វឹក​ហ្វឺន​គ្រប់​គ្រង​ដំណើរ​ការ​មន្ទីរពេទ្យ​អន្តរាគមន៍​ជំងឺ​កូវីដ-១៩​ "ពេទ្យ​នគរ​ទេព"​ ឧត្តម​សេនីយ៍ឯ​ក​ ហ៊ុន​ ម៉ា​ណែត​ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ដល់​ក្រុមគ្រូ​ពេទ្យ​ក្រសួង​សុខា​ភិបា​ល យោធិន​សុខា​ភិបាល​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ និង​បុគ្គលិកស្ម័គ្រ​ចិត្ត​ទាំង​អ​ស់ ព្រម​ទាំ​ងក្រុមការងារ​ជំនាញ​ពាក់​ព័ន្ធនានា​ ដែល​បាន​រួបរួម​សាមគ្គីគ្នា ខិតខំ​ទាំង​យប់​ទាំងថ្ងៃ​ក្នុងការរៀបចំ​មន្ទីរពេទ្យ​មួយ​បន្ថែម​ទៀត​  រហូតរួចរាល់​ជា​ស្ថាពរ​ ដើម្បីត្រៀ​មសង្គ្រោះ​អាយុ​ជីវិតអ្នកជំងឺ​កូវីដ​-១៩ ដែល​កំពុង​កើត​ឡើងជា​បន្ត​បន្ទាប់​ ចាប់​តាំ​ងពី​ព្រឹត្តិការណ៍​ ២០-កុម្ភៈ ​កន្លង​មក​។​

        ឯកឧត្តម បាន​បន្តលើក​ឡើងថា៖ ក្រៅពីការរៀប​ចំ​មន្ទីរពេទ្យ​រួច​រាល់​ក្នុង​រយៈ​ពេល ​១៦ថ្ងៃ​កន្លង​ម​ក ការហាត់​សម​នៅ​ថ្ងៃនេះ ​គឺ​ដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើស​កម្មភាព​អនុវត្តនិតិវិធី ​និង​បទ​ដ្ឋាន​ប្រតិបត្តិទាំងផ្នែក​វេជ្ជសាស្ត្រ និងរដ្ឋបាល សំ​ដៅធា​នា​ប្រសិទ្ធភាព​ ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ ​និង​ផ្តល់​សុវត្ថិភាព​ខ្ពស់​ដល់​ក្រុមការងារ​ស្ម័គ្រចិត្ត ព្រមទាំ​ង​ក្រុម​គ្រូពេទ្យ​ប្រតិបត្តិ​ជួរ​មុខ​របស់​យើង​ផ​ងដែរ​។​

        មន្ទីរពេទ្យអន្តរាគមន៍​ជំងឺ​កូវីដ-១៩ "ពេទ្យនគរទេព" មានទីតាំ​ង​ស្ថិតក្នុង​សង្កាត់​ព្រៃស​ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ​គឺ​ជាមន្ទីរ​ពេទ្យ​ទី​ពីរ​ហើយ​ បន្ទាប់​ពី​អតីត​សណ្ឋាគារអាំ​ង​ទែរ​កង់​ទីណង់​តាល់​ ឌឹ ​គ្រេត ​ដុក "The Great Duke" ដែលត្រូ​វ​បាន​ប្រែក្លាយ​ជាម​ន្ទីរពេទ្យ​ព្យាបាល​អ្នក​ជំ​ងឺកូវីដ-១៩​ ក្នុងរយៈពេល​ប្រមាណ ៣៣ ម៉ោងក្រោយពីទទួលបា​នបទ​បញ្ជា​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​តេជោ នា​យក​រដ្ឋមន្ត្រី។ មន្ទីរពេទ្យទី​ពីរនេះ ​គឺជា​អតីតមន្ទីរ​ពេទ្យ​ស្ត្រីនគរ​ទេព​ សាង​សង់​ឡើងក្នុងឆ្នាំ២០១១ ក្រោមមូលនិធិនគរ​ទេព​ ដោយ​ក្នុង​នោះ ​លោកជំ​ទាវ​ អ៊ឹង កន្ថា​ផាវី​ រដ្ឋមន្ត្រី​ក្រសួងកិ​ច្ចការ​នារី ​គឺ​ជា​សហស្ថាបនិក​មួយ​រូប​។​

         សូម​ជម្រាប​ថា​៖ ដោយស្ថានភាព​រីករា​ល​ដាល​នៅ​តែបន្ត​កើន​ឡើង ​និង​ក្រោយ​ទទួលបានប​ទ​បញ្ជា​ដ៏ខ្ពង់ខ្ពស់​ពី​ប្រមុខ​រាជរដ្ឋា​ភិបាល ក្រុមការងារ​ពាក់​ព័ន្ធដឹកនាំ​ដោយ​ ឯកឧត្តម ម៉ម ប៊ុនហេង និង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រួមជាមួយនឹង​ក្រុមគ្រូពេទ្យស្ម័គ្រ​ចិត្ត​សម្តេច​តេជោ ​(TYDA) ដែលដឹកនាំ​ដោយ​ លោក​ជំទាវ​ ពេជ​ ចន្ទ​មុន្នី ហ៊ុន​ម៉ាណែត​ បាន​ចុះរៀប​ចំ​ និង​ត្រួតពិនិត្យដោយ​ផ្ទាល់​ ចាប់​ពីថ្ងៃទី​១១​ ខែ​មីនា រហូត​រួចរាល់​ជា​ស្ថាពរ​នៅ​ល្ងាច​ថ្ងៃទី​២៦​ ខែ​មីនា​ ឆ្នាំ២​០២១​ នេះ ​ដោយ​មាន​លទ្ធភាព​អាច​ទទួល​អ្នក​ជំងឺ​រហូត​ជិត ៤០០​នាក់​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ