ព័ត៌មាន

លោក​ឧត្តម​សេនីយ៍​ឯក រ័ត្ន ​ស៊្រាង ​ដឹក​នាំ​កម្លាំ​ងផ្ទាល់​​ចុះ​ចែក​ម៉ាស​​របស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន​ ជូន​ប្រជាពល​រដ្ឋ​ក្នុង​រាជ​ធានី​ភ្នំពេញ​
នាយកដ្ឋានព័ត៌មាន(៣)
114
2133 លោក​ឧត្តម​សេនីយ៍​ឯក រ័ត្ន ​ស៊្រាង ​ដឹក​នាំ​កម្លាំ​ងផ្ទាល់​​ចុះ​ចែក​ម៉ាស​​របស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន​ ជូន​ប្រជាពល​រដ្ឋ​ក្នុង​រាជ​ធានី​ភ្នំពេញ​

       ក្រោម​ការ​ចង្អុល​បង្ហាញ​ពី ​នាយ​ឧត្តម​សេនីយ៍​ សៅ ​សុខា ​អគ្គ​មេ​បញ្ជាការ​រង​ កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជាការ​ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​ដោយ​មាន​ការ​ប្រគល់​ភារកិច្ច​ពី​ ឯកឧត្តម ​ឃួង ​ស្រេង ​អភិបាល នៃ​​គណៈ​អភិបាល​រា​ជធានី​ភ្នំពេញ ​នៅ​រសៀល​ថ្ងៃ​ទី​២​៤​ ខែ​កុម្ភៈ ​ឆ្នាំ​២០២១​ ឧត្តម​សេនីយ៍​ឯ​ក រ័ត្ន ស៊្រាង​ មេ​បញ្ជាការ​រ​ង កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​ជា​មេ​បញ្ជាការ​ក​ងរាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ ​អម​ដំណើរ​ដោយ​ ​មេ​បញ្ជាការ​រង​ បាន​ដឹ​កនាំ​ ក្រុម​ការ​ងារ​កង​រា​ជអាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ ​ចេញ​ប្រតិបត្តិការ ​ចែក​ម៉ាស​ ដែល​ សម្តេច​តេជោ ​ហ៊ុន​ សែន​ បា​ន​ផ្តល់​ជូន​ តាម​រយៈ​សាលា​រាជ​ធានី​ភ្នំពេញ ​ទៅ​ចែ​កជូន​ប្រជា​ពលរដ្ឋ ​ក្នុង​ភូមិសាស្ត្រា​រាជធានី​ភ្នំពេញ ​ដោយ​អាវុធ​ហត្ថ​ បា​នបញ្ចេញ​ម៉ូតូ​កង់​បី​ចំនួន ​១​២​គ្រឿង​ បំពាក់​ដោយ ​ឧគ្ឃោសន​ស័ព្ទ​ ធ្វើកា​រ​ចាក់​ផ្សាយ​នូវ​វិធាន​ការ​ ៣-​ការពារ, ៣-កុំ ​របស់​ប្រមុខ​រាជ​រាដ្ឋា​ភិបាល​ ក៏​ដូច​ជា​​ក្រសួង​សុខា​ភិបាល ​តាម​រយៈ​សារ​សម្លេង ​ដែល​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ​បាន​ចង​ក្រង​ឡើង ​ដើម្បី​អំពាវ​នា​វឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​សាមគ្គី​គ្នា​ បង្ការ​ ទ​ប់ស្កាត់​ ការ​ឆ្លង​រីក​រាល​ដាល​ នូវ​ជំងឺ​កូវីដ-១៩ ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ​២០​កុម្ភៈ​ ដែល​បា​នឆ្ល​ងចូល​សហគមន៍​ទ្រង់​ទ្រា​យធំ​ និ​ង​កំពុង​បន្ត​កើន​​ឡើង​គួរ​ឲ្យ​បារម្ភ​។

      មុន​ពេល​យក​ម៉ាស​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ ​អាវុធ​ហត្ថរាជ​ធានី​ភ្នំពេញ ​បាន​គិត​គូរ​ពី​សុវត្ថិភាព​ក្នុង​ការ​បែង​ចែក​ម៉ាស​ ជូ​ន​បង​ប្អូន​ប្រជាពលរដ្ឋ​ជា​មុន​ ដោយ​ធ្វើ​ការ​រំលែក​ម៉ាស​ ដាក់​ចូល​ថង់​ដាច់​ដោយ​ឡែក​មួយៗ ​ដើម្បី​រក្សា​គុណ​ភាព​ម៉ាស​ ឲ្យ​មា​នអនាម័យ​ និង​មាន​សុវត្ថិភាព​កាន់តែ​ខ្ពស់​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ