ព័ត៌មាន

ផ្សារ​កំពង់​ពពិល​ ស្ថិ​តក្នុង​ស្រុក​ពារាំង​ ដែល​ត្រូវ​ភ្លើង​ឆេះ ​បាន​បញ្ចុះ​បឋម​សិលា​សាង​សង់​ឡើង​វិញ ​កម្ព​ស់​២​ជាន់
នាយកដ្ឋានព័ត៌មាន(៣)
84
2121 ផ្សារ​កំពង់​ពពិល​ ស្ថិ​តក្នុង​ស្រុក​ពារាំង​ ដែល​ត្រូវ​ភ្លើង​ឆេះ ​បាន​បញ្ចុះ​បឋម​សិលា​សាង​សង់​ឡើង​វិញ ​កម្ព​ស់​២​ជាន់

      នាយ​ឧត្ដម​សេនីយ៍ ​វង្ស​ ពិសេន ​អគ្គ​មេ​បញ្ជាការ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ប្រធាន​ក្រុម​ការ​ងារ​រាជរដ្ឋាភិបាល​ ចុះ​មូល​ដ្ឋាន​ស្រុក​ពារាំង ​នៅព្រឹក​ថ្ងៃ​ទី​២១ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២១ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះ​សំណាល ​និង​បញ្ចុះ​បឋម​សិលា​ចាប់​ផ្តើម​សាង​សង់​ផ្សារ​កំពង់​ពពិល​ឡើង​វិញ​។​ ចូល​រួម​នៅក្នុង​ឱកាស​នោះដែ​រ​ក៏​មាន​វត្តមាន​ ឯកឧត្ដម ​ជា ​សុ​មេ​ធី​ អភិបាល​ខេត្ត​ព្រៃវែង​ ព្រ​ម​ទាំង​មន្ត្រីក្រុម​ការ​ងារ​ចុះ​មូល​ដ្ឋាន​ស្រុក​ពារាំង​ជា​ច្រើ​ន​រូប​ទៀត​។​ 

       នៅ​ក្នុង​សេចក្តី​រាយ​ការ​ណ៍របស់​ លោក ហ៊ី ធួក អភិបាល​ស្រុក​ពារាំ​ង​បាន​ឲ្យដឹង​ថា​៖ ផ្សារ​កំពង់​ពពិល​ត្រូវ​បាន​អគ្គិភ័យ​ឆាប​ឆេះ​កាល​ពី​វេលា​ម៉ោង​ប្រមាណ​ជាង​៩​យប់​ ថ្ងៃ​ទី​០៤ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២០​ ហើយ​បណ្តាល​ឱ្យ​ខូច​ខាត​តូប​ក្នុង​ផ្សារ​ស្ទើរ​តែ​ទាំង​ស្រុង ​រួម​នឹង​ទ្រព្យ​សម្បត្តិ​របស់​បង​ប្អូន​អាជីវក​រមួយ​ចំនួនធំ​ទៀត​។

 ឯកឧត្ដម ​ជា ​សុ​មេ​ធី​ អភិបាល​ខេត្ត​ព្រៃវែង


​       បើតា​ម​ ឯកឧត្ដម ជា សុមេធី បញ្ជាក់​ថា៖​ កន្លង​មក​នេះ​ដោយ​មាន​ការ​ចង្អុល​បង្ហាញ​ពី​ ​សម្តេច​ក្រឡា​ហោម ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ និង​ឯកឧត្ដម​ប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូល​ដ្ឋាន​ស្រុក​ពារាំង​ ក៏​ដូច​ជា​គណៈ​កម្មការ​ថ្នាក់​ខេត្ត​ ស្រុក​ និង​ជំនាញ ​បាន​ធ្វើ​ការ​សិក្សា​គ្រប់​ជ្រុង​ជ្រោយ​ពី​គម្រោង​​សាង​សង់​ផ្សារ​កំពង់​ពពិល​ឡើង​វិញ​ និង​បាន​ប្រាស្រ័យ​ទាក់​ទ​ងជា​មួយ​អាជីវករ​ជា​បន្ត​បន្ទាប់​ រហូត​ឈាន​ដល់​ការ​ឯកភាព​បញ្ចុះ​បឋម​សិលា​សាង​ស​ង់នា​ថ្ងៃ​នេះ​។

 នាយ​ឧត្ដម​សេនីយ៍ ​វង្ស​ ពិសេន ​អគ្គ​មេ​បញ្ជាការ​កង​យោធ​ពល​ខេមរ​ភូមិន្ទ


      ក្នុង​មតិ​សំណេះ​សំណាល​របស់​ ឯកឧត្ដម វង្ស ពិសេន បា​នបញ្ជាក់​អោង​ដឹ​ងថា​៖​ គម្រោង​សាង់​សង់​ផ្សារ​កំពង់​ពពិល​មាន​កម្ពស់​២​ជាន់​ ដោយ​មាន​ការ​ជួយ​ឧបត្ថម្ភ​ថវិកា​របស់​ សម្តេច​ក្រឡា​ហោម ​ស​ ខេង​​, រដ្ឋបាល​សាលា​ខេត្ត​ព្រៃ​វែង​ និង​ក្រុម​ការងា​រចុះ​ចូល​ដ្ឋាន​ស្រុក​ពារាំង​។​ ឯកឧត្ដម​ បាន​បញ្ជាក់​ទៀតថា​៖ រាជ​រដ្ឋាភិបាល​កម្ពុជា ​ក្រោម​ការ​ដឹក​នាំ​រប​​ស់​ សម្តេច​តេជោ ​ហ៊ុន ​សែន​ បា​នធ្វើ​អោយ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព ​និង​បាន​យក​ចិត្តទុក​ដាក់​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​។ ក្នុង​ន័យ​នេះ​ ឯកឧត្ដម​ អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​ថែរក្សា​ការពារ​សន្តិភាព​ ដែល​សន្តិភា​ព​មាន​តម្លៃ​ធំ​ធេង​មិន​អាច​កាត់​ថ្លៃ​បាន ​ផ្តល់​ឱកាស​ឲ្យ​សង្គម​ជាតិ​ធ្វើ​ការ​អភិវឌ្ឍ​ និង​ប្រជាពលរដ្ឋ​បាន​ប្រកប​មុខ​របរ​ប្រកប​ដោយ​ភាព​សុខុដុម​រមនា​។

      ឯកឧត្ដម ​វង្ស​ ពិសេន ​បាន​ផ្តាំផ្ញើ​ដល់​ក្រុម​ការងារ​សាង់​សង់​ ត្រូវ​យ​កចិត្ត​ទុក​ដាក់​ដល់​ការ​សាង​សង់​ឲ្យ​បាន​ត្រឹម​ត្រូវ​បច្ចេកទេស ​ដើម្បី​ធានាដ​ល់​គុណភាព ​និង​សុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ​។​ ជា​មួយ​នេះ ​ឯកឧត្ដម ប្រធាន​ក្រុម​ការងារ​ បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​អាជីវករ​ សូម​ចូល​រួម​ថែរក្សា​អនាម័យ ​ការ​លក់​ដូរ​ប្រកប​ដោយ​សណ្តាប់​ធ្នាប់​ បរិស្ថា​ន​ល្អ។​ បន្ថែម​លើ​នេះ ​ឯកឧត្ដម​ វង្ស​ ពិសេន ​បាន​អំពាវនា​វដ​ល់​ប្រជាពលរដ្ឋ​បន្ត​ចូល​រួម​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​ការ​ណែនាំ​របស់​ សម្តេច​តេជោ ​ហ៊ុន​ សែន ​ដែល​បាន​ថ្លែង​សារ​កាល​ពី​ថ្ងៃទី​២០​ ខែកុម្ភៈ ​ពាក់​ព័ន្ធ​ស្ថានភាព​ឆ្លង​ជំងឺ​កូវីដ​១៩​ ថ្មីៗ​នេះ​ ក្នុ​ង​នោះ​ផ្តោត​ជា​សំខាន់​ ត្រូវ​បន្ត​អនុវត្ត​វិធាន​ការ​ «៣ការពារ ៣កុំ», ការ​ហាម​ពលករ​ខ្មែរ​កុំឲ្យ​ត្រឡប់ពី​ប្រទេស​ថៃ​មក​ចូល​រួម​បុណ្យ​ចូល​ឆ្នាំខ្មែរ ​នៅ​ខែ​មេសា​ខាង​មុខ​នេះ ​ព្រោះនឹង​ត្រូវ​ជាប់​ធ្វើ​ចត្តាឡីស័ក ​និង​មិ​ន​ឲ្យត្រឡប់​ទៅ​វិញ ​ព្រម​ទាំង​ការ​ផ្សព្វផ្សាយ ​អប់រំ​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​ឃុំ ​និង​តាម​ខ្នង​ផ្ទះឲ្យ​យល់​ច្បាស់​ថែម​ទៀត ​ស្តី​ពីវិធាន​ការ​បង្ការ​ និង​ទ​ប់​ស្កាត់​ការរីករា​ល​ដាល​ជំងឺ​កូវីដ​១៩​ នៅ​ក្នុង​សហគមន៍​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ