នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនអតីត យុទ្ធជន ២០០គ្រួសារ នៅទីបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី បាននាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពី សម្តេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូន សមាជិកអតីតយុទ្ធជន ទូទាំងខេត្តកោះកុង ដែលសម្តេចបានវាយតម្លៃខ្ពស់ចំពោះការធ្វើពលីកម្មគ្រប់បែបយ៉ាងរបស់បងប្អូនអតីត យុទ្ធជន ក្នុងបុព្វហេតុសុខសន្តិភាព របស់ប្រទេសជាតិទាំងមូល។
ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានអរគុណ ចំពោះ ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជន ក្រុងស្រុក ខេត្ត និងសាខាឃុំ សង្កាត់ ដែលបានយកចិត្ត ទុកដាក់មើលថែរបងប្អូនអតីតយុទ្ធជនយើង និងសូមអោយខេត្តខិតខំគ្រប់គ្រងដីសម្បទានសម្រាប់ អតីតយុទ្ធជន អោយបានល្អ ដើម្បីទុកសម្រាប់ដោះស្រាយជូនបងប្អូនយើងជាបន្តទៀត និងបន្តដោះ ស្រាយជីវភាពបងប្អូនយើងដែលជួបលំបាកអោយទាន់ពេលវេលា។ ជំនួសមុខ សម្តេច ពិជយសេនា ទៀ បាញ់ អនុប្រធានសមាគម អតីតយុទ្ធជន កម្ពុជា សូមជូនពរបងប្អូនយើង សុខភាពល្អ សេរីសួរស្តី និងសុភមង្គល និងសុំអោយបងប្អូនយើងត្រូវខិតខំរកស៊ី បង្កបង្កើនផល លើកស្ទួយជីវភាពខ្លួន ឲ្យ ប្រសើរឡើង ជំនះអោយបានផលវិបាកពីកូវីត-១៩ ត្រូវចេះជួយយកអាសារគ្នាពេលមានទុក្ខធុរៈ។ បងប្អូនអតីតយុទ្ធជន ទាំង២០០គ្រួសារ សូមសម្តែងការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ដល់ពួកគាត់ ជាក់ស្តែង ថ្ងៃនេះ ក្នុងនាម សម្តេចទាំងពីរ ឯកឧត្តម បានចុះមកជួបបងប្អូនយើងដោយផ្ទាល់។ ដោយមើលឃើញការលំបាក របស់បងប្អូន ដែលជួបការលំបាក ឯកឧត្តម បានចលនា ថ្នាក់ដឹកនាំជុំវិញខេត្តជួយសង់ផ្ទះអំណោយសម្តេច ជូន ១០ខ្នង។ ចំពោះអ្នកអត់ដីអ់ត់ផ្ទះ ១០១គ្រួសារ សូមអោយខេត្តរៀបចំដីនៅអណ្តូងទឹកជូនបងប្អូន។ ឯកឧត្តមក៏បានណែនាំឱ្យបងប្អូនបន្តយកចិត្តទុកដាក់ចំពោះបញ្ហាជំងឺកូវីដ-១៩ ផងដោយត្រូវអនុវត្តន៍ តាមវិធានការណ៍ កាពារកូវីដ-១៩ របស់ សម្តេច តេជោ គឺ ៣ការពារ -ពាក់ម៉ាស់, -លាងដៃ, -គម្លាតសង្គម គម្លាតបុគ្គល។ ៣កុំគឺ៖ -កុំចូលកន្លែងបិតជិតគ្មានខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ច្រើនពេក, -កុំទៅកន្លែងមានមនុស្សច្រើន, -កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មា កុំឱបគ្នា។ ក្នុងឱកាសនោះបងប្អូនទាំង២០០គ្រួសារ បានទទួលអំណោយ សម្តេចទាំងពីរក្នុងមួយគ្រួសារ អង្ករ ៣០គក្រ សំភារៈមួយចំនួន និងថវិកា ៨ម៉ឺន រៀល ៕