ព័ត៌មាន

នាយ​ឧត្ដមនាវី ​ទៀ​ វិញ ​បិទ​វគ្គ​បណ្ដុះ​បណ្ដាល​ជំនាញ​នាវិក​ភាព ​និង​បិទ​វគ្គ​ហ្វឹក​ហ្វឺន​បណ្ដុះ​បណ្ដាល​បញ្ជា​ការ​សេនា​ថ្នាក់​​បឋម​ជំនាន់​ទី​១១​ បើក​វគ្គ​បណ្ដុះ​បណ្ដាល​ជំនាញ​នាំ​ផ្លូវ​ជំនាន់​ទី​៤ ​ដល់​សាលា​ទ័ព​ជើង​ទឹក
នាយកដ្ឋានព័ត៌មាន(៣)
135
2134 នាយ​ឧត្ដមនាវី ​ទៀ​ វិញ ​បិទ​វគ្គ​បណ្ដុះ​បណ្ដាល​ជំនាញ​នាវិក​ភាព ​និង​បិទ​វគ្គ​ហ្វឹក​ហ្វឺន​បណ្ដុះ​បណ្ដាល​បញ្ជា​ការ​សេនា​ថ្នាក់​​បឋម​ជំនាន់​ទី​១១​ បើក​វគ្គ​បណ្ដុះ​បណ្ដាល​ជំនាញ​នាំ​ផ្លូវ​ជំនាន់​ទី​៤ ​ដល់​សាលា​ទ័ព​ជើង​ទឹក

     នៅ​សាលា​ទ័ព​ជើ​ងទឹ​ក ដែ​លស្ថិត​នៅ​ភូមិ​ក្បាល​ហុង​ ឃុំ​រាម​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហនុ ​កាល​ពី​ព្រឹ​ក​ថ្ងៃព្រហស្បតិ៍​ ១៤​កើត​ ត្រូវ​នឹង​ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ ​ឆ្នាំ​២០២១ ​បាន​ប្រារព្វ​ពិធី​បិ​ទ​វគ្គ​​ហ្វឹក​ហ្វឺន​បណ្ដុះ​បណ្ដាល​ជំនាញ​នាវិក​ភាព​ និង​បិទ​វគ្គ​ហ្វឹក​ហ្វឺន​បណ្ដុះ​បណ្ដាល​ បញ្ជាការ​សេនា ​ថ្នាក់​បឋម​ជំនាន់​ទី​១​១​ បើក​វគ្គ​ហ្វឹក​ហ្វឺន​បណ្ដុះបណ្ដាល​ជំនាញ​នាំ​ផ្លូវ​ជំនាន់​ទី​៤​ ​ដល់​ពល​នាវិក​ថ្មី ​ដែល​ពិធី​នេះ​បាន​ប្រារព្វ​ធ្វើ​ឡើង ​ក្រោម​អធិបតី​ភា​ព ​នាយឧត្ដមនាវី ទៀ វិញ អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេម​រ​ភូមិន្ទ​ មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹ​ក និង​ជា​អគ្គ​លេខា​ធិការ​ នៃ​គណៈ​កម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​ និ​ងមាន​កា​រចូល​រួម​ពី​អង្គភាព​ពាក់​ព័ន្ធ​ អជ្ញាធរ​ដែន​ដី​ចូល​រួម​យ៉ាង​ច្រើ​នកុះ​ករ​។​

      ក្នុង​សុន្ទរកថា​ស្វាគមន៍​របស់ ​លោក​​វរ​នា​​វីទោ ​​ជើង​ ឆាយ ​នាយក​សាលា​ទ័ព​ជើង​ទឹ​ក បាន​លើក​ឡើងថា​៖  ពិធី​បិទ​វគ្គហ្វឹ​ក​ហ្វឺន​បណ្ដុះ​បណ្ដាល​ជំនាញ​នាវិ​ក​ភាព ​និង​បិទ​វគ្គ​ហ្វឹក​ហ្វឺ​ន​បណ្ដុះ​បណ្ដាល​បញ្ជាការ​សេនា​​ ​ថ្នាក់​បឋម​ជំនាន់​ទី១១​ បើក​វគ្គ​ហ្វឹក​ហ្វឺន​បណ្ដុះ​បណ្ដាល​ជំនាញ​នាំ​ផ្លូវ​ជំនាន់​ទី​៤​ បាន​ប្រព្រឹត្ត​ទៅ​ដោយ​ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​ ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​បញ្ជាការ ​និង​ឯកឧត្ដម ​មេ​បញ្ជាការ​ក​ងទ័ព​ជើង​ទឹក​​។ វគ្គ​បណ្ដុះ​បណ្ដាល​ដំណើរ​ការ​រៀន​សូត្រ​ ពី​ថ្ងៃទី​១​២ ខែ​សីហា​ ដល់​ថ្ងៃ​ទី​១១ ​ខែ​កុម្ភៈ​ ឆ្នាំ​២០២១​ ដែល​មា​នសិក្ខាកាម​ចូល​រួម​ចំនួន​ ៣០​០​នាក់​។​ ឆ្លង​កាត់​ការ​បណ្ដុះ​បណ្ដាល​អស់​រយៈ​ពេល​៦​ខែ ​កន្លង​មក​ ក្រោម​ការ​យ​កចិត្ត​ទុក​ដាក់​ អស់​ពី​កម្លាំង​កាយ​ចិត្ត​ ប្រាជ្ញា​ស្មារតី​ សិក្ខា​កាម​ចំនួន ​៣០០​នាក់​ ទទួល​បាន​វិញ្ញាបន​ប័ត្រ ​បញ្ជាក់​ការ​សិក្សា​ ក្នុង​នោះ​និទ្ទេស​ល្អ​៧៧​នាក់ ​និទ្ទេស​ល្អ​បង្គួរ​ ៥៨​នាក់​ និទ្ទេស​មធ្យម​ ៦៨​នាក់​​។ សិក្ខាកា​ម​ ០​៩​នាក់​ ទទួល​បានប័​ណ្ណ​សរសើរ ​១​៤​នាក់​ ទទួល​បាន​លិខិត​សរសើរ​។​ 

       ក្នុង​ឱ​កាស​​នោះ​ ប​ន្ទាប់​​​ពី លោក​វរនាវី​ឯក​ ឃៀង ​អេង​លី​ នាយ​ការិយាល័យ​បុគ្គលិក ​បាន​ឡើង​អាន​នូវ ​ព្រះ​រាជ​ក្រឹត្យ ​របស់​ព្រះ​មហាក្សត្រ​ អនុ​ក្រឹត្យ ​របស់​រាជ​រដ្ឋាភិបាល ​និង​សេចក្ដី​សម្រេច​របស់​ ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​បញ្ជាកា​រ​ និង​លោក​វរនាវី​ឯក​ កែវ​ ផាន្នី ​នាយ​ការិយាល័យ​ហ្វឹក​ហ្វឺន​ បាន​ឡើង​អាន​ផែន​ការ​វគ្គ​ហ្វឹ​ក​ហ្វឺន ​បណ្ដុះបណ្ដាល​ជំនាញ​នាវិល​ភាព ​និង​វគ្គ​ហ្វឹក​ហ្វឺន​បណ្ដុះ​បណ្ដាល​បញ្ជាការ​សេនា​ថ្នា​ក់​បឋម​ជំនាន់​ទី​១១ ​បើក​វគ្គហ្វឹក​ហ្វឺនបណ្ដុះ​បណ្ដាល​ជំនាញ​នាំ​ផ្លូវ​ជំនាន់ ​ដែល​មាន​ខ្លឹម​សារ​ហ្វឹកហ្វឺន​មាន​ដូច​ជា​មុខវិជ្ជា​មូល​ដ្ឋាន​គ្រឹៈ​ របស់​កង​ទ័ព​ជើង​ទឹក​ មុខ​វិជ្ជា​បញ្ជាសានា​ធិការ​ មុខ​វិជ្ជាយុទ្ធវិធី​ប្រភេទទ័ព​ ជំនាញ​ជើង​ទឹក​ រួច​មក​ ឯកឧត្ដម ទៀ វិញ ក៏បាន​ផ្ដល់​កិត្តិយស ​ប្រគល់​ប័ណ្ណ​សរសើរ​ លិខិត​សរសើរ​ និង​វិញ្ញា​បនប័ត្រ​បញ្ជាក់​ការ​សិក្សា​ជា​បន្ត​បន្ទាប់​។

​      ថ្លែង​ទៅ​កាន់​អង្គពិធី​នាឱ​កាស​នោះ ​នាយឧត្ដមនាវី ទៀ វិញ បាន​ថ្លែងនូវ​ការ​កោត​សរសើរ​ និង​វាយ​តម្លៃខ្ពស់ ​ចំពោះការ​ខិត​ខំ​ប្រឹង​ប្រែង​របស់ ​នាយ​នាវី​ នាយ​នាវី​រង ​ពល​នាវិក​ ទោះបី​វគ្គ​នេះ​មាន​រយៈ​ពេល​ខ្លី​ តែសិក្ខាកាម​បាន​យក​ចិត្តទុក​ដាក់​ ហ្វឹកហ្វឺន​បាន​យ៉ាង​ល្អ​ប្រសើរ។ ​ឯកឧត្ដម ​បន្ត​ទៀត​ថា​៖ ឆ្លើយ​ត​បតាម​អនុសាសន៍ដ៏​ខ្ព​ង់ខ្ពស់​របស់​ ប្រមុខ​រាជ​រដ្ឋាភិបាល ​សម្ដេច​តេជោ​នាយក​រដ្ឋមន្រ្តី ​​នៃ​ព្រះ​រាជាណាចក្រ​​កម្ពុជា​ ដែល​ទាម​ទារ​អោយ​កម្លាំង​ប្រដាប់​អាវុធ​ត្រូវ​ចូល​រួម​ ការ​ពារ​ពី​រជំងឺ​កូរវិដ​-​១៩​ ដូច​ជា​ ឧស្សាហ៍​លាង​ដៃ និង​សាប៊ូ ​ពាក់​ម៉ាស ​និង​ត្រូវ​រក្សា​គម្លាត​ពី​គ្នា​។ ឯកឧត្ដម​ បាន​សង្កត់​ធ្ងន់​ថា​៖ នាយនា​វី ​នាយ​នាវីរង​ ពល​នាវិក​ កង​ទ័ព​ជើងទឹក​ និង​មន្រ្តី​បុគ្គលិ​ក​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​ ត្រូវ​មាន​ឆន្ទៈ​មោះ​មុត ​បន្តអនុវត្ត​តាម​មាគា ដឹក​នាំ​របស់ ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ ក្នុង​បុព្វ​ហេតុ ​ការពា​រ​ជាតិ ​មាតុភូមិ ​ប្រឆាំង​ដាច់​ខាត​ អ្ន​កនយោបាយ​ និង​ជន​អគតិ​មួយ​ចំនួន ​ដែល​នៅ​តែ​បន្ត​ឃោសនា​បំផុស ​ញុះ​ញ៉ង់ ​លាប​ពណ៏​ ដើម្បី​បង្កើន​ការ​ ភាន់​ច្រឡំ​លើ​រាជរដ្ឋាភិបាល​ ប៉ុន​ប៉ង​បង្ក​ចលាចល​ ធ្វើ​ឲ្យបាត់​បង់​សន្តិសុខ​ សណ្តាប់​ធ្នា​ប់សង្គម​ និង​បំផ្លាញ​សន្តិភាព​ដែល​យើង​រ​កបាន​លំបាក​នៅ​ពេល​នេះ។​ ឯកឧត្ដម ​ក៏​បាន​ពាំនាំ​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ សម្ដេច​តេជោ ​និង​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ​ឧបត្ថម្ភ​ដល់​យោធា​ចារ្យ ​១៥​នាក់​ ម្នាក់ៗ​ទទួល​បាន​ថវិ​កា ៥ម៉ឺន​រៀល ​គ្រូ​គ្រប់​គ្រង​វគ្គ​ ​២​នាក់​ ម្នាក់​៥ម៉ឺន​រៀល​ ឧបត្ថម្ភ​ដ​ល់សាលា ​៥​លាន​រៀល​ អង្ករ​៤០​បាវ​ ព្រម​ទាំង​គ្រឿង​ឧបភោគ​បរិភោគ ​មួយ​ចំនួន​ហើយ​ ឯកឧត្ដ​មក៏​បាន​ប្រកាស​ បើក​វគ្គហ្វឹក​ហ្វឺន​បណ្ដុះ​បណ្ដាល​ជំនាញ​នាំ​ផ្លូវ​ជំនាន់​ទី​៤​ ផង​ដែរ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ