ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ជូន​ដួង​វិញ្ញាណ​ក្ខន្ធ​ និ​ងបើក​ការ​ដ្ឋាន​សាង​សង់​ទីលាន​ផ្នូរ​យុទ្ធជន​​ពលី​ជីវិត​ក្នុង​សម័យ​សង្គ្រាម​
នាយកដ្ឋានព័ត៌មាន(៣)
127
2125 សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ជូន​ដួង​វិញ្ញាណ​ក្ខន្ធ​ និ​ងបើក​ការ​ដ្ឋាន​សាង​សង់​ទីលាន​ផ្នូរ​យុទ្ធជន​​ពលី​ជីវិត​ក្នុង​សម័យ​សង្គ្រាម​

       នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ​ខែកុ​ម្ភៈ ​ឆ្នាំ​២០២១​នេះ​ សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​រាជ​រដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​កោះកុ​ង​ និង​លោក​ជំទា​វ បា​នអញ្ជើញ​ជាអធិបតី​រៀប​ចំ​ពិធី​បុណ្យ​ទក្ខិណានុប្បទាន​ឧទ្ទិស​កុសល ​ជូន​ដួង​វិញ្ញាណក្ខន្ធ​កម្មាភិបាល​ យុទ្ធជន​ និង​បើក​ការ​ដ្ឋាន​សាង​សង់​ ជួស​ជុល​ទីលាន​ផ្នូរ​យុទ្ធជន​ ដែល​បាន​ពលី​ជីវិត​ក្នុង​សម័យ​សង្គ្រា​មចំនួន ៤៤៧ ​សព ​នៅ​ខេត្តកោះ​កុង​។

       នាយ​ឧត្តម​សេនីយ៍ ​យន្ត​ មីន​ រដ្ឋលេខា​ធិការ​ក្រសួង​ការ​ពារជាតិ​ បាន​ឱ្យដឹង​ថា៖​ ការ​សាង​សង់​ និង​ជួស​ជុល​តំបន់​ទីលាន​ផ្នូរ​សព​អតីត​យុទ្ធជន​ គឺមា​ន​ទំហំ​ដី​ជាង ៩.៥០០​ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ​៣ ​សង្កាត់​ស្មាច់​មាន​ជ័យ ​ក្រុង​ខេមរ​ភូមិន្ទ ​ខេត្ត​កោះកុ​ង​។

       ក្នុង​ឱកាស​នោះ​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​គូស​បញ្ជាក់​ថា​៖ «ការ​រៀប​ចំ​ពិ​ធីបញ្ចុះ​បឋម​សិលា​សាង​សង់​ ជួស​ជុល​ទីលាន​ផ្តូរ​យុទ្ធជន​ ខេត្ត​កោះ​កុង​នា​ថ្ងៃ​នេះ​ គឺ​ធ្វើឡើង​ក្នុង​ស្មារតី​ចង​ចាំជា​និច្ច​ នូវ​គុណូបការៈដ៏​ឧត្តុង​ឧត្តម​ ចំពោះ​វីរភាព​ដ៏​អង់​អា​ចក្លាហាន​របស់​វីរកម្មាភិបាល​វីរយុទ្ធជន​ យុទ្ធនារី ប្រជាជន និង​អ្នក​ស្នេហាជាតិ​ ដែល​បា​នធ្វើ​មហា​ពលីកម្ម​បូជាសាច់​ស្រស់​ ឈាម​ស្រស់​ ក្នុង​សម​រភូមិ ដើ​ម្បី​រំដោះ​មាតុ​ភូមិ​​ពីកណ្តាប់​ដៃ​របប​ប្រល័យ​ពូជសាសន៍ ​ប៉ុល ពត ដើម្បីជួយ​សង្គ្រោះ​ជីវិត​ប្រជាជន ​និង​សង្គម​ជាតិ​ឱ្យ​រស់​ឡើង​វិញ ​រហូត​មាន​ការរីក​ចម្រើន​ដល់​សព្វ​ថ្ងៃ​នេះ»​។ សម្តេច​ពិជ័យ​សេនា​ បញ្ជាក់​បន្ថែម​ថា៖​ ពលិកម្ម​ប្រកប​ដោយ​ស្មារតី​ស្នេហា​ជាតិ​របស់​វីរអតីត​យុទ្ធជន ​យុទ្ធនារី​ និង​ប្រជាពល​រដ្ឋ​នៅ​គ្រប់​ដំណាក់​កាល​ នៃ​ប្រវត្តិសាស្ត្រ​ ​គឺបាន​ចូល​រួម​ចំ​ណែក​យ៉ាង​សំខាន់ ​ក្នុង​កិច្ចការពារ​បូរណភាព​ទឹក​ដី​ ការ​កសាង​សុខ​សន្តិភាព​ និង​ស្ថេរភាព​សង្គម​ សម្រាប់​កម្ពុជា ​សំដៅ​ធានា​ឱ្យ​មាន​កា​រអភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គម​ ដើម្បី​ជា​ឧត្ត​ម​ប្រយោជន៍​សម្រាប់​ជាតិ​មាតុភូមិ ​និង​ប្រជាជន​កម្ពុជា​។​

        សូម​បញ្ចាក់ថា​៖ ​សព​អតីត​កម្មាភិបាល ​យុទ្ធជន​ ដែល​បាន​យក​ម​ក​បញ្ចុះ​នៅទីលាន​ផ្នូរយុទ្ធជន​ នៅ​ក្នុងក្រុម​ខេមរភូមិន្ទ ​ខេត្តកោះកុង ទាំង​៤៤៧​សព​នេះ ​ជា​យុទ្ធជន​មក​ពី​បណ្តា​ ១៨​រាជ​ធានី​-​ខេត្ត ​ដែល​បាន​ពលីជីវិត​លើ​សមរភូមិ​ចន្លោះ​ឆ្នាំ​១៩៧៩ ​ដល់​ឆ្នាំ​១៩៩៨​។ សម្រាប់​ទីលាន​ផ្នូរ​សព​អតីតយុទ្ធ ​ដែល​បាន​បើកការ​ដ្ឋាន​សាង​សង់​នេះ​ គឺ​ត្រូវ​សាង​សង់​ឡើង​តាម​រចនា​បទ​ខ្មែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ