នៅខេត្តកោះកុង កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ អមដំណើរដោយ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ លើកទី២ និងជួបសំណេះសំណាល នាយទាហាន នាយទាហានរង ពលទាហាន និងនគរបាល ការពារព្រំដែនគោក-ទឹក ប្រចាំការជួរមុខ ទិសយោធភូមិភាគ៣ ដែលបានប្រារព្ធធ្វើនៅមជ្ឍមណ្ឌលស៊ូននឹង ក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
នៅក្នុងពិធីសំណេះសំណាលនាឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានធ្វើការផ្តាំផ្ញើ នាយទាហាន នាយទាហានរង ពលទាហាន និងនគរបាល ការពារព្រំដែនគោក-ទឹក ប្រចាំការជួរមុខ ទិសយោធភូមិភាគទី៣ ត្រូវបង្កើន ការយកចិត្តទុកដាក់ខ្ពស់ អនុវត្តទៅតាមសេចក្តីណែនាំ អប់រំ និងវិធានការនានា របស់រាជរដ្ឋាភិ បាល និងក្រសួងសុខាភិបាលបានដាក់ចុះ ក្នុងការចូលរួមទប់ស្កាត់ និងបង្កាជំងឺកូវីដ-១៩ ជាពិសេសត្រូវគោរព ឲ្យបានខ្ជាប់ខ្ជួនវិធានការណ៍ ៣ កុំ - ៣ ការពារ ព្រមទាំងចូលរួមប្រយុទ្ធប្រឆាំងបង្ការ ទប់ស្កាត់ជម្ងឺកូវិដ-១៩ កុំឲ្យមានការឆ្លង ក្នុងសហគមន៍ សំខាន់នៅតាមកងអង្គភាពនីមួយៗ យោធិនទាំងអស់ កុំជឿតាមពាក្យ ឃោសនា អកុសល របស់ជនអគតិ មួយចំនួនអំពីបញ្ហាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នេះ ៕